» យោធាថៃវ៉ៃច្រើនសមរភូមិតែសម្តេចតេជោណែនាំឲ្យអត់ធ្មត់ដោយបញ្ជាក់ថាកម្ពុជាមានបន្ទាប់ក្រហម! » កម្ពុជាសុំរដ្ឋភាគីអនុសញ្ញាអូតាវ៉ាទុកពេលឲ្យបោសសម្អាតមីនប្រឆាំងមនុស្សដល់ឆ្នាំ២០៣០ » នាយករដ្ឋមន្ត្រីកម្ពុជា-វៀតណាមសម្ពោធបើច្រកទ្វារអន្តរជាតិម៉ឺនជយ័! » ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុន CAMBODIAN XUAN YI MINERALS CO., LTD. បានបញ្ចេញសំណល់រាវមិនត្រឹមត្រូវប៉ះពាល់ទឹកនៅក្នុងប្រព័ន្ធទឹកអូឬស្សីក្នុងភូមិសាស្ត្រស្រុកទឹកផុសខេត្តកំពង់ឆ្នាំង » សម្តេចតេជោឱ្យជនជាតិថៃដកពាក្យថាកម្ពុជាធ្វើស៊ីហ្គេមប្រើលុយចិន » បនល្បែងបញ្ជល់មាន់និងអាប៉ោងខ្នាតធំរបស់ឈ្មោះម៉ូម បាននិងកំពុងបើកដំណើរការ នៅស្រុកកែវសីមា! » ប្រធានសិទ្ធមនុស្សរដ្ឋាភិបាលនិយាយដើមលោក វីទីត ម៉ុនតាប៊ន ជាអ្នករាយការណ៍ពិសេសអង្គការសហ​ប្រជាជាតិស្តីពីសិទ្ធិមនុស្សនៅកម្ពុជា » ឃាត់ខ្លួនបុរសម្នាក់ តាមសាលក្រមរបស់សាលា ដំបូងរាជធានីភ្នំពេញ ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន».. » ទើបចូលកាន់តំណែងលោក ឈួន សុវណ្ណនរា មេប៉ុស្តិ៍នគរបាលច្រកភ្នំដិនរងការរិះគន់ថា បានប្រើតួនាទី អំណាច ប្រមូល​លុយ​ » បង្ក្រាបករណីចាប់ឃុំឃាំង និងបង្ខាំងមនុស្សធ្វើទារុណកម្មខុសច្បាប់ នៅក្រុងបាវិត, ឃាត់ខ្លួនជនសង្ស័យ៨នាក់ និងរំដោះជនរងគ្រោះ៦នាក់ » សមត្តកិច្ចចុះពិនិត្យក្រុមហ៊ុនរុករករ៉ែមួយដែលសង្ស័យ ករណីបញ្ចេញជាតិពុល ធ្វើឲ្យ ត្រី អន្ទង់ កង្កែប និងសត្វគោ៤ក្បាល បានងាប់និងបាត់ខ្លួន ៤ក្បាលទៀត » មេដឹកនាំប៉ាឡេស្ទីន ថ្លែងអំណរគុណដល់ប្រធានាធិបតីចិន ចំពោះជំនួយមនុស្សធម៌ ១០០លានដុល្លារក្នុងពេលអ៊ីស្រាអែលនៅបន្តវាយប្រហារ » ឆ្នាំ២០២៥ត្រឹម១១ខេ កម្ពុជានាំចេញអង្ករជាង ៨០ម៉ឺនតោន និងនាំចេញស្រូវជាង ៦លានតោន បានចំណូល ១ ៤០៨លានដុល្លារ » ថៃរកឃើញពលករ បរទេស៩ នាក់ បានស្លាប់នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅខេត្តរ៉ាចាក់បុរីសង្សួ័ខ្មែរឬភូមា » មាន់ជល់១៧គូបាននិងកំពុងប្រកួតនៅសង្វៀន ស្ថិតនៅភូមិឆ្ងោ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ លេងខាងក្រោយផ្ទះតាលឹម !

