» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6683 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696854 នាក់

ACU ជួបអង្គការតម្លាភាពកម្ពុជា TIC វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API), ខេមបូចា (CamboJA), និងអង្គការសម្ព័ន្ធភាពដៃគូរដើម្បីអភិវឌ្ឍន៍​តាម​បែប​ប្រជាធិបតេយ្យ (PDP-Center) ជួបគ្នា

 

ការប្រឆាំងអំពើពុករលួយ មិនអាចសម្រេចបានដោយស្ថាប័នមួយតែឯងឡើយ តែត្រូវការទាំងច្បាប់ ស្ថាប័ន ការអនុវត្ត និងសំខាន់បំផុត គឺការចូលរួមរបស់សង្គម។ក្នុងស្មារតីនេះនៅព្រឹកថ្ងៃទី ១៧ សីហា ២០២៦មានជំនួបមួយ រវាង អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) ជាមួយនាយិកា/នាយកប្រតិបត្តិអង្គការមិនមែនរដ្ឋាភិបាលចំនួន៤ ដែលធ្វើការលើវិស័យតម្លាភាព អភិបាលកិច្ច គោលនយោបាយ និងលទ្ធិប្រជាធិបតេយ្យ។ ជំនួបនេះ ជាវេទិកានៃការបើកចំហ ផ្លាស់ប្តូរបទពិសោធ និងស្វែងរកចំណុចរួមសម្រាប់ការងារ ការប្រយុទ្ធប្រឆាំងអំពើពុករលួយ ជាពិសេស ការអប់រំ បង្កាទប់ស្កាត់ ហើយចូលលម្អិតទៅក្នុងការងារលទ្ធកម្មនៅថ្នាក់ក្រោមជាតិ។a acu meet 

មុនកិច្ចពិភាក្សា ប្រធាន អ.ប.ព. បាននាំប្រតិភូទស្សនាផ្នែកមួយចំនួនរបស់ អបព ដូចជាបន្ទប់វិភាគពាក្យប្តឹង បន្ទប់ឃាត់ខ្លួន បន្ទប់ស្តាប់ចម្លើយ បន្ទប់រក្សាឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល។ក្នុងកិច្ចពិភាក្សា អង្គការទាំង៤ បានស្វែងយល់អំពីរចនាសម្ព័ន្ធ និងយន្តការប្រឆាំងអំពើពុករលួយរបស់ អ.ប.ព. ដែលគ្របដណ្តប់គ្រប់រូបភាព គ្រប់វិស័យ និងគ្រប់ជាន់ថ្នាក់ តាមរយៈ ការអប់រំ ការបង្ការ ការទប់ស្កាត់ និងការអនុវត្តច្បាប់បង្ក្រាបបទល្មើសដោយគ្មានការរើសអើង ជាពិសេស ការទទួល និងដោះស្រាយបណ្តឹង ត្រូវបានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង។ ពាក្យប្តឹងមួយ មិនមែនគ្រាន់តែជាក្រដាសមួយសន្លឹកចូលអង្គភាពទេ ប៉ុន្តែជាសក្ខីកម្មនៃការចាប់ផ្តើមស្វែងរកការពិត វិភាគដោយវិជ្ជាជីវៈ និងការដោះស្រាយតាមច្បាប់ គឺជាផ្នែកមួយនៃការកសាងទំនុកចិត្តរបស់សាធារណជនចំពោះស្ថាប័នប្រឆាំងអំពើពុករលួយ។ អ.ប.ព ក៏បានចែករំលែកបទពិសោធកន្លងមកយ៉ាងពិស្តាក្នុងការការពារសាក្សី ការពារអ្នករាយការណ៍ កាពារប្រភព ផងដែរ។

