» កប៉ាល់​យោធា​វៀតណាម ១​គ្រឿង ចូល​ចត​នៅ​កំពង់ផែ​អន្តរជាតិ ក្រុងព្រះសីហនុ​ក្នុងពេល​កប៉ាល​យោធា​ចិន​ពីរ​គ្រឿង​នៅ​រាម​? » ប្រជា​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត ជោ​ត​នា​រាម​បាក់​តាង បាននាំគ្នា​ផ្ទុះ​ការតវ៉ា​ទាមទារ​បណ្ដេញ ចៅអធិការ​វត្ត​ចេញពី​វត្ត​ » មុន​នាំ​កាសែត​ជួប​នាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​ពត៍​មាន​ប្រកាសថា​កម្ពុ​ជាមាន​សេរីភាព​សារ​ពត៍​មាន​ » ប្រសាសន៍​សំខាន់ៗ​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ទាក់ទង​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​និងការកសាងព្រែកជីក » តារា​កំប្លែង​មាឌធំ​នាយ ធុង បានទទួល​មរណភាព​ហើយ នៅថ្ងៃនេះ ដោយសារ​ជំងឺ​សួត​ » អ្នកលក់​អន​ឡាញ​ជេ​បញ្ចោរ​អ្នកទិញ​ត្រូវ​ហៅ​មក​ធ្វើ​កិច្ចសន្យា សុំទោស​! » បន្ទាប់ពី​ជួប​មេដឹកនាំ​ថៃ ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី ជំរុញ​ការវិនិយោគ​និង​ទេសចរណ៍​ស៊ុ​លត​ង់​ព្រុយ​ណេ​ ​យាង​មក​ទទួលទាន​អាហារ​ពេលព្រឹក​ជាមួយ សម្ដេច​តេ​ជោ ព្រមទាំង​កូនប្រុស​ទាំងបី​ » ហេ​តុង​អី​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​ខេត្តស្ទឹងត្រែង​ទាល់តែ​មាន​មនុស្ស​របស់​នាយករដ្ឋមន្ត្រី​ចុះ​? » រកឃើញបេក្ខភាព​ពេញសិទ្ធិ​សម្រាប់​ការ​ឈរឈ្មោះ​បោះឆ្នោត​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​អាណត្តិ​ថ្មី » ក្រុងភ្នំពេញ​កាប់​ដើមឈើ​មួយ​ដើម​អាជ្ញាធរ​រករឿង​តែបើ​ដើមឈើ​រលំ​លើប្រជាពលរដ្ឋស​ម្ងឺ​ចឺន​!? » ថៃ រុះរើ​គណៈរដ្ឋមន្ត្រី​ជា​ផ្លូវការ​បន្ទាប់ពី​ដំណើការ​បាន​ជិត​១​ឆ្នាំ​ » ឃាត់ខ្លួន​ជនជាតិ​ចិន ៦​នាក់ និង​ខ្មែរ ២​នាក់ ករណី​ឆ្លងដែន​ពី​ប្រទេស​ឡាវ​ចូលមក​កម្ពុជា​ខុសច្បាប់​ » ស្រាវជ្រាវ​៣​ខែ បង្ក្រាប​ក្រុម​ជួញដូរ​គ្រឿងញៀន​សកម្ម ៦​នាក់ រឹបអូស​គ្រឿងញៀន​ជិត ២០០​គីឡូក្រាម​និង​ទ្រព្យសម្បត្តិ​ខ្ទង់លាន​ដុល្លារ​ » គ្រាប់​ដឹក​ពី​កោះកុង​មក​ផ្ទុះ​នៅ ក្នុង​ទីបញ្ជាការ​យោធភូមិភាគ​ទី​៣ ខេត្តកំពង់ស្ពឺ ស្លាប់​២០​របួស​ជាច្រើន​មិនទាន់​ដឹង​ពី​មូលហេតុ​ » អ្នកស្រី​ទ្រី​ដា​ណា​ថា​សម​ត្ត​កិច្ច​បង្ក​ការលំបាក់​ដល់​គាត់​បើទោះបី​សហកា​ក៏ដោយ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3937 នាក់

ម្សិលមិញ 5467 នាក់

សរុប 14163514 នាក់

អង់គ្លេស​រឹបអូស​មាស​របស់លោក​ម៉ា​ឌូ​រ៉ូ មានតម្លៃ ១២០០​លាន​ដុ​លា្ល​រ​តាម​សំណើ​អាមេរិក​