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4272 នាក់

ម្សិលមិញ 7965 នាក់

សរុប 17983417 នាក់

ឥណ្ឌា​ដែល​ព្រួយ​ខ្លាំង​ក្រោយពេល​តា​លី​បង់​ឈ្នះ​បាន​ឲ្យ​ប្រេសិត ជួបពិភាក្សា​ជាមួយ​មន្ត្រីជាន់ខ្ពស់​តា​លី​បង់​ជា​លើកដំបូង


ឥណ្ឌា​៖​ឯកអគ្គរដ្ឋទូត​រប​ស់​ខ្លួន​ប្រចាំ​ប្រទេស​កាតា​បាន​ជួបពិភាក្សា​ជាមួយ​មេដឹកនាំ​កំពូល​តា​លី​បង់​នៅ​ថ្ងៃ​អង្គារ ទី​៣១ ខែសីហា​នេះ ដែលជា​ជំនួប​ផ្លូវការ​លើកដំបូង​ចាប់តាំងពី​ក្រុម​មួយ​នេះ​បាន​កាន់កាប់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅ​យប់​ថ្ងៃ​អង្គារ ទី​៣១ ខែសីហា ឆ្នាំ​២០២១​។​a afgan india 

​ក្រសួងការបរទេស​ឥណ្ឌា​បាន​លើកឡើងថា ប្រេសិត​ពិសេស​លោក Deepak Mittal បាន​ជួប​ជាមួយនឹង​លោក Sher Mohammad Abbas Stanekzai ប្រធានការិយាល័យ​នយោបាយ​របស់​តា​លី​បង់ នៅ​ទីក្រុង​ដូ​ហា​ប្រទេស​កាតា​តាម​សំណើ​របស់​តា​លី​បង់ នៅ​ថ្ងៃ​អង្គា​រ៍​នេះ​។​ ឥណ្ឌា​តែងតែមាន​កង្វល់​អំពី​ពួក​តា​លី​បង់ ដោយសារតែ​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ប៉ា​គី​ស្ថាន​។ ក្រសួងការបរទេស​បាន​និយាយថា ភាគី​ទាំង​ពីរបាន​ពិភាក្សា​អំពី​សុវត្ថិភាព​របស់​ជនជាតិ​ឥណ្ឌា ដែល​កំពុង​បន្ត​ស្នាក់នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​នៅឡើយ​។​

​ក្នុងជំនួប​នេះ​លោក Mittal ក៏បាន​បង្ហាញ​ពី​ក្តីបារម្ភ​របស់​ឥណ្ឌា​ដែលថា ក្រុម​សកម្ម​ប្រយុទ្ធប្រឆាំង​ឥណ្ឌា​អាច​ប្រើ​ដី​អា​ហ្វ​ហ្គា​នី​ស្ថាន​ដើម្បី​វាយប្រហារ​។​
​ជាការ​កត់សម្គាល់​នៅក្រោយ​ការ​វាយ​ចូល​ក្រុង​កា​ប៊ុល​ភ្លាម​របស់​ពួក​តា​លី​បង់ នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន​លោក​អ៊ី​ម​រ៉ា​ន់ ខាន់​បាន​ថ្លែង​តាម​កញ្ចក់​ទូរទស្សន៍​ដោយ​រីករាយ​ថា ចៅហ្វាយ​ថ្មី​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន​បាន​បំបែក​សង្វាក់​ទាសភាព​ជា​មួយ​បស្ចិម​លោក​។ ខុសពី​ប៉ា​គី​ស្ថាន ឥណ្ឌា​មានការ​ខកចិត្ត​ជា​ពន់​ពេក និង​បានចាត់ទុក​ជ័យជំនះ​របស់​ពួក​តា​លី​បង់​ជា​បរាជ័យ​នៃ​យុទ្ធសាស្ត្រ​របស់ខ្លួន​។ ព្រោះ​គ្រាន់តែ​របប​តា​លី​បង់​ដួលរលំ​ក្នុង​ឆ្នាំ ២០០១ និង​អា​ហ្វ​ហ្កា​នី​ស្ថាន​មាន​រដ្ឋាភិបាល​ថ្មី​ភ្លាម ទីក្រុង​ញូ​ដែ​លី​បាន​ចងសម្ព័ន្ធ​មិត្ត​ជាមួយ​ទីក្រុង​កា​ប៊ុល​តាំងពី​ជំនាន់​ប្រធានាធិបតី​លោក​ហា​មី​ដ កា​ហ្សៃ​រហូតដល់​លោក​អា​ស្រា​ហ្វ ហ្កា​នី​ប្រធានាធិបតី​ដែល​ទើប​រត់ចោលស្រុក​នៅពេល​តា​លី​បង់​វាយ​ចូល​ក្រុង​កា​ប៊ុល​។​

