» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10488 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700659 នាក់

ប្រទេស​រុស្ស៊ី​នឹង​បើក​ការវាយប្រហារ​ទ្រង់ទ្រាយ​ធំ​លើ​ប្រទេស​អ៊ុយ​ក្រែ​ន​បន្ទាប់ពី​ប្រកាស​ពី​ការស្លាប់​ទា​ហ៊ាន​របស់ខ្លួន​!

​ប្រទេស​អ៊ុយ​ក្រែ​ន​៖​មេដឹកនាំ​រុស្ស៊ី​និង​អ៊ុយ​ក្រែ​ន​បើទោះបីជា​សារលិខិត​រៀងៗ​ខ្លួន​បង្ហាញ​ការប្តេជ្ញា​បន្ត​សង្គ្រាម​រក ជោគជ័យ​ក៏ដោយ​រៀងខ្លួន​សម្រាប់​ថ្ងៃ​ឆ្លង​ឆ្នាំ​ក៏ដោយ ប៉ុន្តែ​ក្នុង​ឱ​កា​សេះ គេ​ឃើញ​មានការ​ដោះលែង និង​ផ្លាស់ប្តូរ​អ្នកទោស​ជាច្រើន​រយ​នាក់​រវាង​គ្នា​ទៅវិញទៅមក​។ ក្រសួងការពារជាតិ​រុស្ស៊ី បាន​ថ្លែងថា​មាន​ទាហាន​រុស្ស៊ី​៨២​នាក់​ត្រូវបាន​ដោះលែង​ដោយ​ទាហាន​អ៊ុយ​ក្រែ​ន ខណៈ​អ៊ុយ​ក្រែ​ន បាន​ថ្លែងថា​មាន​ទាហាន​អ៊ុយ​ក្រែ​ន​ជាង​១៤០​នាក់ ដែល​ត្រូវបាន​រុស្ស៊ី ដោះលែង​ឱ្យ​វិល​មកវិញ​ផងដែរ​។a army uyr2

​នៅក្នុង​ដំណាច់ឆ្នាំ​សកល​កន្លងមកនេះ រដ្ឋធានី​កៀវ​របស់​អ៊ុយ​ក្រែ​ន​និង​បណ្តា​ក្រុង​ដទៃទៀត បាន​រង​នឹង​ការវាយប្រហារ​ដោយ​គ្រាប់​មី​ស៊ី​ល និង​ដ្រូ​ន​អត្តឃាត​របស់​រុស្ស៊ី​ជាច្រើន​សិប គ្រាប់​។​​ការវាយប្រហារ​មួយនា​វេលា​ថ្ងៃ​សៅរ៍ ទី​៣១​ធ្នូ បានសម្លាប់​មនុស្ស​៣​នាក់​។ អ៊ុយ​ក្រែ​ន​បាន​ថ្លែងថា​ប្រព័ន្ធ​ការពារ​អាកាស​របស់ខ្លួន​បាន​បាញ់​ទម្លាក់​ដ្រូ​ន ផលិត​ដោយ​អ៊ីរ៉ង់​ចំនួន​៤៥​គ្រឿង​ដែល ការវាយប្រហារ​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០២៣​នោះ​។ ការវាយប្រហារ​តាមផ្លូវ​អាកាស​របស់​រុស្ស៊ី​បានធ្វើ​នៅ​មួយ​ថ្ងៃមុន​ដំណាច់ឆ្នាំ​សកល​ផង​, នៅ​ចំ​ថ្ងៃ​ដំណាច់ឆ្នាំ​សកល ផង និង​នៅ​បន្ទាប់ពី​ដំណាច់ឆ្នាំ​សកល​វេលា​រំលង​អា​ធ្រា​ត្រ​ថែមទៀត​។ សេចក្តីរាយការណ៍​ទូរទស្សន៍​អាល់​ហ្សា​ហ្ស៊ី​រ៉ា បាន​ថ្លែងថា​ក្នុងចំណោម​ដ្រូ​ន​វាយប្រហារ​របស់​រុស្ស៊ី​នោះ មាន​ដ្រូ​ន​មួយ ដែល​សរសេរ​ជា ភាសា​រុស្ស៊ី​នូវ​ពាក្យ «​សួស្តី​ឆ្នាំ​ថ្មី​» ថែមទៀត និង​រូប ដ្រូ​ន​នោះ​ត្រូវបាន​គេ​បង្ហោះ​ព្រោងព្រាត​តាម​បណ្តាញ​សង្គម​។ មេដឹកនាំ​អ៊ុយ​ក្រែ​ន​លោក ហ្សេ​លេន​ស្គី បាន​ថ្លែង​ប្តេជ្ញា​ថា អ៊ុយ​ក្រែ​ន​នឹង​បន្ត ការវាយប្រហារ​តបត​វិញ​។​

