» អ៊ីរ៉ង់ ព្រមាន​អ៊ីស្រាអែល​ថា​នឹង «​រង​ការវាយប្រហារ​ខ្លាំង​ជាង​នេះ​» ប្រសិនបើ​ចាត់វិធានការ​ឆ្លើយតប​មកលើ​ខ្លួន​វិញ​ដែល​ជាការ​បង្ហាញថា​អ៊ីរ៉ង​ចង់​ចប់​ត្រឹមហ្នឹង​?! » នៅ​ខេត្ត​ព្រះសីហនុ​អ្នក​រៀប​កម្មវិធី Miss Grand Cambodia 2024​ធ្វើ​សន្និសីទកាសែត​ប្រាប់​ពី​កម្មវិធី​បន្ត​ » អភិបាលខេត្ត​កំពង់ស្ពឺ​ប្រគល់​ម៉ូតូ​៤​គ្រឿង​ជូន​ក្រុមការងារ​បរិស្ថាន​ដែល​រង​ការដុត​បំផ្លាញ​ » មហា​សេដ្ឋីនី​វៀតណាម​ត្រូវ​តុលាការ​កាត់ទោស​ប្រហារជីវិត​ក្នុង​សំណុំរឿង​ក្លែងបន្លំ​ហិរញ្ញវត្ថុ​តម្លៃ ១២,៥ ពាន់​លាន​ដុល្លារ​អាម៉េរិក​ » ហ៊ានណាសចូលចាប់ជំរិត និង​បាញ់សម្លាប់​ប្ដី​ម្ចាស់​ប្រេន Lakamo រួច​ដឹងថា​សម​ត្ត​កិ​ច្ចព​ទ្ធ័​ជន​ដៃ​បាញ់សម្លាប់​ខ្លួន​តាម​ក្រោយ​ » រដ្ឋាករទឹក​ទទួលបាន​គម្រោង​រោងចក្រ​ទឹកស្អាត​បាក់​ខែង​ជំហាន​ទី​៣ ដែលមាន​តម្លៃ​ជិត​២៥០​លាន​ដុល្លារ » សាលាឧទ្ធរណ៍​សម្រេច​ប្ដឹង​ឲ្យ​ពិនិត្យឡើងវិញ ចំពោះ​ការសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ករណី​ដោះលែង​ចិនតៃវ៉ាន់ ៥​នាក់​ ​ក្នុង​សំណុំ​គ្រឿងញៀន ៨០០​គីឡូក្រាម » ប្រធានាធិបតី​ចិន ជួប​អតីត​មេដឹកនាំ​តៃវ៉ាន់ លោក Ma Ying-jeou នៅ​ទីក្រុង​ប៉េកាំងប្រកាសពីការប្រកាន់ជំហរបង្រួបបង្រួម! » ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា​៖ វៀតណាម​ច្រណែន​កម្ពុជា​ស្និទ្ធ​ជាមួយ​ថៃ » កម្ពុជា​បដិសេធថា​មាស​៦​តោន​ដែល​វៀតណាម​ចាប់បាន​មិនមែន​មាស​ខ្មែរ​? » រូបសំណាក​សេះ​សមុទ្ទ​នៅ​ក្រុង​កំពត នឹង​សម្ពោធ​ជា​ផ្លូវការ​f​ថ្ងៃទី​១០ ខែមេសា​ » វិធី​ឆបោក ក្រោមរូបភាព​វិនិយោគ​រយៈពេល​ខ្លី ចំណេញ​ច្រើន​តាម​បណ្តាញ​សង្គម​ឡូ​វ​ត្រូវ​សម​ត្ត​កិច្ច​ចាប់ខ្លួន​ » ទាល់តែ​ក្រឡាប់​ឡាន​បានដឹងថា​ទំនិញ​យួន​ចូល​តាម​ច្រក​បុស​មន​សង្ស័យ​បន្លំ​ពន្ធ​ » សូម​អញ្ជើញ​ពលរដ្ឋ មក​ជិះ​រថយន្តក្រុង ឥតគិតថ្លៃ ទៅលេង​ស្រុកកំណើត​បុណ្យចូលឆ្នាំថ្មី ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០២៤ » អតីត​នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន​ប្រធាន​ព្រិ​ទ្ធ​សភា​រំលឹក​កត្តា​សំខាន់ៗ​មួយចំនួន​ដែល​កម្ពុជា​គ្មាន​ចាំបាច់​ត្រូវការ​វត្តមាន​កង​ទ​ព័​បរទេស​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2736 នាក់

