» កម្ពុជា​បញ្ជូន​តំណាង​ទៅ លើកទឹកចិត្ត​ដល់​វិនិយោគិន​កូរ៉េ ឱ្យ​បន្ត​ស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ » រដ្ឋមន្ត្រីការបរទេស​វៀតណាម​ទៅ​ធានា​នៅ​អាមេរិក​ថា​គ្មាន​បញ្ហា​រឿង​ប្រធានាធិបតី​លាលែង​! » ខ្មាន់កាំភ្លើង​ខ្លី​បាន​បាញ់រះ​ចំនួន​០៦​គ្រាប់ ទម្លុះ​ទ្វារផ្ទះ​អ្នកលក់​ទូរស័ព្ទ និង​គ្រឿងអគ្គិសនី​មួយកន្លែង​ម្ចាសផ្ទះ​ថា​អត់​ដឹង​ហង​! » មន្ត្រី​សុរិយោដី​ស្រុក​សំរោង​ទង ស្រវឹងស្រា​បើកឡាន​បុក​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​នៅ​សួនច្បារ​សម្តេចព្រះសង្ឃរាជ ជួន ណាត » ក្រុមហ៊ុនចិន១៧ស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា » លោក​កើត រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ​ម៍​ប្រកាស​បើក​យុទ្ធនាការ​លុប​ពាក្យ​បណ្តាសា ត្រី​មួយ​កន្ត្រក​ស្អុយ​មួយ ស្អុយ​ទាំងអស់​ក្នុង​ប្រព​ន្ធ័​យុ​ត្តិ​ធ​ម៍​ » រុស្ស៊ី​ធ្វើ​សមយុទ្ធ​ក្នុង​សមុទ្រ​ក្បែរ​កោះ​ជប៉ុន​និង​បាន​ព្រមាន​ជប៉ុន​រឿង​លក់​អាវុធ​ចេញ​! » រកឃើញ​ត្រី​លក់​នៅ​ផ្សារ​សាម​គ្គិ​ស្ទឹងត្រែង​មាន​ជាតិពុល​ » រកឃើញ​កន្លែង​បន្លំ​ធ្វើ​ឈាមជ្រូក​និង​សណ្តែកបណ្តុះ​មាន​ជាតិគីមី​ » អ្នកស្រុក​ក្រុង​ហុងកុង នាំគ្នា​តវ៉ា​ប្រឆាំងនឹង​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​ដែល​ទើបបាន​អនុ​ម័​ដែលបិទសេរីភាព » តើករណីយ៍ក្រុមហ៊ុនវិនិយោគCICបោកលុយប្រជាពលរដ្ឋសមត្តកិចរដ្ឋចង់អូសបន្លាយ? » បំបែកសំណុំរឿង​ឃាតកម្ម​សម្លាប់​ញាត់​សព​ក្នុង​វ៉ា​លី​នៅ​ភ្នំពេញ យកទៅ​បោះចោល​នៅ​ខេត្តកោះកុង​ » ក្រសួង​វប្ប​ធ​ម៍​និងឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ានីប្រតិកម្ម​រឿង​មិន​រៀបចំ​ស​ង្ក្រា​ន​​ទូរទស្សន៍​ហង្ស​មាស​សុំទោស​ » ហ្វីលីពីន​ថា​៖​ចិន​ថា​កំពុង​ធើ្វ​ការដាក់​ពង្រាយ​របាំង​អណ្តែត​ទឹក​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ » ក្រៅពី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា លើ​ឯកសារ​ចំនួន ៧​ជាមួយ​ឡាវ​នាក​យក​រដ្ឋមន្ត្ក្រីកម្ពុជាប្រកាស​ជួយ​១​លាន​ដុល្លារ​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4922 នាក់

ម្សិលមិញ 5544 នាក់

សរុប 13946019 នាក់

JICA​កសាង​អាង​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​មុននឹង​បង្ហូរទឹក​ចូលទៅក្នុង​ទន្លេ​ក្រៅពី​លូ​


