» នគរបាល​សម្រុកចូល​ឆែក​វិមាន​ប្រធានាធិបតី​ចាប់​មេ​នគរបាល​២​រូប​បន្ទា​ប់​ពី​អតីតរដ្ឋមន្ត្រី​ការពារជាតិ​ » សកម្មជន​សិទ្ធមនុស្ស​ម្នាក​ជា​ស្ត្រី​ទទួលបាន​ពានរង្វាន់​សិទ្ធិមនុស្ស និង​នីតិរដ្ឋ​ឆ្នាំ ២០២៤​ពី​អឺរ៉ុប​ » ក្រសួងមហាផ្ទៃ​ថា មិនទាន់បាន​បិទ​អង្គការ​សង្គម​ស៊ីវិល​ណាមួយ​ទេ​គ្រាន់តែ​ហៅ​មក​ព្រមាន​តើ​! » ដាក់​អន្ទាក់​ជាប់​សត្វ​ទន្សោង​១​ក្បាល​យក​សាច់​ហូប​ត្រូវ​សម​ត្ត​កិច្ច​ចាប់ខ្លួន​ » អតីត​មេដឹកនាំ​អាវ​លឿង​ព្រមាន​ធ្វើបាតុកម្ម​ប្រឆាំង​រដ្ឋបាល​អ្នកស្រី​បៃតង​តាន​ស៊ីណាវ៉ាត្រា​បើ​មិន​លុប​MOU២០២១​ជាមួយ​កម្ពុជា​ » កូនដំរី «​លំផាត់​» ត្រូវបាន​យកមក​សង្គ្រោះ​ព្យាបាល និង​ថែរក្សា នៅ​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តា​ម៉ៅ » ត្រឹម​ត្រីមាស​ទី​៣ ឆ្នាំ​២០២៤ កម្ពុ​ជាមាន​បំណុល​សាធារណៈ​ជាង ១១​ប៊ី​លាន​ដុល្លារ​អាមេរិក​ » នាយករដ្ឋមន្ត្រិនិងទូតកូរ៉េបើកការដ្ឋានសងមន្ទីរពេទ្យ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ » រុស្ស៊ី បង្ហាញ​ការព្រួយបារម្ភ អំពី​ស្ថានការណ៍​នៅ​ស៊ី​រី និង​សុវត្ថិភាព​នៃ​មូលដ្ឋានទ័ព​របស់ខ្លួន អាមេរិក​ថា​នឹង​ធ្វើការ​ជាមួយ​អាច​ជ្ញា​ធរ​ថ្មី​តែ​រង់​ចាំមើល​ជាក់ស្តែង​សិន​ » ស្រុក​ខ្មែរ​មាន​ក្រុមហ៊ុន​កាស៊ីណូ​ចំនួន ១៤៨ តែ​ក្រសួង​សេដ្ឋកិច្ច​ផ្តល់​បណ្ណ​បុគ្គ​លឹក​ទើបបាន​១០៨ » តាមសំណើប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំងថ្វាយឋានៈម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី សម្តេចព្រះសង្ឃរាជថ្វាយសម្តេចសង្ឃរាជនន្ទង៉ែត » ស្នេហ៍​មិនបាន​ខ្លួន​តែ អូន​បោក​ទូរ​សព្ទ័​បង​! » កូន​សត្វ​ដំរីព្រៃ ១​ក្បាល រត់តាម​បណ្តោយ​ផ្លូវលំ មករក​ជំនួយ​សង្គ្រោះបន្ទាន់ ពី​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ស្នាក់ការ​កណ្តាលរ​យ៉​លើ » ប្រពន្ធ​តាម​ទាន់​លោក​ប្តី នាំ​ស្រី​មក​ឡើងឋានសួគ៌ នៅ​សណ្ឋាគារ​អូរ​មាស ក្រុង​ប៉ោយប៉ែត​ប្តឹង​ឲ្យ​ចាប់ដាក់គុក !? » អ្នកទេសចរ​ជនជាតិ​វៀតណាម ៣៨ នាក់​រត់គេចខ្លួន​បង្ក​ការបារម្ភ​ពី​វៀតណាម​ថា​កូរ៉េ​នឹង​រឹតបន្តឹង​ទិដ្ឋាកា​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4859 នាក់