ម្សិលមិញ 5698 នាក់

សរុប 14061532 នាក់

ព្រះមហាក្សត្រ​ថៃ​ប្រកាស​មហេសី​ថ្មី​មុនពេល​អភិសេគ​ឡើង​គ្រងរាជ្យ​៤​ថ្ងៃ​

 

​បាងកក​៖​នៅ​ថ្ងៃទី​០១ ខែឧសភា ម្សិលមិញ​នេះ មុន​ពិធី​អភិសេគ​សោយរាជ្យ​ស​ម្ប​តិ្ត​ដែល​នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​៤ ឧសភា ដល់ ៦ ឧសភា ខាងមុខនេះ​មហាក្សត្រ​ថៃ​ព្រះមហា​វិ​ជ្ជ​រ៉ា​ឡុងកន​( Maha Vajiralongkorn) ព្រះជន្ម ៦៦ ព្រះវស្សា​បាន ប្រកាសថា ព្រះអង្គ​បាន​រៀប​អភិសេក​ជាមួយ​ឧ​ត្ត​ម​សេនីយ៍​ស៊ូ​ធិ​ដា​វិ​ច្ជ​រ៉ស​សុង​កន​( Sutida Vajirusongkorn) និង​តែងតាំង​ជា​ព្រះ​មហេសី​ទី​៤​។ a king thai (1) 

​ម្ចាស់​ក្ស​ត្រី​ស៊ូ​ធិ​ដា​( Sutida) អាយុ ៤០ ឆ្នាំ មុននេះ ធ្លាប់ជា​អូ​តេស្ត​នៃ​ក្រុមហ៊ុន Thai Airways​។ កាលពី​ខែសីហា ឆ្នាំ​២០១៤ គ្រា​ព្រះអង្គ​វិ​ច្ជ​រ៉ា​នៅ​ជា​រជ្ជទាយាទ​អ្នកស្រី​ត្រូវបានតែងតាំង​ជា​បញ្ជាការ​កងកម្លាំង​អង្គរក្ស​ការពារ​មហាក្សត្រ​បច្ចុប្បន្ន ។​បន្ទាប់មក ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០១៦ ត្រូវបានតែងតាំង​ជា​បញ្ជាការ​អង្គភាព​ពិសេស​ចំណុះ​កម្លាំង​ការពារ​ព្រះមហាក្សត្រ និង​ក្លាយជា​ឧ​ត្ត​ម​សេនីយ៍​។​

​មហាក្សត្រ​ថៃ បច្ចុប្បន្ន បាន​ឡើង​គ្រងរាជ្យ​នៅ​ខែតុលា ឆ្នាំ​២០១៦ បន្ទាប់ពី​មហាក្សត្រ​មុន​ព្រះ​ចៅ​ភូមិ​ប៊ុល​អា​ឌុល​យ៉ា​ដេ ដែល​គ្រងរាជ្យ​បាន​៧០​ឆ្នាំ​ចូល​ទីវ​ង្គ​ត់ ។ ពី​នោះមក អ្នកស្រី Sutida តែង​ឃើញ​មាន​វត្តមាន​ញឹកញាប់​ក្បែរ​ព្រះមហាក្សត្រ​ថ្មី ក្នុង​រាជពិធី​ផ្លូវការ​។​