ភ្នំពេញ​៖ ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (​ចៃ​កា​) មិន​ត្រឹមតែ​ជួយ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ប្រពន្ធ​លូបង្ហូរទឹក ដែល​កាត់បន្ថយ​បាន​នូវ​ការលិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​នៅក្នុង​រាជធានី​ភ្នំពេញ​ប៉ុណ្ណោះ​ទេ តែ​នៅបាន​ជួយ​កសាង​នៅ​អាង​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​អោយ​ក្លាយជា​ទឹកស្អាត​មុននឹង​បង្ហូរទឹក​
​ចូលទៅក្នុង​ទន្លេ​ថែមទៀត​។​a jica1 

លោក​ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ ខណៈដែល​ទទួល​ជួប​សម្ដែង​ការគួរសម​ជាមួយ​លោក ស៊ូ​ហ្កា​ណូ យូ​អុ​ី​ឈី ប្រធាន​តំណាង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន​បញ្ចប់​អណ​ត្តិ​(JICA ) និង​លោកស្រី​កា​ម៉េ ហា​រុ​កុ ប្រធាន​តំណាង​ថ្មី​នៃ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន​(JICA) នៅ​សាលា​រាជធានី​ភ្នំពេញ​នា​រសៀល​ថ្ងៃទី ២៣​វិច្ឆិកា​បានលើកឡើង​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ ពិតជា​អរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន​បញ្ចប់​អណ​ត្តិ​(JICA ) ដែល​បាន​ជួយ​ដល់​រាជធានី​ភ្នំពេញ ជាក់ស្តែង​ដូចជា​ការកសាង​នូវ​ប្រព័ន្ធ​បង្ហូរទឹក ការផ្ដល់​រថយន្តក្រុង​សាធារណៈ​ការបំពាក់​នូវ​កាមេរ៉ា​សុវត្ថិភាព ជាមួយនឹង​ការផ្ដល់​នូវ​បច្ចេកទេស​ផ្សេងៗ​ទៀត ។

មកដល់ពេលនេះ jica បាន​ជួយ​រាជធានី​ភ្នំពេញ​លើ​គម្រោង​ការពារ​ទឹកជំនន់​ជំហាន​ទី​៤​ហើយ ដោយ​ក្នុង​គម្រោង​ជំហាន​ទី​៤​នេះ jica​បាននិងកំពុង​ធ្វើ​សកម្មភាព​ដាក់លូ​បង្ហូរទឹក​ខ្នាត​ធំ​នៅក្នុង​ខណ្ឌទួលគោក និង​ខណ្ឌដូនពេញ ។​​លោក​សង្ឃឹមថា គម្រោង​ទាំងពីរ​នេះ​នឹង​កាត់បន្ថយ​បាន​យ៉ាង​ធំ​លើ​ការលិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​នៅក្នុង​ខណ្ឌ​ទាំងពីរ​នេះ​។ ជាក់ស្តែង ក្នុង​គម្រោង​ការពារ​ទឹកជំនន់​ជំហាន​ទី​៣ ដែល​អង្គការ​ចៃ​កា​បាន​ធ្វើឡើង​នៅក្នុង​ខណ្ឌ​៧​មករា ឃើញថា​គម្រោង​នេះ​ទទួលបាន​ជោគជ័យ ដោយ​កាត់បន្ថយ​បាន​នូវ​ការលិចលង់​យ៉ាង​ធំ​នៅ​ខណ្ឌ​៧​មករា​។ ជាងនេះទៀត ចៃ​កា បាន​កសាង​អាង​ប្រតិកម្ម​ទឹក​កខ្វក់ មុន​បង្ហូរ​ចូលទៅក្នុង​ទន្លេ​ថែមទៀត ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេ​ពិសេស​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ខេត្តកណ្ដាល មិន​ទទួលរង​នូវ​ប៉ះពាល់​ដោយ​ទឹក​កខ្វក់​នេះ​។​

​លោក​ឃួ​ង ស្រេង​ក៏បាន​បញ្ជាក់ថា រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ត្រៀម​សហការ​ជាមួយ​លោកស្រី​កា​ម៉េ ហា​រុ​កុ ប្រធាន​តំណាង​ថ្មី​នៃ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន​គ្រប់ពេលវេលា ហើយ លោក​សង្ឃឹមថា កិច្ចប្រតិបត្តិការ​រវាង​រដ្ឋបាល​រាជធានី​ភ្នំពេញ​និង​អង្គការ jica នឹង​កាន់តែ​ល្អប្រសើរ​មួយកំរិត​ថែមទៀត​។​a jica