​លោក ហ្សេ​លេន​ស្គី​បាន​ថ្លែង​ប្តេជ្ញា​ថា​នឹង​វាយប្រហារ​តប​ទៅវិញ​ដែលជា​ការវាយប្រហារ​ដើម្បី ស្វែងរក​ជ័យជំនះ​ឱ្យ​អ៊ុយ​ក្រែ​ន​។ លោក​បាន​ថ្លែងថា​សង្គ្រាម​បាន​ឈាន​ហួស​៣១១​ថ្ងៃ​ហើយ ដែល​សង្គ្រាម​នេះ​បានផ្តល់​នឹង​ទឹកចិត្ត​សន្ទុះ​កម្លាំង​ដ៏​ខ្លាំងក្លា និង​លោក​បាន​ប្តេជ្ញា​វាយ​ផ្ចាញ់ ដាក់​ទៅលើ​កម្លាំង​ទាហាន​រុស្ស៊ី​វិញ​។ សេចក្តីរាយការណ៍​បន្ត​ថា​នៅ​ថ្ងៃទី​១ មករា​ឆ្នាំ​២០២៣ ការវាយប្រហារ​មួយ​ដទៃទៀត​របស់​រុស្ស៊ី បានសម្លាប់​មនុស្ស​ម្នាក់​ក្នុង​តំបន់​ហ្សា​ប៉ូ​រី​ហ្សៀ និង​ធ្វើឱ្យ​មនុស្ស​៣​នាក់​ទៀត​រងរបួស​។ សេចក្តីរាយការណ៍​បាន​បន្តថា​នៅ​ថ្ងៃ​ច័ន្ទ​ទី​២ មករា ក៏បាន​ការបាញ់​ដាក់​លើ​តំបន់ Dnipropetrovesk និង Zaporizhzhia ដែល​ក្នុងនោះ​កងកម្លាំង​អ៊ុយ​ក្រែ​ន​បាន​បាញ់​ទម្លាក់​ដ្រូ​ន ផលិត​ដោយ​អ៊ីរ៉ង់​ចំនួន​៩​គ្រឿង​ថែមទៀត​។​អ៊ុយ​ក្រែ​ន​បាន​បញ្ជាក់ថា​យោធា​របស់ខ្លួន​បានធ្វើការ​វាយប្រហារ​ដោយ​គ្រាប់​មី​ស៊ី​ល​ទៅលើ​ទីតាំង​បន្ទាយ​ស្នាក់នៅ​បណ្ដោះអាសន្ន​របស់​ទាហាន​រុស្ស៊ី​នៅក្នុង​តំបន់ Donetsk កាលពី​រាត្រី​យប់​ឆ្លង​ឆ្នាំ​សកល​ចូលឆ្នាំ​២០២៣ បង្ក​ឱ្យស្លាប់​ទាហាន​សត្រូវ​សរុប​ប្រមាណ​ជា ៤០០​នាក់ ត្រូវបាន​គេ​ចាត់ទុកថា​ជាហេតុ​ការណ៍​វាយប្រហារ​ដ៏​ធំ​មិន​ធ្លាប់មាន​របស់​អ៊ុយ​ក្រែ​ន​បាន​បង្ក​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​វត្តមាន​របស់​ទាហាន​រុស្ស៊ី​។​​ការវាយប្រហារ​ខាងលើនេះ​បានកើត​ឡើង​នៅលើ​ទីតាំង​ជា​អតីត​សាលារៀន​មួយកន្លែង​ក្នុង​ទីប្រជុំជន Makiivka ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​ត្រូវបាន​យោធា​រុស្ស៊ី​ប្រើប្រាស់​យក​ធ្វើជា​ទីតាំង​បន្ទាយ​ស្នាក់នៅ​បណ្ដោះអាសន្ន​សម្រាប់​កងទ័ព​របស់ខ្លួន​។