​អង់គ្លេស​៖​រដ្ឋាភិបាល​នៃ​ប្រទេស​អង់គ្លេស​បាន រឹបអូស​មាស​របស់លោក ម៉ា​ឌូ​រ៉ូ ដែល​តំកល់​នៅក្នុង​ធនាគារ​មួយ​នៃ​ប្រទេស​អង់គ្លេស មានតម្លៃ ១២០០​លាន​ដុល្លារ ដើម្បី​ទុក​យកមក​ឱ្យ​មេដឹកនាំ​បក្សប្រឆាំង​លោក​ជូន ហ្កៃ​ដូ ដែល​សហរដ្ឋអាមេរិក និង​សហគមន៍​អន្តរជាតិ​ទទួលស្គាល់ថា ជា​ប្រធានាធិបតី​ស្របច្បាប់​នៃ​ប្រទេស​វេ​ណេ​ហ្សុ​យ​អេ​ឡា ។​a gold Douro 

សារព័ត៌មាន​អាមេរិក Bloomberg ដែល​បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​២៦​មករា​បាន​ឲ្យ​ដឹងថា​៖​វិធានការ​រឹបអូស​មាស​ដោយ​រដ្ឋាភិបាល​នៃ​ចក្រភព​អង់គ្លេស​គឺ ធ្វើឡើង​តាម​សំណើរ​របស់​រដ្ឋមន្ត្រីការបរទេស​អាមេរិក​ម៉ៃ​ប៉ុ​ម​ពី​អូ​( Mike Pumpeo )​ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី​២៥​មករា ។ ​អង់គ្លេស​សម្រេច​បង្កក​ទ្រព្យសម្បត្តិ​របស់លោក ម៉ា​ឌូ​រ៉ូ នេះ​គឺធ្វើឡើង​ភ្លាមៗ​បន្ទាប់ពី​លោក ម៉ា​ឌូ​រ៉ូ បាន​បញ្ជូន​សំណើរ​សុំ​ដក​មាស​តម្លៃ ១២០០​លាន​ដុល្លារ​នេះ ទៅ​ប្រទេស​វេ​ណេ​ហ្សុ​យ​អេ​ឡា​វិញជាបន្តបន្ទាប់តាំងពីខែវិច្ឆិកាឆ្នាំ២០១៨ ។​

​រដ្ឋាភិបាល​របស់លោក ឌូ​ណា​ល់​ត្រាំ បាន​កំពុងតែ​ចាត់វិធានការ​រក​អន្តរាគមន៍​ពី​ប្រទេស​ផ្សេងៗ​ទៀត នៅ​ទូទាំង​ពិភពលោក​ដែលជា​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋអាមេរិក ដើម្បី​តាមដាន​មើល​ប្រាក់​របស់លោក ម៉ា​ឌូ​រ៉ូ ដែល​សង្ស័យថា​មាននៅ​ធនាគារ​នៅ​ជុំវិញ​ពិភពលោក ប្រមាណ​ជា​៨​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ជាពិសេស​កំពុងតែ​តាមដាន​មើល​ធនាគារ​មួយចំនួន​ដែល​ពាក់ព័ន្ធ​នឹង​ប្រទេស​តួ​ក​គី ។​

​គួររំលឹកថា​ប្រទេស​វេ​ណេ​ហ្សុ​យ​អេ​ឡា​នៅពេលនេះ​ស្ថិតនៅក្នុង​ស្ថានភាព​គ្រោះថ្នាក់​យ៉ាងខ្លាំង ដោយសារតែ​ប្រជាជន​របស់​ប្រទេស​នេះ បាន​កំពុងតែ​ធ្វើបាតុកម្ម​ទម្លាក់​ប្រធានាធិបតី គឺ​លោក ម៉ា​ឌូ​រ៉ូ​ពី​ដំណែង តាម​ការអំពាវនាវរ​បស់​មេដឹកនាំ​ថ្មី​មកពី​គណបក្សប្រឆាំង​គឺ​លោក ជូន​ហ្កៃ​ដូ ដែល​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក និង​សហគមន៍​អន្តរជាតិ​មួយចំនួនទៀត ដូចជា​ប្រទេស​អង់គ្លេស បារាំង កាណាដា​ជាដើម ។​

​ទោះជា​យ៉ាងណា លោក ម៉ា​ឌូ​រ៉ូ កំពុង​ទទួល​បានការ​គាំទ្រ​ពី​ប្រទេស​រុស្ស៊ី ចិន តួ​ក​គី គុយបា និង​ប្រទេស​សម្ព័ន្ធមិត្ត​របស់ខ្លួនដូចជាប្រទេសម៉ិចស៊ិកគុយបាអ៊ីរ៉ង់ជាដើម  ។​ក្នុងនោះ​មានព​តិ​មាន​ខ្លះថាលោក​ម៉ា​ល​់ឌូ​រ៉ូ​អាចមាន​កិច្ចព្រមព្រៀង​យោធា​ជាមួយរ​ស្ស៊ី​ជាសំងាត់​ដេ​ល​ក្នុង​រុស្ស៊ី​នឹង​បញ្ជូន​យោធា​មួយក្រុម​មក​ប្រទេស​វ៉េ​ណេ​ហ្សុ​អេ​ឡា​ទៀតផង​តែ​គេ​មិនទាន់​ដឹងថា​មក​ក្នុងតួនាទី​អ្វី​នោះទេ​។​ចឹងហើយបានជារុស្ស៊ីឡើងសម្លេងការពារលោកម៉ាល់ឌូរ៉ូ។