ព្រះរាជបុត្រ ព្រះមហាក្សត្រ​ថៃ​មហា​វិ​ច្ជ​រ៉ា​ឡុងកន​( Maha Vajiralongkorn) គឺជា​បុត្រា​ទី ២ របស់​ព្រះមហាក្សត្រ ភូមិ​ប៊ុល​អា​ឌុល​យ៉ា​ដេ​(Bhumibol Adulyadej) និង ព្រះ មហាក្សត្រី ស៊ិ​រិ​គិត​(Sirikit )​ដោយ​ទ្រង់​បាន​ប្រសូត្រ​នៅ​ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ​១៩៥២ គិត​មកទល់​នេះ ព្រះអង្គ​មាន ព្រះ​ជន ៦៦ ព្រះវស្សា​ហើយ ។​

​ព្រះរាជបុត្រ​MahaVajiralongkorn​បានបញ្ចប់​ការសិក្សា​ផ្នែក​យោធា​មកពី​មហាវិទ្យាល័យ​យោធា ដ៏​ល្បី ល្បាញ «Royal Military College, Duntroon» នៅ​ទីក្រុង​កង់​បេ​រ៉ា ប្រទេស​អូស្ត្រាលី ។​

​មិន​ត្រឹមតែ​ប៉ុណ្ណោះ រាជបុត្រ​អង្គ​នេះ គឺជា​មន្ត្រី​យោធា​មួយរូប ដែល​បាន ទទួល​ការបណ្ដុះបណ្ដាល​ផ្នែក​អាវុធ នៅ​ប្រទេស អូស្ត្រាលី អង់គ្លេស និង សហរដ្ឋអាមេរិក ហើយ​ទ្រង់​ក៏​អាច​បើក​យន្តហោះ និង ឧទ្ធម្ភាគចក្រ​យោ ធា បាន​យ៉ាង​ល្អ​ថែម​ទៀតផង ។ មហា​វិ​ច្ជ​រ៉ា​ឡុងកន​( Maha Vajiralongkorn​គឺជា​សកម្មជន​ម្នាក់​យ៉ាង​មោះមុត ក្នុង​ប្រតិ​ប​ត្ត​ការប្រឆាំង​ជាមួយ​បក្ស កុម្មុយនីស្ត​ថៃ​ក្នុងអំឡុង​ឆ្នាំ ១៩៧០ ។​a king thai3 

មហាក្សត្រ Vajiralongkorn បាន​ឆ្លងកាត់​ជីវិត​អាពាហ៍ពិពាហ៍ ៣ លើករួចហើយ ។

​ព្រះ Maha Vajiralongkorn មាន​ព្រះរាជ​បុត្រា និង បុត្រី សរុប ៧ អង្គ ដែល​បាន​ប្រសូត្រ​ចេញពី​ឧទរ អតីត​ព្រះ​មហេសី ទាំង ៣​មុន របស់​ព្រះអង្គ ដោយ​ក្នុងនោះ​មាន ៖
១-​ព្រះអង្គម្ចាស់​ក្ស​ត្រី Soamsawali បាន​ប្រសូត្រ​នៅ​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ ១៩៥៧ លើ​ទឹកដី​ទីក្រុង​ឡុង​ដ៍ ប្រទេស​អង់គ្លេស ដោយ​គិត​មក ទល់ ពេលនេះ គឺមាន​ព្រះ​ជន់ ៦២ ព្រះវស្សា​ហើយ ។ ព្រះអង្គម្ចាស់​ក្ស​ត្រី គឺជា​បុត្រី​ទី ១ របស់​ព្រះអង្គម្ចាស់ Adulakit Kitiyakara និង ព្រះ​នាង​ម្ចាស់ Bandhu Savali Yugala ។​

