» ឈ្មួញធ្វើសកម្មភាពកាយកើបយកខ្សាច់លក់បង្កផលប៉ះពាល់ស្ពាននៅឃុំសុចិត្រអាជ្ញាធរថាអត់ដឹងចាំទៅមើកសិន! » ក្រុមបាតុករអ៊ីរ៉ងខឹងសម្បារ បានដុតបំផ្លាញវិហារឥស្លាមចំនួន ៣០០, សាលារៀនចំនួន២៥០ និងរថយន្ដកងជីវពលជាង២២០០ គ្រឿង! » ដក​តំណែង និង​បន្ថយ​ឋានន្តរស័ក្តិ​ប៉ូលិស​ខេត្តស្ទឹងត្រែង ៦​រូប ក្នុង​នោះ​មាន​សកមងការរងមួយរូបទាក់ទងការឃុបឃឹតជនបរទេសចូលស្រុក! » បន្ទាប់ពីបិទផ្លូវមិនចរចារការស្នើសុំបន្តលក់ដូរនៅលើចិញ្ចើមផ្លូវ ទ្រូងផ្លូវរបស់អាជីវករផ្សារដើមគរអភិបាលរាជធានីដូរចិត្តឲ្យមកលក់នៅផ្សារតាម៉ាប់ព្រែកជ្រៃ! » នាយករដ្ឋមន្ត្រីដកតំណែងអគ្គនាយករងនគរបាលអន្តោរប្រវេសន៍មកត្រឹមជាមន្ត្រីធម្មតាតែរក្សាផ្កាយ២? » រដ្ឋមន្ត្រីក្រសួងការបរទេសថាការចាប់ខ្លួន លោក ចេន ហ្ស៊ី ជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា! » រកឃើញបេក្ខជនអាយុ១៩ឆ្នាំឡើង៣រូបទទួលបាន ជ័យលាភីសំណេរអង្គរ ឆ្នាំ២០២៦ » សមត្តកិច្ចរាជធានីភ្នំពេញចុះបង្ក្រាប ទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ១កន្លែង ចាប់យកវត្ថុតាងបាន ក្នុងទឹកប្រាក់ខ្ទង់លានដុល្លារ! » អ្នកជំនួញ​ហា​យ​សូ ពេជ្រ ស្រី​មុំ ជាប់​ពន្ធនាគារ​ សំណុំរឿង​ចេញ​សែក​ស្អុយ​៧១​ម៉ឺន​ដុល្លារ » ឆ្នាំ២០២៥កម្ពុជាទទួលបានអ្នកដំណើរផ្លូវអាកាស ជិត៧លាននាក់ ប្រតិបត្តិករទេសចរណ៍ ថា វិបត្តិកម្ពុជា-ថៃ ជាឱកាសឱ្យកម្ពុជាពង្រឹងវិស័យទេសចរណ៍របស់ខ្លួន » ត្រាំ ប្រកាសយកពន្ធបន្ថែមលើប្រទេសសម្ព័ន្ធមិត្តអឺរ៉ុបចំនួន៨ ព្រោះរារាំងមិនឲ្យអាមេរិក ទិញ Greenlandនាយករដ្ឋមន្ត្រីដាណឺម៉ាកព្រមាន! » សាលារាជធានីភ្នំពេញថា នឹងរៀបចំសម្អាតអនាម័យ ជួសជុល និងកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅតាមដងផ្លូវជុំវិញផ្សារដើមគ ឱ្យល្អប្រសើរឡើងវិញ តែឥឡូវអាជីវករលក់បន្លែ ចេញមកបិទផ្លូវ » កម្ពុជានឹងបញ្ជូនកំណត់ទូតតវ៉ាចំពោះសកម្មភាពបំពានរបស់យោធាថៃ ដែលប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយភាពតានតឹងតាមព្រំដែន » ពេលមានការកើនឡើងកម្ដៅក្នុងតំបន់ជប៉ុន និងហ្វីលីពីន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិជាមួយគ្នា! » ករណីលក់អាចដីស្តារព្រែកតាពៅនៅក្រុងបាវិតបានប្រមាណ៣លានដុល្លារយកលុយចែកគ្នាឬយកអភិវឌ្ឈន៍!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3828 នាក់

ម្សិលមិញ 14915 នាក់

សរុប 18330987 នាក់

លុយ​អាហ្កានីស្ថាន​ចុះថោក​ក្នុងពេលដែល​ប្រទេស​អូ​ហ្គ​ង់​ដា​និង​ការ​ណា​ដា​ត្រៀម​ទទួលយក​ជនភៀសខ្លួន​!

