» ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6646 នាក់

ម្សិលមិញ 5304 នាក់

សរុប 14146172 នាក់

ពីប្រជាធិបតេយ្យមកប្រើកណ្តាប់ដៃដែកលោកស្រី Sheikh Hasina ជាប់ឆ្នោត​ជា​ធ្វើ​នាយករដ្ឋមន្ត្រី​ជាថ្មី សម្រាប់​អាណត្តិ​ទី​៥

 

​ប្រទេស​បង់​ក្លា​ដេ​ស​៖​នាយករដ្ឋមន្ត្រី​ស្រី​នៃ​ប្រទេស​បង់​ក្លា​ដែ​ស លោកស្រី Sheikh Hasina ដែល​កាន់អំណាច​ច្រើន​អាណត្តិ​មកហើយ​នោះបាន​ឈ្នះ​ការបោះឆ្នោត​ឡើងវិញ​សម្រាប់​អាណត្តិ​ទី​៥ នៅក្នុង​អាជីព​នយោបាយ​របស់លោក​ស្រី ក្នុងការ​បោះឆ្នោត​កាលពី​ថ្ងៃអាទិត្យ ទី​៧ ខែមករា​។​​លទ្ធផល​ផ្លូវការ​នឹងត្រូវ​បានប្រកាស​នៅពេល​ក្រោយ នៅ​ថ្ងៃ​ចន្ទ តែបើ​តាម​មន្ត្រី​គណៈកម្មាធិការ​រៀបចំ​កា​របោះ​ឆ្នោត​បាន​និយាយថា សម្ព័ន្ធ​ដែល​ដឹកនាំ​ដោយ​គណបក្ស Awami League របស់​លោកស្រី​បានឈ្នះ​ប្រហែល​បី​ភាគ​បួន​នៃ​អាសន​ក្នុង​រដ្ឋសភា​បង់​ក្លា​ដែ​ស ដែល​ស្មើនឹង​ប្រហែល ២២០ ក្នុងចំណោម​អាសនៈ​សរុប ៣០០ ។​a banglades1 

​សម្រាប់​គណបក្ស​ជាតិនិយម​បង់​ក្លា​ដែ​ស BNJ ដែលជា​គណបក្សប្រឆាំង​ធំជាងគេ នៅ​បង់​ក្លា​ដែ​ស​វិញ ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​មិនអាច​កើតឡើង​បានទេ ដរាបណា នៅមាន​លោកស្រី​ឆេ​ក ហា​ស៊ីណា កាន់តំណែង​នាយករដ្ឋមន្ត្រី​។​​គណបក្ស​ជាតិនិយម​បង់​ក្លា​ដែ​ស ដែល​ធ្លាប់​កាន់អំណាច នៅ​បង់​ក្លា​ដែ​ស​កាលពី​២០០១ មុននឹង​ចាញ់​គណបក្ស​សម្ព័ន្ធ Awami របស់លោក​ស្រី ឆេ​ក ហា​ស៊ីណា នៅ​ឆ្នាំ ២០០៨ បានធ្វើ​បាតុកម្ម​តវ៉ា​សឹង​ជា​រៀងរាល់ថ្ងៃ ដើម្បី​ទាមទារ​ឲ្យ​លោកស្រី​ឆេ​ក ហា​ស៊ីណា​ចុះ​ចេញពី​តំណែង​នាយករដ្ឋមន្ត្រី ដោយ​ទុក​ឲ្យ​រដ្ឋាភិបាល​អ​ព្យា​ក្រឹត្យ បណ្តោះអាសន្ន​ជា​អ្នករៀបចំ​ការបោះឆ្នោត​។

