» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5345 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695516 នាក់

ប្រជាពលរដ្ឋ​ភូមិ​គោកធ្លក ចោទ​លោក​គង់​មង្គល​ប្រធាន​សហគមន៍ ​ប្រើប្រាស់​ទឹក​អា​ទំនប់​ជ្រាវ ថា​ឃុបឃិត​គ្នា​ជាមួយ​មន្ត្រី​រាយការណ៍​ថ្វាយ សម្ដេច​សង្ឃរាជ ទេព​វង្ស យក​ដី​ប្រជាពលរដ្ឋ !

 

​ខេត្តសៀមរាប ៖​ដី​ក្នុង​អាងទឹក​ទ្រ​នប់​៧៨ ចំនួន​៤០​ហិកតា​ជា​កម្មសិទ្ធិ​របស់​ប្រជាពលរដ្ឋ​ភូមិ​គោក​ធ្ល​ឃុំ​ក​ណ្ដែ​ក​ស្រុក​ប្រាសាទបាគង​ខេត្តសៀមរាប ត្រូវគេ​ឃុបឃិត​គ្នា​ប្រែក្លាយ​ដី​ឯង​ជន​ទៅជា​ដី សហគមន៍ ។ a sim coma 

​លោក​ឡឹ​កលី​អាយុ​៥៧​ឆ្នាំ ឈ្មោះ​រិត​ម៉េ​ត​អាយុ​៥៥ ឈ្មោះ​អៃ​អូន​អាយុ​៥៤​ឆ្នាំ​ក្នុងចំណោម​ប្រជាពលរដ្ឋ​១០០​គ្រួសារ​បានអោយដឹងថា ដី​ទ្រ​នប់​៧៨ ជា​ដី​អាង​ស្ត​ប់​ទឹក​ធ្វើស្រែ​ប្រាំង​ចំនួន​១៥០​ហិកតា ប្រជាពលរដ្ឋ​កាន់កាប់​ជិត​៤០​ឆ្នាំ ស្រាប់តែ​ថ្ងៃទី​២៩​ខែ​០៥ ២០១៨​គ្រឿងចក្រ លោក​គង់​មង្គល​មក​ឈួ​ស​ឆាយ​យក​ដី​ពួកគាត់ ។​​ពេលនោះ​អ្នកស្រុក​ជិត​៥០​អ្នក​បាន​ទៅ​ឃាត់​គ្រឿងចក្រ​អោយ​ឈប់​ធ្វើ​សកម្មភាព ។ ស្រាប់តែ​ស្អែក​ឡើង​ថ្ងៃទី​៣០​ខែ​ឩ​សភា​មាន​ប៉ូលិស​ប៉េអឹម​ជាច្រើន​អ្នក​ចុះមក​ហាម​ប្រជាពលរដ្ឋ​ក្នុងភូមិ​អោយ​ឈប់​តវ៉ា ។

​លោក​ជា​ម៉ូ​វ​មេភូមិ​គោកធ្លក​អោយដឹងថា ឆ្នាំ​២០១៦​លោក​អឿន​ពៅ​អភិបាលរងក្រុង​សៀមរាប មក​ប្រជំ​មួយ​ប្រជាជន​ក្នុងភូមិ រឿង​ដី​ទ្រ​នប់​៧៨​តែ​អ្នកស្រុក​មិន​ព្រម ។
​ដោយ​ស្ដាប់​គ្នា​មិនបាន លោក​ពៅ​បាន​ត្រឡប់​ទៅវិញ ។ តាំងពី​នោះមក​ស្ងាត់ឈឹង ទើបតែ​ថ្មីៗ​នេះ​គេ​មក​ឈួ​ស​ឆាយ​យក​ដី​ប្រជាពលរដ្ឋ​របស់គាត់​បែបនេះ ខ្ញុំ​ជា​ម៉ូ​វ​មិន​យល​មិនដឹង​គេ​ធ្វើយ៉ាងណា ? ​ពេល​សួរថា​បង​បាន​ស៊ីញ៉េ​លើ​លិខិត​លក់​ដី​ក្នុង​ទ្រ​នប់​៧៨ ជិត​១៥​ហិកតា​តាំងពី​ឆ្នាំ​២០០៦ ? ។​​លោក​ជា​ម៉ូ​វ​ឆ្លើយថា ពេលនោះ​សហគមន៍​ក្នុងភូមិ​ស្រុះស្រួល​គ្នា​លក់​ដី​យកប្រាក់​មក​ធ្វើ​ផ្លូវ និង​អភិវឌ្ឍន៍​ក្នុងភូមិ ។​

