» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6038 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696209 នាក់

គយ​ច​ល​ត័​ព្រែក​ចាក​កៀប​ប្រជាពលរដ្ឋ​ផ្ទុះ​ការតវ៉ា​!

 


​ខេត្តកំពត​៖ ប្រជាពលរដ្ឋ​ជា​អ្នក​ដឹកទំនិញ​ដោះដូរ​តាម​ព្រំដែន​ប្រមាណ​ជាង​៥០​នាក់ បាន​ប្រមូល​ផ្តុំគ្នា​បិទផ្លូវ​ផ្លូវជាតិ​លេខ​៣៣​នៅមុខ​ស្នាក់ការ​គយ​ចល័ត នៃ​ឃុំ​ឫស្សីស្រុក​ខាងលិច នៅវេលា​ម៉ោង​៨​និង​៣៥​នាទី​ព្រឹក ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៩ តវ៉ា​ឲ្យ​បញ្ចុះតម្លៃ​លើ​សេវា​ដឹកជញ្ជូន​ទំនិញ​តាម​ម៉ូតូ និង​រថយន្ត​។​a custom prek chak 


តំណាង​ពលរដ្ឋ​ម្នាក់​ឈ្មោះ សាយ កេ​ត រស់នៅ​ឃុំ​ស្វាយ​ទង​ខាងត្បូង ស្រុក​កំពង់ត្រាច បានបញ្ជាក់​អះអាងថា បញ្ហា​ដែល​ពួកគាត់​បបួល​គ្នីគ្នា​មក​តវ៉ា​នេះ គឺ​សំដៅ​តែ​លើ​អង្គភាព​គយ​ចល័ត​មួយគត់ ដែល​បច្ចុប្បន្ន​ដាក់​ស្នាក់ការ​នៅ​ជិត​រង្វង់​មូល​ភូមិ​លក នៃ​ឃុំ​ឫស្សីស្រុក​ខាងលិច​កៀប​ពេក​។​

ពួកគាត់​រកស៊ី​ប្រកបមុខរបរ​ដឹកទំនិញ​ដោះដូរ​តូចតាច​សម្រាប់​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​បែបនេះ​ជាង​១០​ឆ្នាំ​មកហើយ ។​កន្លងមក​អង្គភាព​គយ​ចល័ត​បាន​យក​តម្លៃ​សេវា​តាម​មធ្យោបាយ​ដឹកជញ្ជូន​នានា ពិសេស​ម៉ូតូ​ដែល​ដឹកទំនិញ​ឆ្លងកាត់​ចាប់ពី​២​ម៉ឺន​រៀល ទៅ​៣​ម៉ឺន​រៀល​ប៉ុណ្ណោះ​(​ក្នុង​១​ជើង​) ។​តែ​ពេល​ចុង​ក្រោយនេះ​អង្គភាព​គយ​ចល័ត​បែរជា​ឲ្យ​ពួកគាត់​បង់​សេវា​ដឹកជញ្ជូន​រហូតដល់​១​លាន​រៀល​(​ក្នុង​១​ជើង​)​លើស​មុន​ជាង​៣០​ដង​ឯណោះ តើ​ឲ្យ​ពួកគាត់​ទៅរក​លុយ​ឯណា​បាន​គ្រប់​ចំនួន​បង់​ឲ្យ​ទៅ ណាមួយ​ក​ម្រឹត​នៃ​ប្រាក់ចំណូល​រកបាន​នោះ ។​

​ករណី​យ៍​នេះ​លោក យី ថុល ប្រធាន​ស្នាក់ការ​គយ និង​រដ្ឋាករ​ព្រែក​ចាក បាន​លើកឡើងថា ការដំឡើង​ពន្ធ​រាល់​មុខទំនិញ​បែបនេះ​គឺ​ដោយសារ​គោលការណ៍​ខាងលើ តម្រូវ​ឲ្យ​ស្ថាប័ន​របស់លោក​ប្រមូល​ពន្ធ​ជូន​រដ្ឋ​ឲ្យ​បាន​គ្រប់​ចំនួន ទើប​តម្លៃ​សេវា​បង់ប្រាក់​អាច​ប្រែប្រួល​? ប៉ុន្តែ​បើ​មាន​សំណូមពរ​ពី​បងប្អូន​អាជីវករ​ដែល​រកស៊ី​ដឹកទំនិញ​ឲ្យ​បញ្ចុះតម្លៃ​លើ​មធ្យោបាយ​បែបនេះ​ទៅហើយ លោក​នឹង​សុំ​យោបល់​ពី​ថ្នាក់លើ ដើម្បី​រក​ដំណោះស្រាយ​ជូន​នៅពេល​ក្រោយ​?​។​ប្រការនេះធ្វើឲ្យគេឆ្ងល់ថាហេតុអីបានបាត់ចំណូលពន្ធហើយមកកៀបពលរដ្ឋចឹង?។