ម្សិលមិញ 2663 នាក់

សរុប 15677139 នាក់

ទីបំផុត​លោក​អាន​វ៉ា​អ៊ីប្រាហ៊ីម​ក្លាយជា​នាយករដ្ឋមន្ត្រី​បន្ទាប់ពី​ការតស៊ូ​នយោបាយ​៤០​ឆ្នាំ​

​ប្រទេស​ម៉ាឡេស៊ី​៖​លោក​អាន់​វ៉ា បាន​ស្បថសច្ចា​ប្រណិធាន​ចូលកាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ផ្លូវការ​ទី​១០ របស់​ប្រទេស​ម៉ាឡេស៊ី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៤​វិច្ឆិកា​ដោយ​លោក​អាន់​វ៉ា បាន​លើកឡើងថា លោក​នឹង​ព្យាយាម​ដឹកនាំ​រដ្ឋាភិបាលចម្រុះ​បក្ស មាន​មកពី​គណបក្ស​សំខាន់ៗ​ដូចជា គណបក្ស Pakatan Harapan (PH), BN, Gabungan Parti Sarawak (GPS) and Gabungan Rakyat Sabah (GRS) ។​
​ទោះបីយ៉ាងណា លោក​អាន់​វ៉ា​បានប្រកាស​ស្វាគមន៍​ដល់​គណបក្ស​តូចតាច​ណា​ដែល​ប្រាថ្នា​ចង់​ចូលរួម​ជីវភាព​នយោបាយ​ជាមួយនឹង​គណបក្ស​រប​ស់លោក​ផងដែរ​។a anva elect 

ព្រះមហាក្សត្រ​ម៉ាឡេស៊ី ព្រះ​ចៅ​ស៊ុ​លត​ង់ Abdullah Ahmad Shah បាន​កោះហៅ​លោក​អាន់​វ៉ា អ៊ីប្រាហ៊ីម និង​លោក Muhyiddin Yassin ឲ្យ​ចូលគាល់ កាលពី​ថ្ងៃ​ពុធ​។ បើតាម​ការបញ្ជាក់​ប្រាប់​អ្នកកាសែត ពី​លោក Muhyiddin Yassin គឺ​ព្រះ​ចៅ​ស៊ុ​ល​តង់​ម៉ា​ឡេ បាន​សំណូមពរ ឲ្យ​ក្រុម​សម្ព័ន្ធ​នយោបាយ​ទាំង​២ ដែល​បាន​សំឡេងឆ្នោត​នាំមុខគេ​ទាំង​២​នេះ ចាប់​គ្នា​បង្កើត “​រដ្ឋាភិបាល​បង្រួម​បង្រួម​ជាតិ​”​។ តែ​ទីបំផុត យោងតាម​ប្រភពព័ត៌មាន​ផ្សេងទៀត​របស់​ម៉ាឡេស៊ី គឺ​សម្ព័ន្ធ​បក្ស Parikatan Nasional បាន​បដិសេធ​មិន​ចូលរួម​ទេ​។​

​ព្រះ​ចៅ​ស៊ុ​លត​ង់​ម៉ា​ឡេ បានសម្រេច​តែងតាំង លោក​អាន់​វ៉ា អ៊ីប្រាហ៊ីម ឲ្យ​ធ្វើជា​នាយករដ្ឋមន្ត្រី ដើម្បី​ឈានទៅ​ចរចា​ស្វែងរក​បក្ស​ផ្សេងៗ​ទៀត បង្កើត​រដ្ឋាភិបាលចម្រុះ​។ យោងតាម​រដ្ឋធម្មនុញ្ញ​ម៉ាឡេស៊ី ការតែងតាំង​នាយករដ្ឋមន្ត្រី គឺជា​ឆន្ទានុសិទ្ធិ​របស់​ព្រះមហាក្សត្រ បើ​ព្រះអង្គ​គិតថា​ឥស្សរជន​នោះ អាចនឹងទទួល​បានកា​រ​គាំទ្រ​ភាគច្រើន នៅក្នុង​រដ្ឋសភា​។ សូមបញ្ជាក់ថា ក្រុម​គណបក្ស​ចម្រុះ ប៉ា​កាតា​ន់ ហា​រ៉ា​ប៉ាន់ (Pakatan Harapan) របស់លោក អាន់​វ៉ា ឈ្នះ​អាសនៈ​បាន​ច្រើនជាងគេ គឺ​៨២​អាសនៈ​ក្នុងចំណោម​អាសនៈ​សភា​ទាំង​២២២​។ រីឯ​ក្រុម​គណបក្ស​ចម្រុះ ប៉ឺ​រី​កាតា​ន់ ណា​សិ​នណាល់ (Perikatan Nasional) របស់លោក មូ​យី​ដ​ឌី​ន ឈ្នះ​៧៣​អាសនៈ​។ យ៉ាងណាក្តី ក្រុមចម្រុះ​ទាំង​២ ត្រូវការ​អាសនៈ​ចំនួន​១១២ ដែលជា​សំឡេង​ភាគច្រើន​ធម្មតា​នៅក្នុង​សភា ទើប​អាចបង្កើត​រដ្ឋាភិបាល​បាន​។​

