» អគ្គិភ័យឆេះអគារយីហោ” WEALTH MANSION” នៅជាន់ទី៤៣ ក្នុងខណ្ឌជ្រោយចង្វាដោយសារ ជាងកាត់ដែក » អ្នកនាំពាក្យសាលាដំបូងសៀមរាប ចេញមកបង្ហាញពីនីតិវិធីតាមផ្លូវតុលាការករណីគ្រោះថ្នាក់ចរាចរណ៍រវាងទាហានបើកគោយន្ត និងក្មេងបើកម៉ូតូមិនទាន់គ្រប់អាយុតែស្នងការប្រកែករឿងដាក់ខ្នោះ » សេចក្តីកែតម្រូវនិងសុំអភ័យទោសចំពោះការចុះផ្សាយអត្ថបទអតីតឧកញ៉ាឡេងចាន់ណា! » គ្រាន់តែអាមេរិកប្រកាសថាលក់យន្តហោះF35ឲ្យតួគីអ៊ីស្រាអែលលោតជើងបីជើងបួន » លោកជ្រិន ឆាយ អនុប្រធាននគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារព្រំដែនភ្នំឌិន និងឈ្មួញមួយចំនួនទៀត កំពង់តែគុបគិតគ្នាធ្វើសកម្មភាពរកស៊ីនិងស្តុកទំនិញគេចពន្ធ? » អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ចុះពិនិត្យត្រួតដោយផ្ទាល់ នៅតំបន់ព្រំដែនច្រកបឹងត្រកួនមុនពេលម៉ាឡេថៃជួបគ្នា! » ប្រជាពលរដ្ឋនៅតែជំទាស់រឿងសាឡង់បូមខ្សាច់ ព្រោះខ្លាចបាក់ច្រាំងទៀត! » ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាប្រាប់ អ្នកតំណាងប្រចាំប្រទេស នៃ OHCHR ពីការរំលោភសិទ្ធមនុស្សបង្កឡើងដោយថៃ » ថ្ងៃទី៧ ខែកក្កដាសម្តេចធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការកំណាត់ផ្លូវជាតិលេខ៧ពី ស្គន់-ក្រុងកំពង់ចាម » ឯកអគ្គរដ្ឋទូតទីម័រឡេស្តេផ្តល់បទពីសោធន៍ពីការប្រើវិធីសាស្ត្រដោះស្រាយជម្លោះដែនសមុទ្រ » ចំណុចខ្លាំង ដែលនាំឱ្យកម្ពុជាក្លាយជាប្រទេសលែងក្រ ក្រោយឆ្នាំ២០៣០ » ចិនអួតថាសាកល្បងបានជោគជ័យការបាញ់តេស្តមីស៊ីលយុទ្ធសាស្រ្ត នៅមហាសមុទ្រប៉ាស៊ីហ្វិកតែប្រទេសផ្សេងប្រតិកម្ម » ព្រះរាជសារព្ហរះមហាក្សត្រ រាជរដ្ឋាភិបាលរំលឹកខួបលើកទី១៨ នៃការដាក់ប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក » មហាជនចោទសួរពីចំណាត់ការក្នុងសំណុំរឿងអ្នកបើករថយន្តស្ទូច និងព្រូឡានដែលស៊ីស្នួលត្រូវតុលាការឃុំខ្លួន » អ្នកនាំពាក្យក្រសួងការពារជាតិនិយាយថា ការផ្ទុះគ្រាប់បែកចំនួនមួយគ្រាប់គឺកើតនៅពីក្រោយកងល្បាតរបស់យើង?!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 159 នាក់

ម្សិលមិញ 11076 នាក់

សរុប 19710635 នាក់

លោក​គង់​មង្គល​ប្រធាន​សហគមន៍​ប្រើប្រាស់​ទឹក​អាង​ទំនប់​ជ្រាវ ត្រូវ​ប្រជាពលរដ្ឋ​ភូមិ គោកធ្លក ចោទថា​ឃុបឃិត​គ្នា​ជាមួយ​មន្ត្រី រាយការណ៍​ថ្វាយ សម្ដេច​សង្ឃរាជ ទេព វង្ស​យក​ដី​ប្រជាពលរដ្ឋ​!

 

