» រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ » អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី » គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​? » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​ » បណ្តេញ​វៀតណាម​និង​ចិន​រាប់រយ​នាក់​ទៅ​ស្រុក​វិញ​ពាក់ព័ន្ធ​បទល្មើស​ឆបោក​តាម​ប្រព​ន្ធ័​អន​ឡាញដោយមិនកាត់ទោស? » ញាក់សាច់​!​បង្ក្រាប គ្រឿងញៀន​បាន​ជាង​១០០​គីឡូក្រាម និង​អាវុធ​១​ដើម​! » មនុស្ស​៤​នាក់​បាន​បាត់​បង់ជីវិត និង​មនុស្ស​២​នាក់​ទៀត ត្រូវ​រងរបួស​ធ្ងន់​ពេល ដើរ​រើស​ជ័រ កាច់​ផ្ដៅ​ក្នុងព្រៃ » ក្រសួង​ការងារ ចុះ​កិច្ចព្រមព្រៀង​ជាមួយ​អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស​កូរ៉េ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ប្រសិទ្ធភាព​នៃ​ការបញ្ជូន​ពលករ​ » ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ផ្លូវជាតិ​លេខ ៤​ក្នុងស្រុក​អង្គស្នួល​ក្លាយជា​កន្លែង​ថ្លឹង​លុយ​របស់លោក​ប្រធាន​ស្ថានីយ៍​!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3517 នាក់

ម្សិលមិញ 8227 នាក់

សរុប 14130398 នាក់

នៅសល់​១១​ខែ​ទៀត​បោះឆ្នោត​នាយក​រដ្ឋមន្ត្រី​ថៃ​ប្រា​យុទ្ធ​ប្រឈម​នឹង​ការបោះឆ្នោត​បន្ទោស​!

​ប្រទេស​ថៃ​៖​កាលពី​ថ្ងៃ​អង្គារ​ទី​១៩​កក្កដា​នាយករដ្ឋមន្ត្រី​ថៃ​លោក​ប្រា​យុទ្ធ​ចាន​អូ​ចា​បាន​ខិតខំ​ការពារ​ខ្លួន​ទល់នឹង​សមាជិកសភា​បក្សប្រឆាំង​ពី​ការចោទប្រកាន់​ពីបទ​ប្រព្រឹត្ត​អំពើពុករលួយ​និង​ការគ្រប់គ្រង​សេដ្ឋកិច្ច​ខុស មុន​ការបោះឆ្នោត​សម្តែង​ការមិនទុកចិត្ត​ចំពោះ​រដ្ឋាភិបាល​មុន​ការបោះឆ្នោត​សកល​មួយ​នឹង​ចូលមក​ដល់​នៅ​១១​ខែ​ទៀត​។​a brayut opo 

​ប្រា​យុទ្ធ អាយុ​៦៨​ឆ្នាំ ជា​មេទ័ព​ចូលនិវត្តន៍​ដែល​បាន​ឡើងកាន់​អំណាច​ដំបូង​តាមរយៈ​រដ្ឋប្រហារ​មួយ​កាលពី​ប្រាំបី​ឆ្នាំមុន​ធ្លាប់បាន​រួចផុត​និង​បន្ត​កាន់តំណែង​នៅក្នុង​ការ​ជជីក​សួរដេញដោល​និង​បោះឆ្នោត​សម្តែង​ការមិនទុកចិត្ត​ចំនួន​បី​លើក​មកហើយ​ចាប់តាំងពី​លោក​ជាប់ឆ្នោត​ជា​នាយករដ្ឋមន្ត្រី​កាលពី​ឆ្នាំ​២០១៩​។​​ពួក​អ្នកវិភាគ​វាយតម្លៃថា ក្រុមចំរុះ​១៧​គណបក្ស​របស់លោក​ប្រា​យុទ្ធ​ដែលមាន​សម្លេង​ភាគច្រើន​ក្នុង​សភា​២៥៣ ទល់នឹង​ក្រុមប្រឆាំង​២០៨​សម្លេង​នឹង​អាចអោយ​លោក​រួច​ផុតពី​ការបោះឆ្នោត​ទម្លាក់​នៅលើ​ក​នេះ​ទៀត​ទោះជា​ការស្ទង់មតិ​បង្ហាញថា​ប្រជាប្រិយភាព​របស់លោក​ធ្លាក់ចុះ​ក្តី​។​​លោក​ប្រា​យុទ្ធ​ក៏​ជួប​ការ​ប្រឈម​មកពី​សមាជិកសភា​១៦​នាក់ ដែល​ត្រូវបាន​បណ្តេញ​ចេញពី​គណបក្សកាន់អំណាច​មុននេះ​ដែល​គេជ​ឧ​ថា​ពួកគេ​នឹង​បោះឆ្នោត​គាំទ្រ​ក្រុមប្រឆាំង​។​

