» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11318 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701489 នាក់

លោកស្រីយីងឡាក់ប្រើលិខិតឆ្លងដែនខ្មែរដើម្បីភៀសខ្លួន?!

 

 

ហុងកុង៖​ អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី​ យីងឡាក់​ ស៊ីណាវ៉ាត្រា​ ត្រូវបានរាយការណ៍ថា បានប្រើលិខិត ឆ្លងដែនកម្ពុជា​ ដើម្បីភៀសខ្លួនចេញពីប្រទេសថៃ​ នៅឆ្នាំ២០១៧ ។តែរាជរដ្ឋាភិបាលកម្ពុជាបានបដិសេធ។នេះ​បើ​តាម​សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន​ហុងកុង The South China Morning Post ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​០៩ មករា ។a ying luck 

ដំណឹង​អំពី​លិខិត​ឆ្លង​ដែន​ខ្មែរ​របស់​លោក​ស្រី យីងឡាក់ បាន​ធ្លាក់​ដល់​ដៃ​សារព័ត៌មាន​ហុងកុង តាម​រយៈ​ឯកសារ​ចុះ​ឈ្មោះ​របស់​លោក​ស្រី យីងឡាក់ ជា​នាយក​ក្រុមហ៊ុន P.T Corporation ​នៅ​ហុងកុង កាល​ពី​ខែ​សីហា​ឆ្នាំ​២០១៨​។នៅ​ក្នុង​ឯកសារ​ចុះ​ឈ្មោះ​ដែល​មាន​ហត្ថលេខា​របស់​លោក​ស្រី យីងឡាក់ នោះ ចន្លោះ​បំពេញ​ត្រង់​ចំណុច​លិខិត​ឆ្លងដែន​ត្រូវ​បាន​ចុះ​ថា Kingdom of Cambodia ឬ​ព្រះ​រាជាណាចក្រ​កម្ពុជា​។

លោក​ស្រី យីងឡាក់ ស៊ីណាវ៉ាត បាន​បាត់​ខ្លួន​យ៉ាង​អាថិ៍​កំបាំង ​ពី​ប្រទេស​ថៃកាលពី​ថ្ងៃទី២៥​សីហា​ឆ្នាំ​២០១៧​ ក្នុង​ថ្ងៃ​ដែល​តុលាការ​កំពូល​ថៃ​ចេញ​ដីកា​ចាប់​ខ្លួន​លោក​ស្រី​។ ​តុលាការ​កំពូល​ថៃ បាន​​សម្រេច​កាត់ទោសកំបាំងមុខ​លោកស្រី​​យីងឡាក់ ដោយ​ផ្តន្ទាទោស​​ឲ្យ​ជាប់ពន្ធនាគារ៥​ឆ្នាំ ពី​បទ​ធ្វេសប្រហែល នៅក្នុង​នយោបាយ​ឧបត្ថម្ភ​ស្រូវអង្ករ នៅក្នុង​ពេល​លោកស្រី ធ្វើ​ជា​នាយករដ្ឋមន្រ្តី ថៃ នៅ​ឆ្នាំ ២០១១តែអ្នកស្រីបានបដិសេធ។ឯកសាររបស់សាជីវកម្ម នៅហុងកុង​ បានបង្ហាញថា លោកស្រីយីងឡាក់​ អាយុ ៥១ឆ្នាំបានប្រើប្រាស់ លិខិតឆ្លងដែនកម្ពុជា​ ដើម្បីចុះបញ្ជីជានាយកតែមួយ គត់នៃក្រុមហ៊ុន PT Corporation Co ។

ឯកសារផ្សេងទៀតបានបង្ហាញថា​ លោកស្រីយីងឡាក់​ ត្រូវបានតែងតាំងជាប្រធានក្រុមហ៊ុន កុងស៊ុលកុងតឺន័រអន្តរជាតិ Shantou ដែលជាប្រតិបត្តិករកំពង់ផែ ដែលមានមូលដ្ឋាននៅ ខេត្តក្វាងទុងប៉ុន្តែគ្រាន់តែ​ ៤ខែបន្ទាប់ពីនាងបានបង្កើតក្រុមហ៊ុននេះ។