​សៀមរាប​៖​ដី​ក្នុង​អាង​ទឺ​ក​ទ្រ​នប់​៧៨ ចំនួន​៤០​ហិកតា​ជា​កម្មសិទ្ធិ​របស់​ប្រជាពលរដ្ឋ​ភូមិ​គោកធ្លក​ឃុំ​ក​ន្ដែ​ង​ស្រុក​ប្រាសាទបាគង​ខេត្តសៀមរាប ត្រូវគេ​ឃុ​ប​ឃឹ​ត​គ្នា​ប្រែក្លាយ​ដីឯកជនទៅជាដី សហគមន៍​។​លោក​ឡឹង​លី​អាយុ​៥៧​ឆ្នាំ ឈ្មោះ​រិត​ម៉េ​ត​អាយុ​៥៥ ឈ្មោះ​អៃ​អួន​អាយុ​៥៤​ឆ្នាំ​ក្នុងចំណោម​ប្រជាជន​ជាង​១០០​គ្រួសារ​បាន​ឲ្យ​ដឹងថា ដី​ក្នុង​ទំនប់​៧៨ ជា​ដី​អាង​ស្ត​ប់​ទឹក​ធ្វើស្រែ​ប្រាំង​ចំនួន​១៥០​ហិកតា ប្រជាពលរដ្ឋ​កាន់កាប់​ជិត​៤០​ហិកតាស្រាប់តែ​ថ្ងៃទី​២៩ ខែ​០៥ ២០១៨​គ្រឿងចក្រ លោក​គង់​មង្គល​មក​ឈូសឆាយ​យក​ដី​ពួកគាត់ ។a sim mova

ពេលនោះ​អ្នកស្រុក​ជិត​៥០​នាក់​បាន​ទៅ​ឃាត់​គ្រឿងចក្រ​ឲ្យ​ឈប់​ធ្វើ​សកម្មភាព ។​ស្រាប់តែ​ស្អែក​ឡើង​ថ្ងៃទី​៣០​ឧសភា​មាន​ប៉ូលិស​ប៉េអឹម​ជាច្រើន​នាក់​ចុះមក​ហាម​ប្រជាពលរដ្ឋ​ក្នុងភូមិ​ឲ្យ​ឈប់​តវ៉ា ។​លោក​ជា​ម៉ូ​វ​មេភូមិ​គោកធ្លក​ឲ្យ​ដឹងថា​៖ ឆ្នាំ​២០១៦​លោក​អឿន​ពៅ​អភិបាលរងក្រុង​សៀមរាប មក​ប្រជុំ​ជាមួយ​ប្រជាជន​ក្នុងភូមិ រឿង​ដី​ទំនប់​៧៨​តែ​អ្នកស្រុក​មិន​ព្រម​។​ដោយ​ស្ដាប់​គ្នា​មិនបាន លោក​ពៅ​បាន​ត្រឡប់​ទៅវិញ​បាត់ទៅ​។ តាំងពី​ពេលនោះ​ស្ងាត់ឈឹង ទើបតែ​ថ្មីៗ​នេះ​គេ​មក​ឈូសឆាយ​យក​ដី​ប្រជាពលរដ្ឋ​របស់គាត់​បែបនេះ ខ្ញុំ​ជា​ម៉ូ​វ​មិន​យល់​មិនដឹង​គេ​ធ្វើយ៉ាងណា​?​។ ពេល​សួរថា​បង​បាន​ស៊ី​ញ៉េ​លើ​លិខិត​លក់​ដី​ក្នុង​ទំនប់​៧៨​ចំនួន​៨២០០០​ម៉ែត្រការ៉េ តាំងពី​ឆ្នាំ​២០០៦ ?​។ លោក​ជា​ម៉ូ​វ​ឆ្លើយថា ពេលនោះ​សហគមន៍​ក្នុងភូមិ​ស្រុះស្រួល​គ្នា​លក់​ដី​យកប្រាក់​មក​ធ្វើ​ផ្លូវ និង​អភិវឌ្ឍន៍​ក្នុងភូមិ ។​a sim mov2  

​លោក​ខាំ​លឿ​អតីត​មេឃុំ​ក​ន្ដែ​ក​ឲ្យ​ដឹងថា ដី​នេះ​ជា​ដី​កេ​រ្កឹ មរតក​សម្ដេច​តេ​ជោ​ហ៊ុនសែន ​ហើយ​បាន​បែងចែក​ព្រំប្រទល់​តាំងពី​ជំនាន់ លោក​ខាំ​លន់ និង​លោក​ប៉ាត​ឈាង រវៀង​ឃុំ​ក​ន្ដែ​ក​និង​ឃុំ​ជ្រាវ​ជិត​៤០​ឆ្នាំ​ហើយ ។​

​លោក​លឿ​បន្តថា​ឆ្នាំ​២០០៤ លោក​ក្អោ​ប​រ៉​ន​មេឃុំ​ជ្រាវ លោក​ប៉ិត​ប៉ូ និង​មន្ត្រីជលផល​ពីរ​នាក់​ទៀ​ត​មកសុំ​ទិញ​ដី​ក្នុង​អាងទឹក តែ​ខ្ញុំ​មិន​ព្រម​លក់​ឲ្យ​។ ​លើក​ទី​ពីរ​ឯក​ឩ​ត្ដម​ខូវ​ផល្លារ​បុត្រ​មកសុំ​ទិញ​ដី​ក្នុង​អាងទឹក​ខ្ញុំ​ខាំ​លឿ​មិន​ព្រម​លក់​ដដែល​។ ក្រោយមក​ឈ្មោះ​ក្អោ​ប​រ៉​ន​ចេះតែ​ប្រើ​ល្បិចកល់ សុំ​សម្ដេច​សង្ឃ​ធ្វើ​បារាយណ៍ ខ្ញុំ​ខាំ​លឿ​ទទួលយក​អត់​បានទេ
​បើ​ក្អោ​ប​រ៉​ន​ចង់​ធ្វើ ៗ​តែ​ដី​ជ្រាវ​ចុះ រឿង​អី​គាត់​មក​ធ្វើ​ដី​ឃុំ​ក​ន្ដែ​ក ដែល​គេ​បែងចែក​តាំងពី​ឆ្នាំ​៧៩ រួចហើយ ។​

