» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7606 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697777 នាក់

នាយករដ្ឋមន្ត្រី​អង់គ្លេស​ចុះ​ពង្រឹង​សម្ពន្ធភាព​និង​ប្រកាស​ជួយ​កាំជ្រួច​ដល់​អ៊ុយ​ក្រែ​ន​

​ចក្រភព​អង់គ្លេស​៖ នាយករដ្ឋមន្ត្រី​អង់គ្លេស លោក Rishi Sunak បាន​អញ្ជើញ​ទៅ​ទស្សនា​មូលដ្ឋាន​យោធា TAPA តំបន់ Tapa ប្រទេស​អេ​ស្តូ​នី (Estonia) កាលពី​ថ្ងៃ​ចន្ទ ទី​១៩ ខែធ្នូ ឆ្នាំ​២០២២ ដោយបាន​ជួប​ជជែក និង​ពិភាក្សា​ជាមួយ​កងកម្លាំង NATO និង​កងទ័ព​ចក្រភព​អង់គ្លេស (Royal Hussars) និង​បាន​ចូលរួម​អាហារ​ពេល​ល្ងាច​ក្នុង​រដូវ​កាល​បុណ្យ​ណូ​អ៊ែ​ល ។a army gb1

​ដំណើរ​ទស្សនកិច្ច​រប​ស់លោក Sunak ទៅកាន់​ប្រទេស​អេ​ស្តូ​នី បាន​ធ្វើឡើង​បន្ទាប់ពី​លោក​បាន​ជួប​ជាមួយ​សម​ភាគី​ប្រទេស​តំបន់​ណ័​រ​ឌី​ក (Nordic) និង​តំបន់​បាល់​ទិ​ក (Baltic) រួម​ជាមួយនឹង​ប្រទេស​ហូ​ឡង់ នៅឯ​កិច្ចប្រជុំ​កំពូល​នៃ​កងកម្លាំង​បេសកកម្ម​រួមគ្នា (JEF) ក្នុង​រដ្ឋធានី Riga ប្រទេស​ឡា​ត​វី (Latvia) ។​កិច្ចប្រជុំ​កំពូល (JEF) ដឹកនាំ​ដោយ​ចក្រភព​អង់គ្លេស បានកំណត់​រចនាសម្ព័ន្ធ​ដើម្បី​ឆ្លើយតប​យ៉ាង​រហ័ស​បំផុត ជុំវិញ​វិបត្តិ​នៅ​ទឹកដី​អឺរ៉ុប​ខាងជើង រួមមាន ប្រទេស​ដា​ណឺ​ម៉ាក អេ​ស្តូ​នី ហ្វាំ​ង​ឡង់ អ៊ី​ស្លង់ ឡា​ត​វី លី​ទុយ​អា​នី ហូ​ឡង់ ន័​រវេ​ស និង​ប្រទេស​ស៊ុយអែត ។​ដោយឡែក នៅ​ថ្ងៃ​ចន្ទ ដើម​សប្តាហ៍​ដដែល​នេះ អំឡុង​បណ្តា​មេដឹកនាំ​ប្រទេស​លោកខាងលិច​កំពុង​ជួបប្រជុំគ្នា ក្នុងប្រទេស​ឡា​ត​វី ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ក៏បាន​ស្នើរ​សុំ​ការផ្គត់ផ្គង់​ប្រព័ន្ធ​សព្វាវុធ​បន្ថែម ដើម្បី​ជួយ​បញ្ចប់​ជម្លោះ​ឱ្យបាន​ឆាប់ ។​

