» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5473 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695644 នាក់

ពូ​ទីន​ចុះហត្ថលេខា​កាត់​យក​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ថាមពលបរមាណូ Zaporozhye​របស់​អ៊ុយ​ក្រែ​ន

​រុស្ស៊ី​៖​ប្រធានាធិបតី​រុស្ស៊ី​លោកពូ​ទីន បាន​ចុះហត្ថលេខា​លើ​ច្បាប់​បញ្ចូល​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ថាមពលបរមាណូ Zaporozhye ជា​ទ្រព្យសម្បត្តិ​របស់​រុស្ស៊ី ។ ទីភ្នាក់ងារសារព័ត៌មាន​រុស្ស៊ី TASS បាន​ផ្សាយ​ថា ច្បាប់​ដែល​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃទី​៥​ខែតុលា ក្នុងនោះ​បានសរសេរថា «​រដ្ឋាភិបាល​រុស្ស៊ី​នឹង​អនុវត្ត​វិធានការ​ចាំបាច់​ដើម្បី​បង្កើត​សិទ្ធិ​គ្រប់គ្រង​រោងចក្រ​អគ្គិសនី​បរមាណូ និង​ទីតាំង​ជាច្រើន​ផ្សេងទៀត ។​a army electric 

​ប្រធានាធិបតី​ពូ​ទីន បានចេញ​បញ្ជា​ដល់​រដ្ឋាភិបាល​បង្កើត​ក្រុមហ៊ុន​រដ្ឋ​ដើម្បី​គ្រប់គ្រង​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ថាមពលបរមាណូ​ដើម្បី​ធានា​ដល់​សន្តិសុខ សុវត្ថិភាព​ទ្រព្យសម្បត្តិ​របស់​រុស្ស៊ី ។ លិខិតអនុញ្ញាត សម្រាប់​ដំណើរការ​រោងចក្រ​អគ្គិសនី និង​បុគ្គលិក​ធ្វើការ​នៅ​ទីនោះ ដែល​បាន​ផ្តល់ជូន​នៅ​ថ្ងៃទី​៣០​ខែកញ្ញា នឹង​បន្ត​មាន​ប្រសិទ្ធភាព​រហូតដល់​លិខិតអនុញ្ញាត​ថ្មី​ចេញ​តាមច្បាប់​របស់​រុស្ស៊ី​។ អតីត​ប្រធាន​វិស្វករ​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ថាមពលបរមាណូ លោក Balakovo Oleg Romanenko នឹង​ដឹកនាំ​ក្រុមហ៊ុន​ដំណើរការ​រោងចក្រ​អគ្គិសនី Zaporozhye​។​

​តាម​សារព័ត៌មាន RT​បញ្ជាក់ថា ប្រធានាធិបតី​ពូ​ទីន​បាន​ចុះហត្ថលេខា​ខាងលើ ក្រោយពេល​រុស្ស៊ី​បានដាក់​ប​ញ្ជូ​ល​ខេត្ត​ចំនួន​៤ របស់​អ៊ុយ​ក្រែ​ន​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​រុស្ស៊ី ។ តំបន់​ទាំង ៤ ដែល​រុស្ស៊ី​ទើបបាន​ផ្តាច់​យក​ពី​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃទី​៣០ កញ្ញា​កន្លងទៅ​មាន​តំបន់​ដូ​ណេ​ត​ស៍ តំបន់​លូ​ហ្ក​ង់​ស្ក៍ តំបន់​ឃឺ​សិន និង​តំបន់​ហ្សា​ប៉ូ​រី​ចា​។ តំបន់​ទាំង ៤ នេះ​ស្ថិតនៅ​ប៉ែក​ខាងកើត និង​ខាងត្បូង​អ៊ុយ​ក្រែ​ន​។ សម្រាប់​ក្រុង​មូ​ស្គូ តំបន់​ទាំង ៤ នេះ​បាន​ក្លាយជា​ទឹកដី​រុស្ស៊ី​ផ្លូវការ ទោះបីជា​មានការ​ថ្កោលទោស​ខ្លាំងក្លា និង​គ្មាន​ការទទួលស្គាល់​ពី​សហគម​អន្តរជាតិ​ក៏ដោយ​។ តែ​សម្រាប់​អ៊ុយ​ក្រែ​ន​វិញ តំបន់​ទាំង ៤ នេះ​បាន​បន្ត កំពុង​បន្ត និង​បន្ត​ស្ថិតនៅ​ជា​ទឹកដី​របស់ខ្លួន​ផ្លូវការ​ជានិច្ច​ដែល​ខ្លួន​ត្រូវតែ​យក​ពី​ដៃ​រុស្ស៊ី​ត្រឡប់​វិញ​។ ប្រទេស​លោកខាងលិច​បា​ន​ច្រើន​បាន​ច្រានចោល​លទ្ធផល​បោះឆ្នោត ដោយ​ចោទប្រកាន់ថា​ជា​សន្លឹកឆ្នោត​ក្លែងក្លាយ​៕

​