» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11139 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701310 នាក់

អនុ​ពូ​ទីន​ទៅ​ប្រទេស​ចិន​ក្នុងពេល​មេ អ៊ុយ​ក្រែ​ន​ទៅ​អាមេរិក​

​រុស្ស៊ី​អ៊ុ​ក្រែ​ន​៖​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​ឡេ​ន​ស្គី បាន​ប្រាប់​សាធារណជន​តាម​បណ្តាញ​សង្គម​twitter​យ៉ាងខ្លី​ថា «​លោក​អញ្ជើញ​ទៅ​សហរដ្ឋអាមេរិក​ដើម្បី​ពង្រឹងសមត្ថភាព​ប្រយុទ្ធ​និង​ការពារជាតិ​អ៊ុយ​ក្រែ​ន​»​។​លេខាធិការ​សារព័ត៌មាន​សេត​វិមាន Karine Jean-Pierre បានបញ្ជាក់​អំពី​ដំណើរ​ទស្សនកិច្ច​នេះ ដោយ​និយាយថា លោក​ប្រធានាធិបតី Biden បាន​អញ្ជើញ Zelensky ទៅកាន់​ទីក្រុង​វ៉ាស៊ីនតោន​។ លោក Jean-Pierre បាន​និយាយថា “​ដំណើរ​ទស្សនកិច្ច​នេះ​នឹង​បញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​ឥត​ងាករេ​របស់​អាមេរិក​ក្នុង​ការជួយ​អ៊ុយ​ក្រែ​ន​ឱ្យបាន​យូរ​តាម​ដែល​ចាំបាច់ តាមរយៈ​ជំនួយ​ផ្នែក​សេដ្ឋកិច្ច មនុស្សធម៌ និង​យោធា​”​។​a china russy 

​នេះ​ជា​ដំណើរ​ទស្សនកិច្ច​បរទេស​លើកដំបូង​របស់លោក Zelensky ចាប់តាំងពី​រុស្ស៊ី​បាន​បើក​ប្រតិបត្តិការ​យោធា​នៅ​អ៊ុយ​ក្រែ​ន​កាលពី​ចុងខែ​កុម្ភៈ​។​ក្នុងចំណោម​ជំនួយ​របស់​ប្រទេស​ប​ច្ចិ​ម​លោក គឺ សហរដ្ឋអាមេរិក ជា​អ្នកផ្តល់ជំនួយ​ធំ​និង​ច្រើន​ខ្លាំងជាងគេ​។ ពេលនេះ បើតាម​ប្រភពព័ត៌មាន​សុំ​មិន​បញ្ចេញ​អត្ត​សញ្ញា​ពី​សំណាក់​អ្នកទទួលខុសត្រូវ​ជាន់​ខ្ពស់​អាមេរិក គឺ រដ្ឋបាល​អាមេរិក​នឹង​ផ្តល់ជំនួយ ជិត ២ ពាន់​លាន​ដុល្លារ បន្ថែមទៀត​ដល់​អ៊ុយ​ក្រែ​ន ហើយ​និង​ផ្តល់​ប្រព័ន្ធ​បាញ់​មី​ស៊ី​ល និង​គ្រាប់​មី​ស៊ី​ល Patriot ដ៏​មាន​ប្រសិទ្ធិភាព​របស់​អាមេរិក ទៀត​។ សហរដ្ឋអាមេរិក​កម្រ​នឹង​ផ្តល់​ប្រព័ន្ធ​ខែល​ការពារ​មី​ស៊ី​ល Patriot ឲ្យ​ទៅ​ប្រទេស​ណា​ផ្សេង​ឡើយ​។ អាវុធ​នេះ គឺជា​គ្រឿង​ច្បាំង​ការពារ​ខ្លួន​ដែល​អ៊ុយ​ក្រែ​ន​ទាមទារ​ចង់​បានជា​យូរណាស់​មកហើយ ដើម្បី​យកទៅ​ទប់ទល់​សង្គ្រាម​ឈ្លានពាន និង​ផ្ញា​ញ់​រុស្ស៊ី​របស់លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន​។​​ដូច្នេះ ដំណើរ​ទស្សនកិច្ច​រប​ស់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ទៅ​សហរដ្ឋអាមេរិក បើ​គិតពី​និមិត្តរូប​វិញ គឺ សំខាន់​ខ្លាំងណាស់ ទាំង​រូបភាព​ខាងក្រៅ ទិដ្ឋភាព​នយោបាយ និង​ទិដ្ឋភាព​ស្មារតី​យោធា​។​ អ្នកនាំពាក្យ​សេត​វិមាន​ប្រ​ធានា​ធ​បិ​តី​អាមេរិក បញ្ជាក់បន្ថែម​ដែរ​ថា សហរដ្ឋអាមេរិក​គាំទ្រ​និង​ជួយ​អ៊ុយ​ក្រែ​ន «​យូរ​តទៅទៀត តាម​ការចាំបាច់​» តាមរយៈ​ការ​ផ្តល់ជំនួយ​ខាង​សេដ្ឋកិច្ច មនុស្សធម៌ និង​យោធា​។​

