» ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6161 នាក់

ម្សិលមិញ 5304 នាក់

សរុប 14145687 នាក់

នាយករដ្ឋមន្ត្រី​និយាយ​ពី​ភាពចាំបាច់​នៃ​នៃ​ការងារ​អធិការកិច្ច !

​ភ្នំពេញ ៖​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២៤ បាន​ថ្លែងថា ៖ ការគ្រប់គ្រង​វិស័យ​អធិការកិច្ច​នៅ​កម្ពុជា គឺ​ការពង្រឹង​អភិបាលកិច្ច ឱ្យមាន​ប្រសិទ្ធភាព​ដើម្បី​ជា​ឧ​ត្ត​ម​ប្រយោជន៍​របស់​សង្គមជាតិ ដែល​យើង​ត្រូវ​បន្ត​អនុវត្តតាម​ទិស​ស្លោក «​អធិការកិច្ច​ជា​ភ្នែក ជា​ត្រចៀក​របស់​ថ្នាក់លើ និង​ជា​មិត្ត​ដ៏​ជិតស្និទ្ធ​របស់​ថ្នាក់ក្រោម​»​។​a hourt hak 

​ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​បន្ត ឆ្នាំ​២០២៤ របស់​ក្រសួង​អធិការកិច្ច ដែល​ប្រារព្ធ​ធ្វើ​នៅ​សណ្ឋាគារ​រ៉េស៊ីដង់​សុខា​ភ្នំពេញ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើងថា ៖ កំណែទម្រង់​អធិការកិច្ច និង​ស្ថាប័នរដ្ឋ គឺជា​ការងារ​សំខាន់​ដែល​ត្រូវអនុវត្ត ដើម្បី​ពង្រឹង​អភិបាលកិច្ច និង​ធ្វើ​ទំនើបកម្ម​ស្ថាប័ន​។​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ថ្លែងថា កិច្ចការងារ​អធិការកិច្ច​នេះ រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧ ក៏ដូចជា​អាណត្តិ​កន្លងទៅ បាន​ចាត់ទុកជា​ស្នូល​ធំ​បំផុត គឺ​កិច្ចការងារ​អធិការកិច្ច​មានន័យថា រៀបចំផ្ទះ​ខ្លួនឯង​ឱ្យ​ស្អាត ទើប​អាច​ចេញទៅ​បម្រើ​ប្រជាពលរដ្ឋ​បាន​។ ក្នុងន័យនេះ​ក្រសួង​អធិការកិច្ច​បាន​ដើរតួនាទី​សំខាន់ ដើម្បី​បញ្ជាក់​ពី​ការពង្រឹង​កិច្ចការ​អភិបាលកិច្ច​នេះ​ទាំង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​។​សម្ដេច​ធិបតី​ថ្លែង​បញ្ជាក់ថា​៖«​បើ​រដ្ឋ​មិនទាន់​គ្រប់គ្រង​ខ្លួនឯង​បានទេ សួរថា​តើ​រដ្ឋ​អាច​ទៅធ្វើ​អ្វី​បាន​»​។​
-​សម្ដេច​ធិបតី បានចាត់ទុក​កិច្ចការងារ​អធិការ​រ​កិ​ច្ចនេះ គឺជា​កិច្ចការងារ​សំខាន់ ប៉ុន្ដែ​កិច្ចការងារ​នេះ ក្រសួង​អធិការកិច្ច​ត្រូវ​មើល​ផ្ទះ​ខ្លួនឯង និង​ត្រូវ​មើល​លើ​កិច្ចការងារ​រដ្ឋ​ឱ្យ​ស្អាត​ជាមុន​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់ថា ស្នូល​ធំ​បំផុត​របស់​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ គឺ​អភិបាលកិច្ច ពោលគឺ​យើង​ត្រូវ​រៀបចំផ្ទះ​យើង​ឱ្យបាន​ស្អាត​សិន​ចាំ​ទៅ​ត្រួតពិនិត្យ​ផ្ទះ​គេ រៀបចំផ្ទះ​យើង​ឱ្យបាន​ស្អាត ទើប​យើង​អាច​បម្រើ​ប្រជាពលរដ្ឋ​មាន​ប្រសិទ្ធភាព​បាន​។​សម្ដេច​ធិបតី នាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា បច្ចុប្បន្ន​រាជរដ្ឋាភិបាល​បាន​បង្កើត​នូវ​យន្តការ​តាមដាន​ស​មិទ្ធ​កម្ម​ផ្សេងៗ​នៅតាម​ក្រសួង ស្ថាប័ន​ដើម្បី​ត្រួតពិនិត្យ និង​វាយតម្លៃ​លើ​ការអនុវត្ត​កិច្ចការងារ​នៅតាម​បណ្ដា​ក្រសួង ស្ថាប័ន ទាំង​ថ្នាក់ជាតិ និង​ក្រោម​ជាតិ ដើម្បី​ធ្វើយ៉ាងណា​អនុវត្ត​ការងារ​ឱ្យមាន​ប្រសិទ្ធភាព​ទៅដល់​ប្រជាពលរដ្ឋ​។​