​គិត​តាំងពី​ឆ្នាំ ២០០១ ឥណ្ឌា​បាន​ចំណាយលុយ​ប្រមាណ​ជា ៣ ០០០​លាន​ដុល្លារ​ដើម្បី​ជួយ​កសាង​ប្រទេស​អា​ហ្វ​ហ្កា​នី​ស្ថាន​ឡើងវិញ​តាមរយៈ​ការ​សាង​សាង់​សាលារៀន មន្ទីរពេទ្យ គ្លីនិក បណ្តាញអគ្គីសនី ផ្លូវថ្នល់ ឬមួយ​ក៏​ទំនប់​វា​រី​អគ្គិសនី​។ ជំនួយ​ទាំងអស់នេះ​បានធ្វើ​ឲ្យ​ឥណ្ឌា​ក្លាយជា​ប្រទេស​ផ្តល់ជំនួយ​ទី​៥ ឲ្យ​អា​ហ្វ​ហ្កា​នី​ស្ថាន​។ ក្រោយ​ទា​ហ៊ាន​តា​លី​បង់​ឈ្នះ​ភ្លាមៗ​នាពេលនោះ ឥណ្ឌា​បានប្រកាស​បិទទ្វារ​ស្ថាន​កុងស៊ុល​ចំនួន ៤ និង​ស្ថានទូត​នៅក្នុង​ទីក្រុង​កា​ប៊ុល រួមទាំង​ជម្លៀស​ពលរដ្ឋ​ទាំងអស់​របស់ខ្លួន​ចេញពី​ទឹកដី​អា​ហ្វ​ហ្កា​នី​ស្ថាន​។​

​សម្រាប់​ប្រទេស​ឥណ្ឌា ការធ្លាក់​ទីក្រុង​កា​ប៊ុល​ក្នុង​ដៃ​តា​លី​បង់​ជាការ​បាត់បង់​មិត្ត​ម្នាក់ និង​សម្ព័ន្ធមិត្ត​ម្នាក់​នៅក្នុង​តំបន់​។ តែ​សម្រាប់​ទីក្រុង​អ៊ី​ស្លា​ម៉ា​បាត​ប៉ា​គិ​ស្ថាន​វិញ វា​ជា​ឱកាសល្អ​ដើម្បី​បង្កើន​ឥទ្ធិពល​បន្ថែម ពង្រឹង​ការ​អភិវឌ្ឃន៍​លើ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​អាស៊ី​កណ្តាល​តាមរយៈ​អា​ហ្វ​ហ្កា​នី​ស្ថាន និង​ពង្រឹង​ទម្ងន់​នយោបាយ​របស់ខ្លួន​នៅក្នុង​តំបន់​។ ក្រៅពី​ប៉ា​គី​ស្ថាន ចិន​ដែលជា​គូប្រជែង​របស់​ឥណ្ឌា​ក៏​ទទួលបាន​ផលចំណេញ​ពី​ភាព​ក្រឡាប់ចាក់​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន​ពេលនេះ​ដែរ​។ ផលចំណេញ​នោះ គឺ​អវត្តមាន​របស់​អាមេរិក​ដែល​នឹង​អនុញ្ញាត​ឲ្យ​ទីក្រុង​ប៉េកាំង​អាច​បន្ត​គម្រោង​អភិវឌ្ឍ​រចនាសម្ព័ន្ធរ​បស់​ខ្លួន​នៅក្នុង​តំបន់​ដោយ​លែងមាន​អ្នក​យកជើងរាទឹក​ទៀត​ឡើយ​។​

