» ចុះត្រួតពិនិត្យរដ្ឋបាលទីតាំងស្នាក់នៅ១៣៥ទីតាំង រកឃើញជនបរទេសជិត៦០០នាក់ តែមិនពាក់ព័ន្ធករណី Online Scam » ចាប់បានហើយក្រុមចោរដែលធ្វើសកម្មភាពធាក់ប្លង់យកម៉ូតូពីស្ត្រីអ្នកលក់បន្លែ! » នៅភូមិត្រពាំងជ្រៃ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺកូនប្រសារអាយុ៦៤កាប់ឪក្មេកអាយុ៥៨រងរបួស » នាយប៉ុស្តិ៍ នគរបាលច្រកទ្វារត្រពាំងផ្លុងធ្វើការងារលើសផែនការដោយប្រើជនស៊ីវិលអង្គុយចាំ​រាប់​ក្បាល​រថយន្ត​យកលុយពូឈ្មួញដឹក ទំនិញ​ចេញចូល » អ្នកប្រយុទ្ធឃឺដនឹងវាយប្រហាររបបដឹកនាំរបស់អ៊ីរ៉ង់ពីខាងក្នុង! » គ្រឿងញៀន​ឆ្លង​ដែន​​ពីឡាវចូល​កម្ពុជា​ ជាង​ 4គីឡូក្រាម !! » ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ៤ និងក្រុមមន្រ្តី នៅ​ចំណុចភូមិពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល មិនងាយផាកពិនយ័ក្រុមឈ្មួញដឹកជញ្ជូនដែក សុម៉ង់លើសទម្ងន់! » ជំនួបរវាងសម្តេចតេជោហ៊ុនសែននិងលោកហ្សេឡិនស្គីអាចនិយាយពីការជួយគ្នាទេ? » ទប់ទល់និងអ៊ីរ៉ង់យកប្រេងធ្វើជាចំណាប់ខ្មាំងអាមេរិកអនុញ្ញាតឱ្យបញ្ចេញប្រេងរុស្ស៊ីដែលបង្ខាំងទុក លក់ឲ្យឥណ្ឌា » កងរាជអាវុធហត្ថស្រុកគងពិសី ឃាត់ខ្លួនកូនអត់កំណើតម្នាក់ដែលគំរាមសម្លាប់ម្ដាយ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ » អ្នកកាសែត ទទូចចង់ចូលស្ដាប់ការជំនុំជម្រះក្នុងសវនាការនានាដោយមិនមាន​ការរារាំង » តុលាការភ្នំពេញសម្រេចឃុំខ្លួនមេខ្លោងឆបោកអនឡាញចិន៧នាក់ » កម្ពុជា និងអង្គការហេលែនខែលឺរនឹងរួមគ្នាលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា » ភ្លៀងលិចជម្រុំជនភៀសសឹកនៅបន្ទាយមានជ័យបង្កឲ្យមានការជន្លៀសរកទីទួលបន្ត » ក្រសួងពាណិជ្ជកម្ម អំពាវនាវកុំឱ្យប្រជាពលរដ្ឋសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសតម្រូវការចាំបាច់ ខណៈមន្ត្រីជំនាញ កំពុងត្រួតពិនិត្យស្ថានីយលក់ប្រេងឥន្ធនៈ ដើម្បីមើលអ្នកឆ្លៀតឱកាសលក់ដំឡើងថ្លៃ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 123 នាក់

ម្សិលមិញ 5988 នាក់

សរុប 18745458 នាក់

ដេញ​វៀតណាម​ឆបោក​ពី​ខ្មែរ​២៥៨​នាក់​ក្នុងពេល​កម្ពុជា​ផ្អើល​រឿង​ជនជាតិ​វៀតណាម​១០​ម៉ឺន​បាន​សញ្ជាតិ​

​ភ្នំពេញ​: នៅ​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០២៣ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​សហការ​ជាមួយ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ធ្វើការ​បណ្តេញ​ជនជាតិ​វៀតណាម​សរុប ២៥៨​នាក់ ពាក់ព័ន្ធ​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ​(Online Scam) ចេញពី​កម្ពុជា តាមច្បាប់​ស្តីពី​អន្តោប្រវេសន៍ និង​ប្រកាស​របស់​ក្រសួងមហាផ្ទៃ​។a vn home

ជនជាតិ​វៀតណាម​ទាំង​២៥៨​នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០២៣ នៅ​សង្កាត់​ស្វាយជ្រុំ ក្រុង​អរិ​យ្ស​ត្រ ខេត្តកណ្តាល ពាក់ព័ន្ធ​បទល្មើស​ទី​១ បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ​(Online Scam) ទី​២ បទល្មើស​ធ្វើការ​ងារ​ខុសច្បាប់​ដោយ​គ្មាន​ប័ណ្ណ​ការងារ ទី​៣ ប្រើប្រាស់​ទិដ្ឋាការ​ខុស​គោលបំណង (​ប្រើ​ទិដ្ឋាការ​ទេសចរណ៍ មក​ធ្វើ​ការងារ​) និង​ទី​៤​ឆ្លងដែន​ខុសច្បាប់ ចូលមក​ប្រទេស​ម្ពុ​ជា ។​ការបណ្តេញ​ជនជាតិ​វៀតណាម​លើក​នេះ​បាន​កើតឡើង​បន្ទាប់ពី​កម្ពុជា​ផ្ទុះ​ការព្រួយបារម្ភ​ថា​នឹងមាន​ការផ្តល់​សញ្ជាតិ​ឲ្យ​អនិកជន​វៀតណាម​ដែល​រស់នៅ​កម្ពុជា​ប្រមាណ​១០​ម៉ឺន​នាក់​ផងដែរ​។​

