» ដេញ​វៀតណាម​ឆបោក​ពី​ខ្មែរ​២៥៨​នាក់​ក្នុងពេល​កម្ពុជា​ផ្អើល​រឿង​ជនជាតិ​វៀតណាម​១០​ម៉ឺន​បាន​សញ្ជាតិ​ » យន្តហោះ​ចម្បាំង Su-35 អមដំណើរ​លោក​ប្រធានាធិបតី ពូ​ទីន ទៅកាន់ប្រទេសអារ៉ាបរួម » មន្ត្រីនគរបាល​ខណ្ឌ​កំបូល​ចំនួន​៤៩​នាក់ ផ្តិតមេដៃ​បណ្តេញ​មេ​! » លោក ហ្ងូ​វ ឆេង​លុយ លើក​ស្លាក​សញ្ញា​ប្រកាស​លក់​ដី​ឡូ​តិ៍ ១ កន្លែង​នៅ​សង្កាត់​ទឹកថ្លា ជា​លើក​ទី​២ » ថៃ​ដេញ​មន្ត្រី​ពន្ធដា​៤​នាក់​ពី​ការងារ​បន្ទាប់ពី​អង្គភាព​ប្រឆាំង​អំពើ​ពុករ​លួ​ថៃ​រកឃើញ​លុយ​មិន​ប្រក្រតី​ក្នុង​ធនាគា​ » កម្ពុជា ទទួលបាន​គម្រោង​វិនិយោគ​លើ​វិស័យ​សំណង់ ក្នុងតម្លៃ ៥,១​ពាន់​លាន​ដុល្លារ​គិត​ត្រឹម​១០​ខែ​ឆ្នាំ ២០២៣ » រថយន្ត​១​គ្រឿង​ចត​ក្បែរផ្លូវ ត្រូវ​រថភ្លើង​បើក​កៀរ រង​ខូចខាត​ហើយ​សង​រថភ្លើង​ទៀត​ » បុរស​ឡុង​ចន្ថា​បួស​ឡើងវិញ​ហើយ​មិនមែនក្នុងស្រុកទេនៅ​កម្ពុជា​ក្រោម​! » គោ​ស្គាល់​សម្លេង​ម៉ូតូ​ម្ចាស់​ចោរ​អស់​ល​ក្ខ័​ត្រូវ​ពលរដ្ឋ​និង​សមត្ថកិច្ច ព័ទ្ធ​ចាប់បាន​កាលពី​ថ្ងៃ​ទី​៤​ធ្នូ​! » ពេល​ការបោះឆ្នោត​ខិតជិត​មកដល់​មេដឹកនាំ​កោះ​តៃវ៉ាន់​ជំ​រុញឱ្យ​ពលរដ្ឋ​យក​ស្ថានការណ៍​នៅ​ហុងកុង​ជា​គំរូ​ » រកឃើញ​សាច់​បង្ក​កឥត​ច្បាប់​ជិត សែ​ម៉ឺន​គីឡូក្រាម នៅ នៅក្នុង​សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ​ » ដី​រដ្ឋ​រាប់រយ​ហិកតា​នៅ​ស្រុក​កូន​មុំ ត្រូវគេ​លួច​កាប់​ទន្ទ្រាន​ដាំ​កូន​កៅស៊ូ​ធ្វើជា​កម្មសិទ្ធិ អាជ្ញាធរខេត្ត​មិនដឹង​? » មេដឹកនាំ​ចិន​មក ពង្រឹង​កិច្ច​សហប្រតិបត្តិ​និង​ការ​ការអនុវត្ត​ច្បាប់ ប្រឆាំង​ល្បែងស៊ីសង​តាម​អន​ឡាញ និង​ឆបោក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​ស្រុក​ខ្មែរ​ » ស្ត្រី​ម្នាក់​ស្រវឹងស្រា បើករថយន្ត​ស៊េរី​ទំនើប​បុក​បុរស​ជិះ​ម៉ូតូ​អាគុយ ស្លាប់​នៅមុខ​ព្រលាន​តុលាការ​កំពុង​ចាត់ការ​! » ក្រុមហ៊ុន​វី​តា​ល់ និង​មី​ជាតិ​របស់​ឧកញ៉ា​ជឹ​ង សុគន្ធា​វី ទទួលបាន​សិទ្ធ​គ្រប់​គ្រង់​ដី​ក្នុង​ឧទ្យាន​ជាតិ​ជា​បន្តបន្ទាប់​!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 725 នាក់

