» ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 448 នាក់

ម្សិលមិញ 5304 នាក់

សរុប 14139974 នាក់

ស្តេច​ប្រដាល់​ហ្វីលីពីន​ទទួល​ការតែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​

 

​ប្រទេស​ហ្វីលីពីន​៖​ស្តេច​ប្រដាល់សកល​ជនជាតិ​ហ្វីលីពីន និង​ជាស​មា​ជិ​ព្រឹទ្ធសភា​លោក ម៉ា​នី ប៉ាក់​គី​អាវ (Manny Pacquiao )​បានទទួល​នូវ​ការតែងតាំង​ពី​គណបក្ស PDP -Laban ដែលជា​គណបក្សកាន់អំណាច ដើម្បី​ឈរឈ្មោះ​ជា​បេក្ខភាព​ប្រធានាធិបតី​សម្រាប់​ការបោះឆ្នោត​នៅក្នុង​ឆ្នាំ​២០២២​ហើយ​។​a du tater 

​សកម្មភាព​ខាងលើ​កើតឡើង​ប៉ុន្មាន​ថ្ងៃ​ក្រោយពី​គណបក្សប្រឆាំង​បានសម្រេច​ជ្រើសរើស លោក Christopher “Bong” Go ដែលជា​ជំនួយការ​យូរ​ឆ្នាំ​របស់​ប្រធានាធិបតី Duterte ធ្វើជា បេក្ខភាព​សម្រាប់​ប្រកួតប្រជែង​តំណែង​ប្រធានាធិបតី ចំណែក​លោក Duterte នឹង​ធ្វើជា​បេក្ខភាព​អនុ​ប្រធានាធិបតី ។​
​សារព័ត៌មាន The Guardian បាន​ដកស្រង់​សម្តី​សមាជិក​ព្រឹទ្ធសភា​ហ្វីលីពីន Manny Pacquiao បាន​និយាយ​នៅ​ថ្ងៃទី​១៩​ខែកញ្ញា​ថា​“ ខ្ញុំ​ជា​អ្នក​ប្រដា​ល់ហើយ​ខ្ញុំ​តែងតែ​ជា​អ្នក​ប្រដាល់​នៅក្នុង​និង​ក្រៅ​សង្វៀន​។​

ខ្ញុំ​ទទួលយក​ការតែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​ហ្វីលីពីន​”​។​លោក​Pacquiao​អាយុ​៤២​ឆ្នាំ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​អ្នក​ប្រដាល់​ដ៏​អស្ចារ្យ​ម្នាក់​គ្រប់ពេល​បន្ទាប់ពី​អាជីព​ប្រកួត​អស់​រយៈពេល​២៦​ឆ្នាំ​។​Pacquiao​ធ្លាប់ជា​សម្ព័ន្ធមិត្ត​រប​ស់​ប្រធានាធិបតី​បច្ចុប្បន្ន​លោក​RodrigoDuterte​។​ប៉ុន្តែ​ទំនាក់ទំនង​បាន​ធ្លាក់ចុះ​នាពេល​ថ្មីៗ​នេះ​។ កាលពី​ខែកក្កដា​Pacquiao​ត្រូវបាន​ដកចេញ​ពី​តំណែង​ជា​មេដឹកនាំ​គណបក្ស PDP-Laban ដែល​កំពុង​កាន់អំណាច​មិនយូរប៉ុន្មាន​បន្ទាប់ពី​រិះគន់​ប្រធានាធិបតី​Duterte​ចំពោះ​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ​និង​គោលនយោបាយ​របស់លោក​ចំពោះ​ប្រទេស​ចិន​។​លោក​បាន​គំរាម​ដាក់ពន្ធនាគារ​ម​ន្ត្រី​ពុករលួយ​។​ប៉ា​គី​អៅ​( Pacquiao)​បាន​ព្រមាន​ថា​៖ «​ពេលវេលា​របស់​អ្នក​បាន​ចប់​ហើយ​។​

​ថ្វីបើ​មាន​ប្រជាប្រិយភាព​តែ​លោកប៉ា​គី​អៅ​៩Pacquiao)​នៅតែ​ត្រូវបាន​នាំមុខ​ដោយ​លោកស្រី​សា​រ៉ា​ឌុយ​ទឺ​តេ​កា​ព្យោ​(Sara Duterte-Carpio)​កូនស្រី​របស់លោក​ឌុយ​ទឺ​តេ​(Duterte)​ក្នុង​ការស្ទង់មតិ​សម្រាប់​បេក្ខជន​ប្រធានាធិបតី​ដែលមាន​ភាពលេច​ធ្លោ​បំផុត​។​តែ​លោកស្រី Sara Duterte-Carpio គ្មាន​បំណង​ឈរឈ្មោះ​ជា​ប្រធានាធិបតី​ឡើយ​។ អ្នកនាំពាក្យ​របស់លោក​ស្រី​បាន​និយាយ​នៅ​ថ្ងៃទី​១៦​ខែកញ្ញា​ថា​លោកស្រី​នឹង​ឈរឈ្មោះ​បោះឆ្នោត​ជា​អភិបាលក្រុង​ដា​វ៉ា​វ​នៅ​ឆ្នាំ​២០២២​។ យោងតាម​ប្រភព​ដដែល​លោក Sebastian Duterte ដែល​ត្រូវជា​ប្អូនប្រុស​ពៅ​របស់​លោកស្រី Duterte-Carpio នឹង​ឈរឈ្មោះ​ជា​អនុប្រធាន​ចៅហ្វាយក្រុង​។

យោងតាម​Guardian​សមាជិក​ព្រឹទ្ធសភា​ដ៏​មាន​ប្រជាប្រិយភាព​លោក​ម៉ា​នី ប៉ាក់​គី​អាវ ធ្លាប់ជា​សម្ពន្ធមិត្ត​ជិតស្និទ្ធ​និង​គាំទ្រ​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​របស់​ប្រធានាធិបតី​ឌុយ​ទឺ​តេ Duterte ។ ប៉ុន្តែ​ការដែល​លោក​ប៉ាក់​គី​អាវ​ចោទប្រកាន់​រដ្ឋាភិបាល របស់​ប្រធានាធិបតី Duterte ពុករលួយ​និង​មាន​គោលនយោបាយ​ស្និទ្ធ​ជាមួយ​ចិន បង្ក​ឲ្យ​មាន​វិវាទ​យ៉ាងខ្លាំង​រវាង លោក​ប៉ាក់​គី​អាវ នឹង​លោក​ប្រធានាធិបតី​Duterte ៕a du tate