» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7342 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697513 នាក់

អាមេរិក​និង​សម្ពន្ធមិត្ត​នាំគ្នា​ធើ​ស៊ី​តិកតុក​ដែលកំពង់ល្បីរកលុយបាន

​ចិន​៖ បន្ទាប់ពី​សេត​វិមាន​របស់​សហរដ្ឋ​អាម៉េរិក បានប្រកាស​ផ្តល់​រយៈពេល ៣០​ថ្ងៃ ឱ្យ​មន្ត្រី​ពាក់ព័ន្ធ​របស់ខ្លួន ធើ្វ​ការ​បោសសម្អាត​កម្មវិធី TikTok ទាំងស្រុង ចេញពី​ឧបករណ៍ប្រើប្រាស់​ផ្សេងៗ​របស់​រដ្ឋ នៅ​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោកស្រី ម៉ៅ នី​ង (Mao Ning) បាន​បញ្ចេញមតិ​រិះគន់​សហរដ្ឋ​អាម៉េរិក ថា​កំពុង​យក​បញ្ហា​សន្តិសុខ​ជាតិ​ជា​លេស​ដើម្បី​គាបសង្កត់​ទៅលើ​បណ្តា​ក្រុមហ៊ុន​បរទេស ។a tiktoka 

​លោកស្រី​ម៉ៅ នី​ង បានចាត់ទុក​វិធានការ​យ៉ាង​តក់ក្រហល់​របស់​រដ្ឋាភិបាល​អាម៉េរិក​នៅពេលនេះ​ថា​ជាការ​រំលោភបំពាន​អំណាច​ដែល​នឹង​បង្ក​ផលប៉ះពាល់​ដល់​ដំណើរការ​ប្រកួតប្រជែង​ដោយ​ភាព​សោះ​ត្រង់ និង​តម្លាភាព ហើយក៏​បានបង្ហាញ​ពី​ការប្រឆាំង​ជាដាច់ខាត​ចំពោះ​សកម្មភាព​របស់​អាម៉េរិក​។

​នៅក្នុង​ខ្លឹមសារ​អនុស្សរណៈ​ណែនាំ​នៃ​ការិយាល័យ​គ្រប់គ្រង​ថវិកាជាតិ​របស់​សហរ​ដ្ឋ​អាម៉េរិក បាន​កំណត់ឱ្យ​មន្ត្រី​សហព័ន្ធ​ទាំងអស់​ត្រូវ​ធានាថា មិនឱ្យ​មានកម្ម​វិធី TikTok នៅលើ​ឧបករណ៍ប្រើប្រាស់​របស់​រដ្ឋ​នោះឡើយ បទបញ្ជារ​នេះ​ទៀតសោត នឹងត្រូវ​អនុវត្ត​ទៅលើ​អាជីវករ​លក់​គ្រឿង​អេឡិចត្រូនិក​នៅ​ទូទៅ​ប្រទេស​ផងដែរ​។​មន្ត្រី​សហព័ន្ធ​ទាំងអស់ តម្រូវឱ្យ​លុប​កម្មវិធី TikTok ចេញពី​ឧបករណ៍​របស់ខ្លួន​ជា​កំហិត ក្នុង​រយៈពេល ៣០​ថ្ងៃ ខណៈដែល​ដៃគូ​ប្រតិបត្តិ​ករ​ទាំងអស់ នឹងមាន​រយៈពេល ៩០​ថ្ងៃ ជុំវិញ​ការអនុលោម​ស្របទៅតាម​ការណែនាំ​ខាងលើ ។​

​សូមបញ្ជាក់ថា​សហរដ្ឋ​អាមេរិក កាណាដា និង​អឺរ៉ុប កំពុង​ព្រួត​ដៃ​គ្នា​ដាក់ចេញ​បម្រាម​មិនឱ្យ​ប្រើ​បណ្តាញ​សង្គម​វីដេអូ​ខ្លីៗ Tiktok របស់​ចិន ក្រោម​ហេតុផល​ទប់ស្កាត់​ការគំរាមកំហែង​ដល់​សន្តិសុខ​ជាតិ និង​សុវត្ថិភាព​ទិន្នន័យ​របស់​ពួកគេ​។​​រដ្ឋបាល​លោក ចូ បៃ​ឌិន បាន​ទុកពេល​ឱ្យ​ភ្នាក់ងារ​សហព័ន្ធ រយៈពេល​៣០​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​២៨​កុម្ភៈ ដើម្បី​ធានាថា គ្មាន​កម្មវិធី TikTok នៅលើ​ឧបករណ៍​របស់​ភ្នាក់ងារ​សហព័ន្ធ​ណាមួយ​ឡើយ​។ វិធានការ​នេះ គឺ​ដើម្បី​ធានា​សន្តិសុខ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល​របស់ខ្លួន ព្រមទាំង​ការការពារ​សុវត្ថិភាព និង​ឯកជន​ភាព​របស់​ប្រជាជន​អាមេរិក​។​

