» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5937 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696108 នាក់

ប្រជាជន​មី​យ៉ាន​ម៉ា​ធ្វើបាតុកម្ម​គាំទ្រ​លោកស្រី អ៊ុង​សាន ស៊ូ​ជី​មុន​ចេញទៅ​ត​ក្តី​នៅ​ឡាអេ​រឿង​រ៉ូ​ហ៊ីង​យ៉ា​!

 

​មី​យ៉ាន់​ម៉ា​៖​កាលពី​ថ្ងៃ​សៅរ៍​ទី​៧​ធ្នូ ប្រជាជន​មី​យ៉ាន់​ម៉ា​ច្រើន​ពាន់​នាក់ បាន​ជួបជុំគ្នា​នៅ​រដ្ឋធានី​ណៃ​ពិ​ដាវ ដើម្បី​សម្តែង​ការគាំទ្រ ដល់​លោកស្រី អ៊ុង​សាន ស៊ូ​ជី ដែល នឹងត្រូវ​ចេញដំណើរ​ទៅកាន់​ទីក្រុង​ឡាអេ ដើម្បី​ចូលរួម​សវនាកា តុលាការអន្តរជាតិ​នៅ​ថ្ងៃទី​១០​ធ្នូ ទៅលើ​ពាក្យបណ្តឹង ដែល​គេ​ចោទ​ប្រទេស​ភូមា ពីបទ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍ ធ្វើ​ទៅលើ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​។​a burmar 

​បាតុករ​បាន​នៅ​លើក​បដា មាន​សរសេរ ថា “​ពួកយើង​គាំទ្រ ថ្នាក់ដឹកនាំ​យើង​ជានិច្ច​”​។ លោក វិ​ន ស្វេ ប្រជាជន​ភូមា​ម្នាក់ បាន​ប្រាប់​អ្នកយកព័ត៌មាន​បារាំង AFP ថា​៖ "​គេ​មិនមែន​ចោទ​បុគ្គល​ណា​ឲ្យ​ចំ​ទេ តែ​គឺ​គេ​បាន​ចោទ​ប្រជាជន​ភូមា​ទាំងមូល​តែម្តង​"​។​

 ប្រទេស​ហ្កំ​ប៊ី​តំណាង​ឲ្យ​ប្រទេស​ចំនួន​៥៧ នៃ​ក្រុម​ប្រទេស​សហប្រតិបត្តិការ​អ៊ីស្លាម បានដាក់​ពាក្យ​ប្តឹងទៅ​តុលាការអន្តរជាតិ​ក្រុងឡាអេ ដោយបាន​ចោទ​រដ្ឋាភិបាល និង​កងទ័ព​ភូមា ពីបទ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍ ធ្វើ​ទៅលើ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​។ លោកស្រី​អ៊ុង​សាន ស៊ូ​ជី ត្រូវធ្វើ​ដំណើរ​ទៅ​ចូលរួម​សវនាកា​ដើម្បី​ឆ្លើយ​ការពារ​ភូមា ដែល​សវនាកា​នេះ នឹង​ចាប់ផ្តើម​បើក​ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១២​ធ្នូ​។​

​សូម​រំលឹកថា នៅ​រវាង​ខែសីហា ឆ្នាំ​២០១៧ ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា ក្នុង​រដ្ឋ​រ៉ា​ឃី​នភា​គ​ខាងលិច​ភូមា ចំនួន​ប្រមាណ​៧​សែន​៤​ម៉ឺន​នាក់ បាន​រត់​ភៀសខ្លួន​ទៅកាន់​បង់​ក្លា​ដែ​ស បន្ទាប់ពី​កងទ័ព​ភូមា សហការ​ជាមួយ​កម្លាំង​ប្រជាជន ចេញ​ប្រតិបត្តិ​ការបណ្តេញ វាយ ចាប់ចង សម្លាប់ និង ដុត​ផ្ទះ​ទាំង​ភូមិៗ​។ យ៉ាងហោចណាស់ មាន​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា ១​ម៉ឺន​នាក់​ត្រូវបាន​គេ​សម្លាប់​ក្នុង​ប្រតិបត្តិការ​នេះ​។ យោងតាម​អង្គការសិទ្ធិមនុស្ស និង​អ្នកជំនាញ​នៃ​អង្គការសហប្រជាជាតិ សកម្មភាព​ហិង្សា រៀបចំ​ដោយ​កងទ័ព​ភូមា​នេះ វា​មាន​ទ្រង់ទ្រាយ​ជាការ​បោសសំអាត​ពូជសាសន៍ សម្លាប់ ឬ​បណ្តេញ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា ដែលជា​អ្នក​កាន់សាសនា​អ៊ីស្លាម ឲ្យ​អស់ពី​ដី​ភូមា​។​

​លោកស្រី​អ៊ុង​សាន ស៊ូ​ជី បានចេញ​មុខការ​ពារ​រដ្ឋាភិបាល​និង​កងទ័ព​ភូមា ថា​ពុំមាន​សកម្មភាព​ប្រល័យពូជសាសន៍​នោះទេ​។ គោលជំហរ​នេះ បានធ្វើ​ឲ្យ​កិត្តិនាម នៃ​អតីត​និមិត្តរូប​អ្នកតស៊ូ​ដើម្បី​ប្រជាធិបតេយ្យ​រូបនេះ ធ្លាក់ចុះ​ជាខ្លាំង នៅលើ​ឆាក​អន្តរជាតិ​។​a burma1 a burma2 

​