​ដោយឡែក ក្រុម​គណបក្ស​ចម្រុះ បារី​សាន ណា​សិ​នណាល់ (Barisan Nasional) របស់​នាយករដ្ឋមន្ត្រី​ចាំផ្ទះ លោក អ៉ី​ស្មែ​ល សា​ប្រ៊ី យ៉ា​កូប (Ismail Sabri Yaakob) ដែល​ធ្លាប់តែ​គ្រប់គ្រង​នយោបាយ​នៅ​ម៉ា​ឡេ​ស៉ី ចាប់​តាំងតែ​ពី​ប្រទេស​អាស៊ាន​មួយ​នេះ​ទទួលបាន ឯករាជ្យ​កាលពី​ឆ្នាំ​១៩៥៧​មក​នោះ គឺ​ឈ្នះ​ត្រឹម​៣០​អាសនៈ​ប៉ុណ្ណោះ​។​​គណបក្ស​UMNO នេះហើយ​ដែលជា​បក្ស​របស់លោក​អតីត​នាយករដ្ឋមន្ត្រី ណា​ជីប រ៉ា​ហ្សា​ក់ ហើយ​ដែក​បច្ចុប្បន្នកំពុង​ជាប់ពន្ធនាគារ​រឿង​ពុករលួយ​។ ហើយ​រដ្ឋាភិបាល ដឹកនាំ​ដោយ​លោក Ismail Sabri Yaakob របស់​គណបក្ស UMNO នេះដែរ ដែល​បានប្រកាស​រំលាយ​សភា បោះឆ្នោត​មុន​អាណត្តិ​នាពេលនេះ ដោយ​សង្ឃឹមថា​បានឈ្នះ​ដាច់​តែម្នាក់ឯង តែ​ទីបំផុត​ស្ថិតនៅ​លេខ​រៀង​ទី​៣​វិញ​។ ដោយឡែក លោក ម៉ា​ហា​ធា ម៉ូ​ហា​ម៉េ​ត អតីត​នាយករដ្ឋមន្ត្រី​វ័យ​៩៧​ឆ្នាំ ដែល​សង្ឃឹមថា​បាន​ត្រលប់មក​កាន់តំណែង​នេះ​ម្តងទៀត​នោះ ក៏បាន​ចាញ់ឆ្នោត​ដែរ​។ អាសនៈ​របស់លោក​នៅ​កោះ​Langkawi បាន​របូត​ពី​ដៃ​ហើយ​។ មានន័យថា វា​គឺជា​អ​វ​សាន្ត​នយោបាយ​មែនទែន​ហើយ សម្រាប់​លោក​ម៉ា​ហា​ធា ម៉ូ​ហា​ម៉េ​ត​។​

​សម្រាប់​លោក​អាន់​វ៉ា អ៊ីប្រាហ៊ីម​នេះ​គឺជា​ជោគជ័យ​ដ៏​ធំ​ចុងក្រោយ​បំផុត​ហើយ ។ វា​ជា​ក្តី​ស្រ​ម៉ៃ​របស់លោក​អាន់​វ៉ា អ៊ីប្រាហ៊ីម ជា​យូរយារ​មកហើយ​។ លោក​អាន់​វ៉ា អ៊ីប្រាហ៊ីម ដែល​បច្ចុប្បន្ន​មាន​អាយុ​៧៥​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ប៉េ​ណាំង ហើយ​ឪពុកម្តាយ​លោក​ក៏​ជា​អ្នកនយោបាយ​ដែរ​។ លោក​បាន​ចូលប្រលូក​ក្នុង​នយោបាយ តាំងតែ​ពី​ចុង​ទសវត្ស​ឆ្នាំ​១៩៧០ ក្នុងនាម​ជា​ប្រធាន​ចលនា​និស្សិត​ឥស្លាម ហើយ​បាន​ដឹកនាំ​ការធ្វើ​បាតុកម្ម បរិហារ​អំពី​គ្រោះ​ទុ​រ្ភឹ​ក្ស និង​ភាពក្រីក្រ​របស់​ប្រជាជន​ជនបទ​ដាច់​ស្រ​យ៉ា​ល​។​

