» ចុះត្រួតពិនិត្យរដ្ឋបាលទីតាំងស្នាក់នៅ១៣៥ទីតាំង រកឃើញជនបរទេសជិត៦០០នាក់ តែមិនពាក់ព័ន្ធករណី Online Scam » ចាប់បានហើយក្រុមចោរដែលធ្វើសកម្មភាពធាក់ប្លង់យកម៉ូតូពីស្ត្រីអ្នកលក់បន្លែ! » នៅភូមិត្រពាំងជ្រៃ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺកូនប្រសារអាយុ៦៤កាប់ឪក្មេកអាយុ៥៨រងរបួស » នាយប៉ុស្តិ៍ នគរបាលច្រកទ្វារត្រពាំងផ្លុងធ្វើការងារលើសផែនការដោយប្រើជនស៊ីវិលអង្គុយចាំ​រាប់​ក្បាល​រថយន្ត​យកលុយពូឈ្មួញដឹក ទំនិញ​ចេញចូល » អ្នកប្រយុទ្ធឃឺដនឹងវាយប្រហាររបបដឹកនាំរបស់អ៊ីរ៉ង់ពីខាងក្នុង! » គ្រឿងញៀន​ឆ្លង​ដែន​​ពីឡាវចូល​កម្ពុជា​ ជាង​ 4គីឡូក្រាម !! » ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ៤ និងក្រុមមន្រ្តី នៅ​ចំណុចភូមិពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល មិនងាយផាកពិនយ័ក្រុមឈ្មួញដឹកជញ្ជូនដែក សុម៉ង់លើសទម្ងន់! » ជំនួបរវាងសម្តេចតេជោហ៊ុនសែននិងលោកហ្សេឡិនស្គីអាចនិយាយពីការជួយគ្នាទេ? » ទប់ទល់និងអ៊ីរ៉ង់យកប្រេងធ្វើជាចំណាប់ខ្មាំងអាមេរិកអនុញ្ញាតឱ្យបញ្ចេញប្រេងរុស្ស៊ីដែលបង្ខាំងទុក លក់ឲ្យឥណ្ឌា » កងរាជអាវុធហត្ថស្រុកគងពិសី ឃាត់ខ្លួនកូនអត់កំណើតម្នាក់ដែលគំរាមសម្លាប់ម្ដាយ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ » អ្នកកាសែត ទទូចចង់ចូលស្ដាប់ការជំនុំជម្រះក្នុងសវនាការនានាដោយមិនមាន​ការរារាំង » តុលាការភ្នំពេញសម្រេចឃុំខ្លួនមេខ្លោងឆបោកអនឡាញចិន៧នាក់ » កម្ពុជា និងអង្គការហេលែនខែលឺរនឹងរួមគ្នាលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា » ភ្លៀងលិចជម្រុំជនភៀសសឹកនៅបន្ទាយមានជ័យបង្កឲ្យមានការជន្លៀសរកទីទួលបន្ត » ក្រសួងពាណិជ្ជកម្ម អំពាវនាវកុំឱ្យប្រជាពលរដ្ឋសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសតម្រូវការចាំបាច់ ខណៈមន្ត្រីជំនាញ កំពុងត្រួតពិនិត្យស្ថានីយលក់ប្រេងឥន្ធនៈ ដើម្បីមើលអ្នកឆ្លៀតឱកាសលក់ដំឡើងថ្លៃ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5085 នាក់

ម្សិលមិញ 5667 នាក់

សរុប 18744111 នាក់

ប្រធានាធិបតី​កូរ៉េខាងត្បូង​ទៅ​អ៊ុយ​ក្រែ​ន​និង​បាន​ផ្តល់ជំនួយ រុស្ស៊ី​ផ្អាក​ចរាចរ​ស្ពាន​ភ្ជាប់​មក​គ្រឿ​មៀ​


