» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10486 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700657 នាក់

កម្ពុជា​បាន​សិទ្ធ​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​យុវជន​អាស៊ី នា​ឆ្នាំ​២០២៩ ជា​ផ្លូវការ​

 

​អារ៉ាប់​រួម​៖ ព្រះរាជាណាចក្រ​កម្ពុជា ទទួលបាន​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ នៃ​ការប្រកួត​កីឡា​យុវជន​អាស៊ី នា​ឆ្នាំ​២០២៩ ជា​ផ្លូវការ​ហើយដោយ​ទទួលបាន​ការអបអរ​សាទរ​ពី​បណ្តា​ប្រទេស​ដែល​ចូលរួម​ទាំងអស់​។a game home1

លោក​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) និង​លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ចុះហត្ថលេខា​ទទួល​សិទ្ធិ​ជា​ផ្លូវការ នៅ​ទីក្រុង​ឌូ​បៃ ប្រទេស​អារ៉ាប់​រួម នៅ​ល្ងាច​ថ្ងៃអាទិត្យ ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២១​។ លោក វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា នៅក្នុង​ពេលដែល​ដំណើរការ​សន្និបាត​ក្រុមប្រឹក្សា​កីឡា​អូឡាំពិក​អាស៊ី និង​ពិធី​ចុះហត្ថលេខា​ជា​ផ្លូវការ​បានបញ្ជាក់​ថា «​កម្ពុជា​ពិតជា​មាន​មោទនភាព​ចំពោះ​ការទទួលបាន​សិទ្ធិ​ជា​ផ្លូវ​ការធ្វើជា​ម្ចាស់ផ្ទះ ការប្រកួត​កីឡា​យុវជន​អាស៊ី លើក​ទី​៥ ឆ្នាំ​២០២៩ ដោយ​ជោគជ័យ នៅក្នុង​សន្និបាត​ក្រុមប្រឹក្សា​កីឡា​អូឡាំពិក​អាស៊ី នៅ​ទីក្រុង​ឌូ​បៃ ប្រទេស​អារ៉ាប់​រួម នាពេលនេះ​។ តំណាង​ប្រទេស​ទាំង​អស់នៃ​ទ្វីបអាស៊ី​៤៥​ប្រទេស​បាន​អបអរសាទរ​ជូន​ចំពោះ ព្រះរាជាណាចក្រ​កម្ពុជា ដែល​ទទួលបាន​សិទ្ធិ​ធ្វើ​ម្ចាស់ផ្ទះ ការប្រកួត​កីឡា​យុវជន​អាស៊ី នា​ឆ្នាំ​២០២៩ ជាមួយនឹង​ការមើលឃើញ​ពី​ការរីកចម្រើន​ខាង​ផ្នែក​កីឡា ក៏ដូចជា​ការអភិវឌ្ឍ និង​សន្តិភាព​របស់​កម្ពុជា​»​។​

​លោក វ៉ា​ត់ ចំរើន មានប្រសាសន៍​បន្ថែមទៀត​ថា​កម្ពុជា​នឹងមាន​បណ្តា​ប្រទេស​នានា​នឹងចូលរួម​ជួយ​ដល់​ការរៀបចំ​ការប្រកួត​កីឡា​យុវជន​អាស៊ី​របស់​ម្ចាស់ផ្ទះ កម្ពុជា​យើង​ផងដែរ​។ ដូច្នេះ​មោទនភាព​នេះ​គឺ​បាន​កើតមានឡើង​ក្រោម​ចក្ខុវិស័យ​ប្រកបដោយ​គតិបណ្ឌិត​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ស​ម្តេច​អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បានអនុញ្ញាត​ឲ្យ​គណៈប្រតិភូ​កម្ពុជា​មក​ចូលរួម​ចុះហត្ថលេខា​ទទួល​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ​កីឡា​យុវជន​ជា​ប្រវត្តិសាស្ត្រ​ប្រចាំ​អាស៊ី​មួយ​នេះ​។

នេះ​ជា​សំណាង​របស់​យុវជន​របស់​កម្ពុជា​យើង និង​ជា​សំណាង​របស់​ប្រទេស​កម្ពុជា​យើង ដែល​ទទួលបាន​នូវ​កិត្តិយស កិត្យានុភាព​ជាតិ ពេញមុខ ពេញមាត់ ពេញ​សមត្ថភាព​នៅលើ​ឆាក​អន្តរជាតិ​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាតិ​ប្រទេស​អារ៉ាប់​ទាំងអស់ និង​បណ្តា​យ​ផ្សព្វ​ផ្យា​យ​អន្តរជាតិ​បាន​ចូលរួម​ផ្តិត​យក​រូបភាព​ពី​ពិធី​ចុះហត្ថលេខា​នេះ​ទៅ​ផ្សព្វផ្សាយ​ទូទាំង​ពិភពលោក​។​​ក្នុងនាម​គណៈប្រតិភូ​កម្ពុជា ក្នុង​បេសកកម្ម​អន្តរជាតិ​នេះ លោក វ៉ា​ត់ ចំរើន សូម​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​បំផុត​ជូន​រាជរដ្ឋាភិបាល​កម្ពុជា និង​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់ ដែល​បាន​គាំទ្រ​ដល់​វិស័យ​កីឡា​ជានិច្ច ព្រម​ជាមួយនឹង​ការរួមចំណែក​កសាង​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​កម្ពុជា​យើង​ទាំងមូល​។​a game home a game home2 

​