» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10664 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700835 នាក់

ប្រយុទ្ធ​គ្នា ២​ថ្ងៃ​ជាមួយ​អតីត​ទ​ព័​អាសា ក្នុងប្រទេស​ស៊ី​រី សម្លាប់​មនុស្ស​យ៉ាងហោច ១០០០​នាក់​!


​ប្រទេស​ស៊ី​រី​៖ អង្គការ​ឃ្លាំមើល​សិ​ទិ្ធ​មនុស្ស​ស៊ី​រី បានឱ្យដឹង​កាលពី​ថ្ងៃ​សៅរ៍ ទី​៨ ខែមីនា​ថា​មាន​មនុស្ស​យ៉ាងហោច ១០០០​នាក់ ត្រូវបាន​សម្លាប់​នៅក្នុង​ការ​វាយ​ប្រយុទ្ធ​គ្នា ដោយសា​ការសង​សឹក​គ្នា​រវាង​កងកម្លាំង​សន្តិសុខ​នៃ​របប​ដឹកនាំ​ស៊ី​រី​ថ្មី ជាមួយ​ក្រុម​អ្នក​ប្រយុទ្ធ​ស្ម័គ្រស្មោះ​នឹង​អតីត​ប្រធានាធិបតី​ស៊ី​រី ដែល​ត្រូវ​បណ្តេញចេញ​លោក​បា​សា​អា​ឡា​សាដ Bashar al-Assad​ក្នុង​រយៈពេល ២​ថ្ងៃ​មកនេះ ។a fight sirya1

ទីភ្នាក់ងារសារព័ត៌មាន Reuters​បាន​ឲ្យ​ដឹងថា​តាម​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ស៊ី​រី (Syrian Observatory for Human Rights) ក្នុងចំណោម​អ្នកស្លាប់ រួមមាន​ជន​ស៊ីវិល ៧៤៥​នាក់ សមាជិក​កងកម្លាំង​សន្តិសុខ​ស៊ី​រី ១២៥​នាក់ និង​អ្នក​ប្រយុទ្ធ​ស្មោះស្ម័គ្រ​នឹង​លោក Assad ១៤៨​នាក់​។ ប៉ុន្តែ Reuters មិនទាន់​ឯក​ផ្ទៀងផ្ទាត់​តួលេខ​អ្នកស្លាប់​ដោយ​ឯករាជ្យ​បាន​នៅឡើយ​ទេ​។​​ប្រធាន​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ស៊ី​រី លោក Rami Abdulrahman បាន​និយាយថា​ការ​វាយ​ប្រយុទ្ធ​គ្នា​បាន​កើតឡើង​ក្នុង​តំបន់ Jableh Baniyas និង​ទីតាំង​ស្ថិតនៅ​ជុំវិញ​តំបន់ Alawite ហើយ​ជនរងគ្រោះ​រួមមាន​ទាំង​ស្ត្រី និង​កុមារ​មកពី​សហគមន៍​ជនជាតិភាគតិច Alawite ផងដែរ​។​

​ពួកក្រុម​ប្រដាប់អាវុធ​នៅ​ប្រទេស​ស៊ី​រី បាន​ប្រយុទ្ធ​គ្នា​ជាថ្មី និង​បណ្តាល​ឲ្យ​ស្លាប់​ពលរដ្ឋ​ស៊ីវិល ជាង ៧០០​នាក់ ហើយ​អ្នកស្លាប់ ៣០០​នាក់​ទៀត ជា​យោធា និង​កង​រក្សា​សន្តិសុខ​។ អំពើហិង្សា​សម្លាប់​គ្នា​នេះ​វា​បាន ផ្ទុះឡើង​ជាច្រើន​ថ្ងៃ​ជាប់​គ្នា ជា​លើក​ទី​១​ចាប់​ពីថ្ងៃ​ព្រហស្បតិ៍ ទី​៦​មីនា​មក ដែល​បង្កឡើង​ដោយ​ពួក​ជាតិពន្ធុ​មួយក្រុម និង​ក្រុម​យោធា​គាំទ្រ​របប​ដឹកនាំ​ស៊ី​រី​ចាស់ របស់​អតីត​ប្រធានាធិបតី បា​ស្ហា អាល់​អាសាដ​។ ករណី​យ៍​នេះ​នៅ​ថ្ងៃអាទិត្យ ទី​៩​មីនា ប្រមុខ​ដឹកនាំ​ស៊ី​រី​ថ្មី បាន​ចេញមុខ​អំពាវនាវ​ឲ្យ​រក្សា​សន្តិភាព​។​គួរ​បញ្ជាក់ថា លោក បា​ស្ហា អាល់​អាសាដ ក៏​ជា​ខ្សែស្រឡាយ​សហគមន៍​ក្រុម​ជាតិពន្ធុ Alaouite នេះដែរ​។ មុននឹង​រត់​ភៀសខ្លួន​ទៅ​ជ្រកកោន​នៅ​ក្រុង​ម៉ូស្គូ ប្រទេស​រុស្ស៊ី មេដឹកនាំ​ផ្តាច់កា​រលោក អាសាដ បាន​ត្រូវ​ផ្តួលរំលំ​ពី​សំណាក់​ក្រុម​ប្រដាប់អាវុធ​ចលនា​អ៊ីស្លាម HTS ប្រកាន់​និកាយ​ស៊ុន​នី​ត​។​