​ចំពោះ​ក្រសែភ្នែក រុស្ស៊ី វិញ គឺ​មិន​សំឡឹង​ឃើញ​ពី​ផល​វិជ្ជមាន​ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ្សេ​ឡេ​ន​ស្គី នៅ​វ៉ាស៊ីនតោន ទេ​។ អ្នកនាំពាក្យ​វិមាន​ក្រេ​ម​ឡាំង លោក ឌី​មី​ទ្រី ប៉េ​ស្កូវ បាន​ប្រាប់​អ្នកកាសែត​នៅ​រដ្ឋធានី​ម៉ូ​ស្កូ ថា ការផ្តល់​អាវុធ​ទៅ​អ៊ុយ​ក្រែ​ន ពី​សំណាក់​មហាអំណាច​លោកខាងលិច គឺ​នឹង​នាំ​ឲ្យ​ជម្លោះ​កាន់តែ​ដុនដាប​ធ្ងន់ធ្ងរ សង្គ្រាម​កាន់តែ​សាហាវ​ឡើង ហើយ​និង​គ្មាន​ផល​ល្អ​ចំពោះ​អ៊ុយ​ក្រែ​ន​បន្តិច​ណា​សោះ​។​
​លោក ហ្សេ​ឡេ​ស្គី មិន​ស្នាក់នៅ​វ៉ាស៊ីនតោន យូរ​ទេ​។ តាម​គម្រោង នៅពេល​រសៀល​ថ្ងៃ​ពុធ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ត្រូវ​ជួបពិភាក្សា​ជាមួយនឹង​ប្រធានាធិបតី ចូ បៃ​ដិ​ន ពី​យុទ្ធសាស្ត្រ​យោធា និង​ដំណើរ​ការវិវឌ្ឍ​នៃ​សង្គ្រាម​នៅ​សមរភូមិ​អ៊ុយ​ក្រែ​ន​។ នៅពេល​ល្ងាច លោក ហ្សេ​ឡេ​ស្គី ត្រូវ​ថ្លែង​សុន្ទរកថា ចំពោះមុខ​សភាពេញអង្គ ដែល​សមាជិក​ព្រឹទ្ធសភា និង​សមាជិក​រដ្ឋសភា មក​ស្តាប់​ទាំងអស់គ្នា​តែម្តង​។​​នៅតែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ទេ នឹង​ដាច់​ឆ្នាំ​ចាស់​ចូលឆ្នាំថ្មី សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ក៏​ឈានចូល​ឆ្នាំ​ទី​២​ដែរ​។ អ៊ុយ​ក្រែ​ន សុំ​ជំនួយ​ពី​សហរដ្ឋអាមេរិក ចំនួន ៤៥ ពាន់​លាន​ដុល្លារ​បន្ថែមទៀត​។ ដូច្នេះហើយ ក្នុងការ​ប្រជុំ​សភា Congrès ល្ងាច​នេះ គឺ​ឱកាស​សំខាន់​ខ្លាំងណាស់ សម្រាប់​អនុញ្ញាត​ឲ្យ​លោក ហ្សេ​ឡេ​ស្គី ប​ញ្ជុះ​ប​ញ្ជូ​ល សមាជិកសភា​អាមេរិក​។​

​ក្នុងពេល​ជាមួយគ្នា​នោះដែរ​អនុប្រធាន​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​រុស្ស៊ី លោក Dmitry Medvedev បានធ្វើ​ដំណើរ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយ​ទៅកាន់​ប្រទេស​ចិន​កាលពី​ថ្ងៃទី ២១ ខែធ្នូ ។​អតីត​ប្រធានាធិបតី​រុស្ស៊ី លោក Dmitry Medvedev​បាន​ជួបពិភាក្សា​ជាមួយ​ប្រធានាធិបតី​ចិន Xi Jinping ដែល​ក្នុងនោះ​លោក​បាន​និយាយថា នឹង​ពិភាក្សា​អំពី​ជម្លោះ​អ៊ុយ​ក្រែ​ន​។​​តាម​ទីភ្នាក់ងារសារព័ត៌មាន Reuters បាន​ផ្សាយ​ថា លោក Medvedev​បាន​បង្ហោះ​វីដេអូ​មួយ​នៅលើ​បណ្តាញ Telegram ផ្ទាល់ខ្លួន​របស់គាត់ ដែល​បង្ហាញ​ពី​គាត់​ជួប​លោក Xi ថតរូប​ជាមួយគ្នា និង​ជួប​ជាមួយ​មន្ត្រី​ចិន​និង​រុស្ស៊ី​ជាច្រើនរូប​។​

​លោក Medvedev បាន​និយាយថា លោក​និង​លោក Xi បាន​ពិភាក្សា​អំពី​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ “​គ្មាន​ដែន​កំណត់​” របស់​ប្រទេស​ទាំងពីរ ក៏ដូចជា​បញ្ហា​អ៊ុយ​ក្រែ​ន​ផងដែរ​។ លោក​មិនបាន​ផ្តល់ព័ត៌មាន​លម្អិត​បន្ថែម​ទេ​។​​ទីភ្នាក់ងារសារព័ត៌មាន RIA Novosti របស់​រុស្ស៊ី នៅ​ថ្ងៃទី​២១ ខែធ្នូ បាន​ដកស្រង់​សេចក្តីថ្លែងការណ៍​របស់​លេខាធិការដ្ឋាន​រង​នៃ​ក្រុមប្រឹក្សាសន្តិសុខ​រុស្ស៊ី​ដែល​បាន​និយាយថា ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ចិន លោក Medvedev បាន​ផ្ញើ​សារ​ពី​ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin ទៅកាន់​លោក Xi​។ នៅក្នុង​លិខិត​នោះ មេដឹកនាំ​រុស្ស៊ី​បានទទួល​ស្គាល់​កម្រិត​នៃ​កិច្ចសន្ទនា និង​កិច្ចសហប្រតិបត្តិការ​ដែល​មិន​ធ្លាប់មាន​ពីមុនមក​រវាង​ប្រទេស​ទាំងពីរ ហើយ​បានបង្ហាញ​ពី​ទំនុកចិត្ត​លើ​ការអភិវឌ្ឍ​ទំនាក់ទំនង​ទ្វេភាគី និង​រវាង​បក្ស​កាន់អំណាច​ទាំងពីរ​។a china russy1

 


​