» លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន » រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6862 នាក់

ម្សិលមិញ 7206 នាក់

សរុប 20671502 នាក់

គ្រឿងញៀន​អុកឡុក​ប្រជាជន​អាហ្កានីស្ថាន​បេសកជន​អសប​រាយការណ៍​ពី​ការរំលោភ​សី​ទ្ធ​មនុស្ស​

​ប្រទេស​អាហ្កានីស្ថាន​៖ សមុទ្រ​មនុស្ស​ដែល​ប្រឡាក់​ប្រឡូក​ដោយ​គ្រឿងញៀន ហេ​រ៉ូ​អ៊ី​ន និង​ថ្នាំ​តំ​ហ្វេ​តា​មីន​ត្រូវគេ​ថត​បាន​នៅ​ពាសពេញ​លើ​ភ្នំ​មួយ ដែល​មើលឃើញ​ទីក្រុង​កា​ប៊ុល​ទាំងមូល ដែល​ក្នុងនោះ​មាន​អ្នកខ្លះ​ដេក​ក្រោម​តង់​បណ្ដោះអាសន្ន និង​ខ្លះទៀត​ដេក​ក្នុង​ភក់ជ្រាំ​ដ៏​កខ្វក់​។​​សត្វ​ឆ្កែ​ជាច្រើន​ក្បាល​ត្រូវគេ​មើលឃើញ​កំពុង​ឈរ​ក្បែរ​ម្ចាស់​ចាំ​ជក់​គ្រឿងញៀន ខណៈ​សាកសព​មនុស្ស​និង​សត្វ​ដែល​ញៀន​ថ្នាំ​ហួស​កម្រិត​ឃើញ​រាយប៉ាយ​នៅក្នុង​គំនរ​សំរាម​ស្អុយគគ្រុក​។​a afgan drug1 

​ការ​ញៀន​គ្រឿងញៀន​គឺជា​បញ្ហា​យូរ​មកហើយ​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ដែលជា​ប្រទេស​ផលិត​អាភៀន​និង​ហេ​រ៉ូ​អ៊ី​ន​ដ៏​ធំ​បំផុត​របស់​ពិភពលោក​ហើយ​ឥឡូវ​ជា​ប្រភព​ដ៏​សំខាន់​នៃ​មេ​តំ​ហ្វេ​តា​មីន​ប៉ុន្តែ​ភាពក្រីក្រ​ដែល​កំពុង​កើនឡើង​និង​សង្គ្រាម​ជាច្រើន​ទសវត្សរ៍​បានប្រែក្លាយ​ម​នុស្ស​រាប់លាន​នាក់​បន្ថែមទៀត​ទៅជា​អ្នកញៀន​ថ្នាំ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​។​​ចាប់តាំងពី​ការដួលរលំ​ទាំងស្រុង​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​បន្ទាប់ពី​ការដណ្តើម​អំណាច​យ៉ាង​តក់ក្រហល់​ដោយ​ពួក​តា​លី​បង់​កាលពី​ខែសីហា​ឆ្នាំ​២០២១​និង​ការបញ្ឈប់​ជា​បន្តបន្ទាប់​នៃ​ការផ្តល់​ហិរញ្ញប្បទាន​អន្តរជាតិ​គ្រួសារ​ជាច្រើន​ដែល​ធ្លាប់​ទទួលបាន​អាហារ​គ្រប់គ្រាន់​ត្រូវបាន​កាត់ផ្តាច់ ដោយ​បណ្តាលឱ្យ​មនុស្ស​ស្ទើរតែ​ទាំងអស់​មិនអាច​មានលទ្ធភាព​ទទួលបាន​ម្ហូបអាហារ​។​