ឆ្លើយតប​ទៅនឹង​ការទាមទារ​របស់​បក្ស​ប្រឆាំង លោកស្រី ឆេ​ក ហា​ស៊ីណា​ធ្លាប់​អះអាងថា ការបោះឆ្នោត​ត្រូវ​ស្ថិតក្រោម​ការរៀបចំ​រប​ស់​រដ្ឋាភិបាល​របស់លោក​ស្រី ទៅតាម​ការចែង​របស់​រដ្ឋធម្មនុញ្ញ​។​​ក្រៅតែពី​ពហិការ​ខ្លួនឯង គណបក្សប្រឆាំង​នៅបាន​អំពាវនាវ​កុំ​ឲ្យ​ប្រជាជន​បង់​ក្លា​ដែ​ស​ទៅ​ចូលរួម​នៅក្នុង​ការបោះឆ្នោត​នៅ​ថ្ងៃអាទិត្យ ព្រោះថា សម្រាប់​បក្សប្រឆាំង​វា​ជាការ​បោះឆ្នោត​ដ៏​អាម៉ាស់ ដែល​រៀបចំឡើង ជាមួយ​ការបំភិតបំភ័យ ការបង្ក្រាប ការបំបាត់​សំឡេង​អ្នកប្រឆាំង និង​ការចាប់ខ្លួន​អ្នកនយោបាយ​ដាក់ពន្ធនាគារ​។​

​បើតាម​គណបក្សប្រឆាំង គិត​ចាប់​តាំង​បាតុកម្ម​នៅ​ខែកក្កដា ឆ្នាំមុន​ដើម្បី​ទាមទារ​ឲ្យ​លោកស្រី ឆេ​ក ហា​ស៊ីណា​ចុះ​ចេញពី​តំណែង មន្ត្រីជាន់ខ្ពស់ និង​សមាជិក​របស់​បក្សប្រឆាំង ប្រមាណ ២​ម៉ឺន​៥​ពាន់​នាក់ ត្រូវ​ចាប់​ដាក់​ក្នុង​ពន្ធនាគារ នៅក្នុង​រលក​បង្ក្រាប​ដ៏​ហិង្សា​របស់​រដ្ឋាភិបាល​លោកស្រី ឆេ​ក ហា​ស៊ីណា​។ សូម្បី​នៅ​មួយ​ថ្ងៃមុន​ការបោះឆ្នោត សមាជិក​របស់​គណបក្ស​ប្រឆាំង ៧​រូប​ត្រូវ​ប៉ូលិស​បង់​ក្លា​ដែ​ស​ចាប់ខ្លួន នៅក្នុង​បទចោទប្រកាន់ រៀបចំ​ផែនការ​ដុតបំផ្លាញ​ទូរ​រថភ្លើង កាលពី​ថ្ងៃ​សុក្រ នៅ​រដ្ឋធានី​ដា​កា ដែល​បានសម្លាប់​មនុស្ស​៤​នាក់​។ គណបក្សប្រឆាំង​បាន​បដិសេធ​ការចោទប្រកាន់ និង​ថា នេះ​ជា​ល្បិច​នយោបាយ ស្វាយ​កបាយ​លាប​មាត់​ពពែ របស់​រដ្ឋាភិបាល​ដើម្បី​ទម្លាក់កំហុស​លើ​បក្សប្រឆាំង​ថា ជា​អ្នក​អុកឡុក រំខាន​ការបោះឆ្នោត​។​


​អ្នកស្រី ហា​ស៊ីណា អាយុ​៧៦​ឆ្នាំ បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​បង្ហាញ​ជំនឿ​លើ​ដំណើរការ​ប្រជាធិបតេយ្យ​។ លោកស្រី​បាន​ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​ការបោះឆ្នោត​ថា «​ខ្ញុំ​កំពុង​ព្យាយាម​អស់ពី​សមត្ថភាព​ដើម្បី​ធានាថា​លទ្ធិប្រជាធិបតេយ្យ​នៅតែ​បន្ត​ក្នុងប្រទេស​នេះ​»​។​​លោកស្រី Hasina ត្រូវបាន​ជ្រើសរើស​ជា​នាយករដ្ឋមន្ត្រី​បង់​ក្លា​ដែ​ស​ជា​លើកដំបូង​សម្រាប់​អាណត្តិ​ពី​ឆ្នាំ​១៩៩៦ ដល់​ឆ្នាំ​២០០១ ។ បន្ទាប់មក​លោកស្រី​ត្រូវបាន​ជាប់ឆ្នោត​ឡើងវិញ​នៅ​ឆ្នាំ​២០០៦ ដឹកនាំ​ប្រទេស​ដែលមាន​ប្រជាជន​ចំនួន​១៧០ លាន​នាក់​នេះ​សម្រាប់​បី​អាណត្តិ​ជាប់ៗ​គ្នា​ចាប់តាំងពី​ពេលនេះ​។​​នាយករដ្ឋមន្ត្រី Hasina ជាប់​ចំណាត់ថ្នាក់​ទី ២៦ ក្នុង​បញ្ជី “​ស្ត្រី​ដែលមាន​ឥទ្ធិពល​លើ​ពិភពលោក​” របស់​ទស្សនាវដ្ដី Forbes ក្នុង​ឆ្នាំ​២០១៨ ។

