» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11126 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701297 នាក់

ប្រជាជន​ហ្វីលីពីន រាប់ពាន់នាក់ ត្រូវ​ជម្លៀស​ចេញពីផ្ទះ​សម្បែង​ដោយសារ​ព្យុះភ្លៀង​

 

​ហ្វីលីពីន​៖ ពលរដ្ឋ​ហ្វីលីពីន​ប្រមាណ ២៥,០០០​នាក់ ត្រូវបាន​ជម្លៀស​ចេញពី​ទីលំនៅ​ទៅរក​ទីកន្លែង​សុវត្ថិភាព​នៅ​ថ្ងៃ​ច័ន្ទ​ទី​២៦​តុលា ខណៈដែល​ព្យុះ ម៉ូ​ឡាវ (Molave) បាន​បោកបក់​ដោយ​បង្កឱ្យមាន​ជា​ទឹកជំនន់ ការ​រអិល​បាក់​ដី ប៉ើង​ដំបូលផ្ទះ និង​ដាច់​ចរន្តអគ្គិសនី​ជាដើម​។ a philipin2 

​អ្នក​ព្យាករណ៍​របស់​រដ្ឋាភិបាល​ហ្វីលីពីន​បានឱ្យដឹងថា ព្យុះ​ម៉ូ​ឡាវ​កំពុង​បក់​ទៅ​ទិស​ខាងលិច​ក្នុង​ល្បឿន ២៥ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ហើយ​គេ​រំពឹងថា​វា​នឹង​ចាប់ផ្តើម​បក់​ចេញ​ផុតពី​ប្រទេស​ហ្វីលីពីន ចូលទៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​នៅ​ថ្ងៃ​ចន្ទ​នេះ​ផងដែរ​។ ​ការិយាល័យ​ឧតុនិយម​ហ្វីលីពីន​បាន​រាយការណ៍​ថា ព្យុះ​ម៉ូ​ឡាវ​នេះ បាន​បង្ក​ជា​ផលប៉ះពាល់​ដល់​ប្រជាជន​ជាង ៩០០,០០០​នាក់ មុនពេល​វា​បក់​ចេញ​ផុតពី​ប្រទេស​ហ្វីលីពីន នៅ​ម៉ោង​ប្រហែល ៨​ព្រឹក​ថ្ងៃ​អង្គារ​។
​ចំណែក​ការិយាល័យ​ឧតុនិយម​វៀតណាម​ក៏បាន​ឱ្យដឹង​ដែរ​ថា តំបន់​ភាគ​ខាងជើង​នៃ​តំបន់​ខ្ពង់រាប​កណ្តាល​របស់​ប្រទេស​វៀតណាម ដែលជា​កន្លែង​ផលិត​កាហ្វេ​របស់​ប្រទេស​នេះ នឹងមាន​ភ្លៀង​ធ្លាក់​ដល់​ទៅ ២០០​មី​ល្លី​ម៉ែត្រ ចាប់ពី​ល្ងាច​ថ្ងៃ​អង្គារ​នេះ​។

​គួរ​ជម្រាប​ដែរ​ថា អាជ្ញាធរ​វៀតណាម​បាន​ជម្លៀស​ប្រជាជន​តំបន់​ភាគ​កណ្តាល​ជិត ១,៣​លាន​នាក់ ក្នុង​រយៈពេល ៧​ថ្ងៃ​ចុង​ក្រោយនេះ ខណៈដែល​ប្រទេស​វៀតណាម ត្រូវបាន​វាយប្រហារ​ដោយ​ព្យុះ​សូ​ឌែ​ល ហើយ​ឥឡូវនេះ​កំពុង​ត្រៀម​រង​ផលប៉ះពាល់​ដោយ​ព្យុះ​ម៉ូ​ឡាវ បន្ថែមទៀត​។a philipin a philipin1 a philipin3 


​