​ប្រទេស​អ៊ុយ​ក្រែ​ន​៖​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក​យូ​ន ស៊ុ​ក​យោល​បានធ្វើ​ទស្សនកិច្ច​ឥត​ព្រាងទុក​មួយ​នៅ​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​សៅរ៍ ទី​១៥ កក្កដា​ដែលជា​ទស្សនកិច្ច​លើក​ទី​១​តាំងពី​រុស្ស៊ី​ចូល​ឈ្លានពាន​អ៊ុយ​ក្រែ​ន នេះ​។​​ក្នុង​កម្មវិធី​លោក​ប្រធានាធិបតី​កូរ៉េ​បាន​ដំណើរ​ទៅកាន់​ក្រុង​ប៊ូ​ត​ឆា និង​ក្រុង​អៀ​ពី​ន​របស់​អ៊ុយ​ក្រែ​ន ដែលជា​ទីកន្លែង​សម្លាប់​រង្គាល​លើ​ជន​ស៊ីវិល​ពី​សំណាក់​កងទ័ព​រុស្ស៊ី​បន្ទាប់មក ក្រុង​អៀ​ពី​ន​ជាទី​កន្លែង​ដែល​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​របស់​រុស្ស៊ី​បាន​សំដៅ​តែ​លើ​តំបន់​របស់​ប្រជាជន​។a korea uy

លោក​យូ​ន ស៊ុ​ក​យោល​បាន​ជួប​សន្ទនា​ជាមួយ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក​ហ្សេ​ឡេ​ស្គី​ក្នុង​ទីក្រុង​កៀវ​ដែល​ក្នុងឱកាស​នោះ​លោក ប្រធានាធិបតី​កូរ៉េខាងត្បូង​បានប្រកាស​បង្កើន​ជំនួយ​មនុស្សធម៌​ឲ្យ​អ៊ុយ​ក្រែ​ន​ដល់ ១៥០​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០២៣ ពោល​កើន​បន្ថែមចំនួន ៥០​លាន​ដុល្លារ​បើ​ធៀប​នឹង​ឆ្នាំ ២០២២​។ ក្រៅពី​ជំនួយ​មនុស្សធម៌ ក្រុង​សេ​អ៊ូ​ល​ក៏បានផ្តល់​ឲ្យ​ក្រុង​កៀវ​នូវ​ជំនួយ​យោធា​ក្រៅពី​អាវុធ ដូចជា​មួកសុវត្ថិភាព និង​អាវ​ពាក់​ការពារ​គ្រាប់​។ លោក​ហ្សេ​ឡេ​ន​ស្គី​បាន​អរគុណ​ចំពោះ​កិច្ចសន្ទនា​ប្រកបដោយ​អត្ថន័យ និង​អរគុណ​ចំពោះ​ការគាំទ្រ​រឹងមាំ​របស់លោក​យូ​ន ស៊ុ​ក​យោល​។ ទន្ទឹមគ្នានេះ លោក​ហ្សេ​ឡេ​ន​ស្គី​ក៏បាន​អរគុណ​ចំពោះ​គំនិត​ផ្តួចផ្តើម​ថ្មី​របស់លោក​យូ​ន ស៊ុ​ក​យោល​ក្នុងការ​ផ្តល់ជំនួយ​ហិរញ្ញវត្ថុ បច្ចេកទេស និង​មនុស្សធម៌​ឲ្យ​អ៊ុយ​ក្រែ​ន​។​

លោក​ហ្សេ​ឡេ​ន​ស្គី និង​លោក​យូ​ន ស៊ុ​ក​យោល​ក៏បាន​ជជែក​គ្នា​ពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​នៅក្នុង​វិស័យ​ថាមពល ចំណីអាហារ និង​សេដ្ឋកិច្ច​ដែរ​។​សូមបញ្ជាក់ថា កូរ៉េខាងត្បូង​ជា​ប្រទេស​នាំ​អាវុធ​ចេញ​លំដាប់​ទី​៩ ក្នុង​លោក​បាន​ផ្តល់ជំនួយ​យោធា​ទៅ​ឲ្យ​អ៊ុយ​ក្រែ​ន និង​បាន​លក់​រថក្រោះ រួមទាំង​គ្រាប់កាំភ្លើង​ឲ្យ​ប៉ូឡូញ​ដែលជា​សម្ព័ន្ធមិត្ត​គន្លឹះ​របស់​អ៊ុយ​ក្រែ​ន​។ កន្លងមក​ក្រុង​សេ​អ៊ូ​ល​មិន​ផ្តល់​អាវុធ​ឲ្យ​ក្រុង​កៀវ ព្រោះ​ក្រុង​សេ​អ៊ូ​ល​បាន​ប្រកាន់យក​នយោបាយ​មិន​បញ្ជូន​គ្រឿង​សព្វាវុធ​ទៅកាន់​តំបន់​ដែល​កំពុងមាន​ជម្លោះ​។ តែ​មុន​ដំណើរ​ទស្សនកិច្ច​នៅ​អាមេរិក​វិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង​បាន​ទម្លាយ​នា​ដើមឆ្នាំ ២០២៣ នេះ​ថា ការវាយប្រហារ​ទ្រង់ទ្រាយ​ធំ​របស់​រុស្ស៊ី​ប្រឆាំង​ជន​ស៊ីវិល​អាចធ្វើ​ឲ្យ​កូរ៉េខាងត្បូង​ប្តូរ​នយោបាយ​មួយ​នេះ​.​។​