​មានការ​កត់សម្គាល់ថា​៖​ដោយសារតែ​គ្មាន​ការចូលរួម​ពី​បក្សប្រឆាំង​ដ៏​ធំជាងគេរ​បស់បង់​ក្លា​ដែ​ស លោកស្រី​ឆេ​ក ហា​ស៊ីណា​នឹង​ទទួល​ជ័យជំនះ បន្ត​កាន់តំណែង​នាយករដ្ឋមន្ត្រី​មួយ​អាណត្តិ​បន្តទៀត​។ នៅក្នុង​ប្រវត្តិ​ផ្ទាល់ខ្លួន លោកស្រី​ឆេ​ក ហា​ស៊ីណា កាន់​ក្បាលម៉ាស៊ីន​ដឹកនាំ​រដ្ឋាភិបាល​បង់​ក្លា​ដែ​ស ៥​អាណត្តិ ដែល​នៅ​ក្នុងនោះ ៤​អាណត្តិ​ជាប់​គ្នា​តែម្តង គិត​ចាប់តាំងពី​ឆ្នាំ ២០០៩​មក​។ គេ​អាច​និយាយបានថា នៅក្នុង​វ័យ ៧៦​ឆ្នាំ លោកស្រី ឆេ​ក ហា​ស៊ីណា​ជា​ស្ត្រី​ដំបូង​គេ ដែល​អាច​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​ដឹកនាំ​ប្រទេស យូរ​ជាងគេ នៅក្នុង​លោក​។​

​ជា​កូនស្រី​របស់លោក ឆេ​ក មុ​ជិ​បួ រ៉ា​ម៉ាន់ បិតា​ស្ថាបនិក​ប្រទេស​បង់​ក្លា​ដែ​ស ដែល​ផ្តាច់ខ្លួន​ទាមទារ​ឯករាជ្យ​ចេញពី​ប៉ា​គី​ស្ថាន​នៅ​ឆ្នាំ ១៩៧១ លោកស្រី ឆេ​ក ហា​ស៊ីណា​ធ្លាប់ តស៊ូ​ប្រឆាំងនឹង​អំណាច​ផ្តាច់ការ​យោធា​ដែល​បានធ្វើ​ឃាត​ឪពុក​របស់​លោកស្រី ដើម្បី​ដណ្តើម​អំណាច​នៅ​ឆ្នាំ ១៩៧៥​។ ធ្លាប់​ត្រូវ​និរទេស​ខ្លួន​ទៅ​ឥណ្ឌា និង​ត្រូវ​ពួកយោធា​ចាប់​ដាក់ពន្ធនាគារ នៅ​អំឡុង​ឆ្នាំ ២០០៧​ដោយសារ​រដ្ឋប្រហារ លោកស្រី ឆេ​ក ហា​ស៊ីណា​បាន​វិល​ត្រលប់មក​ដឹកនាំ​ប្រទេស​តាមរយៈ​ការ​ឈ្នះឆ្នោត​របស់​គណបក្ស​ឪពុក​របស់​លោកស្រី គណបក្ស​សម្ព័ន្ធ​Awami ដែល​ប្រជាជន​បង់​ក្លា​ដែ​ស​និយម​គាំទ្រ​។​