​លោក​ខាំ​លឿ​អតីត​មេឃុំ​ក​ណ្ដែ​ក​អោយដឹងថា ដី​នោះ​ជា​ដី​កេ​រ្កឹ មរតក​សម្ដេច​តេ​ជោ​ហ៊ុនសែន ហើយ​បាន​បែងចែក​ព្រំប្រទល់​តាំងពី​ជំនាន់​លោក ខាំ​លន់​និង​លោក​ប៉ាត​ឈាងរ​វៀង​ឃុំ​ក​ណ្ដែ​ក​និង​ឃុំ​ជ្រាវ​ជិត​៤០​ឆ្នាំ​ហើយ ។​​លោក​ខាំ​លឿ​បន្តថា​ឆ្នាំ​២០០៤ លោក​ក្អោ​ប​រ៉​ន ចៅសង្កាត់​ជ្រាវ​លោក​បិត​ប៉ូ និង​មន្ត្រីជលផល​ពី​អ្នក​ទៀត​មកសុំ​ទិញ​ដី​ក្នុង​អាងទឹក តែ​ខ្ញុំ​មិន​ព្រម​លក់​អោយ ។ លើក​ទី​២​ឯក​ឩ​ត្ដម​ខូវ​ផល្លា​បុត្រ​មកសុំ​ទិញ​ដី​ក្នុង​អាងទឹក ខ្ញុំ​ខាំ​លឿ​មិន​ព្រម​លក់​ដ៍ដែល ក្រោយមក​ឈ្មោះ​ក្អោ​ប​រ៉​ន ចេះតែ​ប្រើ​ល្បិចកល់ សុំ​សម្ដេច​សង្ឃ​ធ្វើ​បារាយណ៍ ខ្ញុំ​ខាំ​លឿ​ទរ​ទួល​យក​អត់​បានទេ ​បើ​ក្អោ​ប​រ៉​ន​ចង់​ធ្វើៗ​តែ​ដី​ជ្រាវ​ចុះ ខ្ញុំ​លឿ​មិន​ចោទ​ខេត្ត​ក្រុង​ទេ គំរោង​នេះ លោក​ក្អោ​ប​រ៉​ន អ្នកដឹកនាំ​រំ​លោប​ចូល​ដី​៤០​ហិកតា ។

​លោក​ខាំ​លឿ​ចោទ លោក​ក្អោ​ប​រ៉​ន អាង​បក្ខពួក​អាង​សំបូរ​អ្នកធំ​ជួយ ។ លោក​បន្តថា​ជួយ​ក៍​ជួយ​ចុះ តែ​សាសនាព្រះពុទ្ធ​ប្រយ័ត្ន​បាប​​ខ្ញុំ​ខាំ​លឿ​ជឿថា​សម្ដេច​សង្ឃរាជ លោក​មិន​បំពាន​អញ្ចឹងទេ ។ ​អ្នកដឹកនាំ​សាសនា​ម៉ា​ប្រទេស ។ លោក​លឿ​បន្ត​ថាបើ​សម្ដេច​សង្ឃ​ដឹង​លោក​មិន​យក​ទេ ព្រះអង្គ​ដឹង​ហើយ​អ្វីដែល​គេ​មិន​បានអោយ​ដោយ​កាយ​ឫ​វាចារ បើ​សម្ដេច​បាន​ឭ​សូម​សម្ដេច​ពិនិត្យឡើងវិញ​ផង ។​

​លិខិត​សាលាខេត្ត​សៀមរាប ៣២៥/ ១៦ សជណ ថ្ងៃ​ទ​៩​ខែមេសា​ឆ្នាំ​២០១៦ ចំណុច​ទី​៣​ដាក់ថា សហគមន៍​ត្រូវ​រាបចំ​ផែនការ គម្រោង​អ​ភ​វឌ្ឍន៍​ដែល​ទទួលបាន​អនុញាត​ពី​រាជ​រដ្ឋា​ភ​បាល អោយបាន​ច្បាស់លាស់ និង​ស្នើសុំ​ពិនិត្យ​សម្រេច​ពី​អាជ្ញាធ​ដែនដីរ និង​សម​ត្ត​កិច្ច​ពាក់ពាន់ ចំនេះ​លោក​គង់​មង្គល​អាង​មាន​បក្ខពួក​ច្រើន មិនបាន​ពិគ្រោះ​យោបល់​ឫ​ចរចា​ជាមួយ​ប្រជាពលរដ្ឋ​ភូមិ​គោក​ធ្ល​ទេ បែ​ជា​ធ្វើ​របាយការណ៍​ប្រគេន​សម្ដេចព្រះសង្ឃរាជ ដើម្បី​បាន សជណ ក្នុង​ដៃ​មក​ឈួ​ស​ឆាយដី​៤០​ហិកតា ដោយ​មិន​អស់ប្រាក់​មួយ​រៀល​ឡើយ ។​

​លោក​គង់​មង្គល​អោយដឹងថា ដី គម្រោង​អភិវឌ្ឍន៍​លើ​ផ្ទៃដី​ជាង​២០០​ហិកតា ចំណាយ​ទឹកប្រាក់​អស់​៣០​លាន​ដុល្លា​អាមេរិក ចំណែក​ដី​ក្នុង​អាង​ជា​ដី​របស់​រដ្ឋ ព្រះសង្ឃរាជ​អភិវឌ្ឍន៍​ទំនប់ ៧៨ ដើម្បី​ស្ត​ប់​ទឹក​អោយបាន​ច្រើន​សម្រាប់​អ្នកស្រុក​ធ្វើស្រែ​ប្រាំង ។​

​លោក​ក្អោ​ប​រ៉​ន អោយដឹងថា ដី​នោះ​ជា​ដី​របស់​រដ្ឋ​លោក​មិនមាន​សិទ្ធិ​លក់​ទេ ជាគោលការណ៍​របស់​ស​ម្ដេច ព្រះសង្ឃរាជ​ទេព​វង្ស ព្រះអង្គ​អភិវឌ្ឍន៍ ដើម្បី​យក​ទឹក​អោយ​អ្នកស្រុក​ធ្វើស្រែ​ពី​ដង​ក្នុង​មួយឆ្នាំ លោក​មិនបាន​ប្រ​ព្រិ​ត្ត​ដូច​លោក​ខាំ​លឿ​ចោទប្រកាន់​ឡើយ ។​a sim com a sim com1 a sim com2 

​