ម្សិលមិញ 2161 នាក់

សរុប 13418392 នាក់

លោក​ម៉ុង​ប្ញ​ទ្ធី​ដែល​គេ​ហៅថា​ឧកញ៉ា​ចិត្ត​ធ​មិ ហៅ​អ្នកស្រី​អ៊ុក ដា​រ៉ា ថា​បី​សាច​នោម​ឆេះ​!


​ភ្នំពេញ ៖​នៅ​ថ្ងៃទី​២០​ធ្នូ​នេះ ហ្វេ​ស​ប៊ុ​ក​ឯកឧត្ដម​បណ្ឌិត ម៉ុង ឫទ្ធី H.E Oknha Mong Reththy​បាន​ហៅ​អ្នកស្រី​អ៊ុក​ដា​រ៉ា​ថា “​បី​សាច​នោម​ឆេះ​នេះ កំពង់តែ​មក​ដើរតួ​ជំនួស​បក្សប្រឆាំង និង​មាតា​ធម្មជាតិ​ហើយ​(​អង្គការ​របស់លោក​អា​ឡិច​ហ្គ​ន​សា​ឡេ​ដែល​ត្រុ​វ​បាន​រដ្ឋាភិបាល​បណ្តេញចេញ​ស្រុក​ខ្មែរ​ព្រោះតែ​រឿង​តវ៉ា​រឿង​បរិស្ថាន​ពេក​)!​។​a mong rithy5 

ប្រតិកម្ម​របស់លោក​ឧក​ញ៉ា​ម៉ុង​រិទ្ធី​កើតឡើង​ក្រោយពី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ​អ្នកស្រី​អ៊ុក ដា​រ៉ា បាន​សរសេរ​ចោទប្រកាន់​ក្រុមហ៊ុន ម៉ុង ប្ញ​ទ្ធី ថា​បិទផ្លូវ យក​ដុំថ្ម ដាក់​ទទឹងផ្លូវ មិន​ឲ្យ​គាត់​បើកឡាន​ចូលទៅក្នុង​ដី​របស់គាត់​នៅ​តំបន់​កែវផុស​។

ហ្វេ​ស​ប៊ុ​ក របស់លោក​ស្រី​អ៊ុក ដា​រ៉ា (Ouk Dara)​ដែលជា​មន្ត្រី​ពិធីការ​នាយករដ្ឋមន្ត្រី បាន​សរសេរ កាលពី​ថ្ងៃទី​១៨​ខែធ្នូ​ឆ្នាំ​២០១៨ ថា “​ឆ្លៀតពេល វេលា​បន្តិច មក​មើល​ដី សមុទ្រ​របស់ខ្ញុំ​ដែល​បាន​ទិញ​ក្នុង​ឆ្នាំ​២០០៤ នៅ​កែវផុស ពេលមកដល់ បើកឡាន​ចូល​មិន​រួច ព្រោះ ក្រុមហ៊ុន ម៉ុង ប្ញ​ទ្ធី បិទផ្លូវ យក​ដុំថ្ម ដាក់​ទទឹងផ្លូវ​តែម្តង នេះ​ជា​សារជាតិ របស់គាត់ បើ​នរណា​មាន​ដី​ក្បែរ​គាត់ៗ​សុំ​ទិញ​បើ​មិន​លក់ គឺ​គាត់​ធ្វើ​អញ្ចឹង​។