​បើតាម​សេចក្ដីថ្លែងការណ៍​របស់​មន្ត្រី​អ្នកនាំពាក្យ​ក្រសួងការពារជាតិ បាន​អះអាងថា មាន​ទាហាន​របស់ខ្លួន​សរុប​តែ ៦៣​នាក់​ប៉ុ​ណ្ណាះ​ដែល​បាន​ស្លាប់​នៅក្នុង​ហេតុការណ៍​មួយ​នេះ​។​ប្រភពពី​មន្ត្រី​ក្រសួងការពារជាតិ​រុស្ស៊ី​ដដែល​បាន​បន្ដ​ឱ្យដឹងទៀតថា យោធា​អ៊ុយ​ក្រែ​ន​បាន​ប្រើប្រាស់​នូវ​គ្រាប់​មី​ស៊ី​ល​ប្រព័ន្ធ​កាំជ្រួច​ផ្លោង​ប្រភេទ HIMAS សរុប​ចំនួន ៦​គ្រាប់​ដែល​បំពាក់​ដោយ​ក្បាល​គ្រាប់​ផ្ទុះ​កម្រិត​ខ្ពស់ ក្នុងនោះ​មី​ស៊ី​ល​ចំនួន​ពីរ​គ្រាប់​ត្រូវបាន​ខ្លួន​បាញ់​កំទេច​នៅលើ​អាកាស​និង​ចំនួន ៤​គ្រាប់​បាន​ធ្លាក់​ទៅលើ​កន្លែងកើតហេតុ​។​ក្រសួងការបរទេស​រុស្ស៊ី បាន​ថ្កោលទោស​ទីក្រុង​វ៉ាស៊ីនតោន ដែល​មិន​ត្រឹមតែ​ផ្គត់ផ្គង់​សព្វាវុធ​ទំនើបៗ​ដល់ទី​ក្រុង​កៀវ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ផ្តល់​ឲ្យ​យោធា​អ៊ុយ​ក្រែ​ន​នូវ​ព័ត៌មាន​សម្ងាត់​អំពី​ទីតាំង​របស់​កងកម្លាំង​រុស្ស៊ី​ផងដែរ​។​

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី បានឱ្យដឹង​នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ​ថា ប្រទេស​រុស្ស៊ី​បច្ចុប្បន្ន កំពុងតែ​រៀបចំ​ផែនការ ដើម្បី​អនុវត្ត​យុទ្ធនាការ​រយៈពេល​វែង​មួយ​នៃ​ការវាយប្រហារ​ជាមួយនឹង​ការប្រើប្រាស់​យន្ដហោះ​ដ្រូ​ន (drone) ដែល​ផលិត​ដោយ​អ៊ីរ៉ង់ ដើម្បី​បំបាក់​អ៊ុយ​ក្រែ​ន​។ នេះ​បើតាម​ការចុះផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters​។​​ថ្លែង​ក្នុង​សុន្ទរកថា​មួយ​តាមរយៈ​ប្រព័ន្ធ​វីដេអូ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន បានលើកឡើង​បន្តថា​៖ «​យើង​ទទួលបាន​ព័ត៌មាន​ថា រុស្ស៊ី​បច្ចុប្បន្ន​កំពុងតែ​រៀបចំ​ផែនការ​វាយប្រហារ​បន្ត​បន្ទាប់ ដោយ​ប្រើប្រាស់​យន្ដហោះ​ដ្រូ​ន Shahed»​។​​លោក​ថា​៖ «​ករណីនេះ [​យុទ្ធនាការ​វាយប្រហារ​ដោយ​យន្ដហោះ​ដ្រូ​ន​របស់​រុស្ស៊ី​] អាច​ផ្ដោត​សំខាន់​លើ​ការបំបាក់​អ៊ុយ​ក្រែ​ន ប្រជាជន ប្រព័ន្ធ​ការពារ​ផ្លូវអាកាស ក៏ដូចជា​វិស័យ​ថាមពល​របស់​យើង​»​។​​ទាក់ទិន​នឹង​ករណីនេះ លោក​បន្ថែមថា អ៊ុយ​ក្រែ​ន​ត្រូវតែ​ចាត់វិធានការ និង​ធ្វើ​អ្វីៗ​គ្រប់បែបយ៉ាង ដើម្បីឱ្យ​ពួក​ភេរវ​ករ​បរាជ័យ​ក្នុង​គោលបំណង​របស់​ពួកគេ ដូច​អ្វីដែល​ពួកគេ​ធ្លាប់បាន​ជួបប្រទះ​រួចមកហើយ​កាលពីពេល​កន្លងទៅ​។​