​ក្រៅពី​ប្រទេស​ខាងលើ​ទីភ្នាក់ងារសារព័ត៌មាន Ukrinform បានចេញ​ផ្សាយ កាលពី​ថ្ងៃអាទិត្យ ទី​១៨ ខែធ្នូ ថា ចក្រភព​អង់គ្លេស បាន​អះអាង អំពី​ការបញ្ជូន​មី​ស៊ី​ល​នាំ​ផ្លូវ ប្រភេទ Brimstone 2 ទៅកាន់​ប្រទេស​អ៊ុយ​ក្រែ​ន ដែលជា​ផ្នែក​មួយ នៃ​កញ្ចប់​ជំនួយ​យោធា​របស់​ក្រុង​ឡុង​ដ៍​។​ក្រសួង​ការពា​ជាតិ ចក្រភព​អង់គ្លេស បាន​សរសេរ នៅលើ​បណ្ដាញ​សង្គម​ធ្វី​ធើរ ថា ចក្រភព​អង់គ្លេស បានសម្រេច​ផ្ដល់​មី​ស៊ី​ល Brimstone 2 ដែលជា​ប្រភេទ​មី​ស៊ី​ល​នាំ​ផ្លូវ​ជាក់លាក់​មួយ បញ្ជូនទៅ​ឲ្យ​កងទ័ព​ការពារ​ទឹកដី​របស់​អ៊ុយ​ក្រែ​ន ហើយ​នេះ​ក៏​ជា​ផ្នែក​មួយ នៃ​កញ្ចប់​ជំនួយ​សន្ដិសុខ​របស់​ក្រុង​ឡុង​ដ៍ ផងដែរ​។ កញ្ចប់​ជំនួយ​នេះ នឹង​តួនាទី​យ៉ាងសំខាន់ សម្រាប់​ការបញ្ឈប់​ល្បឿន វាយ​រុលទៅមុខ ពី​កម្លាំង​ទាហាន​រុស្ស៊ី​។​

​បើតាម​សេចក្ដីរាយការណ៍ បាន​អះអាង ថា មី​ស៊ី​ល Brimstone 2 ចុងក្រោយបង្អស់​របស់​ចក្រភព​អង់គ្លេស មាន​សមត្ថភាព​ខ្លាំង​ជាង​មុន​ទ្វេដង ហើយ​ត្រូវ​បានផ្តល់ ទៅ​ឲ្យ​កងទ័ព​ការពារ​ទឹកដី​របស់​អ៊ុយ​ក្រែ​ន​។ ប្រព័ន្ធ​មី​ស៊ី​ល​ប្រភេទ​នេះ អនុញ្ញាតឱ្យ​កាំជ្រួច​ស្កែ​ន ទៅលើ​សមរភូមិ និង ជ្រើសរើស អំពី​គោលដៅ​សមស្រប​បំផុត ខណៈ​កំពុង​ពិនិត្យ​លើ​យាន​ស៊ីវិល ឬ ឧបករណ៍​យោធា​មិនសូវ​សំខាន់​។​ចាប់តាំងពី​ក្រុង​មូ​ស្គូ បានប្រកាស​ធ្វើសង្គ្រាម ប្រឆាំងនឹង​អ៊ុយ​ក្រែ​ន រហូតមកដល់​ពេលនេះ ចក្រភព​អង់គ្លេស បាន​ផ្លាស់ប្ដូរ​នាយករដ្ឋមន្ដ្រី ចំនួន​៣​រូប​រួចមកហើយ ប៉ុន្ដែ​ប្រទេស​មហាអំណាច​បស្ចិម​លោក​មួយ​នេះ នៅតែ​ប្រកាន់​គោលជំហរ មិន​ងាក​ថយ នៅក្នុង​ការជួយ​ដល់​អ៊ុយ​ក្រែ​ន ដើម្បី​ការពារ​ទឹកដី និង សេរីភាព​របស់​ពួកគេ​។ ដូចគ្នា​និង​សកម្មភាព​របស់លោក បូរី​ស ច​ន​សុន អតិ​ទ​នាយករដ្ឋមន្ត្រី​មុន​ដែរនោះ លោក រី​ស៊ី ស៊ុន​ណាក់ (Rishi Sunak) នាយករដ្ឋមន្ដ្រី​បច្ចុប្បន្ន​របស់​ចក្រភព​អង់គ្លេស ក៏បាន​ធ្វើដំណើរ​ទៅ​ជួយ​មេដឹកនាំ​របស់​អ៊ុយ​ក្រែ​ន ដល់​រដ្ឋធានី​កៀវ ដើម្បី​ប្រកាស អំពី​គោលជំហរ​របស់​ប្រទេស​មហាអំណាច​បស្ចិម​លោក​មួយ​នេះ សម្រាប់​កិច្ច​គាំទ្រ ជួយ​ដល់​ប្រជាជន​អ៊ុយ​ក្រែ​ន​។a army gb a army gb2 (1) 

​