​ក្រោយមក​ឆ្នាំ​១៩៨២ លោក​បានសម្រេច​ចិត្ត​ចូលរួម​ក្នុង​គណបក្ស UMNO ដែលជា​បក្ស​កាន់អំណាច​។ សមត្ថភាព និង​សំនួនវោហារ​របស់លោក​អាន់​វ៉ា អ៊ីប្រាហ៊ីម បានធ្វើ​ឲ្យ​លោក​មាន​ប្រជាប្រិយភាព​មួយ​រំពេច​នៅក្នុង​បក្ស ហើយ​ត្រូវ​លោក ម៉ា​ហា​ធារ ម៉ូ​ហា​ម៉េ​ត នាយករដ្ឋមន្ត្រី​កាល​ជំនាន់​នោះ តែងតាំង​ឲ្យ​ធ្វើជា​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​នៅ​ឆ្នាំ​១៩៩១​។ តែ​ទីបំផុត ការខ្វែងគំនិត​គ្នា រវាង​លោក អាន់​វ៉ា អ៊ីប្រាហ៊ីម និង​លោក​ម៉ា​ហា​ធារ ម៉ូ​ហា​ម៉េ​ត មាន​កាន់តែ​ធំ​ឡើង​នៅ​កំឡុងពេល​តំបន់​អាស៊ី​មាន​វិបត្តិ​សេដ្ឋកិច្ច ឆ្នាំ​៩៧-៩៨ ហើយ​លោក​អាន់​វ៉ា អ៊ីប្រាហ៊ីម ត្រូវគេ​ដកចេញ​ពី​រដ្ឋាភិបាល​។​

លោក​អាន់​វ៉ា អ៊ីប្រាហ៊ីម បាន​ក្លាយជា​អ្នកនយោបាយ​ប្រឆាំង ដែល​កាន់​តែមាន​ប្រជាប្រិយភាព ដោយសារ​លោក មាន​ទំនោរ​ទាមទារ​ឲ្យ​មាន​កំណែទម្រង់ ឲ្យ​មានការ​ផ្លាស់ប្តូរ​ស៊ី​ជំរៅ​។ តែ​ជីវិត​នយោបាយ​របស់លោក​អាន់​វ៉ា អ៊ីប្រាហ៊ីម វា​ពោរពេញ​ដោយ​ព្យុះភ្លៀង ឧបសគ្គ​រារាំង​ម្តង​ហើយ​ម្តងទៀត ដោយ​លោក​ត្រូវបាន​តុលាការ​ផ្តន្ទាទោស ឲ្យ​ជាប់ពន្ធនាគារ​៦​ឆ្នាំ ពីបទ​ពុករលួយ ក្រោយមក​ថែម​៩​ឆ្នាំ​ទៀត ពីបទ​មាន​ទំនាក់ទំនង​រួមភេទ​ជាមួយ​មនុស្ស​ប្រុស​ដូចគ្នា​។ រូបភាព​លោក​អាន់​វ៉ា អ៊ីប្រាហ៊ីម ជាប់ពន្ធនាគា​រហើយ​ត្រូវ​នគរបាល​វាយ​ជាំភ្នែក​មួយ​ចំហៀង បានធ្វើ​ឲ្យ​ផ្អើល​ពិភពលោក ហើយ​ក្នុង​ទឹកចិត្ត​អ្នកគាំទ្រ​នៅ​ម៉េ​ឡេ​ស៊ី លោក​គឺជា​អ្នកតស៊ូ​នយោបាយ​ដ៏​អង់អាច​ក្លាហាន​ម្នាក់​។​ឆ្នាំ​២០០៤ លោក​អាន់​វ៉ា អ៊ីប្រាហ៊ីម ត្រូវគេ​ដោះលែង​ពី​គុក បន្ទាប់ពី​តុលាការ​កំពូល​ម៉ាឡេស៊ី បាន​លុបចោល​ទោស​របស់លោក​ទាំងអស់​។

