» នាយករដ្ឋមន្ត្រី​ថៃ​រួចខ្លួន​ពិការ​ដេញដោល​ទម្លាក់​តំណែង​ » តុលាការ​ទុ​ដាក​ឱ​សា​នុ​វាទ​៧​ថ្ងៃ​ឲ្យ​លោក ឌួង ឆាយ ប្រគល់​កូនស្រី​ទៅ​អតីត​ភរិយា​! » អភិបាលខេត្ត​កំពង់ចាម​បញ្ជា​ឲ្យ​ដក​លោ​កក ហែម គឹម​សាធ ពី​ប្រធានការិយាល័យ​រដ្ឋបាល និង​ហិរញ្ញវត្ថុ មកជា​មន្ត្រី​ដោយសារ​ពុករលួយ​រឿង​កែ​សំបុត្រកំណើត​! » អ្នកនាង​កុ​សុ​ម៉ា​និង​សាច់ញាតិ​ចូល​ពេទ្យ​ដោយសារ​ហាង​មួយ​នៅ​ខេត្ត​សីហនុ​! » ចាប់​ស៊ុតមាន់​វៀតណាម​ជាង ២៥ ០០០​គ្រាប់​ដែល នាំចូល​ខុសច្បាប់​ » បុរស​ជា​ប្តី ខឹង​ប្រពន្ធ​ទៅ​ដេក​ផ្ទះ​អ្នកជិតខាង បាន​ដុត​ផ្ទះ​ខ្លួនឯង​ឆេះ​ហ្មត់ » បង្ក្រាប​ទីតាំង​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់ នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ ខេត្តក្រចេះ​, ក្នុងពេល​ក្រុមហ៊ុន​បរទេស​នៅ​កម្ពុជា​រកបាន​មាស​ខ្ទង់​តោន​! » ឱនភាព​ពាណិជ្ជកម្មរ​វាង​កម្ពុជា​និង​ចិន​ក្នុង​រយះពេល​២​ខែ​ដំបូង​ឆ្នាំ​២០២៥ » មន្ត្រី​សាលាស្រុក​កងមាស ហែម គីម​សាទ កែ​សំបុត្រកំណើត អោយ​ប្រជាពលរដ្ឋ យកលុយ​ចំនួន ៣៦០​ដុល្លារ​! » ជប៉ុន ផ្តល់ជំនួយ​ជិត ២០​លាន​ដុល្លារ​ដល់​កម្ពុជា សម្រាប់​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម និង​ទឹកស្អាត​ » ស្ពាន​អាកាស «​មរតក​តេ​ជោ​» នឹង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ថ្ងៃទី​៧ ខែមេសា » បុរស​ម្នាក់​បង្កើត Facebook Page ក្លែងក្លាយ​ក្រោមរូបភាព​ផ្គត់ផ្គង់​សាច់​តាម​ហាង បោកប្រាស់​អ្នកដទៃ​ត្រូវបាន​ចាប់ខ្លួន​ » អ្ន​កកាសែត ៣​នាក់ ត្រូវបាន​ចាប់ឃុំខ្លួន​ករណី​កំហែង​យក ថ្នូរ​នឹង​ការមិន​ចុះផ្សាយ​ព័ត៌មាន​ » តើ​លោក​ឧបនាយក​រដ្ឋ​ម​ន្ក្រី​កើត​រិ​ទ្ធ​រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ​ម៍​គិត​យ៉ាងណារ​ករណីយ៍អតីតប្តីប្រពន្ធឧកញ៉ាឌួងឆាយ? » សាលក្រម​តុលាការ​ធម្មនុញ្ញ​ស្តារនីតិសម្បទា​ប្រមុខរដ្ឋស្តីទី​កូរ៉េខាងត្បូង​ឡើងវិញ​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1809 នាក់

ម្សិលមិញ 4250 នាក់

សរុប 16288684 នាក់

ហ្វីលីពីន​អះអាងថា​បាន​ឯកភាព​ជាមួយ​ចិន​បន្ធូ​បន្ថយ​ភាព​តានតឹង​ជាមួយ​ចិន​នៅ​សមុទ្ទ​អាមេរិក​ដក​កាំជ្រួច​ផ្លោង​ចេញ​វិញ​