ចំណុចសំខាន់មួយទៀត គឺកិច្ចប្រជុំ អ.ប.ព. និងអង្គការសង្គមស៊ីវិលទាំ៤នាព្រឹកនោះ បានឈានពី «ការផ្លាស់ប្តូរយោបល់» ទៅ «កិច្ចសហការជាក់ស្តែង»។ លោកស្រី ស៊ិន ពុទ្ធារី នាយិកាប្រតិបត្តិ អង្គការតម្លាភាពកម្ពុជា (Transparency International TI Cambodia) និងលោក ឡាំ សុជាតិ នាយកប្រតិបត្តិ អង្គការវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ លោក ណុប វី នាយក ខេមបូចា (CamboJA), និងលោក សុន ប៉ែន នាយកអង្គការ​សម្ព័ន្ធភាពដៃគូរដើម្បី​អភិវឌ្ឍន៍​តាម​បែប​ប្រជា ធិបតេយ្យ (PDP-Center) បានស្នើសុំកិច្ចសហការដោយផ្ទាល់ជាមួយ អ.ប.ព. លើនីតិវិធីការងារ ដើម្បីរួមចំណែកពង្រឹងតម្លាភាព និងសុចរិតភាព ជាពិសេសនៅថ្នាក់មូលដ្ឋាន និងក្នុងវិស័យលទ្ធកម្ម។ នេះជាសញ្ញាដ៏មានន័យ ព្រោះ ការប្រឆាំងអំពើពុករលួយ មិនមែនជាកិច្ចការរបស់អ្នកអនុវត្តច្បាប់តែប៉ុណ្ណោះទេ ប៉ុន្តែជារបៀបវារៈរួមរបស់ស្ថាប័នរដ្ឋ សង្គមស៊ីវិល និងប្រជាពលរដ្ឋ។

ថ្នាក់ដឹកនាំអង្គការបានសម្តែងការរីករាយចំពោះបទពិសោធ មេរៀន និងអនុសាសន៍ល្អជ្រាលជ្រៅ ពីប្រធាន អ.ប.ព. ហើយបានចាត់ទុកជំនួបនេះថា ជា «ការផ្លាស់ប្តូរថ្មីមួយនៃបរិបទប្រយុទ្ធរកសុចរិតភាព»។ បរិបទថ្មីនេះ គឺពីការមើលគ្នាពីចម្ងាយ មកជួបគ្នានៅតុតែមួយ; ពីការយល់ឃើញតាមរយៈព័ត៌មាន មកជាការស្គាល់យន្តការដោយផ្ទាល់ និងពីការមានគោលដៅស្រដៀងគ្នា មករកវិធីធ្វើការជាមួយគ្នាឱ្យកាន់តែមានប្រសិទ្ធភាព។ នេះគឺជាភាពខុសគ្នារវាង «ការនិយាយអំពីតម្លាភាព» និង «ការធ្វើការដើម្បីបង្កើតតម្លាភាព»។

ACU និង TI ក៏ធ្លាប់បានចូលរួមជាមួយគ្នា ដោយមានគោលដៅរួមក្នុងការលើកទឹកចិត្តប្រជាពលរដ្ឋឱ្យ បដិសេធអំពើពុករលួយ និងលើកកម្ពស់សុចរិតភាពនៅក្នុងប្រទេសកម្ពុជា។ជំនួបថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ មិនមែនគ្រាន់តែជាកំណត់ត្រានៃកិច្ចប្រជុំមួយព្រឹកទេ វាជាសារមួយថា៖ «នៅពេលស្ថាប័នរដ្ឋ និងសង្គមស៊ីវិលអាចអង្គុយជុំវិញតុតែមួយ និយាយដោយត្រង់ ស្តាប់គ្នាដោយបើកចិត្ត និងស្វែងរកវិធីធ្វើការជាមួយគ្នា—តម្លាភាពនឹងមិននៅត្រឹមជាពាក្យស្លោកទៀតឡើយ។ វាអាចក្លាយជាវប្បធម៌នៃការអនុវត្ត» ៕a acu meet1 a acu meet2