» ពិបាកបំផុតប៉ូលិសចាប់ប៉ូលិសដាក់គុក » សន្លឹកបៀរបើកច្រកព្រុំដែននៅលើដៃថៃដដែល! » អារ៉ាប៊ីសាអ៊ូឌីតផ្តល់សារទៅប៉ាគីស្ថាន «កុំបារម្ភអី ! អារ៉ាប៊ីសាអ៊ូឌីតនឹងគាំទ្រសេដ្ឋកិច្ចប៉ាគីស្ថានយ៉ាងពេញទំហឹងជាមួយនូវការវិនិយោគ» » បុរសម្នាក់បានចាក់សម្លាប់សាហាយស្លាប់និងប្រពន្ធរងរបួសធ្ងន់ព្រោះតាមទាន់កំពុងក្បត់ » បង្ក្រាបទីតាំង Online Scam នៅកណ្តាលក្រុងសែនមនោរម្យខេត្តមណ្ឌលគីរី ដោយមិនដឹងខ្លួនតែឃាត់ខ្លួនជនបរទេស២៦២នាក់ផ្តាច់ប្រភពលុយខ្មៅ! » គ្រាន់តែទាស់សម្តីប្តីប្រើចបជីកនិងកាំបិទផ្គាក់ជាមួយប្រពន្ធត្រូវប៉ូលិសចាប់ » ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា » ការបិទច្រកសមុទ្រហ័រមូសរបស់អាមេរិកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក? » នារីសំអាងម្នាក់ត្រូវបានអតីតប្តីបាញ់សម្លាប់ព្រោះសុំត្រូវគ្នាវិញមិនបាន » កម្ពុជា​ទទួល​ស្គាល់​លោក មីន អ៊ុងឡាំង​ ជា​ប្រធានាធិបតី មីយ៉ាន់ម៉ា?! » អនុប្រធានាធិបតីអាម៉េរិក លោក JD Vance៖ ការចរចាជាមួយអ៊ីរ៉ង់បានបញ្ចប់ទៅវិញ ដោយគ្មានកិច្ចព្រមព្រៀងក្នុងពេលចារកម្មអាមេរិករកឃើញថាចិនកំពុងបញ្ជូនអាវុធឲ្យអ៊ីរ៉ង » នាយករដ្ឋមន្ត្រីកម្ពុជាសង្ឃឹមថាភាគីថៃនឹងបន្តគោរពតាមខ្លឹមសារនៃសេចក្តីប្រកាសរួម ជាពិសេសត្រង់ចំណុចទី៣ » ស្រីស្អាតតែចិត្តបិសាចបោកតុងទីនជិត១លានដុល្លារ ប៉ងរត់គេចក្រៅប្រទេស! » មនុស្សចំនួន ៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងករណី បន្លំជាភ្នាក់ងារធនាគារអេស៊ីលីដាដើម្បីលួចយកលុយ » ជនជាតិនាំគ្នាជីកដីរុករករ៉ែអកុសល្យបាក់ដីសង្គត់ស្លាប់២នាក់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4058 នាក់

ម្សិលមិញ 8477 នាក់

សរុប 18992062 នាក់

ទា​ហ៊ាន​អ៊ុយ​ក្រែ​ន​ចាប់ផ្តើម​វាយបក​លើ​ទា​ហ៊ាន​រុស្ស៊ី​ដែល​ឡោម​ព​ទ្ធ័​ក្រុង​គៀវ​វិញ​ហើយ​

 

​ប្រទេស​អ៊ុយ​ក្រែ​ន​៖​ទាហាន​រុស្ស៊ី​ដែល​ព្យាយាម​ឡោមព័ទ្ធ​ទីក្រុង​គៀវ ឥឡូវនេះ​កំពុង​ប្រឈមមុខ​នឹង​ហានិភ័យ​វិញ​ម្តង​បន្ទាប់ពី​កងកម្លាំង​អ៊ុយ​ក្រែ​ន​បានធ្វើការ​វាយប្រហារ​ត​បត​វិញ ។​a ukraen1 

