» កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ » អ្នកកាសែតអនឡាញ CBN.TV និងបក្ខពួក ៥នាក់ត្រូវឃាត់ខ្លួន ករណីគាស់ផ្ទះលួចម៉ូតូ ព្រមទាំងដកហូតអាវុធខ្លី និងគ្រឿងញៀន! » កម្ពុជាជាទិផ្សារទំនិញរបស់ចិនទំហំពាណិជ្ចកម្ម ​កើនឡើង​ជាង​ ១៧,៥ ​ពាន់លានដុល្លារ ​ត្រឹម​រយៈ​ពេល​ ៩ ខែ ឆ្នាំនេះ » លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8848 នាក់

ម្សិលមិញ 9961 នាក់

សរុប 20659355 នាក់

សភាតំណាងរាស្ត្រ​គណបក្ស​ប្រជាជន​ទាំង​១២៥​រូប​ចូលប្រជុំ​និង​ស្បថ​ចូលកាន់​តំណែង​

​ភ្នំពេញ ៖ នៅពេល​រសៀល​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០១៨ តំណាងរាស្ត្រ​ទាំង​១២៥​រូប​នៃ​រដ្ឋសភា​នីតិកាល​ទី​៦ បាន​ចូលទៅ​កាន់​ព្រះបរមរាជវាំង ដើម្បី​ធ្វើ​ពិធី​សច្ចា ប្រណិធាន នៅ​ចំពោះ​ព្រះ​ភក្ត្រ ព្រះមហាក្សត្រ​កម្ពុជា មុននឹង​ចាប់ផ្តើម បំពេញការងារ​របស់​ខ្លួន ។​a ambassy para 

ក្នុងឱកាស​យាង​ចូលរួម​បើក​កិច្ចប្រជុំ ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា​បាន​ព្រះរាជ បន្ទូល​ផ្តល់​ព្រ​រាជតម្រិះ​ថា « ដើម្បី​សុខដុម​នៃ​សង្គមជាតិ​កម្ពុជា ប្រជាជាតិ​កម្ពុជា​ត្រូវមាន​ឯកភាព​និង​សាមគ្គីភាព​ជាតិ​ខ្ពស់​ដោយ​ឈរលើ​ស្មារតី បង្រួបបង្រួម​ជាតិ​និង​ប្រកាន់ខ្ជាប់​នូវ​ព្រហ្ម​វិហារធម៌​ទាំង​៤ គី​មេត្តា ករុណា មុទិតា​និង​ឧបេក្ខា »​។

ព្រះមហាក្សត្រ​ព្រះអង្គ​មានបន្ទូល​បន្តថា រដ្ឋសភា​កម្ពុជា​បាន​ចាប់បដិសន្ធិ​ជាថ្មី​ឆ្នាំ​១៩៩៣ មកដល់ពេលនេះ មាន​រយៈពេល​២៥​ឆ្នាំ ហើយ ដែល​កម្ពុជា​បានប្រែក្លាយ​ពី​ការបែកបាក់​ជាតិ​និង​ការបែងចែក​ទឹកដី ទៅជា​ប្រទេស​មាន​សន្តិភាព ស្ថិរភាព ប្រជាធិបតេយ្យ​និង​អភិវឌ្ឍ​គ្រប់​វិស័យ ដែល​ពលរដ្ឋ​រស់នៅ​ប្រកបដោយ​ក្តីសង្ឃឹម​និង​សុខក្សេមក្សាន្ត​។

​អង្គ​ព្រះមហាក្សត្រ រំលឹក​ដល់​សមាជិកសភា​ថា រដ្ឋសភា​ដែលជា​អង្គភាព​មានអំណាច​នីតិ​បញ្ញា​តិ​នឹង​បន្ត​បំពេញភារកិច្ច​របស់ ខ្លួន​ដូច​មានកំណត់​ក្នុង​រដ្ឋធម្មនុញ្ញ​និង​ច្បាប់​ជា​ធរមាន ដើម្បី​បន្ត​តួនាទី​ក្នុង​ការបន្ត​និរន្ត​ភាព​នយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ កសាង​ព្រះរាជាណាចក្រ​កម្ពុជា ជា​រដ្ឋ​ដ៏​រឹងមាំ​និង​ជឿនលឿន ដោយ​ផ្នែក​លើ​ច្បាប់ ធានា​ការអនុវត្តន៍​ច្បាប់​ដោយ​ស្មើរ​ភាព​សម្រាប់ ប្រជាពលរដ្ឋ​គ្រប់រូប​និង​ធានា​ការពារ​លើកស្ទួយ​សិទ្ធិសេរីភាព​គ្រប់បែបយ៉ាង​របស់​ប្រជាពលរដ្ឋ​។