តែ​យ៉ាងណា​ក្រសួងមហាផ្ទៃ​តាមរយៈ​អ្នកនាំពាក្យ​បាន​បដិសេធ​ដោយ​បញ្ជាក់ថា​៖​រដ្ឋាភិបាល​គ្មាន​គម្រោង​ណាមួយ​ចេញ​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ដល់​ពលរដ្ឋ​វៀតណាម​រហូតដល់​ជិត​១០​ម៉ឺន​នាក់​នោះទេ​។ តែ​យ៉ាងណា​លោក​ទទួលស្គាល់ថា មាន​ពលរដ្ឋ​វៀតណាម​មួយចំនួន​បាន​បន្ត​ដាក់ពាក្យ​ស្នើសុំ​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​មក​ក្រសួងមហាផ្ទៃ​ដែរ​។ ប៉ុន្តែ​ក្រសួង​មិនទាន់​អាច​ចេញ​ប័ណ្ណ​ស្នាក់​នៅបាន​ដោយហេតុថា ពលរដ្ឋ​វៀតណាម​ទាំងនោះ​មិនទាន់បាន​បំពេញ​លក្ខខណ្ឌ​ស្របតាម​ច្បាប់​របស់​ប្រទេស​កម្ពុជា ពិសេស​ពាក់ព័ន្ធ​នឹង​ច្បាប់​អន្តោប្រវេសន៍​។

​បើតាម​អ្នកនាំពាក្យ​រូបនេះ កម្ពុជា​មិនចេះ​តែ​ចេញ​ប័ណ្ណ​ស្នាក់នៅ ឬ​ផ្តល់​សញ្ជាតិ​ដល់​ជនបរទេស​ណាមួយ​ដោយ​មិនបាន​គិតពី​ផលប៉ះពាល់​នោះទេ ពីព្រោះថា ទាំង​ការចេញ​បណ្ណ​ស្នាក់នៅ​ក្តី ឬ​ផ្តល់​សញ្ជាតិ​ក្តី ជនបរទេស​ទាំងនោះ​ត្រូវ​ឆ្លងកាត់​នីតិវិធី​ច្បាប់​ច្រើន​ទម្រាំ​សម្រេច​ផ្តល់​សិទ្ធិ​អ្វីមួយ​។​កាលពី​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០២២ ក្រសួងមហាផ្ទៃ​បានប្រកាសថា ជនបរទេស​ដែលមាន​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​មាន​សិទ្ធិ​អាច​ទិញ​លក់​ដី ផ្ទះ អាច​ប្រើប្រាស់​សេវាសាធារណៈ សេវា​សុខភាព និង​សេវា​ធនាគារ​ផង​។ យោងតាម​របាយការណ៍​របស់​ក្រសួងមហាផ្ទៃ គិត​មក​ត្រឹម​ឆ្នាំ​២០២២ ពលរដ្ឋ​វៀតណាម​ជាង​១០​ម៉ឺន​នាក់​ទទួលបាន​ប័ណ្ណ​ស្នាក់នៅ​ស្របច្បាប់ ខណៈ​ពលរដ្ឋ​ជិត​១០០​នាក់​បាន​ចូលសញ្ជាតិ​ខ្មែរ​ពេញលេញ​។​

 សមាគម​ខ្មែរ​-​វៀតណាម​នៅ​កម្ពុជា​បានឱ្យដឹងថា ពលរដ្ឋ​វៀតណាម​ដែល​ទទួលបាន​បណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ជិត​១០​ម៉ឺន​នាក់ ពួកគេ​កំពុង​បន្ត​រៀបចំ​បែបបទ​ស្នើសុំ​ចូលសញ្ជាតិ​ខ្មែរ​ជា​បន្តបន្ទាប់ ត្បិត​ពលរដ្ឋ​វៀតណាម​ខ្លះ​នៅ​ខ្វះខាត​ឯកសារ​មួយចំនួន​និង​បន្ត​បំពេញ​លក្ខខណ្ឌ​ដែល​តម្រូវ​ពី​ក្រសួងមហាផ្ទៃ​។​​យោងតាម​របាយការណ៍​កាលពី​ឆ្នាំ​២០២០​របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ​បានបង្ហាញ​ថា កម្ពុ​ជាមាន​ជនអន្តោប្រវេសន៍​ត៍បរ​ទេស​ស្របច្បាប់​ជាង​២០​ម៉ឺន​នាក់ ខណៈ​ជនអន្តោប្រវេសន៍​តវៀ​ត​ណា​ម​មាន​ចំនួន​លើស​ពាក់កណ្តាល​។a gang vn a vn river1