​ប្រទេស​ហ្វីលីពីន​៖​ប្រព័ន្ធ​បាញ់​មី​ស៊ី​ល​ខ្នាត​មធ្យម​របស់​រដ្ឋាភិបាល​ក្រុង​វ៉ា​ស៊ី​តោន ដែល​ដាក់ពង្រាយ​នៅ​ហ្វីលីពីន នឹងត្រូវ​ដកយក​ទៅកាន់​ទឹកដី​សហរដ្ឋអាមេរិក​វិញ​។ នេះ​បើ​យោងតាម​ការប្រកាស​រប​ស់​អ្នកនាំពាក្យ​កងទ័ព​ហ្វីលីពីន លោក Louie Dema-ala នៅ​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០២៤​។​​លោក Louie បាន​ឲ្យ​ដឹងថា ប្រព័ន្ធ​មី​ស៊ី​ល​ខ្នាត​មធ្យម​នេះ ត្រូវបាន​ប្រើប្រាស់​នៅក្នុង​សមយុទ្ធ​រួមគ្នា​ជាច្រើន​រវាង​កម្លាំងយោធា​សម្ព័ន្ធមិត្ត​ទាំង​២ ហើយ​ការដាក់​ពង្រាយ​នេះ​ទៀតសោត បានធ្វើ​ឲ្យ​ចិន​មិន​សប្បាយចិត្ត​។ អ្នកនាំពាក្យ​ហ្វីលីពីន​រូបនេះ បាន​ប្រាប់​បន្តថា នៅ​អំឡុងពេល​ដាក់ពង្រាយ​សព្វាវុធ​ប្រភេទ​នេះ​នៅ​ភាគ​ខាងជើង​ប្រទេស​ហ្វីលីពីន សហរដ្ឋអាមេរិក​បាន​បង្រៀន​កងទ័ព​ក្រុង​ម៉ានីល​ឲ្យ​ចេះ​ប្រើប្រាស់ និង​ជួសជុល​ប្រព័ន្ធ​បាញ់​មី​ស៊ី​ល Typhon ដែលជា​សព្វាវុធ​អាច​បាញ់​មី​ស៊ី​ល​ខ្នាត​មធ្យម​ប្រភេទ SM-6 និង​ប្រភេទ Tomahawk​។​a china philipin1 

​លោក Louie បាន​បញ្ជាក់ថា បើតាម​គម្រោង ប្រព័ន្ធ​បាញ់​មី​ស៊ី​ល Typhon នឹងត្រូវ​ដឹកបញ្ជូន​ទៅ​សហរដ្ឋអាមេរិក​វិញ នា​ខែកញ្ញា​ខាងមុខ ឬក៏​លឿន​ជាង​នេះ​ក៏​ថា​បាន​។ លោក​បន្ថែមថា បច្ចុប្បន្ន អាមេរិក​កំពុង​ដឹក​សម្ភារៈ​មួយចំនួន​បណ្ដើរៗ​ហើយ ដែល​ត្រូវបាន​ប្រើប្រាស់​នៅក្នុង​សមយុទ្ធ Balikatan និង​សមយុទ្ធ Salaknib​។​រដ្ឋមន្ត្រី​ការពារ​ជាតិចិន លោក Dong Jun បាន​ព្រមាន​កាលពី​ខែមិថុនា​ថា ការអត់ធ្មត់​របស់​ចិន​មាន​ដែន​កំណត់​ចំពោះ​បញ្ហា​នៅលើ​សមុទ្រ​ចិន​ខាងត្បូង និង​ការដាក់​ពង្រាយ​មី​ស៊ី​ល​ប៉ា​លិ​ស្ទិ​ក​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។ ចិន បានចាត់ទុក​ការដាក់​ពង្រាយ​មី​ស៊ី​ល​របស់​អាមេរិក​នៅ​ហ្វីលីពីន គឺជា​ការបំផ្លាញ​ស្ថិរភាព និង​សន្ដិសុខ​ក្នុង​តំបន់​យ៉ាងធ្ងន់ធ្ងរ​ជាទីបំផុត ហើយ​បើ​សកម្មភាព​បែបនេះ​នៅតែ​បន្ត វា​នឹង​អាច​ដុតបំផ្លាញ​ភាគី​ណាមួយ​ជាក់​ជាមិនខាន​។​

​អា​ប្រកាស​នេះ​បាន​កើតឡើង​បន្ទាប់ពី ហ្វីលីពីន និង​ចិន កាលពី​ថ្ងៃ​អង្គារ ទី​២ ខែកក្កដា បាន​ឯកភាពគ្នា​ថា​នឹង​បន្ធូរបន្ថយ​ភាព​តានតឹង នៅ​សមុទ្រ​ចិន​ខាងត្បូង បន្ទាប់ពី​ការប៉ះទង្គិច​គ្នា​ដោយ​ហិង្សា​មួយ ក្នុង​តំបន់​ដែនទឹក​មាន​វិវាទ​កាលពី​ខែមិថុនា​កន្លងទៅ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន AFP​។​​ហ្វីលីពីន និង​ចិនប្រជាមានិត មាន​ជម្លោះ​ដែនទឹក​ជាមួយគ្នា​យូរណាស់​មកហើយ នៅ​ជុំវិញ​តំបន់​ថ្ម​ប៉ប្រះ​ទឹក Second Thomas Shoal​។ ប៉ុន្តែ​ការប៉ះទង្គិច​គ្នា កាលពី ខែមិថុនា គឺជា​ស្ថានការណ៍​ធ្ងន់ធ្ងរ​បំផុត​មួយ នៅក្នុង​ការប្រឈមមុខ​ដាក់គ្នា​រវាង​ឆ្មាំ​សមុទ្រ​នៃ​ប្រទេស​ទាំង​២​។ ហ្វីលីពីន​បាន​ចោទប្រកាន់​ឆ្មាំ​សមុទ្រ​ចិន​ប្រដាប់​ដោយ កាំបិត ដំបង និង​ពូថៅ​ថា បាន​ឡោមព័ទ្ធ​ទូក​ឆ្មាំ​សមុទ្រ​របស់ខ្លួន កាលពី​ថ្ងៃទី​១៧ ខែមិថុនា អំឡុង​បេសកកម្ម​ផ្គត់ផ្គង់​ឡើងវិញ​សម្រាប់​ទាហាន​ហ្វីលីពីន​មួយក្រុម​តូច ដែល កំពុង​ឈរជើង​លើ​ខ្មោច​នាវាចម្បាំង​មួយគ្រឿង នៅ​តំបន់​ថ្ម​ប៉ប្រះ​ទឹក Second Thomas Shoal​។​