​ព្រះអង្គម្ចាស់​ក្ស​ត្រី Soamsawali គឺជា​រាជវង្ស​ក្សត្រ​មួយ​ព្រះអង្គ ដែល​បាន រៀប​អភិសេក ជាមួយ ព្រះមហាក្សត្រ​ថៃ Maha Vajiralongkorn នៅ​ឆ្នាំ ១៩៧៧ ប៉ុន្តែ​មិនបាន​ប៉ុន្មាន នៅ​ឆ្នាំ ១៩៩១ ទ្រង់ ទាំងពីរ​ក៏បាន​បែកបាក់​គ្នា ដោយ​បន្សល់​បាន​រាជបុត្រី​មួយ​ព្រះអង្គ ជា ចំំ​ណង​ដៃ មាន​ព្រះនាម​ថា Bajrakitiyabha សព្វថ្ងៃ​មាន​ព្រះ​ជន់ ៣៩ វស្សា ។​
​គួរ​បញ្ជាក់ដែរថា ក្រោយពី​បាន​បែកបាក់​គ្នា​ជាមួយ​ព្រះរាជបុត្រ Maha Vajiralongkorn ហើយ ព្រះអង្គម្ចាស់​ក្ស​ត្រី Soamsawali នៅតែ​បន្ត រស់ នៅ​ម្នាក់ឯង ដោយ​មិន​យក​ស្វាមី​ទៀតឡើយ រហូតដល់​បច្ចុប្បន្ននេះ ។​

២-​ព្រះអង្គម្ចាស់​ក្ស​ត្រី Yuvadhida Suratsawadee គឺជា​កូនស្រី​ប្រជារាស្ត្រ សាម​ញ្ញា ដែល​បានកើត​នៅលើ​ទឹកដី​ទីក្រុង បាងកក នៅ​ថ្ងៃទី​២៦ ខែ ឧសភា ឆ្នាំ ១៩៦២ ។ សព្វថ្ងៃ ព្រះអង្គម្ចាស់​ក្ស​ត្រី កំពុង​រស់នៅ​លើទឹក ដី​រដ្ឋ Florida សហរដ្ឋអាមេរិក ជាមួយ​វ័យ ៥៩ ឆ្នាំ ។​
​ព្រះអង្គម្ចាស់​ក្ស​ត្រី គឺជា​អតីត​តារា​សម្ដែង​ដ៏​ស្រស់ស្អាត​ម្នាក់ និង​មាន ឈ្មោះ​កំណើត​ថា Sujarinee Vivacharawongse ។​សម្រាប់​ឈ្មោះ Yuvadhida Suratsawadee នេះ គឺជា​ឈ្មោះ​ថ្មី បន្ទាប់ពី​បាន​រៀប អភិសេក​ជាមួយ​ព្រះរាជបុត្រ ព្រះមហាក្សត្រ​ថៃ Maha Vajiralongkorn នៅ​ឆ្នាំ ១៩៩៤ ។ ម្ចាស់​ក្ស​ត្រី​ខាងលើ បាន​នៅ​សោយសុខ​ជាមួយ​ត្រកូល ក្សត្រ ត្រឹមតែ​រយៈពេល ២ ឆ្នាំ​ប៉ុណ្ណោះ ហើយ​ក៏បាន​ចែកផ្លូវ​ជាមួយ ព្រះរាជបុត្រ Maha Vajiralongkorn នៅ​ឆ្នាំ ១៩៩៦ ។​
​គួរ​បញ្ជាក់ដែរថា ថ្វីបើ ព្រះអង្គម្ចាស់​ក្ស​ត្រី និង ព្រះរាជបុត្រ Maha Vajiralongkorn រស់នៅ​ក្រោម​ចំណង​អា​ពា​ហ៍​អា​ពា​ហ៍​ត្រឹមតែ​រយៈពេល ២ ឆ្នាំ យ៉ាងណាក្ដី ក៏ប៉ុន្តែ​ទ្រង់​ទាំងពីរ បានរស់នៅ​ជាមួយគ្នា​រយៈពេល​យូរ មុនពេល​រៀប​អា​ភិ​សេក​តាមច្បាប់​ប្រទេស រហូត​បង្កើតបាន​ចំណង ដៃ បុត្រា ៤ អង្គ និង បុត្រី ១ អង្គ ។​
៣-​ព្រះអង្គម្ចាស់​ក្ស​ត្រី Srirasmi Suwadee បានកើត​នៅ​ថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ ១៩៧១ នៅ​ខេត្ត Samut Songkhram ប្រទេស​ថៃ ជា​កូនស្រី​ទី ៣ ក្នុងចំណោម​បងប្អូន ៦ នាក់ (​រាប់ទាំង​ព្រះអង្គម្ចាស់​ក្ស​ត្រី​ដែរ​) ជាមួយ​គ្រួសារ​រាស្ត្រ​សមញ្ញា ។​​ព្រះអង្គម្ចាស់​ក្ស​ត្រី Srirasmi Suwadee ធ្លាប់ជា​ស្រី​បម្រើ​ផ្ទាល់​របស់​ព្រះរាជបុត្រ ព្រះមហាក្សត្រ Maha Vajiralongkorn តាំងតែ​អាយុ ២២ ឆ្នាំ មកម្ល៉េះ ។