លោក ង៉ែត សាវឿន ប្រធាន​ស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ព្រែក​ចាក ក៏បាន​បើក​កិច្ចប្រជុំ​នៅ​ស្នាក់ការ​នៃ​ច្រកទ្វារព្រំដែន​អន្តរជាតិ ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​រួម​និង​អាជីវករ ដើម្បី​រក​ដំណោះស្រាយ​រួមគ្នា ដោយ​ខណៈនោះ​ប្រធាន​ស្នាក់ការ​ក៏បាន​ជំរុញ​ដល់​ស្ថាប័នគយ​ដែលជា​អង្គភាព​ជំនាញ ជួយ​បន្ធូរបន្ថយ​នូវ​តម្លៃ​សេវា​ដឹកជញ្ជូន​ដល់​បងប្អូន​អាជីវករ ពិសេស​ពលរដ្ឋ​ក្នុងភូមិ​សាស្ត្រ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ព្រែក​ចាក ដើម្បី​បង្ក​ភាពងាយស្រួល​ឲ្យ​ពួកគាត់​បាន​ដោះដូរ​ទំនិញ​តាម​ព្រំដែន​សម្រាប់​ដោះស្រាយ​ជីវភាព​គ្រួសារ​ប្រចាំថ្ងៃ​ឲ្យ​កាន់តែ​ងាយស្រួល ស្របតាម​អនុសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​តែងតែ​គិតគូរ​ពី​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​ទូទាំងប្រទេស ដោយ​មិន​ទុក​ឲ្យ​ពលរដ្ឋ​ណា​ម្នាក់​ដាច់បាយ​ស្លាប់​នោះឡើយ​។​

លោក ង៉ែត សុផល អភិបាលរង​ស្រុក​កំពង់ត្រាច ក៏បាន​លើកឡើង​ដោយបាន​ណែនាំ​ដល់​អ្នករកស៊ី​ដឹកទំនិញ​ខាងលើ​ឲ្យ​យល់​អំពី​ច្បាប់​និង​ទម្លាប់ ដូចជា​ករណី​បិទផ្លូវ​ធ្វើបាតុកម្ម​ដើម្បី​តវ៉ា​នេះ​ជាដើម គឺ​ខុស​នឹង​ច្បាប់​ទាំងស្រុង​។​លោក​ថា លើក​ក្រោយ​បើ​បងប្អូន​មាន​បញ្ហា​អ្វីមួយ គួរ​សុំ​អន្តរាគមន៍​ពី​អាជ្ញាធរ​ដែនដី​ជាមុនសិន ព្រោះថា​ការធ្វើ​បាតុកម្ម​ត្រូវសុំ​ច្បាប់​ពី​ក្រសួងមហាផ្ទៃ​ជាមុនសិន ដោយ​យើង​មិនអាច​ធ្វើ​ឲ្យ​ប្រាសចាក​នឹង​ច្បាប់​បែបនេះ​ឡើយ​។ ក្នុងនាម​គណៈ​អភិបាលស្រុក​កំពង់ត្រាច លោក​ក៏​សូម​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​គួរ​យោគយល់ អធ្យាស្រ័យ​ដល់​ពលរដ្ឋ​ដែលរ​កសី​ុ​ដឹកទំនិញ​នៅ​ច្រកព្រំដែន​នេះ​ផង ព្រោះ​ពួកគាត់​សុទ្ធតែជា​ប្រជាពលរដ្ឋ​ក្នុងស្រុក​ប្រកបមុខរបរ​ដោះ​ដួ​រ​កំប៉ិកកំប៉ុក​សម្រាប់​ចិញ្ចឹម​ឆ្នាំង​តែប៉ុណ្ណោះ​។​a custom prek a custom yi thol1 


​