ដឹក​ដី​ឆ្នេរសមុទ្រ យកទៅលក់​ឲ្យ​បរទេស បំផ្លាញ​ឆ្នេរ​ស្រុក​ឯង ដើម្បី​ផលប្រយោជន៍​សួនតួ ព្រៃកោងកាង តាម​មាត់​ព្រែក​បំផ្លាញ់​គ្មាន​សល់ ។ នេះ​ស្ថានភាព​ពិតៗ ដែល​ក្រុមហ៊ុន ម៉ុង ប្ញ​ទ្ធី បាន​យក​ខ្សាច់​រួចហើយ នៅជាប់​សមុទ្រ​តែម្តង​។ មើល​តើ នេះ​ជាការ​ពិត យក​ខ្សាច់ ចេញ​ហើយ​ប្រើពាក្យ​ថា អភិវឌ្ឍន៍​ឬ ? បុណ្យ​សមុទ្រ​ទើបនឹង​ធ្វើ​ចប់​ដោយ​ជោគជ័យ តែ​ហេតុអ្វី​បាន សេដ្ឋី ម៉ុង ប្ញ​ទ្ធី ប្រព្រឹត្ត​មិនមាន​ការអៀនខ្មាស ចង់​មានអី​ម្លេះ​លោក​?

ប្រើពាក្យ​ជួយ​អ្នកក្រ សារជាតិ​គាត់​ដើរ​ចោទ ថា​គេ​គំរាមកំហែង​ប្រជាជន​ក្រីក្រ​តូចតាច យក​ភស្តុ​តា​បញ្ជាក់ មក​មិន​ខ្លាច​ទេ ដល់​ក៏ ហើយ កុំ​ភ្លេច វីដេអូ មាននៅ​នឹង​ដៃ ឯកសារ​មាន ជាក់ស្តែង លោក ម៉ុង ប្ញ​ទ្ធី ចោទថា​គេ​អែបអប​ភ្លើ​ទេ​ដឹង មុខ​មហាជន អ្នកមុខអ្នកការ សុំ​ទិញ​ដី​ខ្ញុំ ខ្ញុំ​ថា​មាន​ប៉ុណ្ណឹង ទុក​នាំ​កូនចៅ​មកលេង លោក​ហ៊ាន​ប្រើពាក្យ​ថា បើ​មិន​លក់ ប្រយ័ត្ន ស្លាប់​គ្មាន​បាន​ចាយលុយ មើលងាយ​គេ​ម្លេះ សំឡេង​ថត​បាន​ណា​លោក ទា​ហ៊ាន​ដូច​ខ្ញុំ​ការពារ​ដី​ខ្លួនឯង​មិនបាន ត្រឹម​៤ ហិតា គិត​យ៉ាងណា ????? សុំ​កូនចៅ មិត្តភក្តិ មាមីង ជូ​យ​ស៊ែរ អោយបាន​ច្រើន ហើយ​ជួយ​ប្រាប់​ផង​ថា​ខ្ញុំ​បាន​យក​ដី​អ្នកក្រ​ដូចគ្នា​បាន​មួយ​ចំអាម​ណា​ទេ ??

ខ្សាច់ ឆ្នេរ មាត់សមុទ្រ កែវផុស យក​គ្រឿងចក្រ កាយ​យក​ខ្សាច់ ជំ​ម្រៅ ជិត​១ ម៉ែត្រ យកទៅដាក់​ម៉ាស៊ីន លេង ដឹក​ទាំងយប់​ទាំង​ថ្ងៃ មាន​សកម្មភាព​ជាក់ស្តែង ដែល​លោក​ម៉ុង ប្ញ​ទ្ធី​បាន​ប្រព្រឹត្ត មិនមាន​ហេតុផល​ណា​ដែរ ប្រើពាក្យ​ថា បិទផ្លូវ​មិនអោយ ជំ ទាវ​ឡុង​សា ខន​យក​ដី គាត់​។​ជំទាវ នឹងរង​គ្រោះ​ទេ​មានតែ​គេ​យក​ដី​គាត់ មិនមាន​ហេតុផល​ណា​ដែរ​ចោទ​គេ​ថា ខ្ញុំ​ដើរ​អែម​អប ការដើរ​សិទ្ធិ​តែមាន​ការចាត់​តាំងពី​ថ្នាក់ដឹកនាំ ហើយ​ភ្លើ​ទេ កុំ​ចេះតែ​ចោទ ។​

