» ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ » អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី » គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​? » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​ » បណ្តេញ​វៀតណាម​និង​ចិន​រាប់រយ​នាក់​ទៅ​ស្រុក​វិញ​ពាក់ព័ន្ធ​បទល្មើស​ឆបោក​តាម​ប្រព​ន្ធ័​អន​ឡាញដោយមិនកាត់ទោស? » ញាក់សាច់​!​បង្ក្រាប គ្រឿងញៀន​បាន​ជាង​១០០​គីឡូក្រាម និង​អាវុធ​១​ដើម​! » មនុស្ស​៤​នាក់​បាន​បាត់​បង់ជីវិត និង​មនុស្ស​២​នាក់​ទៀត ត្រូវ​រងរបួស​ធ្ងន់​ពេល ដើរ​រើស​ជ័រ កាច់​ផ្ដៅ​ក្នុងព្រៃ » ក្រសួង​ការងារ ចុះ​កិច្ចព្រមព្រៀង​ជាមួយ​អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស​កូរ៉េ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ប្រសិទ្ធភាព​នៃ​ការបញ្ជូន​ពលករ​ » ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ផ្លូវជាតិ​លេខ ៤​ក្នុងស្រុក​អង្គស្នួល​ក្លាយជា​កន្លែង​ថ្លឹង​លុយ​របស់លោក​ប្រធាន​ស្ថានីយ៍​!? » មានការ​វាយ​ប្រយុទ្ធ​គ្នា​ជាថ្មី​នៅ​តំបន់​ព្រំដែន​ថៃ​-​មី​យ៉ាន់​ម៉ា​បន្ទាប់ការអំពាវនាវរដ្ឋមន្ត្រីការបរទេសអាស៊ាន » ស្ត្រី​ម្នាក់​ត្រូវ​បុរស​ម្នាក់ យក​កាំបិត​ចុង​ស្រួច​ចូលទៅ​ចាក់​សម្លាប់​ ​ដល់​ក្នុងផ្ទះ រួច​អារ​.​ក សម្លាប់​ខ្លួនឯង តែ​មិន​ស្លាប់​ » នាយករដ្ឋមន្ត្រី ណា​រិ​ន្ទ្រ មូ​ឌី និង​មេដឹកនាំ​បក្សប្រឆាំង​បញ្ចប់​យុទ្ធនាការ​ឃោសនាបោះឆ្នោត​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2398 នាក់

ម្សិលមិញ 5020 នាក់

សរុប 14117845 នាក់

អភិបាលខេត្ត​ព្រះសីហនុ ស្នើ​ភាគី​ពាក់ព័ន្ធ វិវាទ​ដីធ្លី​នៅ​ភូមិ​អូរ​តាសេក និង​ភូមិ​អូរ​ឧកញ៉ា​ហេង​នៅ​ស្ងៀម​សិន​!


​ព្រះសីហនុ ៖ សាលាខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២០​បានចេញ​សេចក្តីជូនដំណឹង​មួយ​ឲ្យ​លោក ភឺន ផល្លា , លោក​ភោគ វ​ឌ្ឍ​នា​, លោក​ឈិន ហ៊ាង និង​លោក​ឈិ​ត ហ៊ាន និង​ប្រជាពលរដ្ឋ​នៅ​ភូមិ​អូរ​តាសេក និង​ភូមិ​អូរ​ឧកញ៉ា​ហេង ដែល​ពាក់​ព្ធ័​ករណី​វិវាទ​ដីធ្លី​ស្ថិតនៅ​ភូមិ​អូរ​តាសេក និង​ភូមិ​អូរ​ឧកញ៉ា​ហេង ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​នៅ​ស្ងៀម​សិន​ទុក​មេ​ស៊ីសង​។​a kourch chom2 

​សេចក្តីជូនដំណឹង​រប​ស់លោក​គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​បាន​បញ្ជាក់ថា​៖ ករណី​វិវាទ​ដីធ្លី​ស្ថិតនៅ​ភូមិ​អូរ​ឧកញ៉ា​ហេង និង​ភូមិ​អូរ​តាសេក ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​ចាត់តាំង​ក្រុមការងារ​ចម្រុះ ចុះ​អង្កេត​ស្រាវជ្រាវ​ដោយ​យកចិត្តទុកដាក់ ចាប់តាំងពី​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០២០ ដើម្បី​ធ្វើការ​បូកសរុប​លទ្ធផល នៃ​ការអង្កេត​ស្រាវជ្រាវ​ជូន​ថ្នាក់ ដឹកនាំ​ពិនិត្យ​សម្រេច ។

