» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6817 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696988 នាក់

លោក​កឹម​សុខា​តាមរយៈ​មេធាវី​ចង់​ឲ្យ​ស្ងៀម​សិន​ព្រោះ​គាត់​កំពុង​នៅក្រៅ​ឃុំ​តើ​!

 


​ភ្នំពេញ​៖ លោកស្រី ម៉េង សុភា​រី មេធាវី​របស់លោក កឹម សុខា ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ល្ងាច​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ បាន​អះអាងថា​លោក កឹម សុខា គឺ​ត្រូវបាន​តុលាការ​ដោះលែង​ឱ្យនៅ​ក្រៅ​ឃុំ​តើ​! ?។​a kem law 

​មេធាវី​ស្រី​រូបនេះ លើកឡើងថា​៖ «​នេះ​គឺជា​ការយល់ច្រឡំ ហើយ​រហូតមក​ដល់ពេលនេះ ក៏​នៅតែមាន​អ្នកយល់ច្រឡំ​លើ​នីតិវិធី​នេះ​។ បច្ចុប្បន្ន​លោក កឹម សុខា មិនបាន​ជាប់ឃុំ​ទេ ប៉ុន្តែ​លោក កឹម សុខា កំពុងតែ​បាត់​សេរីភាព​ព្រោះ​ជាប់​បម្រាម​តុលាការ​ដូច​រៀបរាប់​ខាងលើ ។ ហេតុនេះ​បើ​ចង់​ឲ្យ​លោក កឹម សុខា មាន​សេរីភាព​ពេញលេញ យើង​មិន​ទាមទារ​ឲ្យ​នៅក្រៅ​ឃុំ​ទៀត​ទេ ព្រោះ​តុលាការ​ឲ្យ​នៅក្រៅ​ឃុំ​ចាប់តាំងពី​ថ្ងៃទី​៩.៩.២០១៨ រួចហើយ​»​។​(​ដោះលែង​ពី​គុក​ត្រពាំង​ផ្លុ​ង​មក​ដាក់​ក្នុងផ្ទះ​នៅ​ភ្នំពេញ​វិញ​ដែលគ្មានច្បាប់ចែង)។

​លោកស្រី ម៉េង សុភា​រី អះអាងថា ពេលនេះ​ទោះជា លោក កឹម សុខា មិនមាន​សេរីភាព​ពេញលេញ​មែន ប៉ុន្តែ​ការសម្តែង​ឆន្ទៈ​របស់គាត់ អាច​ធ្វើឡើង​តាមរយៈ​មេធាវី​របស់គាត់ ដែល​គាត់​ទុកចិត្ត ហើយ​គាត់​ចង់​បញ្ឈប់​បេសកម្ម​មេធាវី​នោះ ម៉ោង​ណា​ក៏បាន​ដែរ បើ​មេធាវី​នោះ​សម្តែង​មតិផ្ទុយ​ពី​ឆន្ទៈ​របស់គាត់​។​

«​ខ្ញុំ​មិន​ចង់​បកស្រាយ​ចំណុច​ខាងលើ​ទេ ចាប់តាំងពី​ឮ​លោក សម រង្ស៊ី ភ្នាល់​មក ព្រោះ​ពេល​បកស្រាយ​ទៅ​ប៉ះពាល់​ដល់​ប្រយោជន៍ លោក សម រ​ង្ស៉ី ប៉ះពាល់​ដល់​ភាព​អំនួត​របស់គាត់ និង​កូនចៅ​ផ្កាប់មុខ​របស់គាត់ ខ្ញុំ​ព្យាយាម​ស៊ូទ្រាំ​ការ​មើលងាយ​របស់លោក​អ្នក​ដែរ តែ​លោកអ្នក​ផ្កាប់មុខ​នៅតែ​ផ្គើន​មើលងាយ​ទៀត ហើយ​បើ​នៅតែ​មួលបង្កាច់ លាប​ពណ៌​ទៀត និង​មានការ​បរិយាយ​ច្រើន​ទៀត​»​។​

យោងតាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​អ្នកស្រី ម៉េង សុភា​រី នៅ​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៩ បាន​ឲ្យ​ដឹង​ដែរ​ថា “​តើ សម រង្ស៊ី និង កឹម សុខា ជា​មនុស្ស​តែមួយ​ស្អី​ទៅ បើ​ការលះបង់​របស់ កឹម សុខា សម រង្ស៊ី មើលមិនឃើញ ហើយ​ថែមទាំង​ជាន់​ចោល​ទៀត មិន​ឲ្យ​តម្លៃ​ស្មើ​ការរត់​របស់លោក​ផង​ហ្នឹង​! បើ​ថា មនុស្ស​តែមួយ​ទាល់តែ​អ្វីៗ​ទាំងអស់​ឲ្យ​តម្លៃ​ស្មើគ្នា​”​។​