ឆ្នាំ ២០០១ ព្រះអង្គម្ចាស់​ក្ស​ត្រី Srirasmi Suwadee បាន​រៀប​អភិសេក​ជាមួយ ព្រះ Maha Vajiralongkorn តាមច្បាប់​ប្រទេស និង បាន​ចែកផ្លូវ​គ្នា នៅ​ឆ្នាំ ២០១៤ ដោយបាន​បន្សល់​ចំណងដៃ​បុត្រា​មួយ​ព្រះអង្គ​ព្រះនាម Dipangkorn Rasmijoti ព្រះ​ជន ១៤ ព្រះវស្សា ។​
​គួរ​បញ្ជាក់ដែរថា ព្រះអង្គម្ចាស់​ក្ស​ត្រី Srirasmi Suwadee គឺជា​មហេសី​ទី៣ របស់ ព្រះរាជបុត្រ Maha Vajiralongkorn ដែល​កន្លងមក​ធ្លាប់​បានធ្វើ​រឿង​ហួសចិត្ត មួយចំនួន​កើតឡើង ដូចជា បង្ហាញខ្លួន​ជាមួយ​រាងកាយ​អាក្រាត ក្នុង​ពិធី​ខួបកំណើត​សត្វ​សុនខ របស់​ទ្រង់​ជាដើម ។

​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិន​ហួ បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៩​នេះ​ថា ក្រុម​យោធា​នៃ​កង​យុទ្ធ​ពល​ខេ​ម​ភូមិន្ទ​ថៃ បានរៀបចំ​ក្បួន​សម្រាប់​ព្រះរាជ ពិធី​គ្រង​រាជសម្បត្តិ​របស់ ព្រះមហាក្សត្រ​ថៃ មហា​វី​ជី​រ៉ា ឡុងកន គិត​ចាប់ពី​ថ្ងៃទី​៤ ដល់​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០១៩​ខាងមុខ ។​
​សកម្មភាព​ដ៏​មមាញឹក របស់​ក្រុម​យោធា​ថៃ បានចាប់ផ្តើម​កាលពី​ថ្ងៃ​អាទិត្យ ទី​២៨ ខែមេសា ម្សិលមិញ​នេះ ដើម្បី​ត្រៀមខ្លួន​សម្រាប់ ព្រះ​រាជពិធី​អភិសេក​គ្រង​រាជសម្បត្តិ របស់​ព្រះមហាក្សត្រ​ថៃ​បច្ចុប្បន្ននេះ ៕a king thai a king thai2 a king thai4 a king thai1