» លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន » រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4113 នាក់

ម្សិលមិញ 7206 នាក់

សរុប 20668753 នាក់

ប្រធានាធិបតី​វៀតណាម​សុំ​ចុះចេញ​ពី​តំណែង និង​ចូលនិវត្តន៍​ពី​នយោបាយមិនដឹងមូលហេតុ


​ប្រទេស​វៀតណាម ៖ ​លោក ង្វៀន សួន​ហ្វ៊ុ​ក (Nguyen Xuan Phuc)​ដែលជា​មនុស្ស​ទី​២​នៃ​អាជ្ញាធរ​វៀតណាម​បានទទួល​ការយលព្រម​ពី​គណៈកម្មាធិការ​មជ្ឈិម​នៃ​គណ​បក្សកុម្មុយនិស្ត​វៀត​ណា​ម​ឲ្យ លាលែង​ពី​តំណែង​ជា​ប្រធានាធិបតី​នៃ​ប្រទេស​វៀតណាម ព្រមទាំង​ពី​តំណែង​ជា​សមាជិក​នៅក្នុង​ការិយាល័យ​នយោបាយ ក៏ដូចជា​នៅក្នុង​គណៈកម្មាធិការ​ម​ជ្ឈិ​ម តាម​ការស្នើ​របប​ស់លោ​ក​។​a president vn 

​ក្នុង​សេចក្តីថ្លែងការណ៍​គណបក្សចុះថ្ងៃទី១៧មករា​បាន​ឲ្យ​ដឹង​ពី​មូល​ហេតុថា ក្នុងនាម​ជា​មេដឹកនាំ លោក ហ្វ៊ុ​ក បាន​បណ្តោយឱ្យ​មន្ត្រី​រដ្ឋាភិបាល​មួយចំនួន ក្នុងនោះ​រួមមាន​ទាំង​ឧបនាយករដ្ឋមន្ត្រី​២​រូប ហើយ​និង​រដ្ឋមន្ត្រី​២​រូប​ប្រព្រឹត្ត​ទង្វើ​ខុសឆ្គង​ផ្សេងៗ ដែល​បាន​បង្កឱ្យមាន​ផលវិបាក​ធ្ងន់ធ្ងរ​។​​សេចក្តីថ្លែងការណ៍​ខាងលើ​បាន​បន្តថា ឧបនាយករដ្ឋមន្ត្រី​វៀតណាម​ទាំង​២​រូប ត្រូវបាន​ដកហូត​តំណែង ខណៈ​រដ្ឋមន្ត្រី​២​រូប និង​មន្ត្រី​មួយចំនួន​ផ្សេងទៀត កំពុង​ប្រឈម​ការចោទប្រកាន់​បទល្មើស​ព្រហ្មទណ្ឌ​។ ដូច្នេះ​ហើយដោយ​ដឹង​ច្បាស់​អំពី​ការទទួលខុសត្រូវ​រប​ស់​ខ្លួន លោក ហ្វ៊ុ​ក បានសម្រេច​ចិត្ត​ដាក់ពាក្យ​លាលែង​ពី​តួនាទី​ទាំងអស់ ហើយ​ចូលនិវត្តន៍​ពី​នយោបាយ​តែម្តង​។​

គេ​មិនទាន់​ដឹង​លំអិត​ស៊ីជម្រៅ​នៃ​ការទម្លាក់​តំណែង​មន្ត្រី​ជាំ​ន់​ខ្ពស់​ក្នុងប្រទេស​វៀតណាម​នៅឡើយ​ទេ​ក្រៅពី​រូបភាព​បង្ហាញ​ពី​ការ​កំចាត់​មន្ត្រី​ចេញ​ដៅ​យ​លោក​អ្វៀ​ង​ភូ​ត្រុ​ង​ដែល​អគ្គលេខាធិការ​គណ​បក្ស​ដែលមាន​អំណាច​កំពូល​ក្នុងប្រទេសកុំមុយនីសមួយនេះ.​។​ក្នុង​រឿងនេះ​ដើម្បី​ឲ្យ​មាន​ប្រសិទ្ធភាព នៃ​ការលាលែង​របស់លោក Phuc ទាមទារ​ការអនុម័ត​ពី​រដ្ឋសភា ។ សារព័ត៌មាន Reuters កាលពី​ថ្ងៃ​ចន្ទ​បាន​រាយការណ៍​ថា សភា​នឹង​រៀបចំ​កិច្ចប្រជុំ​វិសាមញ្ញ ដ៏​កម្រ​មួយ​ក្នុង​សប្តាហ៍​នេះ ។​​គួរ​បញ្ជាក់ថា លោក ង្វៀន សួន​ហ្វ៊ុ​ក ដែលមាន​វ័យ​៦៩​ឆ្នាំ គឺជា​សមាជិក​នៅក្នុង​គណៈ​ក​ម្មា​ធិ​ការ​មជ្ឈិម​រប​ស់​បក្សកុម្មុយនិស្ត នៅក្នុង​ការិយាល័យ​នយោបាយ និង​នៅក្នុង​រដ្ឋសភា​ជាច្រើន​អាណត្តិ​មកហើយ​។ ចាប់តាំងពី​ឆ្នាំ​១៩៩៧ ដល់​ឆ្នាំ​២០០៦ លោក គឺជា​ប្រធាន​គណៈកម្មាធិការ​ប្រជាជន​ប្រចាំខេត្ត​ក្វាង​ណាំ (Quang Nam)​។ ក្រោយមក លោក ហ្វ៊ុ​ក ត្រូវបានតែងតាំង​ជា ប្រធានការិយាល័យ​រដ្ឋា​ភិ​បាល នៅ​ឆ្នាំ​២០០៦ និង​ជា​ឧបនាយករដ្ឋមន្ត្រី​នៅ​ឆ្នាំ​២០១១ មុន​ក្លាយជា​នាយករដ្ឋមន្ត្រី​នៅ​ឆ្នាំ​២០១៦​។ ជា​ចុងក្រោយ លោក​ត្រូវបាន​បោះឆ្នោត​ជ្រើសតាំង​ជា ប្រធានាធិបតី​វៀតណាម កាលពី​ខែមេសា ឆ្នាំ​២០២១៕a president vn1 

​