​បន្ថែម​ពីនេះ​ទៀត មេធាវី លោក កឹម សុខា លើក​ឡើងជា​សំណួរ​ឌឺថា បើ​ស្លាប់ និង​ជាប់គុក វា​អត់​ប្រយោជន៍ តើ​ខំប្រឹង​ភ្នា​ក់​យ៉ាង​ខែង​រែង​អ្វី​ម្ល៉េះ​? មេធាវី​រៀបរាប់​ទៀតថា ចំពោះ​លោក សម រង្ស៊ី ដឹង​ពី​លទ្ធផល​ការ​ភ្នាល់​ជាមុន ទើប​បានចេញ​លិខិត សុំ​ឲ្យ​លុប​ចោលការ​ភ្នាល់ ដើម្បី​ផ្តល់​កិត្តិយស​ឲ្យ​លោក កឹម សុខា មិន​ចង់​ឲ្យ​លោក​ក្លាយជា មនុស្ស​ក្បត់ពាក្យសន្យា​។​

​បើតាម​សម្តី​ចេញពីអណ្តាតលោកស្រី​ម៉េង​សុភា​រី​ប្រសិនបជាជំហរកឹមសុខាមែនបង្ហាញថា៖​សភាពការណ៍​ន​យោ​បាយ​អាច​នឹងមាន​ការប្រែប្រួល​នៅពេល​ខាងមុខ​ចឹ​ង​លោក​សុំឲ្យ​រង្ស៊ី​កុំ​កញ្ជ្រោកបោកបាច​ពេក​ក្រែង​វា​ខូច​ការណ៍ចាំលោកបានចេញពីគុកសិន​។​

សូមបញ្ជាក់ថា​កាលពី​ថ្ងៃទី​១២​កុម្ភៈ​សហគមន៍​អឺរ៉ុប​បានប្រកាស​អំពី​ការចាប់​ធ្តើ​អនុវត្តន៍​នីតិវិធី​ផ្អាក​ប្រព​ន្ធ័​អនុគ្រោះ​ព​ន្ធ័​EBA​ដល​កម្ពុជា​ដែល​និង​មាន​ប្រសិទ្ធី​ភាព​ក្នុង​រយៈពេល​១៨​ខែ​ទៀត​គឺ​ដល់​ឆ្ន​២០២០​នោះ​។​សហរដ្ឋអាមេរិក​កាលពីពេល​ថ្មីៗ​បានប្រកាស​គាំទ្រ​ជំហរ​សហគមន៍​អឺរ៉ុប​ហើយ​ថែមទាំង​បាន​បាន​ចោទសួ​រាជរដ្ឋាភិបាល​ម្ពុ​ជា​ពី​រឿង​ឃុំខ្លួន​លោក​កឹម​សុខា​ដែល​អាមេរិក​ជាត់​ទុក​ថា​ជាម​នុស្ស​ល្អ​។​

ការឡើង​សម្លេង​អាមេរិក​បានធ្វើ​ឲ្យ​មានប្រតិកម្ម​ពី​រាជរដ្ឋាភិបាល​តាមរយៈ​ក្រសួងការបរទេស​និង​ក្រសួង​យុ​ត្តិ​ធ​ម៍​។​តែ​យ៉ាងណា​វា​ជា​វោហា​សព្ទ័​តែប៉ុណ្ណោះ​គេ​ជឿថា​កម្ពុជា​នឹងមិន​លេងល្បែង​ឲ្យ​គេ​បិទផ្លូវ​ទៀតឡើយ​គ្រាន់តែ​ពេល​វា​មិនទាន់​ទុំ​។​ចឹ​ង​ការឡើង​សម្លេង​របស់​មេធាវី​លោក​កឹម​សុខា​គឺ​គ្រាន់តែ​ចង់​សុំ​ពេល​ធើ​ការ​ស្ងាត់ៗ​ទុក​មុខ​ឲ្យ​គ្នា​ទៅ​វី​ញ​ទៅមក​តែប៉ុណ្ណោះ?​។​

សូមបញ្ជាក់ថា​មួយរយៈ​នេះ​លោក​សមរង្ស៊ី​ប្រធានស្តីទី​ដែល​មើលទៅ​ហាក់អាច​គ្រប់គ្រង​សភាពការណ៍​សតិអារម្មណ៍​របស់​មន្ត្រី​និង​សកម្មជន​របស់ខ្លួន​បាន​នោះបាន​បញ្ចេញ​ច្រើន​ស្នៀត​ញ៉ោះសម្តេចតេជោទៅតាម​យុទ្ធ​សាស​របស់គាត់​ថា​៖​ត្រូវតែ​សង្កត់​របស់​ក្រុងភ្នំពេញ​ឲ្យ​ខ្លាំង​ទើប​មានការ​ចរចារ​បាន​!​។​a cout kem a court kem 
​