សូមបញ្ជាក់ថា នៅ​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២០ រដ្ឋបាលខេត្ត​ព្រះសីហនុ បានចេញ​លិខិត​លេខ ៥៧៩ សជណ ជម្រាបជូន​រដ្ឋបាល​ស្រុក​ព្រៃនប់ ផ្អាក​នូវ​ការចុះ​ស្រង់​ស្ថិតិ​តាម​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ និង​ការសម្របសម្រួល​ផ្សេងៗ​រវាង​គូភាគី ដើម្បី​ទុក​ភារកិច្ច ដល់​ក្រុមការងារ​ចម្រុះ​របស់​រដ្ឋបាលខេត្ត​ធ្វើការ ស្រាវជ្រាវ​ឱ្យបាន​ច្បាស់លាស់​។​

​លោក​គួច​ចំរើន បាន​ថ្លែងថា ដើម្បី​ជៀសវាង​នូវ​បាតុភាព​ផ្សេងៗ ដែល​អាច​កើតឡើង​ក្នុង​សំណុំរឿង​វិវាទ​នេះ រដ្ឋបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​លោក លោកស្រី​ជា​ភាគី​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​រក្សា​ស្ថានភាព​ដើម លើ​ទីតាំង​ដី​វិវាទ​ជា​បណ្តោះអាសន្ន និង​ជៀសវាង​រាល់​ការធ្វើសកម្មភាព​ផ្សេងៗ ដែលជា​ហេតុ​បង្ក​ការរាំងស្ទះ យឺតយូរ​ដល់​ដំណើរការ​អង្កេត ស្រាវជ្រាវ និង​ស្នើ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ រួមទាំង​ប្រជាពលរដ្ឋ រងចាំ​លទ្ធផល​អង្កេត​ស្រាវជ្រាវ​របស់​ក្រុមការងារ​ចម្រុះ​រដ្ឋបាលខេត្ត ដែល​នឹងត្រូវ​ធ្វើការ​បូកសរុប​បញ្ចប់​នាពេល​ខាងមុខនេះ ។​

​សូមបញ្ជាក់ថា​ករណី​វិវាទ​ដីធ្លី​នៅ​ភូមិ​អូរ​ឧកញ៉ា​ហេង ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​ឈានដល់​ការផ្ទុះ​អំពើ​ហឹ​ង្សា កាលពី​រសៀល​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២០ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​៨​នាក់​។ លោក​អធិការ​ស្រុក​ព្រៃនប់​អះអាងថា​មនុស្ស​៨​នាក់​នោះ​ជា​ភាគី​ខាង​ក្រុមហ៊ុន​ភឺន ផល្លា(រងយោធាង៧០) ចំណែក​ភាគី​ខាង​ពលរដ្ឋ មិនទាន់មាន​ការឃាត់​ខ្លួន​ទេ​។​

លោក​ឧ​ត្ត​ម​សេនីយ៍ ជួន ណារិន​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ប្រាប់​កាសែត​ក្នុងស្រុក​ថា ហេតុការណ៍​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន បណ្តោះអាសន្ន នូវ​មនុស្ស ៨​នាក់ យកទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់ ដើម្បី​សាកសួរ​និង​ចាត់វិធានការ ច្បាប់​ចំពោះ​ជនដៃដល់​។ នៅថ្ងៃនេះ សមត្ថកិច្ច​កំពុងតែបន្ត​នីតិវិធី​ចុះ​ស្រាវជ្រាវ​ស្វែងរក​ការពិត​បន្ថែមទៀត​។​

​បើតាម​របាយការណ៍រ​បស់ លោក​វរសេនីយ៍ឯក​ហួ យ៉ៃ​អធិការនគរបាល​ស្រុក​ព្រៃនប់ បាន​ឲ្យ​ដឹងថា​៖​ជម្លោះដីធ្លី​ឈានដល់​ផ្ទុះ​ជា​អំពើហិង្សា​នេះ កើតឡើង រវាង​ក្រុមហ៊ុន ភឺន ផល្លា និង​ប្រជាពលរដ្ឋ បណ្តាល​ឲ្យ​ភាគី​ទាំងសងខាង​រងរបួស ក្នុងនោះ​ភាគី​ក្រុមហ៊ុន​រង​បួស​មធ្យម​ចំនួន​០២​នាក់ (​ប្រុស​) រីឯ​ភាគី ខាង​ប្រជាពលរដ្ឋ រង​បួស​មធ្យម​ចំនួន​៣​នាក់ (​ស្រី​១​នាក់​) មូលហេតុ ដោយសារ​ខាង​ក្រុមហ៊ុន បាន​ចុះ ហាមឃាត់ ប្រជាពលរដ្ឋ មិន​ឲ្យ​សាងសង់​ផ្ទះ ទើប​បណ្តាល​ឲ្យ​កើតជា​អំពើហិង្សា​ឡើង ។

