» ទ្រីសក្កដាអ្នកសិល្បៈម្នាក់ព្រោះតែថយឡានបុកគេស្លាប់ត្រូវចោទពីបទប្រើគ្រឿងញៀននិងបង្កគ្រោះថ្នាក់ចរាចរសម្លាប់មនុស្ស! » សម្ដេចធិបតី៖ សាលារៀនត្រូវធ្វើជាមជ្ឈមណ្ឌលកំណត់វិធីសាស្ត្របង្រៀន និងលក្ខខណ្ឌប្រកបដោយស្តង់ដាដើម្បីធានាថាសិស្សទទួលបានចំណេះដឹង និងបំណិនច្បាស់លាស់ » អង្គការសង្គមស៊ីវិលជាច្រើន បានចេញថ្កោលទោសរដ្ឋាភិបាលអានុទីន ជុំវិញដំណើរទស្សនកិច្ចរបស់មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង! » កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង អញ្ជើញចូលរួមកិច្ចប្រជុំណែនាំបច្ចេកទេសការប្រឡងបាក់ឌុបឆ្នាំ២០២៦ » ក្រុមសង្កេតការណ៍អាស៊ានចុះមើលផ្ទះប្រជាណលរដ្ឋដែលរងគ្រាប់កាំភ្លើងថៃម្តង! » មេគុកព្រៃស រងការចោទពីម្ចាស់គណនី«កញ្ចក់សង្គម»ថាបានគប់គិតឱ្យទណ្ឌិត ស្រី ស៊ីណាចេញទៅ សម្រាកនៅពេទ្យរុស្ស៊ីសាម៉ីខ្លួនបដិសេធចាត់ទុកថាជាឯកសារក្លែងក្លាយ! » លោក ពួយ រដ្ឋា មន្ត្រីនៅស្រុកអង្គរបុរី ប្រគល់ប្រាក់២០ម៉ឺនរៀលឲ្យប្រជាពលរដ្ឋវិញហើយបន្ទាប់ពីបែកធ្លាយទាថ្លៃសេវាកែសម្រួលអត្រានុកូលដ្ឋាន » កម្លាំងល្បាតជម្រកសត្វព្រៃស្រែពកចាប់បានជ្រូកព្រៃនិងឈ្លួសងាប់៣ក្បាលយកទៅដុតចោល! » ឃាត់ខ្លួនជនសង្ស័យ៧នាក់ ពាក់ព័ន្ធលួចសត្វគោ ៣ករណី នៅស្រុកត្រពាំងប្រាសាទ » ១ថ្ងៃក្រសួងមហាផ្ទៃដាក់ពិន័យនិងតែងតាំងមន្ត្រីនគរបាលច្រកត្រពាំងក្រៀល! » រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក៖ កិច្ចព្រមព្រៀង Hormuz អាចនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ » ចុះអន្តរាគមន៍ករណីហឹង្សាក្នុងគ្រួសារជនសង្ស័យញៀនថ្នាំបំផ្ទុះគ្រាប់បែក ដាក់សមត្ថកិច្ច អ្នកស្លាប់កើនដល់ ៧នាក់ » និស្សិតកម្ពុជា២៤នាក់ទៀត នឹងចេញទៅសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅជប៉ុន » ធនាគារ៣ពាណិជ្ជ៣ថ្មីដែលធនាគារជាតិរឹបអូសអាជ្ញាបណ្ណ័គឺសុទ្ធតែមានឈ្មោះក្នុងបញ្ជីរទណ្ឌកម្មពីអាមេរិក » កម្ពុជានាំក្រុមសង្កេតការណ៍អាស៊ានចុះពិនិត្យចំណុចបង្គោលព្រំដែនលេខ៣៧ក្នុងខេត្ដបន្ទាយមានជ័យ...

