» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7408 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697579 នាក់

ឧ​ត្ត​ម​សេនីយ៍​ហាក់​ម៉ៅ​រង កងពលតូច​លេខ​៧០ ប្រកែក​ការ​ចោទថា បាន​ឈូសឆាយ​រំលោភ​យក​ដី​ជនជាតិដើម​ភាគតិច នៅ​ខេត្តមណ្ឌលគិរី


​ខេត្តមណ្ឌលគិរី​៖ លោក​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​៣​ម្នាក់ នៅ​អង្គភាព​កងពល​តូ​ចលេ​ខ​៧០ ត្រូវបាន​ពលរដ្ឋ​ជនជាតិដើម​ភាគតិច ក្នុង​ខេត្តមណ្ឌលគិរី ចោទប្រកាន់ថា បានដាក់​គ្រឿង​ឈូសឆាយ​រំលោភ​យក​ដីធ្លី​របស់​ពួកគាត់​កំពុង​អាស្រ័យ​ផល​យ៉ាង​អយុត្តិធម៌ ។a hak mao2

​ប្រជា​ពល​ពលរដ្ឋ​ជនជាតិដើម​ភាគតិច រស់នៅ​ភូមិ​អូរ​ស្ពាន សង្កាត់​ស្ពាន​មានជ័យ ក្រុង​សែន នោ​រម្យ ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា លោក​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​៣ ហាក់ ម៉ៅ ជា​មេបញ្ជាការរង​កងពល​តូច​ថ្មើ​ជើង​៧០ បានដាក់​កូនចៅ និង​គ្រឿងចក្រ​ឈូសឆាយ​រំលោភ​យក​ដីធ្លី​របស់​ពួកគាត់​កំពុង​រស់នៅ និង​អាស្រ័យ​ផល​ទាំង​បំពាន ។​ក្រុម​សហគមន៍​ជនជាតិដើម​ភាគតិច បាន​បន្តទៀតថា ក្រុម​កូនចៅ​របស់លោក​ផ្កាយ​៣​ដ៏​មាន​ឥទ្ធិពល​បាន​ប្រើប្រាស់​គ្រឿងចក្រ និង​រថយន្ត​សុទ្ធតែ​ពាក់​ស្លាក​លេខ​អង្គភាព​កងទ័ព (​ង​៧០) ទៀតផង ។ ពួកគាត់​បន្តថា ក្រុម​ទាហាន​កូនចៅ​លោក ហាក់ ម៉ៅ តែងតែ​លួច​ធ្វើ​សកម្មភាព​ផ្សេងៗ​នាពេល​យប់​ព្រោះ​គ្មាន​ពលរដ្ឋ​មក​តវ៉ា ។ បើ​ពេល​ថ្ងៃ​ឲ្យ​ស្ងាត់​គ្រឿងចក្រ​ធ្វើ​សកម្មភាព​ជីករណ្តៅ​សម្រាប់​ទុក​ត្រៀម​តាម​ផែនការ​របស់​ពួកគេ​តែម្តង ។

​ក្រុម​អ្នកភូមិ​ជនជាតិដើម បាន​និយាយថា លោក​ឧ​ត្ត​ម​សេនីយ៍ ហាក់ ម៉ៅ បាន​ប្រើប្រាស់​កម្លាំង​ស្លៀកពាក់​ទាហាន​,​រថយន្តយោធា និង​រថយន្ត​សឺ​រ៉ែ​ន​អង្គភាព​ដើម្បី​គំរាមកំហែង​បំបាក់ស្មារតី​អ្នកភូមិ​ហើយ​បាន​ព័ទ្ធ​និង​ឈូសឆាយ​យក​ដីធ្លី នៅ​ចំណុច​ភូមិ​អូរ​ស្ពាន សង្កាត់​ស្ពាន​មានជ័យ ក្រុង​សែន​នោ​រម្យ ខេត្តមណ្ឌលគិរី យ៉ាង​គ​គ្រើន ។​បងប្អូន​ជនជាតិដើម​ភាគតិច បាន​អំពាវនាវ​យ៉ាងទទូច​ដល់​អាជ្ញាធរខេត្ត​មណ្ឌលគិរី មេត្តា​ចុះ​អនុវត្ត​លិខិត​បង្គាប់ការ​របស់​ខុទ្ទកាល័យ​សម្ដេចនាយក​រដ្ឋមន្ត្រី​ក៏ដូចជា​ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់ រួមទាំង​លិខិត​របស់​ក្រសួងមហាផ្ទៃ​ក្នុងការ​វាស់វែង​កាត់​ឆ្វៀល​ដី ចេញ​ប័ណ្ណកម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ ។