​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ឱ្យ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ពិនិត្យ​រៀបចំ​បង្កើត​យន្តការ​មួយ​ច្បាស់លាស់ ដែលជា​អ្នកតាមដាន​ត្រួតពិនិត្យ​បន្ថែមទៀត លើ​ការអនុវត្ត​កិច្ចការងារ​អធិការកិច្ច​នេះ ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ការងារ​អធិការកិច្ច និង​សវន​កម្មនេះ មាន​របៀបរៀបរយ មាន​ស្ដង់ដា​ល្អ និង​មាន​ប្រសិទ្ធភាព មិន​អនុវត្ត​ជាន់គ្នា ។​សម្ដេច​ធិបតី ថ្លែងថា ការអនុវត្ត​ការងារ​អធិការកិច្ច គឺជា​ការអនុវត្ត​អភិក្រម ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល និង​ព្យាបាល មិនមែនជា​ការវះកាត់​នោះទេ ដូច្នេះ​ក្រសួង ស្ថាប័ន​នានា ត្រូវ​ចូលរួម​សហការ​លើ​ការអនុវត្ត​កិច្ចការងារ​នេះ​។

​សម្ដេច​ធិបតី ថ្លែង​បញ្ជាក់ថា​៖«​យើង​អនុវត្ត​មិនមែន​ប៉ះ​ដៃ​កា​ត់ដៃ ប៉ះ​ជើង​កាត់​ជើង​នោះទេ ប៉ុន្ដែ​គឺជា​ការកែសម្រួល​លើ​ការអនុវត្ត​កិច្ចការងារ​ដែល​នៅមាន​ការខ្វះខាត​»​។​​សម្ដេច​ធិបតី ថ្លែងប្រាប់​អាជ្ញាធរ​រាជធានី​-​ខេត្ត​ទាំងអស់ កុំ​ភ័យខ្លាច​ក្នុងការ​ទទួល​មតិ​រិះគន់ ដើម្បី​យកមក​កែលម្អ​ខ្លួនឯង​ឱ្យ​កាន់តែ​ល្អប្រសើរ​ប៉ុណ្ណោះ​។​សម្ដេច​ធិបតី ស្នើ​ក្រសួង​-​ស្ថាប័ន​ទាំងអស់ កុំ​ចាត់ទុក​ការងារ​អធិការកិច្ច ជាការ​ងារ​ចុះ​ចាប់​។ សម្ដេច​ធិបតី គូសបញ្ជាក់ថា តាម​ក្រសួង​-​ស្ថាប័ន​មួយចំនួន​ឱ្យតែ​លឺ​ពាក្យ​ថា អធិការកិច្ច គឺ​ដឹង​ចុះមក​ចាប់​។ ដូច្នេះ នៅពេលដែល​ក្រុមការងារ​អធិការកិច្ច ចុះទៅ​ត្រួតពិនិត្យ​មាន​កន្លែង​ខ្លះ គេច​មិន​សហការ​។​

​លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួង​អធិការកិច្ច បាន​លើកឡើងថា ក្រសួង​បាន​អនុវត្ត​នូវ​យុទ្ធសាស្ត្រ​របស់ខ្លួន​តាម​រយៈ រូបភាព​ចំនួន ៣ គឺ​៖ ១.​ចូលរួម​ជាមួយ​គណៈកម្មកា​រ​អន្តរក្រសួង ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​របស់ ស្ថាប័ន​នានា​, ២.​ចាត់តាំង​មន្ត្រី​អធិការកិច្ច ចុះ​អធិការកិច្ច​នៅតាម​ក្រសួង​ស្ថាប័ន ដែល​បាន​ស្នើសុំ​, ៣.​ចាត់តាំង​មន្ត្រី​អធិការកិច្ច​ចុះ​ត្រួតពិនិត្យ​នៅតាម​ក្រសួង​ស្ថាប័ន​នានា ដែលមាន​បញ្ហា​ប្រឈម​៕