​អាហ្កានីស្ថាន​៖​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​រាប់ពាន់នាក់​បាន​ប្រមូល​ផ្តុំគ្នា​នៅ​អាកាសយានដ្ឋាន​Hamid Karzai​ក្នុង​ទីក្រុង​កា​ប៊ុល​តាំងពី​ថ្ងៃទី​១៥​ខែសីហា​នៅពេលដែល​ពួក​តា​លី​បង់​បាន​ចូលក្នុង​ទីក្រុង​ដែល​ធ្វើឱ្យ​យន្តហោះ​មិនអាច​ជម្លៀស​ជាច្រើន​ចេញដំណើរ​បាន​។​យោធា​អាមេរិក​កំពុង​ព្យាយាម​ព​ន្លឿ​ន​ការជម្លៀស​ប្រជាជន​ដោយមាន​គោលដៅ​នាំ​មនុស្ស ៥.០០០-៩.០០០ នាក់​ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន​ជា​រៀងរាល់ថ្ងៃ​។​a afgan refuge3 

ប្រទេស​អ៊ូ​ហ្គ​ង់​ដា​នឹង​ទទួលយក​ប្រជាជន ២​ពាន់​នាក់​ដែល​បាន​ភៀសខ្លួន​ចេញពី​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ។​កិច្ចព្រមព្រៀង​ទទួលយក​ជនភៀសខ្លួន​អា​ហ្វ​ហ្គា​នី​ស្ថាន​នេះ ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​មានការ​ស្នើសុំ​ពី​រដ្ឋាភិបាល​អាមេរិក​។​រដ្ឋមន្ត្រី​ទទួលបន្ទុក​ជនភៀសខ្លួន​របស់​ប្រទេស​អ៊ូ​ហ្គ​ង់​ដា​បាន​និយាយថា «​ពួកគេ​នឹង​រស់នៅ​ក្នុងប្រទេស​អ៊ូ​ហ្គ​ង់​ដា​ជា​បណ្ដោះអាសន្ន​រយៈពេល ៣​ខែ មុនពេល​រដ្ឋាភិបាល​អាមេរិក​បញ្ជូន​ពួកគេ​ទៅ​តាំងទី​លំនៅ​នៅ​កន្លែង​ផ្សេង​»​។

​ប្រទេស​អ៊ូ​ហ្គ​ង់​ដា​ដែល​ស្ថិតនៅក្នុង​តំបន់​អាហ្វ្រិក​ខាងកើត មានបទពិសោធន៍​យូរអង្វែង​មកហើយ​ក្នុងការ​ទទួលយក​ជន​ភៀសខ្លួន​ដែល​រត់គេច​ចេញពី​ជម្លោះ​។​បច្ចុប្បន្ន​ប្រទេស​នេះ មាន​ជនភៀសខ្លួន​ប្រហែល ១​លាន​៤​សែន​នាក់ ដែល​ភាគច្រើន​មកពី​ប្រទេស​ស៊ូដង់​ខាងត្បូង​។​ក្រៅពីនេះ​ប្រទេស​កាណាដា​ក៏​កំពុង​ព្យាយាម​ទទួលយក​ជនភៀសខ្លួន​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែលមាន​សិទ្ធិ​ចូលមក​ប្រទេស​កាណាដា ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើទៅ​បានដែរ​។​

