» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7396 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697567 នាក់

រុ​ស្ស៉ី​ទៅ​ប្រកាស​គាំ​របប​យោធា​មី​យ៉ាន់​ម៉ា​ក្នុងពេល​ប្រ​ធាន​អាស៊ាន​សម្តែង​ការខកចិត្ត

ភូមា​៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា ក្នុងនាម​ជា​ប្រធាន​អាស៊ាន បាន​សម្តែង​ការហួសចិត្ត​ជាខ្លាំង ក្រោយពី​របប​យោធា​មី​យ៉ាន់​ម៉ា ឬ​ភូមា បាន​អនុវត្ត​ទោស​ប្រហារជីវិត ទៅលើ​សកម្មជន​ប្រឆាំង​៤​រូប ដែលមាន​និន្នាការ​គាំទ្រ លោកស្រី អ៊ុង ស៊ាន​ស៊ូ​ជី ដោយ​សម្តេច​បាន​អះអាងថា ក្រោយពី​ការកាត់ទោស​បែប​ព្រៃផ្សៃ​នេះ គឺ​ស្ថានការណ៍​នៅ​មី​យ៉ាន់​ម៉ា សព្វថ្ងៃនេះ កាន់តែ​អាក្រក់ ជាង​មុន ឆ្ងាយ​ណាស់ ។​កាលពី​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២២ របប​យោធា​ភូមា បានប្រកាស​ពី​ការកាត់ទោស ប្រហារជីវិត​៤​រូប លើ​សកម្មជន​គណបក្ស​ប្រឆាំង ។a burma russya1 

សកម្មជន​ទាំង​៤​នោះ​រួមមាន ៖ លោក ភ្យូ ហ្សេ​យ៉ា​ថរ អតីត​សមាជិក មកពី​គណបក្ស លោកស្រី អ៊ុង​សាន ស៊ូ​ជី , លោក ក្យ​រ មីន​យូ អ្នកនិពន្ធ និង​ជា​អតីត​មេ​ចលនា​និស្សិត​ដ៏​ល្បី​ខាង​ប្រឆាំង​កងទ័ព​ភូមា , លោក ឡា មី​យូ​អោ​ង និង​លោក អោ​ង ធូ​រ៉ា​ហ្ស ។​សម្តេច​ក្នុងនាម​ជា​ប្រធាន​អាស៊ាន បានចេញ​សេចក្តីថ្លែងការណ៍ បង្ហាញ​ពី​ការតក់ស្លុត​ម្តង​រួចហើយ ។ សម្រាប់​លើក​នេះ​ក្នុង​សេចក្តី​ថ្លែង​បើក​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក​ទី​៥៥​នា​ព្រឹក​ថ្ងៃទី​៣​សីហា​សម្តេច បាន​ហៅ​ស្ថានការណ៍​នៅ​មី​យ៉ាន់​ម៉ា កាន់តែ​អាក្រក់​ជាង​ពេលមុន​។ សម្តេច​ប្រធាន​អាស៊ាន​ប្តូ​វេន​បាន​និយាយថា កម្ពុជា​ក៏ដូចជា​រដ្ឋ​សមាជិក អាស៊ាន​ទាំងអស់​ខកចិត្ត និង​រន្ធត់​យ៉ាង​ក្រៃលែង​ចំពោះ​ការ ប្រហារជីវិត​សកម្មជន បក្សប្រឆាំង នៅ​មី​យ៉ាន់​ម៉ា ខណៈ​សម្ដេច និង​ថ្នាក់ដឹកនាំ​ដទៃទៀត អំពាវនាវ​ឲ្យ​មានការ​ពិចារណា​ឡើងវិញ អំពី​ការកាត់ទោស​ប្រហារជីវិត ដើម្បី​ជា​ប្រយោជន៍​នៃ​កិច្ច សន្ទនា​នយោបាយ សន្តិភាព និង​ការបង្រួបបង្រួម​ជាតិ ។​