​លោក​មិន​ចោទ​ខេត្ត​ស្រុក​ទេ គំរោង​នេះ​លោក​ក្អោ​ប​រ៉​ន​អ្នកដឹកនាំ​រំលោភ​ចូល​ដី​៤០​ហិកតា ។​​លោក​ខាំ​លឿ​ចោទ លោក​ក្អោ​ប​រ៉​ន​អាង​បក្ខពួក​អាង​សំបូរ​អ្នកធំ​ជួយ ។​លោក​បន្តថា​ជួយ​ក៍​ជួយ​ចុះ អ្នក​កាន់សាសនា​ព្រះពុទ្ធ​ប្រយ័ត្ន​បាប​​ខ្ញុំ​លឿ​ជឿថា​សម្ដេច​សង្ឃរាជ លោក​មិន​បំពាន​អញ្ចឹងទេ ។​អ្នកដឹកនាំ​សាសនា​ទូទាំងប្រទេស លោក​ប្រដៅ​ធ​ម៍​ម៉ា​ប្រទេស ។ លោក​បន្ត​ថាបើ​សម្ដេច​សង្ឃ​ដឹង​លោក​មិន​យក​ទេ ព្រះអង្គ​ដឹង​ហើយ​អ្វីដែល​គេ​មិនបាន​ឲ្យ​ដោយ​កាយ​ឫ​ដោយ​វាចារ បើ​សម្ដេច​បាន​ឭ​សូម​សម្ដេច​ពិនិត្យឡើងវិញ ផង ។​a sim mov1 

​លិខិត​សាលាខេត្ត​សៀមរាប លេខ​៣២៥ / ១៦ សជណ ថ្ងៃទី​៩​ខែមេសា​ឆ្នាំ​២០១៦ ​ចំនុច​ទី​៣ ដាក់ថា សហគមន៍​ត្រូវ​រាបចំ​ផែនការ​គម្រោង​អភិវឌ្ឍន៍​ដែល​ទទួលបាន​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល ឲ្យ​បានច្បាស់លាស់ និង​ស្នើសុំ​ការពិនិត្យ​សម្រេច​ពី​អាជ្ញាធ​ដែនដីរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ។ ​ចំណុច​នេះ​លោក​គង់​មង្គល​អាង​មាន​បក្ខពួក​ច្រើន មិនបាន​ពិគ្រោះ​យោបល់​ឫ​ចរចា​ជាមួយ​ប្រជាពលរដ្ឋ​ភូមិ​គោកធ្លក​ទេ បែ​ជា​ធ្វើ​របាយការណ៍​ប្រគេន​សម្ដេចព្រះសង្ឃរាជ ដើម្បី​បាន សជណ ក្នុង​ដៃ​មក​ឈួ​សយ​កដី​៤០​ហិកតា ដោយ​មិន​អស់ប្រាក់​មួយ​រៀល​ឡើយ ។​a sim mov (1)  

​លោក​គង់​មង្គល​ឲ្យ​ដឹងថា គម្រោង​អភិវឌ្ឍន៍​លើ​ផ្ទៃដី​ជាង​២០០​ហិកតា ចំណា​ច​ទឹកប្រាក់​អស់​៣០​លាន​ដុល្លា​អាមេរិក ចំណែក​ដី​ក្នុង​អាង​ជា​ដី​របស់​រដ្ឋ ព្រះសង្ឃរាជ​អភិវឌ្ឍន៍​ទំនប់​នប់​៧៨ ដើម្បី​ស្ត​ប់​ទឹក​ឲ្យ​បាន​ច្រើន​សម្រាប់​អ្នកស្រុក​ធ្វើស្រែ​ប្រាំង ។​

​លោក​ក្អោ​ប​រ៉​ន​ឲ្យ​ដឹងថា ដី នោះ​ជា​ដី​របស់​រដ្ឋ​លោក​មិនមាន​សិទ្ធិ​លក់​ទេ ជាគោលការណ៍​របស់​ស​ម្ដេច ព្រះសង្ឃរាជ​ទេព​វង្ស ព្រះអង្គ​អភិវឌ្ឍន៍ ដើម្បី​យក​ទឹក​ឲ្យ​អ្នកស្រុក​ធ្វើស្រែ​ពីរដង​ក្នុង​មួយឆ្នាំ លោក​មិនបាន​ប្រព្រឹត្ត​ដូច​លោក​ខាំ​លឿ​ចោទប្រកាន់​ឡើយ ។​