​តើ​ការធ្លាក់​អា​ហ្វ​ហ្កា​នី​ស្ថាន​ទៅក្នុង​ដៃ​តា​លី​បង់​ពេលនេះ​ជា​មេរៀន​មួយ​ដែល​ឥណ្ឌា​ត្រូវ​សើរើ​ពិនិត្យមើល​ឡើងវិញ​នូវ​យុទ្ធសាស្ត្រ​របស់ខ្លួន​នៅក្នុង​តំបន់​ដែរ ឬ​យ៉ាងណា​?​។ «​គួរ​ឲ្យ​សា្តយ ឥណ្ឌា​គ្មាន​យុទ្ធសាស្ត្រ​ច្រើន​ទេ » នេះ​ជាការ​យល់ឃើញ​របស់​សាស្ត្រាចារ្យ​លោក Happymon Jacob​។ ពិតណាស់ ជ័យជំនះ​របស់​ពួក​តា​លី​បង់​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន​ពេលនេះ​បានធ្វើ​ឲ្យ​មានការ​ផ្លាស់ប្តូរ​តុល្យភាព​នៅក្នុង​តំបន់​អាស៊ី​ខាងត្បូង ពិសេស​រវាង​ឥណ្ឌា និង​ប៉ា​គី​ស្ថាន​ដែលជា​សត្រូវ​ស៊ូ​ពូជ​នឹង​គ្នា​។ តែ​គេ​មិនត្រូវ​ភ្លេច​និយាយ​ទេ​ថា ឥណ្ឌា និង​ប៉ា​គី​ស្ថាន​ក៏មាន​ក្តីបារម្ភ​ដូចគ្នា​ពី​បញ្ហា​សន្តិសុខ​ផ្ទាល់ខ្លួន​ដែរ​។ នៅក្នុង​អតីតកាល ឥណ្ឌា​បាន​រងគ្រោះ​ធ្ងន់ធ្ងរ​ពី​អំពើហិង្សា​ភេរវកម្ម​បង្ហូរឈាម​របស់​ពួក​តា​លី​បង់​។ ជាក់ស្តែង​ចុងក្រោយ​ក្នុង​ខែកក្កដា ឆ្នាំ ២០០៨ និង​ខែតុលា ឆ្នាំ ២០០៩ ស្ថានទូត​ឥណ្ឌា​ប្រចាំ​ក្រុង​កា​ប៊ុល​ជា​ផ្ទាំង​ស៊ី​ប​នៃ​អំពើ​ភេរវកម្ម​ចំនួន​ពីរ​ដោយបាន​ផ្តាច់ជីវិត​មនុស្ស​ជាង ៦០​នាក់​។​

តែថ្មីៗ​នេះ​ក្រុមមន្ត្រី​ប៉ា​គី​ស្ថាន​បានបង្ហាញ​ក្ដី​ព្រួយបារម្ភ ចំពោះ​ការគំរាមកំហែង​ផ្នែក​សន្តិសុខ ពី​សំណាក់​ប្រទេស​ក្បែរ​ខាង នោះ​គឺ​អា​ហ្វ​ហ្កា​នី​ស្ថាន ខណៈ​ក្រុម​តា​លី​បង់​កំពុង​ព្យាយាម​បង្កើត​រដ្ឋាភិបាល​ថ្មី និង​រក្សា​ស្ថិរភាព​នៅក្នុង​ប្រទេស បន្ទាប់ពី​ការចាកចេញ​របស់​កង​ទ័ព​អាមេរិក និង​កងទ័ព​អង្គការ NATO​។ ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​០១ ខែកញ្ញា ឆ្នាំ​២០២១​បាន​ឲ្យ​ដឹងថា​៖​ក្រុមមន្ត្រី​ប៉ា​គី​ស្ថាន អ្វីដែល​ពួកគេ​បារម្ភ​គឺ​ខ្លាចក្រែង​ថា ក្រុម​សកម្មប្រយុទ្ធ​ផ្ដាច់ខ្លួន​មួយចំនួន​ដូចជា ក្រុម​តា​លី​បង់​-​ប៉ា​គី​ស្ថាន នឹង​ឆ្លង​ព្រំដែន​ពី​ប្រទេស​អា​ហ្វ​ហ្កា​នី​ស្ថាន ហើយ​បើក​ការវាយប្រហារ​ណាមួយ នៅលើ​ទឹកដី​របស់​ប៉ា​គី​ស្ថាន​។​

​មន្ត្រី​ប៉ា​គី​ស្ថាន​ម្នាក់​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​យ៉ាង​ដូច្នេះ​ថា «​ក្នុង​រយៈពេល​ពីរ​ទៅ​បី​ខែ​ខាងមុខ គឺជា​ពេលវេលា​មួយ​ដ៏​សំខាន់​.... ទីក្រុង​អ៉ី​ស្លា​ម៉ា​បាដ​ភ័យខ្លាច ចំពោះ​ការកើនឡើង​នៃ​ការវាយប្រហារ ពី​សំណាក់​ក្រុម​សកម្មប្រយុទ្ធ​នៅតាម​បណ្ដោយ ព្រំដែន​រវាង​ប៉ា​គី​ស្ថាន និង​អា​ហ្វ​ហ្កា​នី​ស្ថាន ស្របពេល​ក្រុម​តា​លី​បង់ កំពុង​ព្យាយាម​បង្កើត​រដ្ឋាភិបាល​ថ្មី ក្រោយ​ការដួលរលំ​នៃ​រដ្ឋាភិបាល ដែល​គាំទ្រ​ដោយ​លោកខាងលិច​»​។​a afgan army3 a afgan india1 a afgan kazay a afgan pakistan map