» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9561 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699732 នាក់

ការស្ទង់មតិ​កូនស្រី​របស់លោក​ថាក់ស៊ីន​លេចធ្លោ​សម្រាប់​តំណែង​នាយករដ្ឋមន្ត្រី​ក្នុងពេល​ប្រា​យុទ្ធ​ថា​បន្ត​ឈរឈ្មោះ​ទៀត​

​ប្រទេស​ថៃ​៖​តាម​ការស្ទង់មតិ​រប​ស់​វិទ្យាស្ថាន​ជាតិ​អភិវឌ្ឍន៍​របស់​ប្រទេស​ថៃ​បានប្រកាស​ឱ្យដឹងថា លោកស្រី​ប៉ៃ​តុង​តន​អ៊ុង​អ៊ិ​ង​( Paetongtarn “Ung-ing” Shinawatra )​កូនស្រី​របស់​អតីត​នាយករដ្ឋមន្ត្រី​ថាក់ស៊ីន ស៊ីណាវ៉ាត្រា នៅតែ​ជា​ជម្រើស​កំពូល​សម្រាប់​នាយករដ្ឋមន្ត្រី​ថៃ​ក្នុងការ​បោះឆ្នោត​នា​ឆ្នាំ​២០២៣​។​កាសែត​បាងកក​ប៉ុស្តិ៍​បាន​ផ្សាយ​ឲ្យ​ដឹងថា ការស្ទង់មតិ​នេះ​ត្រូវបាន​ធ្វើឡើង​ពីថ្ងៃ​ទី​១៧ ដល់​ថ្ងៃទី ២២ ខែធ្នូ តាមរយៈ​ការសម្ភាសន៍​តាម​ទូរស័ព្ទ​ជាមួយ​មនុស្ស ២០០០ នាក់​ដែលមាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើងទៅ​មកពី​កម្រិត​អប់រំ មុខរបរ និង​ប្រាក់ចំណូល​ផ្សេងៗ​នៅ​ទូទាំងប្រទេស​និង​វាស់​ស្ទង់​កម្រិត​គាំទ្រ​របស់​បេក្ខជន​ដែលមាន​សក្តានុពល​សម្រាប់​នាយករដ្ឋមន្ត្រី និង​គណបក្សនយោបាយ​នៅក្នុង​ការបោះឆ្នោត​សកល​នាពេលខាងមុខ​។​a thasin daughter 

​កូនស្រី​របស់​អតីត​នាយករដ្ឋមន្ត្រី​ថាក់ស៊ីន ទទួលបាន​សំឡេងគាំទ្រ ៣៤% នាំមុខ​លើ​នាយករដ្ឋមន្ត្រី​កំពុងកាន់​អំណាច ប្រា​យុទ្ធ ចាន់​អូ​ចា ដែលមាន​សំឡេងគាំទ្រ​តែ ១៤.០៥% និង​លោកស្រី ភី​តា លីម​ចា​រ៉ុ​ន​រ៉ាត់ មេដឹកនាំ​គណបក្ស​រីកចម្រើន ១៣.២៥% ។​​ចំនួន​ការគាំទ្រ​បច្ចុប្បន្ន​សម្រាប់​លោកស្រី​ប៉ៃ​តុង​តន​ស៊ីណាវ៉ាត្រា​( Paetongtarn Shinawatra )​បាន​កើនឡើង​ពី ២២% នៅក្នុង​ការស្ទង់មតិ​ប្រចាំត្រីមាស​ដែល​បាន​ធ្វើឡើង​នៅក្នុង​ខែកញ្ញា​ឆ្នាំ​២០២២​។​​គណបក្ស​ភឿ​ថៃ​បានចាប់ផ្តើម​យុទ្ធនាការ​បោះឆ្នោត​របស់​ខ្លួន​ក្នុង​ខែ​នេះ ក្នុង​គោលបំណង​ដើម្បី​គ្រប់គ្រង​រដ្ឋាភិបាល​នៅក្នុង​ការបោះឆ្នោត​បន្ទាប់​។ គណបក្ស​ភឿ​ថៃ​បាន​សន្យាថា​នឹង​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ចំនួន 70% នៅ​ចុងបញ្ចប់​នៃ​អាណត្តិ​រយៈពេល​៤​ឆ្នាំ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​ជា​មធ្យម ៥% ជា​រៀងរាល់ឆ្នាំ ប្រសិនបើ​ខ្លួន​ឡើងកាន់​អំណាច​។​