នៅ​ថ្ងៃ​ចន្ទ​ទី​១៧​កក្កដា​បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​ប្រធានាធិបតី​កូរ៉េខាងត្បូង​មន្ត្រី​គ្រប់គ្រង​តំបន់​គ្រី​មៀ​ដែល​តែងតាំង​ដោយ​រុស្ស៊ី​បាន​ឲ្យ​ដឹងថា​ការធ្វើ​ចរាចរ​នៅលើ​ស្ពាន​គ្រី​មៀ​សាងសង់​ដោយ​រុ​ស្ស៉ី ត្រូវ​ផ្អាក​ជា​បណ្ដោះអាសន្ន ដោយសារតែ «​ស្ថានភាព​អាសន្ន​មួយ​» ខណៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊ុយ​ក្រែ​ន​បាន​រាយការណ៍​ពី​ហេតុការណ៍​ផ្ទុះ​លើ​ស្ពាន​នេះ​។ ទីភ្នាក់ងារសារព័ត៌មាន AFP នៅ​ថ្ងៃ​ចន្ទ ទី​១៧ ខែកក្កដា ឆ្នាំ​២០២៣​បាន​ឲ្យ​ដឹងថា​៖​លោក សឺ​ហ្គៃ អាក​ស៊ី​យ៉ូ​នូវ (Sergei Aksyonov) ជា​អភិបាល​ម្នាក់​លើក​បន្ដុប​ដោយ​រុ​ស្ស៉ី បាន​និយាយថា​ស្ថានភាព​អាសន្ន​បានកើត​ឡើង​នៅត្រង់ សរសរ​ទី ១៤៥​នៃ​ស្ពាន ដែល​ត​ភ្ជាប់​ពី​តំបន់​ឧបទ្វីប​គ្រី​មៀ ទៅកាន់​តំបន់​ក្រា​ស្នូ​ដារ (Krasnodar) របស់​រុ​ស្ស៉ី​។ ប៉ុន្តែ អភិបាល​រូបនេះ​មិនបាន​បញ្ជាក់​ព័ត៌មាន​លម្អិត អ្វី​បន្ថែម​នោះទេ​។​

​តំបន់​គ្រី​មៀ ត្រូវបាន​រុ​ស្ស៉ី​ក្រសោប​យក​ពី​អ៊ុយ​ក្រែ​ន ក្នុង​ឆ្នាំ​២០១៤ តែ​អន្តរជាតិ​នៅតែ​ទទួលស្គាល់ថា​ឧបទ្វីប​នេះ​ជា​កម្មសិទ្ធិ​របស់​អ៊ុយ​ក្រែ​ន​។ បន្ថែម​ពីលើ​នេះ ឆា​ណែ​ល Telegram រុ​ស្ស៉ី​មួយ​មានឈ្មោះ Grey Zone ដែលមាន​ទំនាក់ទំនង​ជាមួយ​ទាហាន​ស៊ីឈ្នួល Wagner ក៏បាន​រាយការណ៍​ដែរ​ថា​មានការ​វាយប្រហារ​២​លើក បានកើត​ឡើង​នៅលើ​ស្ពាន​គ្រី​មៀ នៅ​ចន្លោះ​ពី​ម៉ោង ៣៖៤​នាទី ដល់​ម៉ោង ៣៖២០​នាទី​ទៀបភ្លឺ ថ្ងៃ​ចន្ទ​នេះ​។​ប្រ​ភ​ផ្សេងទៀត​បាន​ឲ្យ​ដឹងថា​យោធា​ជើង​ទឹក​អ៊ុយ​ក្រែ​ន​គឺជា​អ្នក​នៅ​ពីក្រោយ​នៃ​ការវាយប្រហារ​មួយនេះ​ដែលកាលពីការវាយប្រហារលើកមុនមិនទទួលស្គាល់៕a korea uy a korea uy1