
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 12237 នាក់
ម្សិលមិញ 9639 នាក់
សរុប 20702408 នាក់
អាមេរិក៖ក្នុងជំនួបតាមទូរស័ព្ទនៅថ្ងៃទី១៩ធ្នូនេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ារកូ រ៉ូប៊ីយ៉ូ (Marco Rubio) បានប្រាប់លោកសីហាសាក់ភួងកេតកេវ( Sihasak Phuangketkeow )រដ្ឋមន្ត្រីការបរទេសថៃ ឱ្យចាត់វិធានការពិតប្រាកដ ដើម្បីបន្ថយភាពតានតឹងក្នុងជម្លោះព្រំដែនជាមួយកម្ពុជា។ កម្តៅនៃជម្លោះព្រំដែន ដែលរដ្ឋមន្ត្រីការបរទេសអាមេរិកកំពុងបារម្ភយ៉ាងខ្លាំង ដោយចាំបាច់ត្រូវមានដំណោះស្រាយបន្ទាន់។ សម្រាប់លោក ម៉ារកូ រ៉ូប៊ីយ៉ូ ក្រៅពីសកម្មភាពពិតប្រាកដក្នុងការបន្ថយភាពតានតឹង ប្រទេសថៃចាំបាច់ត្រូវតែងាកទៅអនុវត្តសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាព កម្ពុជា-ថៃ វិញផងដែរ។
គួរដឹងថា សេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាព កម្ពុជា-ថៃនេះលែងមានប្រសិទ្ធភាពហើយ បន្ទាប់ពីនាយករដ្ឋមន្រ្តីថៃចាំផ្ទះ លោក អនុធីន ឆានវីរៈគូន សម្រេចទាត់ចោលឈប់អនុវត្តតទៅទៀត។ រីឯប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី១២ធ្នូកន្លងទៅ ក៏បាន ទូរស័ព្ទទៅនិយាយជាមួយប្រមុខរដ្ឋាភិបាល កម្ពុជា-ថៃ ដែរ ឲ្យបញ្ឈប់ការវាយប្រហារគ្នា និងត្រឡប់មកអនុវត្តកិច្ចព្រមព្រៀងដែលសម្រេចបាន។
សូមបញ្ជាក់ថាបើតាមកាសែត The Nation ចេញផ្សាយនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២៥នេះ រដ្ឋាភិបាលថៃដាក់ផែនការសម្រេចឲ្យបានបទឈប់បាញ់នៅមុនពេលបុណ្យគ្រីស្តម៉ាស់នៅថ្ងៃទី២៥ ធ្នូ។ ដើម្បីសម្រេចដូចផែនការនេះបានគឺទាហានថៃត្រូវប្រយុទ្ធដើម្បីយកប្រៀបខាងផ្នែកយោធាដោយគ្រប់គ្រងតំបន់ជាច្រើន ក៏ដូចជាដាក់សម្ពាធអន្តរជាតិលើកម្ពុជា ក្នុងពេលដែលកិច្ចប្រជុំក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ានជិតមកដល់នៅថ្ងៃទី២២ ធ្នូ។
សូមបញ្ជាក់ថាមុននេះនាយករដ្ឋមន្ត្រីថៃបានប្រកាសធ្វើពហិការទាំងស្រុងចំពោះប្រទេសណាមួយដែលជួយកម្ពុជា។ ទីក្រុងបាងកកបានព្រមានថា អ្នកណាដែលគាំទ្រទីក្រុងភ្នំពេញនឹងត្រូវកាត់ផ្តាច់ទំនាក់ទំនងការទូត សេដ្ឋកិច្ច និងយុទ្ធសាស្ត្រទាំងអស់។ ប្រទេសថៃជឿថា កម្ពុជាកំពុងព្យាយាមកេងប្រវ័ញ្ចសុច្ឆន្ទៈរបស់ប្រទេសជិតខាងរបស់ខ្លួន ដើម្បីបង្កើតចលនាប្រឆាំងទីក្រុងបាងកក។ លើកនេះ ទីក្រុងបាងកកមិនត្រឹមតែចេញការព្រមានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ខំតំបន់ទាំងមូលឱ្យជ្រើសរើសភាគីម្ខាងទៀត។ តាមការអះអាងនេះមានន័យថា អាស៊ានទាំងមូលត្រូវអោយរើសប្រទេសមួយមែន ? ចុះសហរដ្ឋអាមេរិក និង ចិន ព្រមទាំងសហគមន៏អឺរ៉ុម ដែលជាមហាអំនាចកំពុងលូកដៃមកបញ្ចប់សង្រ្គាមឈ្លានពាននេះ ថៃ/សៀម ឈប់រាប់អានដែរមែន ? ។