» លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់ » នគរបាល ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគាស់ទ្វាតូបលក់គ្រឿងអលង្ការនៅផ្សារចាស់ ដែលមានតម្លៃជិត ៤០ម៉ឺនដុល្លារ » ប្តីអ្នកស្រីតំណាងរាស្ត្រគណបក្សភុំចៃថៃរងការចោទពីបទពាក់ពន្ធ័ល្បែងឆបោកតាមអនឡាញ » ក្រសួងការងារសម្របសម្រួលករណីបិទសហគ្រាស គ្រីអេត ប្រ៊ីដ បញ្ចប់ដោយធានាការទូទាត់ប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ស្របច្បាប់ជូនកម្មករ » ប្រទេសតួគីនិងស៊ីរ៊ីប្រកាសពីផែនការជួយអារ៉ាប៊ីសាអ៊ូឌីតក្នុងពេលដែលរដ្ឋាភិបាលយ៉េម៉ែនប្រកាសពីការសម្លាប់ពួកហ៊ូធី » ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)»

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5680 នាក់

ម្សិលមិញ 7923 នាក់

សរុប 20618920 នាក់

ក្រុមចម្រុះ​របស់​ប្រធានាធិបតី​ស្រីលង្កា ឈ្នះ​សំឡេង​ភាគច្រើន​ក្នុងការ​បោះឆ្នោត​សភា


​ស្រីលង្កា​៖ ក្រុម​បក្ស​ចម្រុះ​ឆ្វេងនិយម​JVC​ដែល​ដឹកនាំ​ដោយ​គណបក្ស​របស់​ប្រធានាធិបតី​ស្រីលង្កា លោក​អា​នុ​រ៉ា​គុ​ម៉ា​រ៉ា​ឌី​សាន​យ៉ា​កេ​( Anura Kumara Dissanayake) ទទួលបាន​ជ័យជម្នះ​យ៉ាង​គគ្រឹកគគ្រេង ក្នុងការ​បោះឆ្នោត​សភា​។​លទ្ធផល​នេះ​បានធ្វើ​ឲ្យ​អាច​ឲ្យ​រដ្ឋាភិបាល​របស់លោក​ប្រធានាធិបតី​ទើប​ឈ្នះឆ្នោត​អាំ​ច​អនុវត្ត​ផែនការ​កាត់បន្ថយ​ភាពក្រីក្រ និង​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ នៅក្នុង​ប្រទេស​កោះ​ដែល​កំពុង​ងើបឡើង​វិញ​ពី​វិបត្តិ​ហិរញ្ញវត្ថុ​មួយ​នេះ​បាន​ស្រួល​។a srey langka vot1 

ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២៤​បាន​ឲ្យ​ដឹងថា​៖​ជ័យជម្នះ​នេះ​ត្រូវបាន​ចាត់ទុកថា ជាការ​បោះឆ្នោត​ដ៏​ប្រវត្តិសាស្ត្រ​ដែល​បង្ហាញ​ពី​ការគាំទ្រ​យ៉ាង​ទូលំទូលាយ​ចំពោះ​ការផ្លាស់ប្តូរ និង​ការរួបរួម​ជាតិ​។ ការគាំទ្រ​ដ៏​គួរឱ្យភ្ញាក់ផ្អើល ពី​តំបន់​ភាគ​ខាងជើង និង​ខាងកើត ដែលជា​ទីលំនៅ​របស់​ជ​ន​ជាតិ​ភាគតិច​តា​មិ​ល បានរួម​ចំណែក​ដល់​ជ័យជម្នះ​នេះ​។ អ្នកវិភាគ​ជឿជាក់ថា លទ្ធផល​នៃ​ការបោះឆ្នោត​នេះ នឹង​ជួយ​ពង្រឹង​ស្ថិរភាព​នយោបាយ នៅក្នុង​ប្រទេស​ស្រីលង្កា​។​

​ទោះជា​យ៉ាងណា ក៏មាន​ការព្រួយបារម្ភ អំពី​ភាពមិនប្រាកដប្រជា នៃ​គោលនយោបាយ​សេដ្ឋកិច្ច​និង​បញ្ហា​ប្រឈម​ក្នុង​ការដឹកនាំ​រដ្ឋាភិបាល ដោយសារ​កង្វះខាត​អ្នកដឹកនាំ​ដែលមាន​បទពិសោធន៍​។​
​គួរ​បញ្ជាក់ថា កាលពី​ឆ្នាំ​២០២២ ស្រីលង្កា​បានប្រកាស​ក្ស័យធន​ដោយសារ​បំណុល​របស់​រដ្ឋ​ច្រើន​លើសលប់​។ វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​នេះ បាន​នាំឱ្យមាន​ការតវ៉ា​ទ្រង់ទ្រាយ​ធំ និង​ការដួលរលំ​នៃ​រដ្ឋាភិបាល​។ ក្រោយមក ស្រីលង្កា​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ដើម្បី​ទទួលបាន​ប្រាក់កម្ចី ជា​ថ្នូរ​នឹង​ការអនុវត្ត​កំណែទម្រង់សេដ្ឋកិច្ច​។​

​បច្ចុប្បន្ន ប្រធានាធិបតី​ថ្មី លោក Anura Kumara ដែល​កាល​មុន​ជាប់ឆ្នោត​មាន​អ​សនៈ​តែ​៣​ក្នុ​យ​រដ្ឋសភា​បាន​ប្តេជ្ញា​ថា នឹង​សហការ​ជាមួយ IMF ក្នុងការ​អនុវត្ត​កិច្ចព្រមព្រៀង​នេះ ប៉ុន្តែ​លោក​នឹង​ព្យាយាម​ចរចា​ឡើងវិញ នូវ​លក្ខខណ្ឌ​មួយចំនួន​ដែល​លោក​យល់ថា មិន​អំណោយផល​ដល់​ស្រីលង្កា​។ IMF បានបង្ហាញ​ពី​ការបើកចំហ​ក្នុងការ​ពិភាក្សា និង​ស្វែងរក​ដំណោះស្រាយ​រួមគ្នា​ជាមួយ​រដ្ឋាភិបាល​ស្រីលង្កា​៕a srey langka vote 

​