លោក​បាន​សម្រាក​ពី​នយោបាយ​បន្តិច ដោយ​ទៅ​បង្រៀន​នៅ​សកលវិទ្យា​ល័យ មុននឹង​នឹង​ត្រលប់មក​ធ្វើ​នយោបាយ​វិញ​នៅ​ឆ្នាំ​២០១៣​។ កាលណោះ លោក​វិះ​តែ​នឹង​បាន​ក្លាយជា​នាយករដ្ឋមន្ត្រី​ម្តង​ហើយ​។ សម្ព័ន្ធ​បក្ស​របស់លោក​បាន​សំឡេងឆ្នោត​លើសគេ​កាលណោះ ចំនួន​៥០,៨៧% តែ​លោក​បាន​បរាជ័យ​ចរចា​ធ្វើ​រដ្ឋាភិបាលចម្រុះ​មិនបាន​សម្រេច​។ ក្រោយមកទៀត នៅ​ឆ្នាំ​២០១៥ លោក​ត្រូវ​តុលាការ​ផ្តន្ទាទោស​ម្តងទៀត ឲ្យ​ជាប់ពន្ធនាគារ​៥​ឆ្នាំ ពីបទ​រួមភេទ​ជាមួយ​មនុស្ស​ប្រុស​។ ជាប់ពន្ធនាគារ​អស់​៣​ឆ្នាំ ព្រះ​ចៅ​ស៊ុ​លត​ង់​ម៉ា​ឡេ បាន​ប្រោស​ព្រះរាជទាន​ការលើកលែងទោស ដោះលែង​លោក​មកវិញ​។​
​ពេល​ចេញពី​គុក​ភ្លាម លោក​បាន​ត្រលប់​ទៅ​ចូល​រួមជាមួយ​សម្ព័ន្ធ​បក្ស​របស់លោក ម៉ា​ហា​ធារ ម៉ូ​ហា​ម៉េ​ត​ជាថ្មី​ម្តងទៀត ធ្វើ​ឲ្យ​សម្ព័ន្ធ​បក្ស​នេះ​ឈ្នះ​ការបោះឆ្នោត​ឆ្នាំ​២០១៨​។ ជា​កំឡុងពេល ដែល​ម៉ាឡេស៊ី​ជួប​ភាព​រំជើបរំជួល​នយោបាយ​ខ្លាំងណាស់ ដោយសារតែ​រឿងអាស្រូវ​ដ៏​ធំ​មហិមា ទាក់ទិន​នឹង​អំពើពុករលួយ​លួច​ប្រាក់​ជាតិ​រាប់ពាន់​លាន​ដុល្លារ របស់លោក​ណា​ជីប រ៉ា​ហ្សា​ក់ ដែលជា​មេដឹកនាំ​បក្ស UMNO​។​
​ក្រោយ​ឈ្នះឆ្នោត​កាលណោះ លោក​ម៉ា​ហា​ធារ ម៉ូ​ហា​ម៉េ​ត បាន​សន្យាថា​លោក​ចាស់​ហើយ លោក​ធ្វើ​នាយករដ្ឋមន្ត្រី​តែមួយ​រយៈ​តូច​ប៉ុណ្ណោះ ហើយនឹង​ផ្ទេរតំណែង​នេះ​ទៅ​លោក​អាន់​វ៉ា អ៊ីប្រាហ៊ីម​។ តែ​ទីបំផុត​លោក​ម៉ា​ហា​ធារ ម៉ូ​ហា​ម៉េ​ត បាន​ក្រឡាស់សំដី​ខ្លួន ធ្វើ​ឲ្យ​សម្ព័ន្ធភាព​រវាង​លោក និង​លោក អាន់​វ៉ា អ៊ីប្រាហ៊ីម ត្រូវ​រលំរលាយ​ក្នុង​រយៈពេល​ប្រមាណ​២២​ខែ​។ រដ្ឋាភិបាល​រង្គោះរង្គើរ បោះឆ្នោត​សភា​សាជាថ្មី បានធ្វើ​ឲ្យ​គណបក្ស UMNO ត្រលប់មក​កាន់អំណាច​វិញ​។ តែ​បញ្ហា​អស្ថិរភាព​នយោបាយ​នៅតែមាន​ដដែល រហូត​ឈាន​មកដល់​ការបោះឆ្នោត​មុន​អាណត្តិ​កាល ពី​ចុង​សប្តាហ៍​កន្លងទៅនេះ​។​