ពេល​មាន​ហេតុការណ៍​នេះ កម្លាំង​សមត្ថកិច្ច​ចម្រុះ​មាន​នគរបាល កងរាជអាវុធហត្ថ ដឹកនាំ​ដោយ​លោក ព្រំ ប៊ុ​ន្នី នាយករង​រដ្ឋបាល​សាលាស្រុក ក្នុងនាម​គណបញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​ព្រៃនប់ បាន​ចុះទៅ​អន្តរាគមន៍ រក​ដំណោះស្រាយ ប៉ុន្តែ​ប្រជាពលរដ្ឋ​បាន​ប្រមូលផ្តុំ​គា្ន​កាន់តែ​ច្រើនឡើង​ហើយ​បិទផ្លូវ​មិន​ឲ្យ​ខាង​ក្រុមហ៊ុន​ចេញមកក្រៅ ដោយ​ចោទថា ខាង​ក្រុមហ៊ុន ប្រើ​អំពើ​ហឹ​ង្សា​និង​បាញ់​គំរាម​ប្រជាពលរដ្ឋ​ថែមទៀត ។ ក្នុង​ជម្លោះ​ហឹ​ង្សា​នេះ ក្រៅពី​មាន​មនុស្ស​រងរបួស ក៍មាន​រថយន្ត​មួយគ្រឿង​របស់​ភាគី​ក្រុមហ៊ុន​រង​ការខូចខាត​ផងដែរ​។

របាយការណ៍​បញ្ជាក់ថា ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បណ្តោះអាសន្ន​មនុស្ស ចំនួន​០៨​នាក់ ដែលជា​ភាគី​ខាង​ក្រុមហ៊ុន​រួមមាន ៖ ១.​ឈ្មោះ គង់ រក្សា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំមាន​ទីលំនៅ​ភូមិ​៤ សង្កាត់​៤ ក្រុង​.​ខេត្ត​ព្រះសីហនុ​។ ២. ឈ្មោះ សាំង កូ ភេទ​ប្រុស អាយុ​១៩​ឆ្នាំមាន​ទីលំនៅ​ភូមិ​អូ​តាសេក ឃុំ​អូរ​ឧកញ៉ា​ហេង​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។ ៣.​ឈ្មោះ​សុខ ភារ​ម្យ ភេទ​ប្រុស អាយុ​៣១​ឆ្នាំមាន​ទីលំនៅ​ភូមិ​អូរ​តាសេក ឃុំ​អូរ​ឧកញ៉ា​ហេង​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ​។ ៤.​ឈ្មោះ​សៀ រដ្ឋា​ភេទ​ប្រុស អាយុ​៣៦​ឆ្នាំមាន​ទីលំនៅ​ភូមិ​អូ​តាសេក ឃុំ​អូរ​ឧកញ៉ា​ហេង​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ​។ ៥.​ឈ្មោះ​ឡៅ តឹក​យូ អាយុ​៥៧​ឆ្នាំមាន​ទីលំនៅ​ភូមិ​អូរ​តាសេក ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ​។

៦.​ឈ្មោះ​ចក់ សុគន្ធ​ភេទ​ប្រុស អាយុ​៥៦​ឆ្នាំមាន​ទីលំនៅ​ភូមិ​អូរ​តាសេក ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។ ៧.​ឈ្មោះ សុង ចិន ភេទ​ប្រុស អាយុ​៣០​ឆ្នាំមាន​ទីលំនៅ​ភូមិ​អូរ​តាសេក ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។ ៨.​ឈ្មោះ​ផាន សា​ពេជ្រ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំមាន​ទីលំនៅ​ភូមិ​អូរ​តាសេក ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​ប្រជាពលរដ្ឋ​បាន​ចោទប្រកាន់​លោក​ផ្កាយ​ពីរ ភឺន​ផល្លា មេបញ្ជាការរង កងពលតូច​លេខ​៧០​ជា​អ្នក​នៅ​ពីក្រោយ នៃ​សកម្មភាព ប្រើ​ហិង្សា វាយ បាញ់ ប្រជាពលរដ្ឋ​ឱ្យ​រងរបួស​ច្រើន​នាក់ នៅ​ចំណុច​ភូមិ​-​ឃុំ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​a kourch chom a kourch chom1 a kourch phalla a kourch chom4 a kourch chom5