» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10765 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700936 នាក់

អាមេរិក​ប្រកាស​ពី​ការផ្តល់​ប្រពន្ធ​ការពារ​ដែនអាកាស​ប៉ា​ទ្រី​យូ​តដល់​អ៊ុ​ក្រែ​ន​និងសន្យាជួយរហូតចប់

​អាមេរិក​៖ សហរដ្ឋអាមេរិក នៅ​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ​បានទទួល​ស្គាល់​ជា​ផ្លូវការ​ហើយ​ថា​ខ្លួន​នឹង​បញ្ជូន​ប្រព័ន្ធ​ខែល​ប្រឆាំង​មី​ស៊ី​ល ប៉ា​ទ្រី​យ៉ូ​ត (Patriot) ឱ្យ​អ៊ុយ​ក្រែ​ន ដើម្បី ទប់​ទល់នឹង​ការទម្លាក់​គ្រាប់បែក និង​ការវាយប្រហារ​តាមផ្លូវ​អាកាស​ពី​សំណាក់​រុ​ស្ស៉ី​។ ទីភ្នាក់ងារសារព័ត៌មាន AFP នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២២ ខែធ្នូ ឆ្នាំ​២០២២​បាន​ឲ្យ​ដឹងថា​៖​ប្រព័ន្ធ​ខែល​ប្រឆាំង​មី​ស៊ី​ល​ប៉ា​ទ្រី​យ៉ូ​ត (Patriot) នឹងត្រូវ​ផ្ដល់ឱ្យ​អ៊ុយ​ក្រែ​ន នៅក្រោម​កញ្ចប់​ជំនួយ​យោធា ១.៨៥​ពាន់​លាន​ដុល្លារ ដែល​ត្រូវ​បានប្រកាស​ចំពេល ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក ហ្សេ​លេន​ស្គី បំពេញ​ទស្សនកិច្ច​នៅ​សហរដ្ឋអាមេរិក ដែលជា​ទស្សនកិច្ច​លើកដំបូង​របស់លោក​នៅ​ក្រៅប្រទេស​ចាប់តាំងពី​ស​ង្គ្រា​ម ផ្ទុះឡើង​កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ​មក​។​a byden uy 

​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​រួមគ្នា​ជាមួយ​លោក ហ្សេ​លេន​ស្គី នៅឯ​សេត​វិមាន លោក​ប្រធានាធិបតី​អាមេរិក ចូ បៃ​ដិ​ន ក៏បាន​បញ្ជាក់បន្ថែម​ដែរ​ថា​សហរដ្ឋអាមេរិក នឹង​បណ្ដុះបណ្ដាល​ទាហាន​អ៊ុយ​ក្រែ​ន ពី​របៀប​ប្រើប្រាស់​ប្រព័ន្ធ​ខែល​ប្រឆាំង​មី​ស៊ី​ល​ប៉ា​ទ្រី​យ៉ូ​ត (Patriot) ដែល​នឹងត្រូវ​ចំណាយពេល​វេលា​មួយចំនួន​។ ប៉ុន្តែ លោក បៃ​ដិ​ន នៅតែ​សង្កត់ធ្ងន់ថា​ប្រព័ន្ធ​ខែល​ប្រឆាំង​មី​ស៊ី​ល​នេះ​ត្រូវ​ផ្ដល់ឱ្យ​អ៊ុយ​ក្រែ​ន ដើម្បី​ការពារ​ខ្លួន​ប្រឆាំងនឹង​ការឈ្លានពាន​របស់​រុ​ស្ស៉ី​តែប៉ុណ្ណោះ​។​