​ប្រទេស​វេ​ណេ​ហ្សូ​អេ​ឡា ជា​ប្រទេស​ផលិត​ប្រេង​ដ៏​ធំ​មួយ​នៅលើ​ពិភពលោក បន្ទាប់ពី​អា​រ៉ា​ប៊ី​សាវ​អូ​ឌិ​ត​អេ​រ៉ង់ និង​អ៊ីរ៉ាក់ ។ ប្រទេស​នេះ មាន​ប្រេង ឆៅ​រហូតដល់​ទៅជា​ង ៣០០​ពាន់​លាន​ធុង​។
​តែ​បាន​ធ្លាក់​ចំនួន​នៃ​បរិមាណ​ផលិត​ប្រេង ដល់​ជិត​៥០​ភាគរយ ចាប់តាំងពី​មាន​វិបត្តិ​នយោបាយ​នៅ​ចុងឆ្នាំ​២០១៦​នាំអោយ សេដ្ឋកិច្ច​ទាំងមូល​របស់​ប្រទេស​នេះ ធ្លាក់​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​។​

រដ្ឋាភិបាល​លោក​ដូ​ណា​ល់ ត្រាំ បានប្រកាស ថា​នឹងដាក់​ទណ្ឌកម្មសេដ្ឋកិច្ច លើ​រដ្ឋាភិបាល​លោក​នី​កូ​ឡា ម៉ា​ឌូ​រ៉ូ​។ គួរ​បញ្ជាក់ថា ក្នុង​មួយថ្ងៃ វ៉េ​ណេ​ស៊ុយ​អេ​ឡា លក់​ប្រេង​ទៅ​ឲ្យ​អាមេរិក ប្រមាណ​ជាង​៥​សែន​ធុង​បារី​ល​។ ដូច្នេះ​ការដាក់ ទណ្ឌ​កម្មនេះ អាចធ្វើ​ឲ្យ​ក្រុមហ៊ុន​រដ្ឋ​វ៉េ​ណេ​ស៊ុយ​អេ​ឡា ដែល​ស្ថិតក្នុង​ដៃ​បក្ស​ពួកលោក​ម៉ា​ឌូ​រ៉ូ និង​កងទ័ព រង​ការលំបាក​ខ្លាំង​។ វ៉េ​ណេ​ស៊ុយ​អេ​ឡា ជំពាក់​បំណុល​ចិន​២​ម៉ឺន​លាន​ដុល្លារ ហើយ​ត្រូវបញ្ជូន​ប្រេង ឲ្យ​ចិន មួយថ្ងៃ​ជាង​៣​សែន​ធុង​។ វ៉េ​ណេ​ស៊ុយ​អេ​ឡា ក៏​ជំពាក់​លុយ​រុស្ស៊ី ប្រមាណ​ជាង​១​ម៉ឺន​លាន​ដុល្លារ​ដែរ​។ ចឹ​ង​ហើយ​បានជា រដ្ឋាភិបាល​លោក​ម៉ា​ឌូ​រ៉ូ ទទួល​បានការ​ការការពា​រទាំង​ស្រុង ពី​សំណាក់ រុស្ស៊ី និង​ចិន​។

​ដោយឡែក​ឥណ្ឌា ជា​ប្រទេស​នាំ​ប្រេង​ពី​វេ​ណេ​ហ្សូ​អេ​ឡា ធំ​ទី​៤ ដែល​មួយថ្ងៃ​ប្រទេស​នេះ​បាន​តម្រូវអោយ​វេ​ណេ​ហ្សូ​អេ​ឡា បញ្ចេញ​ប្រេង​មកអោយ ២​សែន ៨​ម៉ឺន​ធុង​ក្នុង​មួយថ្ងៃ​។ តែ​មកដល់ពេលនេះ បរិមាណ​នៃ​ការផលិត​ប្រេង​សម្រាប់​ឥណ្ឌា​បាន​ធ្លាក់ចុះ​២១​ភាគរយ​។

​ព្រឹទ្ធសភា​អាមេរិក​Marco Robio និយាយប្រាបកាសែតFoxថា ទាំង​ចិន​និង​រុស្ស៊ី​ដែលជា​ម្ចាស់បំណុល​នៃ​របប​ម៉ា​ឌូ​រ៉ូ កំពុង​បារម្ភ​ពី​ការធ្លាក់​ពី​អំណាច​របស់ លោក​ម៉ា​ឌូ​រ៉ូ​។​a gold venezu a venezu2