​ព្រះមហាក្សត្រ​ត្រាស់​ថា តំណាងរាស្ត្រ​សភា ជា​តំណាង​ប្រជាជាតិ​ខ្មែរ​ទាំងមូល ធ្វើយ៉ាងណា​ត្រូវខិតខំ​ប្រឹងប្រែង​បន្ថែម ទៀត​ជួយ​ប្រជាពលរដ្ឋ​ឱ្យ​រស់​នៅបាន​ស្មើភាព​គ្នា​ក្នុង​ជំនឿ​សាសនា ការសិក្សា​រៀនសូត្រ និង​មាន​ការងារ​ធ្វើ​សមរម្យ​ទៅតាម​កម្លាំង សមត្ថភាព​និង​កំរិត​វិជ្ជា​របស់ខ្លួន​។


​ព្រះមហាក្សត្រ​បង្ហាញ​ទឹក​ព្រះទ័យ​ចំពោះ​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦​ថា​៖ “​ខ្ញុំ​មាន​ជំនឿ​យ៉ាង​ម៉ុ​ត​មាំ​ថា រាជរដ្ឋាភិបាល​កម្ពុជា អាណត្តិ​ទី​៦​ថ្មី ដែល​នឹង​ទទួលបាន​ការទុកចិត្ត​ពី​រដ្ឋសភា នឹង​បំពេញភារកិច្ច តាម​គោលនយោបាយ បន្ត​ជម្រុញ​កំណើនសេដ្ឋកិច្ច លើកកម្ពស់​កម្រិតជីវភាព របស់​ប្រជាពលរដ្ឋ បន្ត​ការអភិវឌ្ឍ​និង ពង្រឹង​ប្រព័ន្ធ​ការពារ​សង្គម ដែលមាន​វិសាលភាព គ្របដណ្ដប់​ប្រជាពលរដ្ឋ​គ្រប់រូប និង​អភិរក្ស អភិវឌ្ឍន៍​វប្បធម៌​ដោយ​ចីរភាព ដើម្បី​ធានា​អត្ថិភាព ដ៏​រឹងមាំ​នៃ​អត្តសញ្ញាណ​ជាតិ ជម្រុញ​ការ អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម ស្របគ្នា​និង​ការលើក កម្ពស់​សីលធម៌ សម្រាប់​ភាព​សុខដុម នៃ​សង្គមជាតិ​” ។​​ទ្រង់មាន​ព្រះរាជបន្ទូល​បន្តថា ដើម្បី​សម្រេចបាន​ភារកិច្ច​ដ៏​ឧត្តុង្គឧត្តម​នេះ ប្រជាជាតិ​កម្ពុជា​ត្រូវមាន​ឯកភាព និង​សាមគ្គីភាព​ខ្ពស់ ដោយ​ឈរលើ​ស្មារតី បង្រួបបង្រួម​ជាតិ និង​ប្រកាន់​ភ្ជាប់​នូវ​ព្រហ្ម​វិហារធម៌​៤​គឺ មេត្តា ករុណា មុទិតា និង​ឧបេក្ខា ។​

 

​សូមបញ្ជាក់ថា​នៅក្នុង​ពិធី​បើក​កិច្ចប្រជុំ​លើកដំបូង នៃ​រដ្ឋសភា​អាណត្តិ ទី​៦ ថ្ងៃទី​៥​ខែកញ្ញា​ឆ្នាំ​២០១៨ ៖ មាន​អង្គទូត​ប្រចាំ​នៅ​កម្ពុជា​ចំនួន​២២ ចូលរួម ក្នុងចំណោម​បណ្តា​អង្គទូត​ទាំង​៣១ និង អវត្តមាន​ចំនួន ៩ មាន​។​​លោក ឡេង ប៉េងឡុង អគ្គលេខាធិការ​រដ្ឋសភា បានឱ្យដឹងថា អង្គទូត​ដែល​អវត្តមាន ៖ ១. អាមេរិក ២. កាណាដា ៣. អូស្ត្រាលី ៤. បារាំង ៥. អាឡឺម៉ង់ ៦. អង់គ្លេស ៧. ស៊ុយ​អេ​ត ៨. សហគមន៍​អឺ​រុ​ប និង​៩. ប៊ុលហ្គារី​។