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10937 នាក់

ម្សិលមិញ 10010 នាក់

សរុប 19981973 នាក់

អាមេរិក​អះអាង​ពី​ការគាំទ្រ​កោះ​តៃវ៉ាន់​បន្ទាប់ពី​មានការ​ព្រមាន​ពី​ចិន​

 

​អាមេរិក​៖​លោក​រដ្ឋលេខាធិការ​ម​ន្ទីរ​បញ្ច​កោណ​ច​ន​ឃឺ​ប៊ី​(JohnKirby)​នៅ​ថ្ងៃទី​២៨​ខែមករា​បាន​ថ្លែងថា​“​យើង​ឃើញថា​សេចក្តីថ្លែងការណ៍​នោះ​ជា​អកុសល​ហើយ​ពិតជា​មិន​សមស្រប​នឹង​ចេតនា​របស់​យើង​ក្នុង​ការបំពេញ​កាតព្វកិច្ច​របស់​យើង​ក្រោម​ច្បាប់​ស្តីពី​ទំនាក់ទំនង​តៃវ៉ាន់​” ។​a tai van us 

​សេចក្តីថ្លែងការណ៍​នេះ​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ចិន​បាន​ព្រមាន​ថា​“​ឯករាជ្យភាព​សម្រាប់​កោះ​តៃវ៉ាន់​នឹងមាន​សង្គ្រាម​”​ហើយ​បាន​បញ្ជាក់ថា​តៃវ៉ាន់​គឺជា​ផ្នែក​ដែល​មិនអាច​បំបែក​បាន​របស់​ប្រទេស​ចិន​។​តំណាង​ក្រសួងការពារជាតិ​ចិន​បាន​សង្កត់ធ្ងន់ថា​“​យោធា​ចិន​នឹង​ចាត់វិធានការ​ចាំបាច់​ទាំងអស់​ដើម្បី​ការពារ​រាល់​ទម្រង់​នៃ​ការទាមទារ​ឯករាជ្យ​សម្រាប់​កោះ​តៃវ៉ាន់​”​។​

សម្រាប់​អ្នកនាំពាក្យ​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​វិញ​ថ្លែងថា​សហរដ្ឋអាមេរិក​នឹង​“​ស្វែងរក​កិច្ចសហប្រតិបត្តិការ​ជាមួយ​ចិន​”​។​ប៉ុន្តែ​នៅ​តៃវ៉ាន់​សហរដ្ឋអាមេរិក​នៅតែ​មាន​កាតព្វកិច្ច​ត្រូវធ្វើ​”​ដើម្បី​គាំទ្រ​ការការពារ​កោះ​នេះ​។​លោក​Kirby​បាន​បន្ថែមថា​“​មន្ទីរ​បញ្ច​កោណ​មើលឃើញថា​គ្មាន​ហេតុផល​ណាមួយ​សម្រាប់​ភាព​តានតឹង​លើ​កោះ​តៃវ៉ាន់​ដើម្បី​ឈានទៅរក​ការប្រឈមមុខគ្នា​នោះទេ​។ យោធា​អាមេរិក​នៅតែ​ត្រៀមខ្លួន​ដើម្បី​បំពេញ​តាម​ការប្តេជ្ញាចិត្ត​សន្តិសុខ​របស់ខ្លួន​នៅក្នុង​តំបន់​” ។​

​សូមបញ្ជាកថា​នៅក្នុង​សេចក្តីថ្លែងការណ៍​ចុះ​ថ្ងៃទី ២៣ ខែមករា​ក្រសួងការបរទេស​អាមេរិក​បាន​អំពាវនាវ​ឲ្យ ចិន​បញ្ឈប់​ការដាក់​សម្ពាធ​លើ​កោះ​តៃវ៉ាន់​និង​បានប្រកាស​ពង្រឹង​ទំនាក់ទំនង​រវាង​វ៉ាស៊ីនតោន​និង​កោះ​នេះ​។ ការប្រកាស​នេះ​ធ្វើឡើង​បន្ទាប់ពី​ប្រទេស​ចិន​បាន​បញ្ជូន​យន្តហោះ​យោធា​រាប់សិប​គ្រឿង​ទៅ​កោះ​តៃវ៉ាន់​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​។​សហរដ្ឋអាមេរិក​ប្តេជ្ញា​គាំទ្រ​សម្ព័ន្ធមិត្ត​របស់ខ្លួន​ក្នុងការ​លើកកម្ពស់​សន្តិ​សុខ​និង​វិបុលភាព​នៅក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​រួមទាំង​ការពង្រឹង​ចំណងមិត្តភាព​ជាមួយ​កោះ​តៃវ៉ាន់​៕a tai van3