» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10778 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700949 នាក់

អគារ​រដ្ឋាភិបាល​ត្រូវបាន​បំផ្ទុះ​ដោយ​គ្រាប់បែក​ច្នៃ​ក្រុម​យោធា​បន្ត​បាញ់សម្លាប់​បាតុករ​


​មី​យ៉ាន់​ម៉ា​៖​មាន​មនុស្ស​៤​នាក់​ទៀត​ត្រូវបាន​សម្លាប់​ក្នុងកំឡុងពេល​ធ្វើបាតុកម្ម​មួយ​នៅក្នុង​ប្រទេស​ខណៈដែល​បាន​កត់ត្រា​ថា​មានការ​ផ្ទុះ​គ្រាប់បែក​ជាង​១០​ដង​ក្នុង​រយៈពេល​២​ថ្ងៃ​ចុង​ក្រោយនេះ​នៅតាម​អគារ​រដ្ឋាភិបាល​។​a burmar pro 

Reuters​បាន​រាយការណ៍​ថា​ក្រុមបាតុករ​មី​យ៉ាន់​ម៉ា​រាប់ពាន់នាក់​នៅ​ថ្ងៃទី​២ ឧសភា​បានធ្វើ​ដំណើរ​តាម​ដងផ្លូវ​ដើម្បី​ប្រឆាំងនឹង​រដ្ឋប្រហារ​យោធា​នៅ​ថ្ងៃទី​១​ខែកុម្ភៈ​ក្នុង​ចលនា​សហគមន៍​មី​យ៉ាន់​ម៉ា​នៅ​ជុំវិញ​ពិភពលោក​ហៅថា​“​បដិវត្ត​និ​ទាឃ​រដូវ​មី​យ៉ាន់​ម៉ា​សកល​”​។​ការបាញ់ប្រហារ​បានកើត​ឡើង​យ៉ាងហោចណាស់​៣​ទីតាំង​ហើយ​បានសម្លាប់​មនុស្ស​៤​នាក់​។​តាម​សារព័ត៌មាន​Reuters​ឲ្យ​ដឹងថា​ការរៀបចំ​ចលនា​នេះ​បាន​និយាយថា​”​ចូរ​យើង​រំលឹក​ក​នៅលើ​ពិភពលោក​ដោយ​សំឡេង​នៃ​សាមគ្គីភាព​រវាង​សហគមន៍​មី​យ៉ាន់​ម៉ា​” ។​

ក្រុមបាតុករ​បានធ្វើ​ដំណើ​រ​តាម​ដងផ្លូវ​ដើម្បី​ដើរ​ក្បួន​ឆ្លងកាត់​តំបន់​នានា​ក្នុង​ទីក្រុង​Yangon, Mandalay, Meiktila​និង​Dawei​។​យោងតាម​សារព័ត៌មាន​MyanmarNow​បានអោយដឹងថា​មនុស្ស​២​នាក់​ត្រូវបាន​បាញ់សម្លាប់​នៅ​កណ្តាល​ទីក្រុង​Wetlet ។ គេហទំព័រ​ព័ត៌មាន Shwe Phee Myay បាន​និយាយថា​ក្នុងពេល​ដំណាលគ្នា​នោះ​អ្នក​តវ៉ា​ម្នាក់​បាន​ស្លាប់​នៅក្នុង​តំបន់​នៅ​ភាគ​ឥសាន​។ មនុស្ស​ម្នាក់​ត្រូវបាន​សម្លាប់​នៅ​ភាគ​ខាងជើង​ទីក្រុង Hpakant ពេល​ចូលរួម​ក្នុងការ​តវ៉ា​មួយ​។​

ក្រៅពី​ចលនា​បាតុកម្ម​ពួកយោធា​មី​យ៉ាន់​ម៉ា​នៅតែ​ប្រឈមមុខ​នឹង​ការប៉ះទង្គិច​គ្នា​ជាមួយ​ក្រុម​ប្រដាប់អាវុធ​ជនជាតិភាគតិច​ដែល​ឥឡូវនេះ​បាន​កាន់កាប់​តំបន់​ខ្លះ​នៃ​ប្រទេស​មី​យ៉ាន់​ម៉ា​។​ការវាយប្រហារ​ដោយ​ប្រដាប់អាវុធ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ​បាន​បង្ខំ​ឲ្យ​ប្រជាជន​ស៊ីវិល​រាប់ពាន់នាក់​ត្រូវ​ជម្លៀសចេញ​ហើយ​ថែមទាំង​ភៀសខ្លួន​ទៅកាន់​ប្រទេស​ថៃ​ដើម្បី​ស្វែងរក​សិទ្ធិ​ជ្រកកោន​។​គ្រាប់បែក​ផ្ទុះ​ក្នុង​ជួរ​មួយ​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​មី​យ៉ាន់​ម៉ា​កាលពី​ថ្ងៃទី​១​ឧសភា​បាន​និយាយថា​ប្រទេស​នេះ​មានការ​ផ្ទុះ​យ៉ាងហោចណាស់​១១​ដង​ក្នុង​រយៈពេល​៣៦​ម៉ោង​កន្លងមក​ភាគច្រើន​នៅ​ទីក្រុង​Yangon​។