​លោក​រដ្ឋមន្ត្រី​ក្នុងនាម ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​នៃ​ក្រសួង​អ​ធិ ការ​កិច្ច​ទាំងអស់ បាន​សម្តែង​នូវ​ការដឹង គុណ​ប្រកបដោយ​កតញ្ញុតាធម៌ គោរព​ជូន​ចំពោះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ក្រុម​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​អតីត​នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហា ក្សត្រ និង​ជា​អតីត​ឧបនាយករដ្ឋមន្ត្រី រដ្ឋ មន្ត្រី​ក្រសួង​ទំនាក់ទំនង​រដ្ឋសភា​ព្រឹទ្ធ សភា និង​អធិការកិច្ច ដែល​បាន​ផ្តល់នូវ​ព្រហ្ម​វិហារធម៌​មិនអាច​កាត់ថ្លៃ​បាន​ដល់​យើងទាំងអស់គ្នា ព្រមទាំង​បាន​បន្សល់ ទុក​នូវ​ស្នាដៃ​ជាច្រើន​សម្រាប់​អ្នក​បន្តវេន​ជំនាន់​ក្រោយ​។

​លោក​រដ្ឋមន្ត្រី ក៏បាន​ជម្រាបជូន​អង្គ​ស​ន្និ បាត​ផងដែរ អំពី​ការប្តូរឈ្មោះ «​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច​» មកជា «​ក្រសួង​អធិការកិច្ច​» ក្នុង​គោលដៅ ដើម្បី​ឆ្លើយតប​នឹង​ស្នូល​នៃ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ គឺ​ផ្ដោតលើ​ការកែទម្រង់​ការពង្រឹង​អភិបាលកិច្ច និង​ការធ្វើ​ទំនើបកម្ម​ស្ថាប័នរដ្ឋ​ឱ្យក្លាយ ជា​រដ្ឋបាល​សាធារណៈ​ដែល​ប្រកបដោយ​សមត្ថភាព​ខ្ពស់​ខ្លាំង វៃឆ្លាត និង​ស្អាតស្អំ ដែល​បានដាក់ ចេញ​ដោយ​រាជរដ្ឋាភិបាល ក្រោម​ការ ដឹកនាំ​ដ៏​ឈ្លាសវៃ ប្រកបដោយ​ចក្ខុវិស័យ​វែងឆ្ងាយ និង​ប្រាកដនិយម​របស់ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​សម្រួច​បេសកកម្ម​ផ្តោតលើ​ការងារ​អធិការ កិច្ច​នៅលើ​គ្រប់​វិស័យ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

​លោក​រដ្ឋមន្ត្រី បាន​លើកឡើងថា ៖«​គ្មាន​ការជឿទុកចិត្ត​ណាមួយ ដែល​អាច​ជំនួស​ឱ្យ​ការត្រួតពិនិត្យ​បានឡើយ​».។​លោក​រដ្ឋមន្ត្រី ក៏បាន​បញ្ជាក់បន្ថែម​ជូ​ន​អង្គសន្និបាត​ថា​៖ ក្នុង​បរិបទ​ថ្មី​នៃ​កំណែទម្រង់​ក្នុង​វិស័យ​អធិការ កិច្ច និង​ដើម្បី​ឆ្លើយតប​នូវ​ចក្ខុវិស័យ​ខាង លើ ក្នុង​គោលបំណង​លើកកម្ពស់​សុចរិត​ភាព តម្លាភាព គណនេយ្យភាព និង​ភាព​ស្អាតស្អំ​នៅក្នុង រដ្ឋបាល​សាធារណៈ​ក្រសួង​អធិការកិច្ច​បានដាក់​ចេញ​នូវ ផែន ការ​ការងារ​អាទិភាព​ចំនួន​៤ ដែល​មន្ត្រីរាជការ​ទាំង​អស់​ត្រូវ​ប្រកៀក​ស្មា សាមគ្គី​រួមគ្នា​ជា​ធ្លុង​មួយ​សម្រេច​ឱ្យ​ទាល់តែ​បាន គឺ​ទី​១.​ការពង្រឹង​សមត្ថភាព​ស្ថាប័ន​។ ទី​២.​ការ​សាង និង​អភិវឌ្ឍ​មូលធន​មនុស្ស​។ ទី​៣.​ការរៀបចំ​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​នៅក្នុង​សមត្ថកិច្ច​ក្រសួង និង​ទី​៤.​ការថែរក្សា​បរិយាកាស​សុខដុម​នីយកម្ម​នៅក្នុង​ក្រសួង និង​អង្គភាព​ចំណុះ​ទាំង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​៕a hourt hak1