​អគ្គលេខាធិការ​អង្គការ​ណា​តូ​លោក Jens Stolenberg បាន​ថ្លែង​ព្រមាន​ក្នុងពេលដែល​បាន ឃើញ​សារ​របស់​មេដឹកនាំ​រុស្ស៊ី​ដោយ​បញ្ជាក់ថា​លោក​វ្លា​ឌី​មៀរ​ពូ​ទីន​ពុំមាន​ការចង់ បោះបង់ចោល​នូវ​ការធ្វើ​សង្គ្រាម​ឡើយ​។ អគ្គលេខាធិការ​អង្គការ​ណា​តូ​រូបនេះ បាន​អំពាវនាវ ដល់​ក្រុម ប្រទេស​លោកខាងលិច ត្រូវ​បន្ត​ការគាំទ្រ​ផ្នែក​យោធា​ដល់​អ៊ុយ​ក្រែ​ន​ជា​បន្ត​ថែមទៀត​ដើម្បី​ការ​អាច​ធានា​ឱ្យ​អ៊ុយ​ក្រែ​ន​បន្ត​រស់​ជា​រដ្ឋ​មាន​អធិបតេយ្យភាព ហើយក៏​ជាការ​បង្ខំ​ឱ្យ​រុស្ស៊ី​ត្រូវ ចូល​តុ​ចរចា​ដើម្បី​រក​ការបញ្ចប់​សង្គ្រាម​ដែរ​។​


​សូមបញ្ជាក់ថា​រុស្ស៊ី​នៅមុន​ដំណាច់ឆ្នាំ​សកល​ឆ្នាំ​២០២២ បាន​បង្ខំ​ឱ្យ​អ៊ុយ​ក្រែ​ន​ត្រូវ​ទទួលយក​សំណើ​ចំណុច រក​សន្តិភាព​របស់ខ្លួន​ក្នុងនោះ​គឺ​ត្រូវ​ទទួលស្គាល់​ទឹកដី​រណប​ទាំង​៤​រួមទាំង​តំបន់​គ្រី​មៀរ​ដែល​រុស្ស៊ី បាន​កាន់កាប់​តាំងពី​ឆ្នាំ​២០១៤, ការធ្វើឱ្យ​អ៊ុយ​ក្រែ​ន​ជា​ប្រទេស​ដែល​គ្មាន​យោធា និង​គ្មាន​អំពើ​ណា​ស៊ី​និយម​។ ខណៈដែល​អ៊ុយ​ក្រែ​ន​បដិសេធ​មិន​ព្រម​ធ្វើតាម​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី លោក Sergey Lavrov បាន​និយាយ​គំរាមថា​កងទ័ព​រុស្ស៊ី​នឹង​សម្រេច​ជោគវាសនា​របស់​អ៊ុយ ក្រែ​ន​ហើយ​បើសិនជា​មិន​ធ្វើតាម​នោះទេ​។ ចាប់តាំងពី​មានការ​គំរាម​នោះមក រុស្ស៊ី​បាន​បន្ត​ការ បាញ់ស្រោច​គ្រាប់​មី​ស៊ី​ល​និង​ដ្រូ​ន​សា​ឡើងវិញ​នៅ​ថ្ងៃទី​២៩​ធ្នូ​, ៣០​ធ្នូ​, ៣១​ធ្នូ​, ថ្ងៃទី​១​មករា​ឆ្នាំ ២០២៣​និង​បន្ត​បាញ់​ថែមទៀត​នៅ​ថ្ងៃទី​២​មករា​។ សង្គ្រាម​នេះ ត្រូវគេ​រំពឹងថា នឹងមិន​អាច បញ្ចប់​បាន​ដោយ​ការចរចា​គ្នា​ឡើយ​ក្នុង​ពេលនេះ​៕a army france uy2 a army putin4 a army uyr a army uyr1 a army uyr4 

​