​ចំណែក​ប្រទេស​កាណាដា ក៏បាន​ចាត់វិធានការ​ដូចគ្នា​ផងដែរ ពោលគឺ​បាន​ហាមឃាត់​នូវ​ការដំឡើង App TikTok នៅក្នុង​ឧបករណ៍​របស់​រដ្ឋាភិបាល​ទាំងអស់ ចាប់ពី​ថ្ងៃទី​១ ខែមីនា​តទៅ​។ ការសម្រេចចិត្ត​នេះ បន្ទាប់ពី​ប្រធាន​មន្ត្រី​ព័ត៌មាន​កាណាដា បាន​ពិនិត្យឃើញថា App បណ្តាញ​សង្គម​នេះ ស្ថិតក្នុង​កម្រិត​ហានិភ័យ​ចំពោះ​ឯកជន​ភាព និង​សន្តិសុខ​ដែល​មិនអាច​ទទួលយកបាន​។​​សភា​អឺរ៉ុប​ឯណោះ​វិញ បាន​ហាមឃាត់​មិនឱ្យ​មាន TikTok នៅលើ​ទូរ​សព្ទ​របស់​មន្ត្រី​ខ្លួន​ឡើយ ចាប់ពី​ថ្ងៃទី​២០ ខែមីនា​តទៅ ដែលជា​ការដើរតាម​គ​ន្ល​ង​ផ្លូវ​របស់​គណៈកម្មការ​អឺរ៉ុប និង​ក្រុមប្រឹក្សា​អឺរ៉ុប​។ វិធានការ​នេះ ដោយសារ​បារម្ភ​ថា រដ្ឋាភិបាល​ចិន​អាច​នឹង​ប្រមូល​ទិន្នន័យ​អ្នកប្រើប្រាស់ តាមរយៈ App ដែលជា​របស់​ក្រុមហ៊ុន ByteDance នេះ ខណៈ​ពលរដ្ឋ EU ដែល​ប្រើ App នេះ មាន​ដល់ ១២៥​លាន​នាក់​ឯណោះ​។​


​សូមបញ្ជាក់ថា​នាយក​ប្រតិបត្តិ​របស់ TikTok បាន​យល់ព្រម​បង្ហាញខ្លួន​នៅ​ចំពោះមុខ​គណៈកម្មាធិការ​សភា​អាមេរិក​ក្នុង​ខែ មីនា ឆ្នាំ​២០២៣ តាម​សំណើ​របស់​សមាជិកសភា​មកពី​គណបក្ស​សាធារណរដ្ឋ​ដែល​ចង់​ត្រួតពិនិត្យ​កម្មវិធី​ចែករំលែក​វីដេអូ​ខ្លី​នៅលើ​បណ្តាញ​កម្សាន្ត ទិ​ក​តុ​ក​។​​អ្នកនាំពាក្យ​គណៈកម្មាធិការ​បាន​និយាយថា លោក Shou Zi Chew នាយក​ប្រតិបត្តិ TikTok នឹង​បង្ហាញខ្លួន​នៅ​ចំពោះមុខ​គណៈកម្មាធិការ​ថាមពល​នៅ​ថ្ងៃទី 23 ខែមីនា​។ នេះ​នឹង​ជាការ​បង្ហាញខ្លួន​របស់ CEO TikTok ក្នុង​សវនាការ​នៅ​ចំពោះមុខ​គណៈកម្មាធិការ​សភា​អាមេរិក​ជា​លើកដំបូង ។​

​អ្នកនាំពាក្យ​គណៈកម្មាធិការ​រដ្ឋសភា​អាមេរិក បាន​បញ្ជាក់ថា លោក Shou Zi Chew គឺជា​អតីត​និស្សិត​បញ្ចប់​ការសិក្សា​នៅ​សាកលវិទ្យាល័យ Harvard និង​ជា​អ្នក​ហាត់​ការ​នៅ Facebook នៅ Meta Platforms Inc. យល់ព្រម​ផ្តល់​សក្ខីកម្ម​ដោយ​ស្ម័គ្រចិត្ត ហើយនឹង​ក្លាយជា​សាក្សី​តែមួយគត់​នៅក្នុង​សវនាការ​។​​សវនាការ​នេះ​នឹង​ផ្តល់ឱ្យ​សមាជិកសភា ជាពិសេស​គណបក្ស​សាធារណរដ្ឋ​ដែល​ទើបតែ​ទទួលបាន​សំឡេង​ភាគច្រើន​ក្នុង​សភា​តំណាង ជា​ឱកាស​មួយ​ដើម្បី​ស្វែងរក​ការបកស្រាយ​ចំពោះ​ក្តី​ព្រួយបារម្ភ​កាន់តែខ្លាំង​ឡើង​អំពី​កម្មវិធី​ចែករំលែក​វីដេអូ​ខ្លី​លើ​បណ្តាញ​សង្គម ។​

​ការព្រួយបារម្ភ​រួមមាន​ការចោទប្រកាន់ថា​ការចែករំលែក​ទិន្នន័យ​របស់​អ្នកប្រើប្រាស់​អាមេរិក​ជាមួយ​ប្រទេស​ចិន ក៏ដូចជា​ហានិភ័យ​ដែល​កម្មវិធី​នេះ​អាច​ប្រើ​ដើម្បី​ផ្សព្វផ្សាយ​ឬ​រៀបចំ​អ្នកប្រើប្រាស់​អាមេរិក​។​
​តំណាង Cathy McMorris Rodgers (R., Wash.) ដែលជា​ប្រធាន​គណៈកម្មាធិការ បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “TikTok បាន​អនុញ្ញាតឱ្យ​អាជ្ញាធរ​ចិន​ដោយ​ចេតនា​នូវ​លទ្ធភាព​ចូល​ប្រើ​ទិន្នន័យ​អ្នកប្រើប្រាស់​របស់​សហរ​ដ្ឋ​អាមេរិក​។ ប្រជាជន​អាមេរិក​សម​នឹង​ដឹង​ពី​របៀប​ដែល​សកម្មភាព​ទាំងនេះ​ប៉ះពាល់​ដល់​ឯកជន​ភាព និង សុវត្ថិភាព​នៃ​ទិន្នន័យ​ផ្ទាល់ខ្លួន និង​សកម្មភាព​ដែល TikTok កំពុង​ធ្វើ​ដើម្បី​រក្សា​សុវត្ថិភាព​។​a tiktok a tiktoka1 
​