​ការប្រយុទ្ធ​គ្នា​យ៉ាងខ្លាំង​ក្លា​កំពុង​បន្ត​កើត​មាននៅ​ភាគ​ខាងលិច​និង​ខាងកើត​នៃ​ទីក្រុង​គៀវ ខណៈ​កងទ័ព​អ៊ុយ​ក្រែ​ន ដែល​រងគ្រោះ​អស់​រយៈពេល​មួយខែ​ពី​ការ​ទប់ទល់​ក្រោម​ការបាញ់​ផ្លោង​យ៉ាងធ្ងន់ធ្ងរ​កំពុង​ព្យាយាម​វាយ​ដណ្តើម​ទីតាំង​ពី​ពួក​ឈ្លានពាន​រុស្ស៊ី​វិញ ដោយ​បើក​ការវាយប្រហារ​ផ្ទាល់ខ្លួន​វិញ​ម្តង​។​

​ក្រសួងការពារជាតិ​អង់គ្លេស​បាន​និយាយ​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ទី​២៤​មីនា​បាន​ឲ្យ​ដឹងថា ទីក្រុង​ពីរ​នៅ​ភាគ​ខាងលិច​នៃ​រដ្ឋធានី គឺ ម៉ា​ការី​វ (Makariv) និង ម៉ូ​ឈុន (Moschun) “​ប្រហែលជា​”​ត្រូវបាន​វាយ​បានមក​វិញ​ដោយ​កងទ័ព​របស់​ទីក្រុង​គៀវ ដែល​នេះ​មានន័យថា ឥឡូវ​មាន “​លទ្ធភាព​ជាក់ស្តែង​ដែលថា​កងកម្លាំង​អ៊ុយ​ក្រែ​ន​អាច​ឡោមព័ទ្ធ​អង្គភាព​រុស្ស៊ី​នៅ​ប៊ូ​ឆា (Bucha) និង​អៀរ​ពី​ន (Irpin)”​។​

​ប្រសិនបើ​អង្គភាព​ទាំងនោះ ដែល​រាប់បញ្ចូល​ទាំង​ផ្នែក​នៃ​ក្បួន​រថយន្ត​ចម្ងាយ ៦៧ គីឡូម៉ែត្រ ដែល​ធ្វើដំណើរ​ទៅជិត​រដ្ឋធានី​អ៊ុយ​ក្រែ​ន​ក្នុង​ថ្ងៃ​ដំបូងៗ​នៃ​សង្គ្រាម ត្រូវបាន​ឡោមព័ទ្ធ​មែន​នោះ​ពួកគេ​នឹង​មិនអាច​ពង្រឹង​ឬ​ផ្គត់ផ្គង់​ខ្លួន​ឡើងវិញ​បានឡើយ ហើយ​អាច​នឹង​សុំ​ចុះចាញ់ ដោយ​ធ្វើឱ្យ​ទាហាន​រុស្ស៊ី​រង​បរាជ័យ​ដ៏​ធំ​បំផុត​មិន​ធ្លាប់​មាននៃ​ប្រវត្តិសាស្ត្រ​សង្គ្រាម​ទាំងមូល​។​

​ប្រភពពី​មន្ទីរ​បញ្ច​កោណ​បានឱ្យដឹងថា អ៊ុយ​ក្រែ​ន​ក៏បាន​បង្ខំ​ឱ្យ​កងទ័ព​រុស្ស៊ី​ដកថយ​ពី​ភាគ​ខាងកើត​ទីក្រុង​គៀវ​ផងដែរ ដោយ​បណ្តេញ​ពួកគេ​ថយក្រោយ​ចន្លោះ​ពី ២៤ ទៅ ៣២​គីឡូម៉ែត្រ​ចុះទៅ​ផ្លូវ​ឆ្ពោះទៅ​ទិសដៅ​ក្រុង​ឆឺ​នី​ហ៊ី​វ (Chernihiv)​។ ការ​វាយ​តបត​វិញ​របស់​អ៊ុយ​ក្រែ​ន​ត្រូវបាន​គេ​ដឹងផង​ដែរ​ថា​កំពុង​ធ្វើឡើង​នៅ​ទីក្រុង​មី​កូ​ឡា​អ៊ីវ (Mykolaiv) និង​ទីក្រុង​ឃើ​សុន (Kherson) នៅ​ភាគខាងត្បូង និង​ទីក្រុង​អ៊ី​ហ្ស៊ី​យុម (Izyum) នៅ​ភាគ​ឦសាន​។​

