» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8795 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698966 នាក់

របប​យោធា​មិ​យ៉ាន​ម៉ា​ចេញ​ច្បាប់​កៀប​គណបក្សនយោបាយ​មុន​ការបោះឆ្នោត​មកដល់​

​ប្រទេស​មី​យ៉ាន​ម៉ា​៖​រប​រប​យោធា​មី​យ៉ាន់​ម៉ា ដែល​បាន​ដណ្ដើម​អំណាច​ដោយ​ការធ្វើ​រដ្ឋប្រហារ​កាលពី​ជិត​២​ឆ្នាំមុន បានប្រកាស​ច្បាប់​ថ្មី​ដ៏​តឹងរ៉ឹង ស្តីពី​គណបក្សនយោបាយ នៅមុន​ការបោះឆ្នោត​នាពេលខាងមុខ​។a burma russ 

សារព័ត៌មាន អាល់​ចា​ហ្សី​រ៉ា​(Al Jazeera )​នៅ​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២៣ នេះ​បាន​ឲ្យ​ដឹងថា​៖​ច្បាប់​ថ្មី​ចេញ​ដោយរ​បរប​យោធា​នេះ រារាំង​គណបក្ស និង​បេក្ខជន​ដែលមាន​ទំនាក់ទំនង​ជាមួយ​បុគ្គល ឬ​អង្គ​ការដែល​ត្រូវបាន​កំណត់ថា​ជា «​អ្នកប្រព្រឹត្ត​អំពើ​ភេរវកម្ម​» ឬ «​ខុសច្បាប់​»​។​ច្បាប់​ថ្មី​នេះ​បញ្ជាក់ថា គណបក្ស​ដែល​ចង់​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោតជាតិ ត្រូវមាន​សមាជិក​យ៉ាងតិច ១០០ ០០០​នាក់ ក្នុង​រយៈពេល​៣​ខែ​នៃ​ការចុះឈ្មោះ និង​មាន​មូលនិធិ​ចំនួន​៤៥ ៥០០​ដុល្លារ ដែលជា​ចំនួន​ច្រើនជាង​មុន​១០០​ដង ហើយ​មូលនិធិ​នេះ​ត្រូវ​តម្កល់​នៅ​ធនាគារ Myanma Economic Bank របស់​រដ្ឋ​។​​ច្បាប់​ដែល​ចុះហត្ថលេខា​ដោយ​មេដឹកនាំ​រដ្ឋប្រហារ លោក មីន អ៊ុង​ឡាំង (Min Aung Hlaing) ត្រូវបាន​ផ្សព្វផ្សាយ​ដោយសារ​ព័ត៌មាន Global New Light of Myanmar នៅ​ថ្ងៃ​សុក្រ​នេះ​។​

​ច្បាប់​ថ្មី​នេះ​ចែងថា គណបក្ស [​ដែលមាន​ស្រាប់​] ទាំងឡាយ​ត្រូវដាក់​ពាក្យសុំ​ចុះឈ្មោះ​ក្នុង​រយៈពេល​២​ខែ បន្ទាប់ពី​ច្បាប់​ត្រូវបាន​ប្រកាស បើ​ពុំ​នោះទេ នឹងត្រូវ «​អស់​សុពលភាព​ដោយ​ស្វ័យប្រវត្តិ​»​។ គណបក្ស​ណា​ដែល​មិន​អនុលោម​តាម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ថ្មី​នេះ អាច​នឹងត្រូវ​ព្យួរ​រយៈពេល​៣​ឆ្នាំ ឬ​រំលាយចោល​។​​ច្បាប់​នេះ​ក៏​និយាយ​ដែរ​ថា គណបក្ស​មិនត្រូវ​បានអនុញ្ញាត​ឱ្យ​ប្តឹង​ឧទ្ធរណ៍​ចំពោះ​សេចក្តីសម្រេច​របស់​គណៈ​កម្ម​ការរៀបចំ​ការបោះ​ឆ្នោត លើ​ការចុះបញ្ជី​គណបក្សនយោបាយ​ឡើយ​។​

​គួរ​បញ្ជាក់ថា យោធា​បាន​ឃុំខ្លួន​មេដឹកនាំ​ជាប់ឆ្នោត លោកស្រី អ៊ុង​សាន ស៊ូ​ជី (Aung San Suu Kyi) និង​បាន​ឡើងកាន់​អំណាច​នៅ​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០២១​។​​យោធា​បាន​អះអាង​ដោយ​គ្មាន​ភស្តុតាង​ថា មានការ​ក្លែងបន្លំ​នៅក្នុង​ការបោះឆ្នោត កាលពី​ខែវិច្ឆិកា ឆ្នាំ​២០២០​។ ទោះយ៉ាងណា អ្នកឃ្លាំមើល​អន្តរជាតិ​ដែល​បាន​សង្កេតមើល​ការបោះឆ្នោត​នាពេលនោះ បាន​រកឃើញថា វា​មាន​លក្ខណៈ​សេរី និង​យុត្តិធម៌​។​
​លោកស្រី អ៊ុង​សាន ស៊ូ​ជី ដែល​នៅតែមាន​ប្រជាប្រិយ​ភាពខ្លាំង ត្រូវបាន​ផ្តន្ទាទោស​ឱ្យ​ជាប់ពន្ធនាគារ​ជាង​៣០​ឆ្នាំ ដែល​យោធា​ចោទ​លោកស្រី​ជាច្រើន​ករណី​។ ក្រុម​អ្នក​រិះគន់​និយាយថា វា​ជា​វិធី​កម្ចាត់​លោកស្រី​ពី​ជីវិត​នយោបាយ​។​

​ចំពេល​មានការ​រិះគន់​យ៉ាងខ្លាំង​ពី​អន្តរជាតិ​ចំពោះ​រដ្ឋប្រហារ និង​ការដាក់ទណ្ឌកម្ម​ពី​សហរដ្ឋអាមេរិក និង​ប្រទេស​ដទៃទៀត យោធា​បានប្រកាសថា ខ្លួន​នឹង​រៀបចំ​ការបោះឆ្នោត​ជាថ្មី​នៅ​ចន្លោះ​ខែកុម្ភៈ និង​ខែសីហា ឆ្នាំ​២០២៣​។​​មនុស្ស​ជិត​៣ ០០០​នាក់​ត្រូវបាន​សម្លាប់ និង​រាប់ពាន់នាក់​ផ្សេងទៀត​ត្រូវបាន​ចាប់ខ្លួន​ដោយ​យោធា ចាប់តាំងពី​បាន​ដណ្តើម​អំណាច​។ នេះ​បើ​យោងតាម​សមាគម​ជំនួយ​សម្រាប់​អ្នកទោសនយោបាយ (Assistance Association for Political Prisoners)៕a burma coupa 
​