រឿងជំនួយកាំច្រួចប៉ាទ្រីយូតនេះ​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​នៅ​សហរដ្ឋអាមេរិក លោក អាណា​តូ​លី អាន់​តូ​នូវ (Anatoly Antonov) បាន​និយាយ​នៅ​ថ្ងៃ​ពុធ​សប្តាហ៍​នេះ​ថា សកម្មភាព​បង្កហេតុ​របស់​សហរដ្ឋ​អាមេរិក នៅ​អ៊ុយ​ក្រែ​ន​នឹង​នាំ​ឲ្យ​មានការ​កើនឡើង ជា​លំដាប់​ដោយ​ចៀស​មិន​រួច នូវ​ផលវិបាក​ដែល​អាច​មិនអាច​ទាយ​ទុកជាមុន​បាន​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​ដោយ សារព័ត៌មាន​រុ​ស្ស៉ី TASS នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២២ ខែធ្នូ ឆ្នាំ​២០២២​។​​លោក អាន់​តូ​នូ បាន​គូសបញ្ជាក់ថា «​ទោះបីជា​មានការ​ព្រមាន​របស់​យើង​ក្តី ប្រព័ន្ធ​ការពារ​ដែនអាកាស Patriot នឹងត្រូវ​បញ្ជូនទៅ​ទីក្រុង​កៀវ ប៉ុន្តែ​អ៊ុយ​ក្រែ​ន​មិនមាន​អ្នកឯកទេស ដើម្បី​ធ្វើការ​លើ​ប្រព័ន្ធ​អាវុធ​ទាំងនេះ​ទេ ដូច្នេះ​តើ​អ្នក​ទាំងនោះ​អាចជា​អ្នកឯកទេស​អាមេរិក ឬ​ជា​ពលរដ្ឋ​នៃ​ប្រទេស​ណា​តូ​ផ្សេងទៀត​? សព្វាវុធ​កំពុង​ត្រូវបាន​បំផ្លាញ ជា​ប្រព័ន្ធ​ដោយ​យោធា​របស់​យើង​។ ខ្ញុំ​គិតថា​អ្នក​រាល់គ្នា​យល់​យ៉ាងច្បាស់ អំពី​ជោគវាសនា​នៃ​បុគ្គលិក​របស់ខ្លួន ចំពោះ​ការប្រឈមមុខ​នៅលើ​ទឹកដី​អ៊ុយ​ក្រែ​ន​»​។​​ឯកអគ្គរដ្ឋទូត​រុ​ស្ស៉ី​ប្រចាំ​សហរដ្ឋអាមេរិក​រូបនេះ បាន​បន្ថែមថា «​ខ្ញុំ​ចង់​បញ្ជាក់ថា យើង​បាន​ព្យាយាម​ម្តង​ហើយ​ម្តងទៀត ហើយ​នៅតែ​ព្យាយាម​អំពាវនាវ​ដោយ​សុភ​វិនិច្ឆ័យ​នៅ​គ្រប់​កម្រិត​។ ការពិភាក្សា​អំពី​ការផ្គត់ផ្គង់​មី​ស៊ី​ល ATACMS និង​ដ្រូ​ន​រយៈ​ចម្ងាយ​ឆ្ងាយ UAVs ដល់​ប្រជាជន​អ៊ុយ​ក្រែ​ន គឺជា​ការរំខាន​យ៉ាងខ្លាំង​»​។​

​ប្រធានាធិបតី​អាមេរិក លោក Joe Biden បាន​និយាយ​នៅក្នុង​ការបង្ហាញ​ខ្លួន​រួមគ្នា ជាមួយ​សម​ភាគី​អ៊ុយ​ក្រែ​ន​លោក Vladimir Zelensky ក្នុង​ទីក្រុង វ៉ាស៊ីនតោន នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២២​ខែធ្នូ​នេះ​ថា ការផ្តល់​ឲ្យ​ទីក្រុង​កៀវ នូវ​សព្វាវុធ​ទាំងអស់​ដែល​ខ្លួន​ចង់បាន អាចធ្វើ​ឲ្យ​អង្គការ​ណា​តូ បែកបាក់​គ្នា​។​តែ លោក Biden បន្ថែមថា លោក​មិន​ព្រួយបារម្ភ​ថា ការបញ្ជូន​មី​ស៊ី​ល Patriot ទៅ​ឲ្យ​អ៊ុយ​ក្រែ​ន អាច​បង្កើន​ភាព​តានតឹង​ជាមួយ​រុស្ស៊ី ដូចដែល​ទីក្រុង​មូ​ស្គូ បាន​ព្រមាន​នោះទេ ពីព្រោះ​វា​ជា​អាវុធ​ការពារ​។​