​សម្តេច​តេ​ជោ​បន្តថា ចំពោះ​បញ្ហា​មី​យ៉ាន់​ម៉ា​បាន​ចំណាយ​ពេលវេលា និង​ថាមពល​យ៉ាងច្រើន ដោយបាន​ពុះពារ ការលំបាក និង​ជំនះ​ការរិះគន់​ជាច្រើន ដើម្បី​ជួយ​ប្រទេសមួយ​នេះ និង​ប្រជាជន​មី​យ៉ាន់​ម៉ា​រក ដំណោះស្រាយ​នយោបាយ​។​​ទោះជា​យ៉ាងណា​សម្ដេច​តេ​ជោ​បញ្ជាក់ថា «​យើង​នឹង​បន្ត​អនុវត្ត​ការងារ​នេះ ដោយ​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ឯកភាព​អាស៊ាន តាម​រូបភាព​ណាមួយ​ឡើយ​។ នាពេល​នេះដែរ ខ្ញុំ​សូម​អនុញ្ញាត​បន្ថែមថា ទោះបីជា​ការអនុវត្ត​កុងសង់ស៊ីស ៥​ចំណុច ពុំមាន​ភាពជឿនលឿន តាម​ដែល​គ្រប់គ្នា​ចង់បាន ប៉ុន្តែ​ការខិតខំ របស់​យើង​កន្លងមក បានសម្រេច​ភាពជឿនលឿន​ខ្លះ​ដែរ ជាពិសេស​លើ ការងារ ផ្តល់ជំនួយ​មនុស្សធម៌​ដល់​អ្នក ដែល​ត្រូវការ​បំផុត​។ ប៉ុន្តែ​សភាពការណ៍​នៅពេលនេះ ប្រែប្រួល​ខ្លាំង ដែល​អាច​និយាយបានថា​កាន់តែ​អាក្រក់ ជាង​មុន មានការ​ព្រមព្រៀង ជា​ឯកច្ឆន្ទ​៥​ចំណុច​ទៅទៀត ក្រោយពី​ការអនុវត្ត​ទោស​ប្រហារ ជីវិត​ទៅលើ​សកម្មជន បក្សប្រឆាំង​៤​រូប​» ។ សម្ដេច​តេ​ជោ​ក៏បាន​ព្រមាន​ទុកជាមុន​ផងដែរ ប្រសិន​ក្នុងករណី មាន​អ្នកទោស​ដទៃទៀត ដែល​នឹងត្រូវ​កាត់ទោស​ប្រហារជីវិត នឹងត្រូវ​បង្ខំចិត្ត​គិតគូរ​ឡើងវិញ អំពី​តួនាទី​របស់​អាស៊ាន ចំពោះ​ការព្រមព្រៀង​ជា​ឯកច្ឆន្ទ​៥​ចំណុច​។​

​ផ្ទុយ​ពី​ជំហរ​ប្រធាន​អ​សាន​រដ្ឋមន្ត្រីការបរទេស​រុ​ស្ស៉ី លោក សឺ​ហ្គៃ ឡា​រ៉ូ​វ (Sergei Lavrov) ដែល​បាន​ចូល​សួ​សុខទុក្ខ​មេដឹកនាំ​យោធា​ភូមា​បាន​ថ្លែង​នៅ​ថ្ងៃទី​៣​សីហា​នេះដែរ​ថា ប្រទេស​រុ​ស្ស៉ី គាំទ្រ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​របប​យោធា​មី​យ៉ាន់​ម៉ា ក្នុងការ​ធ្វើ​ឲ្យ​មាន​ស្ថិរភាព​ប្រទេស​របស់ខ្លួន​ឡើងវិញ ក្នុងពេល​កំពុង​ជួបនឹង​វិបត្តិ កំលុង​ពេលដែល​លោក​បាន​ជួបពិភាក្សា​ជាមួយ ថ្នាក់​ដឹក​នៃ​របប​យោធា​មី​យ៉ាន់​ម៉ា​។ ទីភ្នាក់ងារសារព័ត៌មាន AFP នៅ​ថ្ងៃ​ពុធ ទី​៣ ខែសីហា ឆ្នាំ​២០២២​បាន​ឲ្យ​ដឹងថា​អំឡុង​កិច្ចពិភាក្សា​ក្នុង​ទីក្រុង​ណៃ​ពិដោ លោក ឡា​រ៉ូ​វ បាន​គូសបញ្ជាក់ថា «​ពួកយើង​សូម​បង្ហាញ​នូវ​សាមគ្គីភាព​ជាមួយ នឹង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​របប​យោធា ក្នុង​គោលបំណង​ធ្វើ​ឲ្យ​ស្ថានការណ៍​មាន​ស្ថិរភាព​ក្នុងប្រទេស​»​។

​លោក ឡា​រ៉ូ​វ ក៏បាន​ជូនពរ​ដល់​មី​យ៉ាន់​ម៉ា​ឲ្យ​ទទួលបាន​ជោគជ័យ ក្នុងការ​រៀបចំ​ការបោះ​ឆ្នោត​នៅ​ឆ្នាំក្រោយ ដែល​សំដៅ​ទៅដល់​ផែនការ​រៀបចំ​ការបោះឆ្នោត នា​ខែសីហា ឆ្នាំ​២០២៣ ខណៈ​ក្រុមប្រឆាំង​រដ្ឋប្រហារ បាន​និយាយថា ការបោះឆ្នោត​នោះ នឹងមិន​សេរី ឬ​មាន​យុត្តិធម៌​នោះឡើយ​។​

