» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9637 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699808 នាក់

កម្ពុជា​ឡាវ​ប្រកាស​ពី​ការពង្រឹង​កិច្ចសហការ​ជាមួយគ្នា​

 


​ភ្នំពេញ​៖​កម្ពុជា​និង​ឡាវ​ប្រកាស​ពី​ការ​ជម្រុញ​ការរកស៊ី​និង​សហការ​វិស័យ​សន្តិសុខ​នយោបាយ​។​a brak laoa 

នេះ​បើតាម​សេចក្តីប្រកាស​ព​តិ​មាន​របស់ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្ដរជាតិ ស្តីពី​លទ្ធផល​នៃ​ទស្សនកិច្ច​ផ្លូវការ​របស់លោក​ប្រាក់ សុខុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ និង​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ សម្រាប់​កិច្ចសហប្រតិបត្តិការ ទ្វេភាគី កម្ពុជា​-​ឡាវ លើក​ទី​១៣ ចាប់ពី​ថ្ងៃទី​២១ ដល់​២២ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​រដ្ឋធានី​វៀងចន្ទន៍ ប្រទេស​ឡាវ​។​

​ភាគី​ទាំង​ពីរបាន​ពិភាក្សាគ្នា​យ៉ាង​ស្និទ្ធស្នាល លើ​វិស័យ​កិច្ចសហប្រតិបត្តិការ​ជាច្រើន ក្នុងឱកាស​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​សម្រាប់​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី លើក​ទី​១៣​។ ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា សម្រួល​ពាណិជ្ជកម្ម​ទ្វេភាគី​បន្ថែមទៀត បង្កើន​ការអនុវត្ត​កិច្ចព្រមព្រៀង​ស្តីពី​ការជំរុញ និង​ការការពារ​វិនិយោគ និង​បង្កើត​បរិយាកាស​អំណោយ​ផល ដល់​វិនិយោគិន ដើម្បី​លើកកម្ពស់​លំហូរ​ចេញ​-​ចូល​នៃ​វិនិយោគ​រវាង​ប្រទេស​ទាំងពីរ​។​

លើ​វិស័យ​សន្តិសុខ ភាគី​ទាំង​ពីរបាន​ឯកភាព​បន្ត​ចែករំលែក និង​ផ្លាស់ប្តូ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការទប់ស្កាត់​ការជួញដូរ​មនុស្ស និង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ រវាង​កងយោធពល​ខេមរភូមិន្ទ​កម្ពុជា និង​កងទ័ព​ប្រជាជន​ឡាវ តាមរយៈ​ការផ្លាស់ប្តូរ​ទស្សនកិច្ច​គ្រប់​កម្រិត​។​

​កិច្ច​ប្រជុំបាន​ស្វាគមន៍​ការរៀបចំ​បឋម នៃ​ការដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​ដោយ​រថយន្ត​ដឹក​អ្នកដំណើរ​រវាង​កម្ពុជា និង​ឡាវ ជាពិសេស​រវាង​ភ្នំពេញ​-​ប៉ាក់​សេ និង​សៀមរាប​-​ប៉ាក់​សេ​។ ភាគី​ទាំងពីរ​ក៏បាន​ឯកភាពគ្នា ពង្រឹង​កិច្ចសហប្រតិបត្តិការ​អា​កាស​ចរណ៍​ស៊ីវិល លើ​ផ្នែក​សុវត្ថិភាព សន្តិសុខ ការអភិវឌ្ឍ​ផ្លូវអាកាស និង​ការផ្លាស់ប្ដូរ​ការបណ្ដុះបណ្ដាល និង​ពិនិត្យ​លទ្ធភាព​បង្កើន​ការហោះហើរ​ត្រង់​បន្ថែមទៀត រវាង​ប្រទេស​ទាំងពីរ​។​

​ភាគី​ទាំងពីរ ក៏បាន​ពិភាក្សា​អំពី​ការដោះស្រាយ​បញ្ហា​ព្រំដែន និង​លើកទឹកចិត្ត​ឲ្យ​ក្រសួងការបរទេស​នៃ​ប្រទេស​ទាំងពីរ បញ្ចប់​សេចក្តីព្រាង​បែបបទ​បច្ចេកទេស (TOR) ឲ្យ​បាន​ឆាប់ ស្របតាម​ខ្លឹមសារ​នៃ​លិខិត​រួម​របស់​នាយករដ្ឋមន្ត្រី​ទាំងពីរ ចុះ​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១៧ ផ្ញើជូន​ប្រធានាធិបតី​បារាំង​។ ភាគី​ទាំងពីរ​ក៏បាន​ឯកភាព លើកកម្ពស់​ការយល់ដឹង​របស់​ប្រជាជន​របស់ខ្លួន លើ​ឯកសារ​ព្រំដែន​ដែល​ត្រូវបាន​ព្រមព្រៀង​ដោយ​ប្រទេស​ទាំងពីរ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុងការ​លើកកម្ពស់​សកម្ម​ភាព​ដូចជា អន្តោប្រវេសន៍​ខុសច្បាប់ ពាណិជ្ជកម្ម​ខុសច្បាប់ និង​ការ​ឆ្លងដែន​ខុសច្បាប់ តាម​បណ្តោយ​ព្រំដែន​។​

​កិច្ចប្រជុំ​ក៏បាន​ឯកភាព​អំពី​ការបង្កើន​កិច្ចសហប្រតិបត្តិការ លើ​វិស័យ​ផ្សេងៗ​ទៀត ដែល​ក្នុងនោះ​រួមមាន អប់រំ ព័ត៌មាន កសិកម្ម ទេសចរណ៍ វប្បធម៌ សុខភាព​សាធារណៈ ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ច្បាប់ និង​កិច្ចសហប្រតិបត្តិការ​តុលាការ និង​កិច្ចសហប្រតិបត្តិការ​កុងស៊ុល​។​
​ភាគី​ទាំងពីរ​បាន​សម្តែង​នូវ​ការប្តេជ្ញាចិត្ត បន្ត​កិច្ចសហប្រតិបត្តិការ​ក្នុង​យន្តការ​ថ្នាក់​អនុតំបន់ និង​តំបន់ ឆ្ពោះទៅរក​សមាហរណកម្ម និង​ការតភ្ជាប់​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព និង​គ្រប់​ជ្រុងជ្រោយ​។​

​នៅពេល​បញ្ចប់​កិច្ចប្រជុំ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង​លោក សា​លើ​ម​សៃ គុំ​ម៉ា​ស៊ីត បាន​ចុះហត្ថលេខា​លើ​កំណត់ហេតុ នៃ​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ សម្រាប់​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើក​ទី​១៣ និង​បាន​ឯកភាព​រៀបចំ​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ សម្រាប់​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើក​ទី​១៤ នៅ​ប្រទេស​កម្ពុជា នៅ​ឆ្នាំ​២០២១​។​a brak lao a brak la1 a brak la2 

​