
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 9192 នាក់
ម្សិលមិញ 9961 នាក់
សរុប 20659699 នាក់
ប្រទេសអ៊ីរ៉ង់៖នៅថ្ងៃចន្ទទី៣០ខែមីនាឆ្នាំ២០២៦ ប្រទេសអ៊ីរ៉ង់ បានបញ្ជាក់ពីការស្លាប់មេបញ្ជាការកងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍ លោក Alireza Tangsiri ដែលគេដឹងថា ជាអ្នកចេញបញ្ជាឲ្យវាយប្រហារនិងរារាំងកប៉ាល់ផ្សេងៗ មិនឲ្យឆ្លងកាត់ច្រកសមុទ្រ Hormuz។ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ បានឲ្យដឹងថាលោកតាងស៊ិរិ( Tangsiri) បានទទួលមរណភាពដោយសារតែរបួសធ្ងន់ពេក បន្ទាប់ពីអ៊ីស្រាអែលវាយប្រហារ ខណៈមន្ត្រីផ្សេងទៀតក៏បាត់បង់ជីវិតផងដែរ។
លោក Tangsiri គឺជាអ្នកគ្រប់គ្រងផ្ទាល់លើសន្តិសុខនិងប្រតិបត្តិការយោធានៅក្នុង ឈូងសមុទ្រពែរ្ស និង ច្រកសមុទ្រ Hormuz។ លោកត្រូវគេស្គាល់ថាជាអ្នកជំរុញយុទ្ធសាស្ត្រ «សង្គ្រាមមិនស្មើភាព» ដោយប្រើប្រាស់ទូកល្បឿនលឿនបំពាក់ដោយមីស៊ីល ដើម្បីឡោមព័ទ្ធនាវាចម្បាំងធំៗរបស់អាមេរិក។ លោកក៏ជាអ្នកបញ្ជាឲ្យបញ្ចេញដ្រូនអត្តឃាតនិងមីស៊ីលការពារឆ្នេរដើម្បីបិទច្រកសមុទ្រ Hormuz មិនឲ្យកប៉ាល់ដឹកប្រេងឆ្លងកាត់ និងការដាក់មីនក្នុងទឹក ដើម្បីបង្កការរំខានដល់ការដឹកជញ្ជូនអន្តរជាតិផងដែរ។មុនបាត់បង់ជីវិត លោក Alireza Tangsiri តែងតែបញ្ជាក់ជំហរដាច់ខាតថា៖ «ប្រសិនបើយើងមិនអាចប្រើប្រាស់ច្រកសមុទ្រ Hormuz បានទេ នោះក៏គ្មានអ្នកណាម្នាក់អាចប្រើវាបានដែរ»៕