» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8276 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698447 នាក់

រឿង​កម្មករ​និង​ម្ចាស់​ឆ្កែ​សម្តេច​តេ​ជោ​អន្តរា​គម​ចៅក្រម​ស៉ើ​ប​សួរ​សម្រេច​ដោះលែង​ជន​ត្រូវ​ចោទ​ចេញពី​ពន្ធនាគារ


​ភ្នំពេញ​៖ ទីបំផុត​ចៅក្រម​ស៉ើ​ប​សួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០២៤​នេះ បានសម្រេច​ដោះលែង​បុរស​ម្នាក់​ជា​កម្មករ​ចេញពី​ពន្ធនាគារ ក្រោយពី​បាន​ចាប់ និង​ឃុំខ្លួន តាម​ពាក្យបណ្ដឹង​ពី​ស្ដ្រី​ម្នាក់​ពាក់ព័ន្ធ​ករណី​ចាប់យក​ឆ្កែ​ចិញ្ចឹម​មួយ​ក្បាល​ដើម្បី​តថ្លៃ​ឲ្យ​សង​ប្រាក់ខែ​ជ​ម្ពា​ក់​បន្ទាប់ពី​មាន​អន្តរាគមន៍​ពី​មេធាវី​សម្ត​ច​ហ៊ុនសែន​។​a dog hun1 

សូមបញ្ជាក់ថា សំណុំរឿង​មួយ​នេះ ស្ថាប័ន​នគរបាល និង​តុលាការ ត្រូវបាន​មហាជន​យក​ធ្វើជា​ប្រធានបទ​ជជែក​គ្នា​ពេញ​បណ្ដាញ​សង្គម​។​​ដើមចម​នៃ​បណ្ដឹង រហូត​ឈានដល់​ការចាប់ និង​ឃុំខ្លួន​បុរស​ខាងលើនេះ ត្រូវបាន​គេ​បញ្ជាក់ថា បុរស​ខាងលើ និង​ដើមបណ្ដឹង​ជា​មនុស្ស​ស្គាល់គ្នា ពោល​ចុងចោទ​ជា​កូនចៅ​ធ្វើការ​ឲ្យ​ដើមចោទ ដែល​គេ​ដឹងថា​មាន​ប្ដី​ជា​ជនជាតិ​ចិន​។​​មូលហេតុ​ដំបូង​គឺ​ស្ដ្រី​ជា​ដើមចោទ​មិនបាន​បើក​លុយ​ថ្លៃ​ធ្វើការ​ជា​អ្នកបើកបរ​រថយន្ដ ចំនួន​៦០​ម៉ឺន​រៀល ឲ្យ​បុរស​ចុងចោទ​នោះទេ ដោយ​សន្យា​ថ្ងៃនេះ​ថ្ងៃនោះ​ជា​បន្ដបន្ទាប់​គេចវេស​រហូត​។ ដោយសារ​ចិត្ត​ខឹង បុរស​ជា​កម្មករ​ហើយ​ក្លាយជា​ចុងចោទ​បាន​ចាប់​កូន​យក​ឆ្កែ​ចិញ្ចឹម​មួយ​ក្បាល​របស់​ស្ដ្រី​ដើមបណ្ដឹង រួច​យកទៅ​ស្រុក​នៅ​ខេត្តក្រចេះ​ដើម្បី​តថ្លៃ​យ​ប្រាក់ខែ​ជ​ម្ពា​ក់​ទើប​ប្រគល់​កូន​ឆ្កែ​ឲ្យ​វិញ​។​

​ភាគី​ទាំង​ពីរបាន​ឈ្លោះទាស់ទែង​គ្នា ហើយ​ស្ដ្រី​ដើមបណ្ដឹង បានដាក់​ពាក្យ​ប្ដឹងទៅ​នគរបាល​ខណ្ឌ​សែន​សុខ ហើយ​ឈានដល់​ការ​នគរបាល​ទៅ​ចាប់ខ្លួន​បុរស​ជា​កម្មករ​ខាងលើ​ឈ្មោះ ណន សុខ​ហេង នៅ​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២៤ នៅ​ខេត្តក្រចេះ រួច​បញ្ជូនមក​រាជធានី​ភ្នំពេញ​។​​រំលង​បាន​ប៉ុន្មាន​ថ្ងៃ ក្រោយមក​ទទួល​ព័ត៌មាន​ថា បុរស​ខាងលើ​ត្រូវបាន​តុលាការ​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​។​រឿងរ៉ាវ​នេះ​ក៏បាន​ផ្ទុះ​ការវែកញែក​គ្នា​នៅតាម​បណ្ដាញ​សង្គម​តែម្ដង​។

​សូមបញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១៤ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០២៤ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឲ្យ​ចៅ ណន សុខ​ហេង អាយុ​២២​ឆ្នាំ​រស់នៅ​ភូមិ​ត្រពាំង​ព្រីង សង្កាត់​ក្រចេះ ក្រុង​ក្រចេះ ខេត្តក្រចេះ ដែលមាន​ជម្លោះ​ជាមួយ ឈ្មោះ គា ច​ន្ធូ ម្ចាស់​ក្រុមហ៊ុន​«​ស៊ា​ង ឡង មីង​ស៊ូ​» លក់ និង​ផ្គត់ផ្គង់​សម្ភារៈ​ការពារ​ជម្រាប​ទឹក ដែលមាន​ទីតាំងនៅ​ផ្លូវ​ភ្នំពេញ ហាណូយ ភូមិ​ឃ្មួញ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ ចូលជួប​ដើម្បី​សម្របសម្រួល​បញ្ចប់​ជម្លោះ​ក្រៅ​ប្រព័ន្ធតុលាការ ដោយមាន​ការចូលរួម​សម្របសម្រួល​ដោយ ប្រធាន​គណៈកម្មាធិការ​នីតិកម្ម​ព្រឹទ្ធសភា ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​វិមាន​ព្រឹទ្ធសភា រាជធានី​ភ្នំពេញ​។

​នៅក្នុង​ការសម្របសម្រួល​នេះ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​នៃ​កម្ពុជា បានស្នើ​សុំអោយ​ភាគី​ជម្លោះ និង​បាន​ណែនាំ​ទៅ គណៈកម្មាធិការ​នីតិកម្ម​ព្រឹទ្ធសភា ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្ដេច និង​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ធ្វើការ​សម្របសម្រួល​ប​ញ្ច​ប់​ជម្លោះ​នេះ​នៅក្រៅ​ប្រព័ន្ធតុលាការ និង​កុំ​ឲ្យ​បន្ត​ដេញដោល​រក​ខុសត្រូវ​អ្វី​បន្ថែមទៀត ពិសេស​កុំ​មានការ​គុំ​គួ​ន​គ្នា និង​សុំ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​នានា​បញ្ឈប់​ការផ្សាយ អ្នកនេះ​ខុស អ្នកនេះ​ត្រូវ​បន្តទៀត​។​បន្ទាប់ពី​បញ្ចប់ សម្ដេច​តេ​ជោ បានអនុញ្ញាត​ឲ្យ ចៅ ណន សុខ​ហេង បាន​ថតរូប​អនុស្សាវរីយ៍ និង​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន ១០,០០០​ដុល្លារ​សហរដ្ឋអាមេរិក និង ៣៥​លាន​រៀល ព្រមទាំង​បាន​បង្កើត​អាជីវកម្ម​ឡ​ដុត​នំប៉័ង​មួយ​នៅក្នុង​ក្រុង​ក្រចេះ ខេត្តក្រចេះ ដល់​ចៅប្រុស ដើម្បី​ប្រកបរ​បរច​ញ្ចឹ​ម​គ្រួសារ លើសពីនេះ សម្ដេច​តេ​ជោ បាន​ណែនាំ​ចៅប្រុស ណន សុខ​ហេង ត្រូវ​យកចិត្តទុកដាក់​ក្នុងការ​ប្រកប​អាជីវកម្ម​ដែល សម្ដេច​បានផ្ដល់​អោយ​ពេលនេះ ពិសេស​ត្រូវ​ចេះ​យកលុយ​បង្កើត​លុយ ហាម​លេងល្បែង និង ស្មោះត្រង់​ជាមួយ​ប្រពន្ធ ។​

​នៅ​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០២៤​នេះ ចៅក្រម​ស៉ើ​ប​សួរ ទិ​ត ដាលីន បានចេញ​ដីកា​បង្គាប់​ឲ្យ​ដោះលែង​ឈ្មោះ​ណន​សុខ​ហេង ដែល​តាម​នីតិវិធី​វា​ត្រូវតែ​ស្ត្រី​ម្ចាស់​ឆ្កែ​ដក​ពាក្យ​ប្តឹង​និង​ព្រម​សងលុយ​ប្រាក់ខែ​គាត់​វិញ​ដែរ​បន្ទាប់ពី​នគរបាល​ទៅ​ដកហូតយក​ឆ្កែ​បានមក​វិញ​ពេល​ចាបខ្លួន​។​ចឹ​ង​បាន​ថា​ហេតុតែ​ម្ចាស់​ឆ្កែ​ជា​អ្នកមាន​គេ​អាច​ជួល​នគរបាល​ឲ្យ​ទៅរក​ចាប់ខ្លួន​អ្នកយក​ឆ្កែ​ដ​លើ​ខេត្តក្រចេះ​យកទៅ​ដាក់គុក​?​។​បញ្ហា​វា​នៅត្រង់ថា​សម​ត្ត​កិច្ច​នគរបាល​រួមទាំង​មន្ត្រី​តុលាការ​គ្មាន​សមធ​ម៍​ក្នុងការ​ដោះស្រាយ​បញ្ហា​យកតែ​អង្គហេតុ​មួយ​ជ្រុង​មក​អនុវត្តន៍​។​បើ​ចឹ​ងៗ​មិន​ឲ្យ​គេ​រិះគន់​ប្រព​ន្ធ័​យុ​ត្តិ​ធ​ម៍​ខ្មែរ​យើង​?​។​តែ​ឥឡូវ​ករណី​យ៍​នេះ​គ្រោះ​ក្លាយជា​លាភ​។​អរគុណ​ហ្វេ​ស​ប៊ុ​ក​ទៅ​!?a dog 1 a dog2 a dog3 

 

​