ស្នើ​អ្នក​មិនដឹង​រឿង​សុំ​ចុះទៅ​ពិនិត្យមើល​ជាក់ស្តែង អោយដឹង​ការពិត យក​ខ្សាច់​មាត់ សមុទ្រ​ឬ អាច​យក វីដេអូ ពី​សកម្មភាព កាយ​យក​ខ្សាច់ នៅ​មាត់​ឆ្នេរ ជាប់​សមុទ្រ មាន​អ្នករងគ្រោះ ច្រើនណាស់ ។ កុំភ្លេចថា ការពិត​នៅតែ​ការពិត សេដ្ឋី ម៉ុង បម្រើកងទ័ព ដី​យើង​ការពារ​មិនបាន​តើ​គិត​យ៉ាងណា ???”​។​

លោក​ឧកញ៉ា ម៉ុង ឫទ្ធី (H.E Oknha Mong Reththy) បាន​សរសេរ​ឆ្លើយតប​ទៅ​លោកស្រី អ៊ុក ដា​រ៉ា វិញ​ថា “​បី​សាច​នោម​ឆេះ​នេះ កំពង់តែ​មក​ដើរតួ​ជំនួស​បក្សប្រឆាំង និង​មាតា​ធម្មជាតិ​ហើយ​។ សំណួរ​សួរថា​តើ​ផ្លូវ​ចូល​ចម្ងាយ​៤០​គីឡូម៉ែត្រ និង​លូ​ស្ពាន​ជាច្រើន​នេះ តើ​អ្នកណា​ជា​អ្នកចេញ​ថវិកា​សាងសង់​? រូបគាត់​ក៏ដូចជា​អ្នក​ផ្សេងទៀត ដែល​បាន​ជួយ​ចេញ​លុយ​ខ្លះ​ដែ​ឬ​អត់​ទេ​?

ទីតាំង​ដែល​គាត់​កំពុងតែ​មករក​រឿងនេះ នៅ​ខាងលិច​ផ្លូវ​ហ៊ុន សែន​ថ្ម​រៀង តើ​ហេតុអ្វី​បានជា​ខ្ញុំ​រៀបចំ​ឈូសឆាយ​ទីតាំង​ដី​នេះ បួន​ឆ្នាំ​កន្លង​ទៅហើយ​ហេតុអ្វី ទើបតែ​ពេលនេះ អស់​មាន​បក្សប្រឆាំង និង​មាតា​ធម្មជាតិ បាន​គាត់​មករក​រឿង គាត់​កំពុងតែ​ប្រឆាំង​ជាមួយនឹង​រាជរដ្ឋាភិបាល​ហើយ​។ តើ​ហេតុអ្វី​បានជា​ខ្ញុំ​និយាយ​យ៉ាង​ដូច្នេះ​គឺ​ដោយសារតែ រាល់​ការងារ​ទាំងអស់​សុទ្ធតែ​មានច្បាប់​អនុញ្ញាត ពី​រាជរដ្ឋាភិបាល​ទាំងអស់ សរុប​ទាំង​ការនាំចេញ​ខ្សាច់​ដែល​បាន​បង់ពន្ធ​ជូន​រដ្ឋ​យ៉ាង​ត្រឹមត្រូវ​ផងដែរ ។​ចាំមើល​ទំនាស់​ផលប្រយោជន៍​រវាង​លោក​ឧកញ៉ា​ម៉ុង​រិទ្ធី​និង​អ្នកស្រី​អ៊ុក​ដា​រ៉ា​វា​លេចចេញ​រឿង​ស្អី​ទៀត​?​។​a mong rithy a mong rithy4 a mong rithy1 a mong rithy2 a mong rithy3