​លោក Biden និង​លោក Zelensky បាន​ឆ្លើយ​សំណួរ​របស់​អ្នកយកព័ត៌មាន​ចំនួន​៤​នាក់ បន្ទាប់ពី​កិច្ចប្រជុំ​របស់​មេដឹកនាំ​ទាំង​២​នៅ​សេត​វិមាន​។ សំណួរ​ចុងក្រោយ គឺ​របស់​អ្នកកាសែត​អ៊ុយ​ក្រែ​ន​ដែល​សួរថា ហេតុអ្វី​បានជា​លោកខាងលិច​មិន​ផ្តល់​ឲ្យ​អ៊ុយ​ក្រែ​ន​នូវ​គ្រប់​អាវុធ ដែល​ខ្លួន​ត្រូវការ​ដើម្បី រំដោះទឹកដី​ទាំងអស់​?​លោក Biden ឆ្លើយថា “​មែនហើយ​”​។ បន្ទាប់មក លោក​បានចង្អុលបង្ហាញ​ថា សហរដ្ឋអាមេរិក បានប្រគល់​ជំនួយ​សន្តិសុខ​យ៉ាងច្រើន​ដល់​អ៊ុយ​ក្រែ​ន សូម្បីតែ​មុនពេល​អរិភាព​កើនឡើង​ក្នុង​ខែកុម្ភៈ​ក៏ដោយ​។​​មេដឹកនាំ​អាមេរិក​បាន​ទទូចថា “​យើង​បានផ្តល់​ឲ្យ​អ៊ុយ​ក្រែ​ន នូវ​អ្វីដែល​ពួកគេ​ត្រូវការ នៅពេលដែល​ពួកគេ​ត្រូវការ​ដើម្បី​ការពារ​ខ្លួន​។ ការធ្វើ​បន្ថែមទៀត​នឹងមាន​លទ្ធភាព​នៃ​ការបំបែកបំបាក់​អង្គការ​ណា​តូ​, បំបែកបំបាក់​ទ្វីបអឺរ៉ុប និង​ពិភពលោក​ទាំងមូល​”​។

​លោក​បន្តថា លោក​បាន​ចំណាយពេល​រាប់រយ​ម៉ោង ដើម្បី​បញ្ចុះបញ្ចូល​ដៃគូ​សហរដ្ឋអាមេរិក​នៅ​ជុំវិញ​ពិភពលោក ឲ្យ​ជួយ​អ៊ុយ​ក្រែ​ន ប៉ុន្តែ​ពួកគេ មិន​ស្វែងរក​សង្គ្រាមលោកលើកទី​៣ ដោយ​ប្រយុទ្ធ​ជាមួយ​រុស្ស៊ី​ដោយផ្ទាល់​នោះទេ​។​​ប្រទេស​រុស្ស៊ី​បាន​និយាយថា ការផ្គត់ផ្គង់​ប្រព័ន្ធ​ខែល​មី​ស៊ី​ល Patriot របស់​សហរដ្ឋអាមេរិក​ដល់​អ៊ុយ​ក្រែ​ន ដែល​បានប្រកាស​ក្នុងអំឡុងពេល​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក Volodymyr Zelenskyy ទៅកាន់​ទីក្រុង​វ៉ាស៊ីនតោន នឹងមិន​ជួយ​ដោះស្រាយ​ជម្លោះ ឬ​រារាំង​ប្រទេស​រុស្ស៊ី​ពី​ការសម្រេចបាន​នូវ​គោលដៅ​របស់ខ្លួន​ឡើយ​. ទីភ្នាក់ងារសារព័ត៌មាន AFP នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២២ ខែធ្នូ ឆ្នាំ​២០២២​បាន​ឲ្យ​ដឹងថា​៖ អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង លោក Dmitry Peskov បាន​និយាយថា មិនមាន​សញ្ញា​នៃ​ការត្រៀមខ្លួន​សម្រាប់​កិច្ចចរចា​សន្តិភាព​ក្នុងអំឡុងពេល​ដំណើរ​ទស្សនកិច្ច​របស់លោកZelenskyy ឡើយ ដែល​នេះ​បានបង្ហាញ​យ៉ាងច្បាស់​ថា សហរដ្ឋអាមេរិក​កំពុង​ធ្វើសង្គ្រាម​ប្រូ​ក​ស៊ី​ជាមួយ​រុស្ស៊ី​។​a byden uy1 a byden uy2 a byden uy3 

 

​