​ដោយឡែក​ជ្រុង​សេដ្ឋកិច្ចជាតិ​វិញ លោកនាយក​រដ្ឋមន្ត្រី​ថ្មី​នេះ បាន​លើកឡើងថា សេដ្ឋកិច្ច និង​អតិផរណា​នឹង​ក្លាយទៅជា​ក្តីកង្វល់​ជាបឋម​ដែល​តម្រូវឱ្យ​ដោះស្រាយ​ជា​ចាំបាច់​។ ការលើកឡើង​របស់លោក​អាន់​វ៉ា ត្រូវបាន​លោក​បណ្ឌិត​ជេ​ម ជីន​(Dr James Chin)​សាស្ត្រាចារ្យ​សិក្សា​អំពី​មុខវិជ្ជា​ស្តីពី​អាស៊ី នៅឯ​សកល​វិទ្យាល័យ​តា​ស្មា​នី​យ៉ា​( University of Tasmania) បានលើកឡើង​បែប​សំអាង​ហេតុផល​ដែរ​ថា លោក​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ប្រសិនបើ​លោក​អាន់​វ៉ា​ប្រព្រឹត្ត​ខ្លួន​ដូច​ការស្បថ​មុខ​ព្រះមហាក្សត្រ​មែន​នោះ លោក​ពិតជា​ឆក់​ស្រូបយក​បេះដូង​របស់​ពលរដ្ឋ​ម៉ាឡេស៊ី​បាន ដោយ​មិន​គិតថា ពួកគេ​បោះឆ្នោត​ដោយ​របៀប​ណា​ក្តី​។​
​គ្រាន់តែ​ទីផ្សារ​ភាគហ៊ុន​ម៉ាឡេស៊ី បន្ទាប់ពី​ការតែងតាំង​លោក​អាន់​វ៉ា​អ៊ីប្រាហ៊ីម​ជា​នាយករដ្ឋមន្ត្រី​ថ្មី​ភ្លាម តម្លៃ​ផ្សារ​ហ៊ុន​បាន​លោត​ឡើងដល់​ទៅ​១.៨​ភាគរយ​ទល់នឹង​រូបិយ​បណ្ណ​ដុល្លារ​អាម៉េរិក​។​

លោក​បណ្ឌិត​ជេ​ម ជីន​បានលើកឡើង​បន្តទៀតថា លោក​អាន់​វ៉ា ត្រូវការ​រៀបចំ​ធ្វើកំណែទម្រង់​ពី​ថ្នាក់ក្រោម​ឡើងមក​លើ (​អភិក្រម​ពីក្រោម​ឡើងលើ​) នៅក្នុង​ជួរ​រដ្ឋាភិបាល​គាត់​ទើប​អាច​ស្តារ​នូវ​ស្ថេរភាព​នយោបាយ​បាន អ្វីដែល​សំខាន់​នោះ​ពោលគឺ ថា​តើន​រណា​ដែល​លោក​អាន់​វ៉ា​ត្រូវ​ជ្រើសរើស​ដាក់បញ្ចូល​នៅក្នុង​ជួរ​គណៈរដ្ឋមន្ត្រី​របស់​គាត់​។​​សរុបសេចក្តី​មក​ឃើញថា លោក​អាន់​វ៉ា អាច​ប្រឈមមុខ​ទៅនឹង​រឿង​ធំៗ​ចំនួន​២ ពោលគឺ ទី​១៖ បញ្ហា​ផ្ទៃ​ក្នុងនៃ​ក្របខណ្ឌ​អ្នកនយោបាយ​ផង​គ្នា ដែល​ក្នុងន័យ​សំដៅ​ទៅលើ​ពហុបក្ស​ដែល​គាត់​តែងតែ​លើកឡើងថា គាត់​បើក​ចិត្ត​ទូលាយ​ចំពោះ​បក្ស​តូចៗ​ណា​ដែល​ប្រាថ្នា​ចង់​ចូលរួម អាច​ចូលរួមបាន​ក្នុង​ជួរ​គណបក្ស​ចម្រុះ​ក្នុងន័យ​សំដៅ​លើកកម្ពស់​ផ្នែក​ការផ្សះផ្សារ​នយោបាយ​ជាតិ ព្រោះថា ប្រយោជន៍​ជាតិ​គឺជា​កន្សោម​អាទិភាព​ខ្ពស់បំផុត​នៅ​ពីលើ​គណបក្សនយោបាយ​ដូច​ព្រះមហាក្សត្រ​របស់​ម៉ាឡេស៊ី​ទ្រង់​បានលើកឡើង​នៅពេល​ដែលមាន​ភាពជាប់គាំង​នយោបាយ​ក្រោយ​ការបោះឆ្នោត​ថ្មីៗ​នេះ ដែល​ជម្រើស​ចុងក្រោយ​គឺ​ជោគជ័យ​បាន​ទៅលើ​លោក​អាន់​វ៉ា​ឡើងជា​នាយករដ្ឋមន្ត្រី​តែម្តង​។ ទី​២៖ គឹ​ព្យាយាម​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ចជាតិ ព្រោះថា សេដ្ឋកិច្ចជាតិ​ជា​រឿង​ស្លាប់​រស់​របស់​ជាតិ​និង​ជីវភាព​ប្រជាពលរដ្ឋ​ទូទៅ​បន្ទាប់ពី​ទើប​ងើបឡើង​មកវិញ​ពី​កូ​វីដ​១៩ ដូច​បណ្តា​ប្រទេស​នានា​ក្នុង​ពិភពលោក​តែងតែមាន​កម្មវិធី​ស្តារឡើងវិញ​របស់ខ្លួន​នោះ​។​