​លោកនាយក​រដ្ឋមន្ត្រី​កាណាដា ចា​ស្ទី​ន ទ្រូ​ដូ (Justin Trudeau) កាលពី​ថ្ងៃ​ពុធ បាន​និយាយថា​ប្រទេស​កាណាដា​គ្រោង​ទទួលយក​ជនភៀសខ្លួន​អា​ហ្វ​ហ្គា​នី​ស្ថាន​យ៉ាងហោចណាស់ ២​ម៉ឺន​១​ពាន់​នាក់​។​តែ​បារម្ភ​ពី​ការ​រាំង​ស្កាត់​ពី​កម្លាំង​តា​លី​បង់​។​​លោក ទ្រូ​ដូ បាន​និយាយ​ដែរ​ថា ប្រទេស​កាណាដា​មិនមាន​គម្រោង​ទទួលស្គាល់​ក្រុម​តា​លី​បង់​ជា​រដ្ឋាភិបាល​របស់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ទេ បន្ទាប់ពី​ចលនា​អ៊ីស្លាម​និយម​នេះ​បាន​ចូល​កាន់កាប់​រដ្ឋធានី​កា​ប៊ុល​កាលពី​ថ្ងៃអាទិត្យ​នោះទេ។

​ទន្ទឹមនឹង​ប្រជាពលរដ្ឋ​ភាគច្រើន​បុរសៗ​ព្យាយាម​ចាក​ចេញពី​ប្រទេស​ក្រុម​ស្ត្រី​នៅ​រដ្ឋធានី​កា​ប៊ុល ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​កាលពី​ថ្ងៃទី​១៧​ខែសីហា បាន នាំគ្នា​កាន់​ស្លាក​បដា​ស្នើ​ដល់​ប្រមុខ​តា​លី​បង់​ធ្វើយ៉ាងណា​ធានា​ដល់​សិទ្ធិ​បាន​រៀនសូត្រ ទៅធ្វើ​ការងារ និង​ចូលរួម​ក្នុង​ឆាកនយោបាយ​របស់​ពួកគេ​។​
​ក្រោយពី​អ្នកដឹកនាំ​ក្រុម​តា​លី​បង់​បានប្រកាសថា នឹង​បន្ត​រក្សា​សិទ្ធិ​របស់​ស្ត្រី​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​មក មាន​ស្ត្រី​ជាច្រើន​នៅ​ទីក្រុង​កា​ប៊ុល បាននាំគ្នា​ដង្ហែ​ក្បួន អំពាវនាវ​ដល់​ប្រមុខ​ក្រុម​តា​លី​បង់​រក្សា​ការសន្យា ។​ស្ត្រី​ដែល​ចូលរួម​ធ្វើបាតុកម្ម​បាន​ស្រែក​នៅ​ទីសាធារណៈ​ថា «​សិទ្ធិ​ទៅធ្វើ​ការ ទទួលបាន​ការអបរំ ចូលរួម​នយោបាយ គឺជា​សិទ្ធិ​របស់​ស្ត្រី មិនត្រូវ​លុបបំបាត់​នោះឡើយ​»​។​​ក្នុងនាម​ជា​អ្នកសារព័ត៌មាន​និង​ជា​សកម្មជន​សិទ្ធិមនុស្ស​លោកស្រី Masih Alinejad បាន​ហៅ​សកម្មភាព​របស់​ស្ត្រី​ទាំងនោះ «​ថ្លើមធំ​» ហ៊ាន​ដាក់​លក្ខខណ្ឌ​ជាមួយ​ក្រុម​តា​លី​បង់ ។​កម្លាំង​ទាហាន​ក្រុម​តា​លី​បង់​មិនបាន​រារាំង​ឬ គំរាមកំហែង​ដល់​ស្ត្រី​ទាំង​នោះឡើយ​។​

​អ្នកនាំពាក្យ​តា​លី​បង់​លោក Mawlawi Abdulhaq Hemad​បាន​ទទួលយក​ការជួប​ជាមួយ​អ្នកកាសែត Beheshta Arghand នៅក្នុង​បទសម្ភាសន៍​តាម​ទូរទស្សន៍​ជាមួយ​ទីភ្នាក់ងារសារព័ត៌មាន​ឯកជន​TOLO នៅ​ថ្ងៃទី​១៧ ខែសីហា​។ ទីភ្នាក់ងារសារព័ត៌មាន​ឯកជន​អា​ហ្វ​ហ្កា​នី​ស្ថាន TOLO ថា​ជា​លើក​ទី​១​ដែល​ស្ត្រី​អា​ហ្វ​ហ្គា​នី​ស្ថាន​ត្រូវបាន​អនុញ្ញាតឱ្យ​ធ្វើការ​សម្ភាសន៍​ជាមួយ​មន្ត្រីជាន់ខ្ពស់​តា​លី​បង់​។​ឆ្លើយតប​នឹង​សំណួរ​របស់​អ្នកកាសែត​ស្រី​រូបនេះ​លោក​Hemad​បាន​និយាយថា​ក្រុម​តា​លី​បង់​ជាដំបូង​ចង់​ធានា​សន្តិសុខ​ក្នុងស្រុក​ហើយ​បញ្ហា​នេះ​នឹង​ប្រសើរឡើង​បន្តិច​ម្តងៗ​តាម​ពេលវេលា​។​