​ប្រមុខ​ដឹកនាំ​ស៊ី​រី​ថ្មី លោក Ahmed al Charaa បាន​ចេញមុខ​ថ្លែង​តាម​វីដេអូ ប្រកាស​ឲ្យ​គ្រប់ភាគី​បង្រួបបង្រួម​សាមគ្គី​គ្នា ដើម្បី​រក្សា​សន្តិភាព​សម្រាប់​ប្រជាជាតិ​ស៊ី​រី​។ ក្រៅពី​ថ្កោលទោស​ពួក​បាត់​ដៃ​ប្រឡាក់​ឈាម​ដែល​សម្លាប់​ពលរដ្ឋ​ស៊ីវិល​ស្លូតត្រង់ លោក​ប្រធានាធិបតី​បណ្តោះអាសន្ន​រូបនេះ ក៏បាន​សន្យា​តាម​អូ​សក​ជនបង្ក​អំពើហិង្សា មក​កាត់ទោស​តាមផ្លូវ​ច្បាប់​។ បើតាម​ប្រភពពី​ទីភ្នាក់ងារ​ព័ត៌មាន Sana ប្រមុខ​ដឹកនាំ​ស៊ី​រី​ថ្មី​បាន​ព្រមាន​ដាស់តឿន​ឲ្យ​ពួក​ប្រដាប់អាវុធ​ប្រឆាំង ពិសេស​ពួក​បះ​បោល Alaouite ឲ្យ​ទម្លាក់អាវុធ​ចុះចាញ់ មុននឹង​យឺត​ពេល​ជ្រុល​ហួស​។​

​ក្រសួងការពារជាតិ​ស៊ី​រី​បានប្រកាស​បិទផ្លូវ​ក្នុង​បណ្តា​ខេត្ត​ដែល​ផ្ទុះ​ភាពចលាចល ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់​ឡើងវិញ ហើយ អាជ្ញាធរ​ស៊ី​រី​ថ្មី បញ្ជាក់ថា​បាន​ចាប់ខ្លួន​ជនសង្ស័យ​ជា​ក្រុម​ប្រដាប់អាវុធ ចំនួន​ច្រើន​នាក់​។ ចំណែកឯ រដ្ឋមន្ត្រីក្រសួង​អប់រំ​ស៊ី​រី Nazir al-Qadri បានប្រកាស​បិទ​សាលា នៅ​ថ្ងៃអាទិត្យ​និង​ថ្ងៃ​ចន្ទ ក្នុង​ខេត្ត​ដែល​ផ្ទុះ​ជម្លោះ នៅ​ទិសឧត្តរ​និង​បស្ចិម​នៃ​ផ្ទៃ​ប្រទេស​។​​នៅ​ឆាក​អន្តរជាតិ ថ្មីៗ​នេះ ប្រទេស​សម្ព័ន្ធ​អារ៉ាប់ និង​អង្គការ​សហប្រតិបត្តិកា​រ​អ៊ីស្លាម ទើបតែ​សម្រេច​អនុញ្ញាត​ឲ្យ​ថ្នាក់ដឹកនាំ​ស៊ី​រី​ថ្មី ចូលរួម​ប្រជុំ​កំពូល​នៅ​អេ​ហ្ស៊ី​ប និង​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត ក្រោយ​បាន​ព្យួរ​សមាជិកភាព​របស់​ស៊ី​រី តាំងពី​ឆ្នាំ​២០១១​មក​។​​គួរ​បញ្ជាក់ថា អាជ្ញាធរ​នៃ​របប​ដឹកនាំ​ស៊ី​រី​ថ្មី បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​នូវ​អ្វីដែល​ពួកគេ​ហៅថា​ជា​សកម្មភាព​បះបោរ បន្ទាប់ពី​កងកម្លាំង​របស់ខ្លួនរ​ង​ការវាយប្រហារ​ពី​សំណាក់ ក្រុម​អ្នក​ប្រយុទ្ធ​ដែលមាន​ភក្ដីភាព​ជាមួយ​អតីត​ប្រធានាធិបតី​ស៊ី​រី លោក Assad កាលពីពេល​ថ្មីៗ​នេះ​។​a fight sirya a kill sirya a kill sirya1 

​