លោក​ Chong Ja Ian ជាសាស្រ្តាចារ្យនៃ គោលនយោបាយការបរទេស នៃសាកលវិទ្យាល័យជាតិសឹង្ហបូរីបាននិយាយថា “ប្រសិនបើវាជាលិខិតឆ្លងដែនផ្លូវការ [ជនកម្ពុជា] សំណួរគឺថាតើនរណាម្នាក់ ដូចលោកស្រីយីងឡាក់​ មានលិខិតឆ្លងដែន?” ប៉ុន្តែលោកបាននិយាយថា វាមានអត្ថន័យសម្រាប់លោកស្រី​ ក្នុងការទទួលបានវាពីព្រោះកម្ពុជា​ គឺជា “ជម្រើសងាយស្រួល … គ្រាន់តែឆ្លងកាត់ព្រំដែន” ។

តាំង​ពី​ថ្ងៃ​​បាត់​ខ្លួន​ពី​ប្រទេស​ថៃ​មក​ម្ល៉េះ(ឆ្នាំ២០១៧) សារព័ត៌មាន​ថៃ​បាន​ដាក់​ការ​សង្ស័យ​ថា កម្ពុជា​បាន​ជួយ​សម្រួល​ឲ្យ​លោក​ស្រីយីងឡាក់ ភៀស​ខ្លួនចេញ​ពី​ប្រទេស​។ កាសែត​បាងកក​ប៉ុស្តិ៍ បាន​វាយតម្លៃថា​លោក​ស្រី​យីងឡាក់អាច​ចាក​ចេញ​ពី​ប្រទេស​ថៃ៖ ទី​១ លោក​ស្រី​យីងឡាក់​​ធ្វើ​ដំណើរ​តាម​យន្ត​ហោះ​ឯកជន​ទៅ​កាន់​ព្រលាន​យន្ត​ហោះ​នៅ​ក្នុង​ខេត្ត​ត្រាត​ ជា​កន្លែង ដែល​លោក​ស្រី​ឆ្លង​កាត់​ព្រំដែន​ថៃ ចូល​មក​ក្នុង​ព្រំដែន​កម្ពុជា​ក្នុង​ខេត្ត​កោះកុង​ មុន​នឹងហោះ​ទៅ​កាន់​សិង្ហបុរី ហើយ​បន្ត​ទៅ​ឌូបៃ​។ ទី​២ លោក​ស្រីទំនង​​ធ្វើ​ដំណើរ​ចេញ​ពី​បាងកក​ទៅ​ខេត្ត​សាកែវ មក​ភ្នំពេញ និង​ចាក​ចេញ​ទៅ​សិង្ហបុរី ​ហើយ​បន្ត​ទៅ​ឌូបៃ។

 កាល​ពី​ឆ្នាំ​២០១៧ ​លោក​ស្រី យីងឡាក់​ក្រោយ​ការ​បាត់​ខ្លួន​ពី​ប្រទេស​ថៃ​ សម្តេច​ហ៊ុន​ សែន នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​បានអះអាង​​​ថា ​លោក​ស្រីយីង ឡាក់​ អតីត​នាយក​រដ្ឋ​មន្ត្រី​ថៃ មិន​បាន​ប្រើ​ប្រាស់​ប្រទេស​កម្ពុជា ដើម្បី​គេច​ខ្លួន​ឡើយ​។សូមបញ្ជាក់ថាកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨គេបានឃើញលោកថាក់ស៊ីន ស៊ីណាវ៉ាត្រា និងប្អូនស្រី លោកស្រីយីងឡាក់អតីតនាយករដ្ឋមន្ត្រីថៃ បានបង្ហាញវត្តមាននៅក្នុងប្រទេសសិង្ហបុរី ស្ថិតនៅហាងលក់គុយទាវសាច់គោយីហោ Thaksin Beef Moodle ។a ying luck1 a ying luck2