​សូមបញ្ជាក់ថា​កាលពីពេល​ថ្មីៗ​នេះ​ប្រមុខ​ដឹកនាំ​របប​យោធា​មី​យ៉ាន់​ម៉ា លោក​ម៉ឹង​អ៊ុង​ឡាំង បាន​អញ្ជើញ​ជួប​ជាមួយនឹង​ប្រធាន​ភ្នាក់ងារ​ទី​អវកាស​របស់​រុស្ស៊ី​គឺ​លោក Dmitry Rogozin នៅឯ​ទីក្រុង​ម៉ូស្គូ​។​​​ភ្នាក់ងារ​ទី​អវកាស​រុស្ស៊ី​ដែល​ហៅ​កាត់​ថា រុស​ខ​ស​ស្មស (Roscosmos) បានឱ្យដឹងថា ថ្នាក់ដឹកនាំ​ទាំងពីរ​គឺ​បាន​ធើ្វ​ការពិភាក្សាគ្នា​លើ​ស្ថានភាព​បច្ចុប្បន្ន និង​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ ដោយ​ក្នុងនោះ​លោក​ម៉ឹង​អ៊ុង​ឡាំង បានបង្ហាញ​អំពី​បំណង​ចង់ឱ្យមាន​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយនឹង​ប្រទេស​រុស្ស៊ី ទៅលើ​វិស័យ​មួយចំនួនទៀត​ដូចជា ការគ្រប់គ្រង​ប្រព័ន្ធ​បណ្ដាញ​Network​នៅក្នុង​ប្រទេស ហើយ​និង​ការអភិវឌ្ឍ​យានអវកាស ដោយបាន​ស្នើឱ្យ​ភាគី​ប្រទេស​រុស្ស៊ី​ជួយ​ធើ្វ​ការបណ្ដុះបណ្ដាល​ទៅដល់​ក្រុម​អ្នកជំនាញ​នៃ​ឧស្សាហកម្ម​ទី​អវកាស​របស់​មី​ហ៉ា​ន់​ម៉ា​ផងដែរ​។​

ក្រៅ​នេះ លោក​ម៉ឹង​អ៊ុង​ឡាំង​ក៏បាន​ជួប​សំណេះសំណាល​ជាមួយនឹង​ក្រុមមន្ត្រី​ការពារជាតិ​ជាន់ខ្ពស់​របស់​រុស្ស៊ី​ជាច្រើនរូប​ទៀតផង​ដែរ​ដោយ​ភាគី​ទាំងពីរ​បាន​ព្រមព្រៀងគ្នា​ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​យោធា​រវាង​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​រឹងមាំ​បន្ថែមទៀត​។​​ទាក់ទង​បញ្ហា​ខាងលើ មន្ត្រី​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​ប្រចាំ​ប្រទេស​មី​យ៉ាន់​ម៉ា លោក Thomas Andrews ធ្លាប់បាន​លើកឡើង​ឱ្យដឹង​កាលពី​ខែកុម្ភៈ​កន្លងទៅ​ថា ប្រទេស​រុស្ស៊ី​ធ្លាប់បាន​ធើ្វ​ការផ្គត់ផ្គង់​សព្វាវុធ​យ៉ាងច្រើន​ទៅឱ្យ​រដ្ឋាភិបាល​នៃ​របប​របស់​ប្រទេស​យោធា​មី​ម៉ាន់​ម៉ា ដែល​រួមមាន​ទាំង​យន្តហោះ​ដ្រូ​ន យន្តហោះ​ចម្បាំង ហើយ​និង​រថពាសដែក​ជាច្រើន​គ្រឿង​ទៀត​។

​គួរ​បញ្ជាក់ថា រុ​ស្ស៉ី​គឺជា​សម្ព័ន្ធមិត្ត​ដ៏​សំខាន់ និង​ជា​អ្នកផ្គត់ផ្គង់​អាវុធ​នៃ​របប​យោធា​មី​យ៉ាន់​ម៉ា​។ អ្នកតាមដាន​ស្ថានការណ៍​ឲ្យ​ដឹងថា មី​យ៉ាន់​ម៉ា ចាប់តាំងពី​ការដណ្តើម​អំណាច​ដោយ​យោធា កាលពី​ខែកុម្ភៈ​ឆ្នាំ​២០២១ មាន​មនុស្ស​ជាង ២0០០​នាក់ ត្រូវបាន​សម្លាប់​ដោយ​ពួកយោធា​ក្នុងការ​បង្ក្រាប​អ្នកប្រឆាំង​៕a burma kill2 a burma russy3 a burma russya a burma russya2 

​