​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​២៤​មីនា ទា​ហ៊ាន​អ៊ុយ​ក្រែ​ន​បាន​បំផ្លាញ​កប៉ាល់​ដឹក​រថក្រោះ​ដ៏​ធំ​របស់​រុស្ស៊ី​ដែល​ចូល​ចត​ក្នុង​ទីក្រុង​កំពង់ផែ បឺ​ឌី​យ៉ាន​ស៍ (Berdyansk)​។ វា​ជា​ការឆេះ​កប៉ាល់​រុស្ស៊ី​ធំ​បំផុត​របស់​រុស្ស៊ី​នេះ​ត្រូវបាន​គេ​ទម្លាក់កំហុស​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​រុស្ស៊ី​ដែល​លាតត្រដាង​ទីតាំង​របស់​នាវា​នេះ​ឱ្យ​អ៊ុយ​ក្រែ​ន​ឃើញ​។​

​អង្គការ​ណា​តូ​ប៉ាន់​បាន​ប្រមាណ​ថា​លោក​ប្រធានាធិបតី​ពូ​ទីន​បាន​បាត់បង់​ទាហាន​រហូតដល់ ៤០.០០០ នាក់ ទាំង​ស្លាប់ របួស​និង​ចាប់ខ្លួន ដែល​នេះ​ស្មើនឹង​ចំនួន​ប្រហែល ១​ភាគ​៤​នៃ​កងទ័ព​ដែល​ពូ​ទីន​ត្រៀមលក្ខណៈ មុនពេល​ចូល​ឈ្លានពាន​អ៊ុយ​ក្រែ​ន​។​ក្រៅពី​រឿងនេះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៤ មីនា​ថា រុស្ស៊ី​និង​អ៊ុយ​ក្រែ​ន​បាន​ដោះដូរ​ឈ្លើយសឹក គ្នា​ជា​លើកដំបូង​ចាប់តាំងពី​ទីក្រុង​មូ​ស្គូ​បាន​បញ្ជា​ឱ្យ​ទាហាន​ចូល​អ៊ុយ​ក្រែ​ន​កាលពី​មួយខែ​មុន​។​

លោកស្រី អៀ​រី​ណា វើ​រ៉េ​ស​ឆាក់ (Iryna Vereshchuk)​ឧបនាយករដ្ឋមន្ត្រី​អ៊ុយ​ក្រែ​ន​បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​កថា “​តាម​បញ្ជា​ពី​ប្រធានាធិបតី​វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី​ការដោះដូរ​ឈ្លើយសឹក​ពេញលេញ​ជា​លើកដំបូង​ត្រូវបាន​ធ្វើឡើង​”​។​​លោកស្រី​ថា “​ជា​ថ្នូរ​នឹង​ទាហាន​ឈ្លានពាន​១០ នាក់​ដែល​ត្រូវបាន​ចាប់ខ្លួន យើង​បាន​ជួយសង្គ្រោះ​ទាហាន​របស់​យើង ១០ នាក់​” សំដៅ​ទៅលើ​កងទ័ព​រុស្ស៊ី​និង​អ៊ុយ​ក្រែ​ន​។​

​ក្រៅពីនេះ នាវិក​ស៊ីវិល​រុស្ស៊ី ១១ នាក់​ដែល​ត្រូវបាន​ជួយសង្គ្រោះ​នៅ​ជិត​ទីក្រុង​កំពង់ផែ​អូ​ដេ​ស​សា (Odessa)​នៃ​សមុទ្រ​ខ្មៅ​ត្រូវបាន​ដោះដូរ​ជាមួយ​សមាជិក​នាវិក​ក​ប៉ាល់​ស៊ីវិល​អ៊ុយ​ក្រែ​ន ១៩ នាក់ ដែល​ចាប់ខ្លួន​ដោយ​ទីក្រុង​មូ​ស្គូ​។​ក្រសួងការបរទេស​រុស្ស៊ី​បាន​និយាយ​នៅ​ដើម​សប្តាហ៍​នេះ​ថា ទីក្រុង​មូ​ស្គូ​បាន​បំពេញ​ការដោះដូរ​ឈ្លើយសឹក​ចំនួន​ពីរលើក​ចាប់តាំងពី​ខ្លួន​បានចាប់ផ្តើម​ការ​លុកលុយ​លើ​អ៊ុយ​ក្រែ​ន​កាលពី​ចុងខែ​មុន​៕a army back russy a army back russy1 a russy die