​ជា​លទ្ធផល មនុស្ស​កាន់តែ​ច្រើនឡើងៗ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ បាន​ងាក​ទៅរក​ការប្រើប្រាស់​គ្រឿងញៀន​ដើម្បី​គេច​ពី​បញ្ហា​ក្រពះ​របស់​ពួកគេ ហើយ​រដ្ឋធានី​កា​ប៊ុល​ឥឡូវនេះ​ត្រូវបាន​ជ្រួត​ជ្រៀត​ដោយ​អ្នកញៀន​ថ្នាំ​ដែល​រស់នៅ​តាម​សួន លូទឹកស្អុយ ក្រោម​ស្ពាន និង​នៅលើ​ភ្នំ​៕ ទន្ទឹមគ្នា​នោះដែរ​បេសកជន​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​កិច្ចការ​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ឬ​ហៅ​កាត់​ថា (UNAMA) បាន​លើកឡើងថា ពួក​តា​លី​បង់​ដែល​កំពុង​កាន់អំណាច​គួរតែ​ទទួលខុសត្រូវ ចំពោះ​ការសម្លាប់ ការធ្វើ​ទារុណកម្ម ការចាប់ខ្លួន​តាម​អំពើ​ចិត្ត និង​អំពើ​ប្រព្រឹត្តិ​អមនុស្សធម៌​ដទៃទៀត​នៅក្រៅ​ប្រព័ន្ធតុលាការ អស់​រយៈពេល ១០ ខែ​ចាប់តាំងពី​ពួកគេ​ឡើងកាន់​អំណាច ។​

​សេចក្តីរាយការណ៍​រប​ស់ (UNAMA) បាន​បង្ហាញថា ការរំលោភបំពាន​រប​ស់​ក្រុម​តា​លី​បង់ គឺ​សំដៅ​ទៅលើ​បុគ្គល​មួយចំនួន រួមមាន ក្រុម​ដែល​ពាក់ព័ន្ធ​ជាមួយនឹង​រដ្ឋាភិបាល​ជាប់ឆ្នោត​ស្របច្បាប់ ក្រុម​អ្នកការពារ​សិទ្ធិមនុស្ស និង​អ្នកកាសែត លើសពីនេះ ក៏​មិនមាន​ការគោរព​ទៅលើ​សិទ្ធិ​ស្ត្រី​ផងដែរ​។​​ទាក់ទង​បញ្ហា​នេះ អ្នកនាំពាក្យ​ក្រុម​តា​លី​បង់ លោក ខា​រី យូ​សា​ហ្វ អា​ម៉ា​ឌី (Qari Yusuf Ahmadi) ក៏បាន​លើកឡើង​ដែរ​ថា អាជ្ញាធរ​តា​លី​បង់​នឹងធ្វើ​ការឆ្លើយតប​ចំពោះ​ការចោទប្រកាន់​នាពេល​ឆាប់ៗ​នេះ​។

​បេសកជន​របស់ (UNAMA) បាន​កត់ត្រា​អំពី​ការរំលោភ​សិទ្ធិមនុស្ស​មួយចំនួន​ទៅក្នុង​បញ្ជី​របស់ខ្លួន រួមមាន ការសម្លាប់​ក្រៅ​ប្រព័ន្ធតុលាការ​ចំនួន ១៦០​ករណី ការចាប់ខ្លួន​តាម​អំពើ​ចិត្ត​ចំនួន ១៧៨​ករណី និង​ការធ្វើ​ទារុណកម្ម​ចំនួន ៥៦​ករណី​។ ក្នុងចំណោម​ជនរងគ្រោះ​ពាក់ព័ន្ធ​នឹង​ការរំលោភ​សិទ្ធិមនុស្ស ក៏មាន​អ្នកសារព័ត៌មាន​ចំនួន ១៧៣​នាក់ រួមទាំង​ការចាប់ខ្លួន​តាម​អំពើ​ចិត្ត​ចំនួន ១២២​ករណី និង​ការគំរាមកំហែង​ចំនួន ៣៣​ករណី​។ ហើយ (UNAMA) ក៏បាន​សង្កត់ធ្ងន់​ទៅលើ​ការលុបបំបាត់​សិទ្ធិ​ស្ត្រី​។​​កំណត់ត្រា​ផ្សេងទៀត​របស់ (UNAMA) បាន​រកឃើញ​ដែល​រួមមាន ជន​ស៊ីវិល​ចំនួន ២,១០៦ នាក់​បាន​ស្លាប់ និង​រងរបួស ចាប់តាំងពី​ពួក​តា​លី​បង់​ឡើងកាន់​អំណាច​ដោយ​ចុង​កាណុង​នោះមក​៕a afgan drug a afgan drug2 a afgan drug3 


​