​ពាក់ព័ន្ធ​ករណី​ខាងលើ លោក ហាក់ ម៉ៅ ដែល​រង​ការចោទប្រកាន់​លោក ហាក់ ម៉ៅ បាន​ច្រានចោល​នូវ​ការចោទប្រកាន់​ទាំងនេះ ថា​ពុំមែន​ជា​ការណ៍​ពិត​នោះទេ​?​។ នៅ​ព្រឹក​ថ្ងៃទី​19 ខែមករា ឆ្នាំ​2023 លោក ហាក់ ម៉ៅ បាន​ប្រាប់​កាសែត​ថា ទីតាំង​ដី​ដែល​ត្រូវបាន​គេ​ចុះផ្សាយ និង​ថតរូប​នោះ គឺជា​ទីតាំង​ម្ចាស់​ដី​បាន​ហៅ​គាត់​ទៅ​ចូលរួម​នៅក្នុង​កម្មវិធី​អាហារ​សាមគ្គី​តែប៉ុណ្ណោះ​?​។ លោក ហាក់ ម៉ៅ និយាយថា ទីតាំង​ដី​នោះ​ជា​ដី​របស់​ឈ្មោះ ឡាយ ស្រី​ពៅ​ដែល​គាត់​បាន​ទិញ​ពី​ឈ្មោះ ភ្លី​ន ព្យី​ន និង​មានឈ្មោះ​សាក្សី​ទាំង​អ្នកលក់​និង​អ្នកទិញ​ដូចខាងក្រោម​នេះ :–​សាក្សី​អ្នកលក់​ឈ្មោះ ចាន់ វេត​–​សាក្សី​អ្នកទិញ​ឈ្មោះ ជុន ស្រីមុំ ។​

​លោក ហាក់ ម៉ៅ បាន​បន្តថា បើតាម​ខ្ញុំ​ដឹង អ្នកលក់​និង​អ្នកទិញ​ផ្ទះ​និង​ដី​នេះ គឺ​ភាគី​អ្នកលក់​បានធ្វើ​របង​ព័ទ្ធជុំវិញ​ដី​ឱ្យទៅ​ភាគី​អ្នកទិញ​យ៉ាង​ត្រឹមត្រូវ​ទៀតផង ទើប​ភាគី​អ្នកទិញ​មាន​លិខិត​ប្រគល់​ប្រាក់​គ្រប់​ចំនួន​តាំងពី​ឆ្នាំ 2022 មកម្ល៉េះ​។​គេ​មិនដឹងថា​តើ​លោក​ហាក់​ម៉ៅ​មាន​ទំនាក់ទំនង​អ្វី​ជាមួយ​ម្ចាស់​ដី​នោះទេ​បាន​ជាំ​បញ្ជូន​គ្រឿងចក្រ​កម្លាំង​ទៅ​ចូលរួម​បែបនេះ​។​សារ​ពត៍​មាន​យើង​មិនបាន​ជ្រាប​ស៊ីជម្រៅ​ក្នុង​រឿង​ទំនាស់​ដីធ្លី​ខាងលើនេះ​ទេ​ចុះផ្សាយ​តាមតែ​អង្គហេតុ​តែប៉ុណ្ណោះ​។​ព្រោះ​ប្រជាពលរដ្ឋ​គាត់​មាន​សំអាង​ចោទ​ផស់​គាត់​ផងដែរ​។​a hak mao a hak mao1 a hak mao3 a hak mao4 a hak mao5 a hak ma a hak ma1 


​