លោក Hemad បាន​បន្ថែមថា​ក្រុម​តា​លី​បង់​កំពុងធ្វើការ​ពិគ្រោះ​យោបល់​កម្រិត​ខ្ពស់​ដើម្បី​បញ្ចប់​ឧបករណ៍​រដ្ឋាភិបាល​នាពេល​អនាគត​។​អ្នកនាំពាក្យ​តា​លី​បង់​បាន​និយាយថា​“​មានលទ្ធភាព​ដែល​ក្រុមប្រឹក្សា​មួយ​នឹង​ត្រូវបាន​បង្កើតឡើង​។ បន្ទាប់មក​រដ្ឋធម្មនុញ្ញ​នឹងត្រូវ​បានបញ្ចប់​” ។​យោងតាម​លោក​Hemad ក្រុម​តា​លី​បង់​ពិតជា​បាន​ឡើងកាន់​អំណាច​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ដោយ​បន្ថែមថា​ពួកគេ​មិនមែនជា​ចោរប្លន់​និង​ជា​ជន​ក្បត់​ដូច​រដ្ឋាភិបាល​ចាស់​ឡើយ​។​អ្នកនាំពាក្យ​តា​លី​បង់​បាន​រិះគន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​លោកខាងលិច​ថា​បាន​”​លាប​ពណ៌​”​រូបភាព​កម្លាំង​។​“​មានតែ​អ្នក​ដែល​លួច​ប្លន់​លក់​ប្រទេស​របស់ខ្លួន​ហើយ​ក្បត់ជាតិ​អស់​រយៈពេល​២០​ឆ្នាំ​ចុងក្រោយ​ប៉ុណ្ណោះ​ដែល​ខ្លាច​ហើយ​ត្រូវ​រត់គេចខ្លួន​។​ពីមុន​មនុស្ស​មិនអាច​ដើរ​តាមផ្លូវ​បានទេ​បន្ទាប់ពី​ម៉ោង​៤​រសៀល​។​ទោះជា​យ៉ាងណា​ក៏មាន​អ្នកស្លាប់​២​នាក់​និង​របួស​១២​នាក់​ក្រោយពេល​ក្រុម​តា​លី​បង់​បាន​ផ្ទុះអាវុធ​ទៅលើ​ក្រុមបាតុករ​នៅក្នុង​ខេត្ត Nangarhar ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​។​

​ការបាញ់ប្រហារ​បានកើតឡើង​ក្រោយពេល​ប្រជាជន​អា​ហ្វ​ហ្គា​នី​ស្ថាន​នៅក្នុង​ទីក្រុង Jalalabad នៃ​ខេត្ត Nangarhar ភាគ​ខាងកើត​ប្រទេស បាននាំគ្នា​ធ្វើបាតុកម្ម​នៅតាម​ដងផ្លូវ​ក្នុង​ទិវា​បុណ្យ​ឯករាជ្យ​ប្រទេស​និង ដើម្បី​ទាមទារ​ឱ្យមាន​ការបំពាក់​ទង់ជាតិ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​នៅតាម​អគារ​ការិយាល័យ​ដូច​មុន​ឡើងវិញ ជំនួស​ឱ្យ​ទង់​របស់​ក្រុម​តា​លី​បង់​។ ក្រុម​តា​លី​បង់​បាន​បើក​ការបាញ់ប្រហារ​ទៅលើ​ក្រុមបាតុករ​។​​មិនតែប៉ុណ្ណោះ សមាជិក​ក្រុម​តា​លី​បង់ ក៏​ត្រូវគេ​អះអាងថា បាន​ប្រើ​អំពើហិង្សា​លើ​អ្នកកាសែត​មួយចំនួន​ដែល​យក​ព័ត៌មាន​អំពី​ហេតុការណ៍​នោះ​ផងដែរ​។​​ព្រឹត្តិការណ៍​ខាងលើ គឺជា​សញ្ញា​ដំបូង​មួយ​នៃ​សំឡេង​ប្រឆាំងនឹង​ក្រុម​តា​លី​បង់ ចាប់តាំងពី​ក្រុម​សកម្មប្រយុទ្ធ​នេះ​បាន​ឡើង​គ្រប់គ្រង​អា​ហ្វ​ហ្គា​នី​ស្ថាន​កាលពី​ថ្ងៃអាទិត្យ​ចុង​សប្តាហ៍​មុន​។ ប្រជាជន​អា​ហ្វ​ហ្គា​នី​ស្ថាន​ជាច្រើន​នាក់​បាន​ភៀសខ្លួន​ចេញពី​ប្រទេស ហើយ​រាប់រយ​នាក់​ទៀត​កំពុង​រង់ចាំ​ឱកាស​ដូចគ្នា​នៅឯ​ព្រលានយន្តហោះ​ទីក្រុង​កា​ប៊ុល​។​