​ផ្អែក​តាម​ការអង្កេតរ​បស់​ក្រុមអ្នកតាមដាន​អំពី​កិច្ចការ​នយោបាយ​និង​សង្គម​របស់​ប្រទេស​ម៉ាឡេស៊ី​បានបង្ហាញ​ជា​ទឡ្ហីករណ៍​ថា អ្វីដែល​លោក​អាន់​វ៉ា​អ៊ីប្រាហ៊ីម​ត្រូវ​ប្រយ័ត្នប្រយែង​នៅក្នុង​ដំណាក់កាល​នៃ​ការឡើង​កាន់អំណាច​នាពេលនេះ​ពោលគឺ ការវះកាត់​សាច់​ស្អុយ​ចេញ​(​ចំណុចរសើប​របស់​ក្រុមមន្ត្រី​ដុះ​ស្លែ​) ដែល​នៅក្នុង​បញ្ហា​រសើប​ទាំងអស់នោះ​រួមមាន​អំពើពុករលួយ​ចាក់​ឬ​ស​ជ្រៅ​ក្នុងសង្គម​, បញ្ហា​ជាតិ​សាសន៍​ផ្ទៃក្នុង​, និង​បញ្ហា​សាសនា ។ ថ្វី​ត្បិត​ថា ប្រទេសមួយ​នេះ​ជា​ប្រជាជាតិ​កាន់សាសនា​ឥស្លាម​បែប​និយម​កណ្តាល​ក៏ពិតមែន ប៉ុន្តែ​ក៏មាន​អំបូរ​ភាគតិច​ច្រើន​ណាស់ដែរ ជាពិសេស​គឺ​អំបូរ​ចិន​តែម្តង ជាហេតុ​ធ្វើឱ្យមាន​ការពិបាក​ក្នុង​ការធ្វើ​វិសុទ្ធកម្ម​ជាតិ​សាសន៍​ណាស់​។​រឿងរ៉ាវ​ដ៏​ចាក់ស្រេះ​ជ្រៅ​បែបនេះហើយ បានធ្វើឱ្យ​អ្នកនយោបាយ​មុនៗ ទប់​មិន​ចង់​ជាប់​នៅក្នុង​អំណាច​បានយូរ​ឡើយ ខ្លះ​រហូត​រលូត​ពាក់កណ្តាល​អាណត្តិ​ក៏សឹងមាន​ដែរ តាមរយៈ​សេណា​រី​យ៉ូន​យោ​បាយ​ជាដើម​។​​នៅក្នុង​ចំណោម​រឿង​ដ៏​រសើប​ទាំង​៣ ដូច​បាន​រៀបរាប់​ខាងលើ​នោះ មានរឿង​រសើប​បំផុត​ចំនួន​ពីរ​ដែល​លោក​អាន់​វ៉ា ទំនងជា​មានការ​ប្រយ័ត្នប្រយែង​ខ្លាំង​ក្នុងការ​វះកាត់​នោះ​ពោលគឺ ទី​១​គឺ​៖​ជាតិ​សាសន៍ ហើយ​ទី​២​គឺ​៖​សាសនា​នេះឯង​។​a anva elect1 a anva a anva