​ធ្លាប់ជា​និមិត្តរូប​លទ្ធិប្រជាធិបតេយ្យ និង​ការជំរុញ​ធ្វើ​ទំនើបកម្ម លោកស្រី​ឆេ​ក ហា​ស៊ីណា​បានក្លាយ​ពី​វីរនារី​ដើម្បី​ប្រជាធិបតេយ្យ ទៅជា​មេដឹកនាំ​ស្រី​ដែល​និយម​ប្រើ​អំណាច​ផ្តាច់ការ​។ នៅក្នុង​រយៈពេល​ដឹកនាំ​១៥​ឆ្នាំ​មកនេះ លោកស្រី​បាន​ប្រើ​ប៉ូលិស កងទ័ព និង​ប្រព័ន្ធតុលាការ​ដែល​លោកស្រី ប្រមូល​មកកាន់​ក្នុង​ដៃ ដើម្បី​យាយី​ចាប់ខ្លួន អ្នកនយោបាយ​បក្សប្រឆាំង​។ ប្រធាន​បក្សប្រឆាំង ដែលជា​គូប្រជែង​របស់លោក​ស្រី ហា​ស៊ីណា គឺ​លោកស្រី​ខា​លីដា ហ្ស៊ី​យ៉ា​ដែល​ធ្លាប់​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី បង់​ក្លា​ដែ​ស កាលពី​ឆ្នាំ ២០០១ ត្រូវ​លោកស្រី​ហា​ស៊ីណា ញាត់​ចូល​គុក ក្នុង​បទចោទប្រកាន់​ប្រព្រឹត្ត​អំពើពុករលួយ​។ ចំណែក​សេរីភាព​បញ្ចេញមតិ​ដើម្បី​រិះគន់​រដ្ឋាភិបាល​របស់​លោកស្រី កាន់តែ​រួញ​តូច​ទៅៗ​។​

​ប៉ុន្តែ ស្នាដៃ​មួយ​របស់​លោកស្រី ឆេ​ក ហា​ស៊ីណា​ដែល​ពលរដ្ឋ​បង់​ក្លា​ដែ​ស​ទទួលស្គាល់​ជាទូទៅ នៅត្រង់ថា នៅក្រោម​ការដឹកនាំ​១៥​ឆ្នាំ​មកនេះ​របស់​លោកស្រី ហា​ស៊ីណា បង់​ក្លា​ដែ​ស​ស្គាល់​កំណើនសេដ្ឋកិច្ច​យ៉ាង​ឆាប់រហ័ស​គួរ​ឲ្យ​កត់សំគាល់ តាមរយៈ​ការជំរុញ ការនាំចេញ​វិស័យ​ឧស្សាហកម្ម​វាយ​ន​ភណ្ឌ​។ មាន​ប្រជាជន ជាង​១៧០​លាន​នាក់ បង់​ក្លា​ដែ​ស ដែល​ធ្លាប់មាន​អត្រា​ប្រជាជន​ក្រីក្រ ៤១%​នៅ​ឆ្នាំ ២០០៦ បាន​ធ្លាក់​មក​នៅត្រឹម ជាង​១៨%​ប៉ុណ្ណោះ​នៅ​ឆ្នាំ​២០២២​។ ក្នុង​រយៈពេល ១៦​ឆ្នាំ ផលិតផល​ក្នុងស្រុក​សរុបរ​បស់បង់​ក្លា​ដែ​សបាន​កើនឡើង​ពី​៦៥​ពាន់​លាន​អឺរ៉ូ ទៅ ដល់ ៤៦០​ពាន់​លាន នៅ​ឆ្នាំ​២០២២ ដែលជា​ហេតុ​ធ្វើ​ឲ្យ បង់​ក្លា​ដែ​ស ត្រូវ​ចាត់​ចំណាត់ថ្នាក់​ទី​២​បន្ទាប់ពី​ឥណ្ឌា​។​a banclades strike a banglades