​ក្នុងពេល​អន្តរកាល​នេះ​ក្រុមអាជីវករ​ប្តូរប្រាក់​នៅក្នុង​ទីក្រុង​ខ្វេ​តា (Quetta) ភាគ​និរតី​នៃ​ប្រទេស​ប៉ា​គី​ស្ថាន​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រ៍ថា ពួកគេ​ត្រូវ​ខាត​ប្រាក់​យ៉ាងច្រើន​ដោយសារ​ការធ្លាក់ចុះ​នៃ​រូបិយប័ណ្ណ​របស់​អា​ហ្វ​ហ្គា​នី​ស្ថាន​បន្ទាប់ពី​កើតមាន​ភាពវឹកវរ​ភ្លាមៗ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​។​​លោក ចាន់ អាចា​ហ្សៃ (Jan Achakzai) សមាជិក​ជាន់ខ្ពស់​នៃ​សភាពាណិជ្ជកម្ម​និង​ឧស្សាហកម្ម​នៅក្នុង​រដ្ឋធានី​នៃ​ខេត្ត​បា​ឡូ​ជី​ស្ថាន (Balochistan) របស់​ប្រទេស​ប៉ា​គី​ស្ថាន​បាន​និយាយថា លោក​សង្ឃឹមថា បញ្ហា​រូបិយប័ណ្ណ​និង​អាជីវកម្ម​នឹង​ត្រូវបាន​ដោះស្រាយ​នៅពេលដែល​ក្រុម​បះបោរ​តា​លី​បង់​ប្រកាស​ពី​គោលនយោបាយ​របស់​ពួកគេ​។​

​យោងតាម​ទិន្នន័យ​ដែល​ចងក្រង​ដោយសារ​ព័ត៌មាន ប្ល៊ូ​ម​បឺ​ក (Bloomberg) រូបិយប័ណ្ណ​របស់​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែលមាន​ឈ្មោះថា អា​ហ្វ​ហ្គា​នី (AFN) បាន​ធ្លាក់ចុះ​យ៉ាងគំហុក​រហូតដល់​៤.៦%​កាលពី​ថ្ងៃ​អង្គារ​។​​ទេសាភិបាល​ស្តីទី​នៃ​ធនាគារជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​លោក អាជ​ម៉ា​ល់ អា​ម៉ា​ឌី (Ajmal Ahmady) បាន​និយាយថា ទីផ្សារ​រូបិយប័ណ្ណ​របស់​អា​ហ្វ​ហ្គា​នី​ស្ថាន​កំពុង​ស្ថិតក្នុង​ភាពវឹកវរ​ជាពិសេស​បន្ទាប់ពី​ធនាគារជាតិ​ត្រូវបាន​គេ​ប្រាប់​កាលពី​ថ្ងៃ​សុក្រ​ថា​នឹងមិន​ទទួល​លុយ​ដុល្លារ​អាមេរិក​ទៀត​ទេ​ដែល​នឹងធ្វើ​ឲ្យ​តម្លៃ​រូបិយប័ណ្ណ​របស់​អា​ហ្វ​ហ្គា​នី​ស្ថាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​ថែមទៀត​៕a afgan refuge2 a afgan refuge7 a afgan girl a afgan refuge4 a afgan taliban