​យោងតាម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គមជាតិ​របស់​ប្រទេស​ថៃ ផលិតផល​ក្នុងស្រុក​សរុប (GDP) នៅ​ខែកក្កដា ដល់​ខែកញ្ញា បាន​កើនឡើង 4.5 ភាគរយ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ដោយសារ​ការកើនឡើង​នៃ​វិស័យ​ទេសចរណ៍ និង​ការប្រើប្រាស់​ផ្ទាល់ខ្លួន​កើនឡើង​។​​សម្រាប់​នាយករដ្ឋមន្ត្រី​ថៃ លោក ប្រា​យុទ្ធ ចាន់​អូ​ចា​វិញ បាន​ថ្លែងប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក នៅ​ថ្ងៃ​សុក្រ​នេះ​ឱ្យដឹងថា រូបលោក​នឹង​បន្ត​ឈរឈ្មោះ​សម្រាប់​អាណត្តិ​ក្រោយ​មួយទៀត ក្នុងការ​បោះឆ្នោត​សកល​ដែល​នឹងត្រូវ​ធ្វើឡើង​ក្នុង​ខែឧសភា ឆ្នាំក្រោយ​។​ទីភ្នាក់ងារសារព័ត៌មាន CNA​បាន​ឲ្យ​ដឹងថា​៖​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅ​ខាងក្រៅ​វិមាន​រដ្ឋាភិបាល ក្នុង​ទីក្រុង​បាងកក នាយករដ្ឋមន្ត្រី​ថៃ​ខាងលើនេះ​បានលើកឡើង​ថា គណបក្ស​ថៃ​រួបរួម​ជាតិ (United Thai Nation Party) ដែល​ទើបតែ​បង្កើតឡើង​ថ្មី បានផ្តល់​ការគាំទ្រ​ដល់​រូបលោក ក្នុងការ​ក្លាយជា​បេក្ខជន​នាយករដ្ឋមន្ត្រី​បន្ទាប់​ទៀត នៅក្នុង​ការបោះឆ្នោត​ដែល​នឹងធ្វើ​ឡើង​នៅពេល​ខាងមុខ​។ លោក​ប្រា​យុទ្ធ​ថា​៖ «​ខ្ញុំ​សូម​ធ្វើការ​បញ្ជាក់​ឱ្យបាន​ច្បាស់​នៅក្នុង​ថ្ងៃនេះ​ថា ខ្ញុំ​បាន​សម្រេចចិត្តថា ខ្ញុំ​នឹងចូលរួម​ប្រកួតប្រជែង​ក្នុង​តំណែង​នេះ​បន្តទៀត​»​។​

​ការប្រកាស នេះ បានបង្ហាញ​ឱ្យឃើញ​យ៉ាងច្បាស់​ថា រូបលោក​ប្រា​យុទ្ធ​ក៏​នឹង​ចាក​ចេញពី​គណបក្ស ផា​ឡាំង ប្រា​ឆា​រ៉ាត់ (PPRP) របស់ខ្លួន​ដែល​កំពុងតែ​កាន់អំណាច​នេះ​ផងដែរ​។​​គួរ​បញ្ជាក់ថា លោក ប្រា​យុទ្ធ ចាន់​អូ​ចា បាន​ឡើងកាន់តំណែង​ជា​ប្រមុខ​យោធា ក្រោយ​ការធ្វើ​រដ្ឋប្រហារ​កាលពី​ខែសីហា ឆ្នាំ​២០១៤ និង​ត្រូវបាន​ជ្រើសរើស​ជា​នាយករដ្ឋមន្ត្រី​បន្ទាប់ពី​ការបោះឆ្នោត​សកល​ឆ្នាំ​២០១៩​។​ការប្តូ​គណបក្ស​ដើម្បី​ឈរឈ្មោះ​បែបនេះ​មិនទាន់​ដឹងថា​តើ​មានការ​ប្រឆាំង​ជំទាស់​បែបណា​នោះទេ​។​តែបើ​លោក​អាច​ឈរ​បាន​បន្តទៀត​គេ​ជឿថា​គណបក្ស​ផ្សេង​លំបាក​យកឈ្នះ​ព្រោះ​ក្នុងពេល​លោក​កាន់អំណាច​លោក​បាន​កែ​រដ្ឋធម្មនុញ្ញ​ថៃ​ដោយ​តែងតាំង​សមាជិក​ព្រិ​ទ្ថ​សភា​២៥០​នាក់​សម្រាប់​ជួយ​បោះឆ្នោត​គាំទ្រ​លោក​នាពេល​កន្លងមក​៕a brayuta a thasin daughter1 

​