ការផ្ទុះ​នេះ​បាន​បណ្តាលឱ្យ​ខូចខាត​ទ្រព្យសម្បត្តិ​។​ប៉ុន្តែ​ពុំមាន​របាយការណ៍​ស្តីពី​ការស្លាប់​និង​របួស​ទេ​។ មិនមាន​ភាគី​ណាមួយ​ចេញមុខ​ទទួលយក​ការទទួលខុសត្រូវ​ឡើយ​។​ទូរទស្សន៍​រដ្ឋ​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា​ផ្សាយ​ថា​“​អ្នកធ្វើ​កុបកម្ម​មួយចំនួន​ដែល​មិន​ចង់អោយ​រដ្ឋ​មាន​ស្ថេរភាព​បាន​គប់​គ្រាប់បែក​ច្នៃ​លើ​អាគារ​រដ្ឋាភិបាល​និង​ផ្លូវធំៗ​”​។​គេហទំព័រ​ព័ត៌មាន​KhitThit​បាន​និយាយថា​ការផ្ទុះ​មួយ​បានកើត​ឡើង​នៅ​ខាងក្រៅ​ស្ថានីយ៍​ប៉ូលីស​ក្នុង​ទីក្រុង​Yangon​កាលពី​ព្រឹក​ថ្ងៃទី​២​ឧសភា​។​រថយន្ត​ខ្លះ​បាន​ឆេះ​។​ប៉ុន្តែ​មិនមាន​ព័ត៌មាន​អំពី​អ្នកស្លាប់​និង​របួស​ទេ​។​ក្រោយមក​KhitThit​បាន​រាយការណ៍​ថា​ការផ្ទុះ​ជាច្រើន​បាន​បន្ត​កើតឡើង​នៅក្នុង​ទីក្រុង​នេះ​។​

យោងតាម​Reuters​យ៉ាងហោចណាស់​មាន​ក្រុមអ្នកតវ៉ា​៧៥៩​នាក់​ត្រូវបាន​សម្លាប់​ក្នុង​រយៈពេល​៣​ខែ​ចុងក្រោយ​ចាប់តាំងពី​រដ្ឋប្រហារ​យោធា​បាន​កើតឡើង​។​ជាមួយគ្នានេះដែរ​យោធា​មី​យ៉ាន់​ម៉ា​កាលពី​ពាក់កណ្តាល​ខែមេសា​ដោយ​និយាយថា​ក្រុមបាតុករ​២៤៨​នាក់​ត្រូវបាន​សម្លាប់​ដោយ​ចោទប្រកាន់ថា​បាន​បង្ក​អំពើហិង្សា​ជាមុន​។​សមាជិក​ជាច្រើន​នៃ​កម្លាំង​សន្តិសុខ​មី​យ៉ាន់​ម៉ា​ក៏បាន​ស្លាប់​ផងដែរ​។​នៅពេល​ចាត់វិធានការ​ដោះស្រាយ​ជាមួយ​ការតវ៉ា​។​រោគរាតត្បាត​Covid​និង​អស្ថិរភាព​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា​បាន​ជំរុញ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​ឲ្យ​ស្ថិតក្នុង​ស្ថានភាព​ធ្លាក់ចុះ​យ៉ាងខ្លាំង​។​ប្រសិនបើ​ស្ថាន​ភាពមិន​ប្រសើរ​អង្គការសហប្រជាជាតិ​បាន​ព្រមាន​ថា​ប្រជាជន​មី​យ៉ាន់​ម៉ា​២៥​លាន​នាក់​(៤៨%​នៃ​ប្រជាជន​)​អាច​នឹង​ធ្លាក់​ចូលក្នុង​ភាពក្រីក្រ​នៅ​ឆ្នាំ​២០២២៕​យោងតាម​Reuters, AFP

​