​បន្ទាប់ពី​បើក សម័យប្រជុំ​ដំបូង​រួចរាល់ ពិធី​បើក​សម័យប្រជុំ​លើក​ទី​១ នៃ​រដ្ឋសភា នឹង​ចាប់ផ្តើម​ការងារ របស់ខ្លួន​ក្រោម​អធិបតីភាព សម្តេច ហេង សំរិន ព្រឹទ្ធសមាជិក​រដ្ឋសភា ដើម្បី​សម្រេច​អំពី​សុពលភាព នៃ​អាណត្តិ​របស់​សមាជិក​នី​មួយៗ និង​ការអនុម័ត​បទបញ្ជាផ្ទៃក្នុង របស់​រដ្ឋសភា នីតិកាល​ទី​៦ ។​

សម្រាប់​ថ្ងៃ​ទី​៦ ខែកញ្ញា រដ្ឋសភា​នឹងធ្វើ​ការបោះឆ្នោត ជ្រើសតាំង​ក្បាលម៉ាស៊ីន រដ្ឋសភា​រួមមាន​៖ ប្រធាន អនុប្រធានរដ្ឋសភា ប្រធាន អនុប្រធាន​គណៈកម្មាធិកា​រ​ជំនាញ​នៃ​រដ្ឋសភា និង​ផ្តល់​សេចក្តីទុកចិត្ត​ចំពោះ ក្បាលម៉ាស៊ីន រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី ផងដែរ ។​

​តំណាងរាស្ត្រ​ទាំង​១២៥​រូប​នៃ​បេក្ខជន​ជាប់ឆ្នោត​មកពី​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ក្នុងចំនោម​អ្នក​១២៥​រូបនេះ មាន​សមាជិក រដ្ឋសភា ដែល មាន​វ័យ​លើសពី ៨០​ឆ្នាំ​តែ ២​នាក់​ប៉ុណ្ណោះ គឺ​សម្តេច​ចក្រី​ហេង សំរិន អាយុ ៨៤​ឆ្នាំ​និង​សម្តេច​គង់ សំអុល ដែលមាន​វ័យ ៨២​ឆ្នាំ​។

​សម្រាប់​សមាជិកសភា​ដែលមាន​វ័យ​លើសពី​៧០​ឆ្នាំ​ឡើង​មាន​ចំនួន ២៤​នាក់។ ​សម្រាប់​សមាជិកសភា​ដែលមាន​វ័យ​លើសពី​៦០​ឆ្នាំ​ឡើង​មាន​ចំនួន ៧៣​នាក់

​នឹងមាន​សម្រាប់​សមាជិក​សភា​ដែលមាន​វ័យក្មេង​ជាងគេ ដែលមាន​អាយុ​ក្រោម ៤០​ឆ្នាំ មាន​ចំនួន ៨​នាក់ ក្នុងនោះ មាន​ឯកឧត្តម ឃឹ​ង នុ​ភាព ,​ឯកឧត្តម សាយ សំ​អាល់​, ឯកឧត្តម ម៉ាត់ សេត​, ឯកឧត្តម ស សុខា​, ឯកឧត្តម នង វាសនា​, ឯកឧត្តម ហ៊ុន ម៉ា​នី , ឯកឧត្តម សុខ សូ​កាន និង ឯកឧត្តម យឹម លាត ដែលជា​សមាជិកសភា​ក្មេង​ជាងគេ ក្នុង​វ័យ​ទើបតែ ៣២​ឆ្នាំ តំណាងរាស្ត្រ​ខេត្ត កំពង់ធំ​។

​សូម​បញ្ជាក់ដែរថា តំណាងរាស្ត្រ ១២៥​រូប មាន​តំណាងរាស្ត្រ​ជា​ស្ត្រី ចំនួន ១៦​នាក់ ដែល​ស្មើនឹង​១២,៨ ភាគរយ​។​a ambassy para1 a ambassy para2 a ambassy par3 a ambassy par1 a ambassy par 


​