​សូមបញ្ជាក់ថា រដ្ឋមន្ត្រី​ក្នុងគណ​រដ្ឋមន្ត្រី​ចំនួន​ដប់​រូប​ក៏ត្រូវ​សភា​ហៅ​មក​សួរដេញដោល​ដែល​ដំណើរការ​នេះ​អាច​នឹង​បន្តធ្វើ​រហូតដល់​ថ្ងៃ​សុក្រ និង​ការបោះឆ្នោត​សម្តែង​ការមិនទុកចិត្ត​ទំនងជា​នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃ​សៅរ៍​។​លោក​ឆុន​ឡា​ណាន ស្រ៊ី​កែវ​( Chonlanan Srikaew)​មេដឹកនាំ​ប្លុក​ប្រឆាំង បាន​ប្រាប់​សភា​ថា​« កាន់អំណាច​ប្រាំបី​ឆ្នាំ​មកនេះ លោកនាយក​រដ្ឋមន្ត្រី​ខកខាន​ក្នុងការ​ដោះស្រាយ​បញ្ហា​របស់​ប្រទេស បរាជ័យ​ក្នុងការ​បង្កើត​កំណើន​ឬ​ធ្វើអោយ​សុខុមាលភាព​របស់​ប្រជាជន​ល្អប្រសើរ​ឡើង​។​ផ្ទុយទៅវិញ គាត់​បាន​បង្កើត​បញ្ហា​ថែម ជាពិសេស​រឿង​ពុករលួយ​»​។​

លោក​ប្រា​យុទ្ធ​បាន​ច្រានចោល​ការចោទប្រកាន់​ខា​ង​លើ ដោយ​លោក​និយាយថា​រដ្ឋាភិបាល​បាន​ដោះស្រាយ​បញ្ហា​ជាច្រើន រួមមាន​ការធ្វើអោយ​វិស័យ​ទេសចរណ៍​មានជីវិត​ឡើងវិញ​និង​ផ្តល់​វិធានការណ៍​ហិរញ្ញវត្ថុ​ដើម្បី​ដោះស្រាយ​ការលំបាក​របស់​ប្រជាជន​បង្កឡើង​ដោយ​ជំងឺឆ្លង​កូ​វីដ​។​​ប្រា​យុទ្ធ ៖ ខ្ញុំ​ត្រូវតែ​បញ្ជាក់​អោយ​ច្បាស់​នៅពេល​អ្នក​ចោទប្រកាន់ថា​ខ្ញុំ​បរាជ័យ វា​មិន​ពិត​ទាំងស្រុង​​ក្នុងពេល​ជាមួយគ្នា ក្រុម​តវ៉ា​ប្រឆាំង​ដឹកនាំ​ដោយ​ពួក​យុវជន ក៏មាន​ផែនការ​ធ្វើការ​ជួបជុំ​នៅក្រៅ​សភា​ក្នុងពេល​មានការ​ជជីក​សួរដេញដោល​សមាជិករ​ដ្ឋា​ភិ​បាល​ដើម្បី​ដាក់​សម្ពាធ​លើ​នាយករដ្ឋមន្ត្រី​និង​រដ្ឋមន្ត្រី​របស់លោក​៕a brayut court2