​តាម​ភាគី​ហ្វីលីពីន ទាហាន​ហ្វីលីពីន​ម្នាក់​បាន​ដាច់​ម្រាមដៃ​មួយ ក្នុងការ​ប៉ះទង្គិច​គ្នា​ជាមួយ​បុគ្គលិក​ឆ្មាំ​សមុទ្រ​ចិន និង​បាន​ចោទថា​ឆ្មាំ​សមុទ្រ​ចិន​ថា​បាន​រឹបអូស​យក​កាំភ្លើង ហើយ​ធ្វើឱ្យ​ខូចខាត​ដល់​ទូក​៣​គ្រឿង ព្រមទាំង​បរិក្ខារ​មួយចំនួនទៀត​។ ក៏ប៉ុន្តែ ខាង​ទីក្រុង​ប៉េកាំង​វិញ​បាន​អះអាងថា​ឆ្មាំ​សមុទ្រ​របស់ខ្លួន​បានធ្វើ​សកម្មភាព​ប្រកបដោយ វិជ្ជាជីវៈ និង​បាន​បន្ទោស​ថា​ទីក្រុង​ម៉ានីល​គឺជា​អ្នកបង្ក​ឱ្យមាន​ការប៉ះទង្គិច​គ្នា​។​

​ប្រឈមមុខ​ភាព​តានតឹង​កាន់តែ​ឡើង​កម្ដៅ​នេះដែរ រដ្ឋលេខាធិការ​ក្រសួងការបរទេស​ហ្វីលីពីន លោកស្រី Theresa Lazaro និង​អនុរដ្ឋមន្ត្រី​ការបរទេស​ចិន លោក Chen Xiaodong បាន​ជួប​ពិភាក្សាគ្នា​ប្រកបដោយ​ភាពស្មោះត្រង់​កាលពី​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ​។ នេះ​ជាការ​បញ្ជាក់​របស់​ក្រសួងការបរទេស​ហ្វីលីពីន នៅក្នុង​សេចក្ដីថ្លែងការណ៍ មួយ ក្រោយ​កិច្ចពិភាក្សា​។ សេចក្ដីថ្លែងការណ៍​នេះ​ដដែល បានឱ្យដឹង​ដែរ​ថា​ភាគី​ទាំង​២​បានទទួល​ស្គា​ល់ពី​ភាពចាំបាច់​ក្នុង​ការស្ដារ​ការជឿទុកចិត្ត​គ្នា និង​កសាង​ទំនុកចិត្ត ឡើងវិញ ព្រមទាំង​បង្កើត​លក្ខខណ្ឌ​អំណោយផល ដើម្បី​រៀបចំ​ឱ្យមាន​កិច្ចសន្ទនា និង​ការទំនាក់ទំនង​គ្នា​ទៅវិញទៅមក​។​

​ប្រមុខ​យោធា​ហ្វីលីពីន បានឱ្យដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា លោក​ប្រធានាធិបតី Ferdinand Marcos Jr បាន​ណែនាំ​ដល់​កងកម្លាំងប្រដាប់អាវុធ ឱ្យ​បន្ធូរបន្ថយ​ភាព​តានតឹង​នៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង ស្របតាម​ការពិគ្រោះ​យោបល់​នាពេល​ថ្មីៗ​នេះ រវាង​ក្រុមមន្ត្រី​ចិន និង​ហ្វីលីពីន​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៤ ខែកក្កដា ឆ្នាំ ២០២៤​។​

​លោក Romeo Brawner បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា យោធា​បាន​រាយការណ៍​ជូន​ប្រធានាធិបតី​នូវ​ជម្រើស​ជាច្រើន អំពី​ប្រតិបត្តិការ​របស់ខ្លួន​នៅ​សមុទ្រ​ចិន​ខាងត្បូង រួមទាំង​បេសកកម្ម​ផ្គត់ផ្គង់​ជាប្រចាំ​ដល់​កងទ័ព​នៅ​ចំណុច​វិវាទ ដែល​បង្កឱ្យមាន​ភាព​តានតឹង​ជាមួយ​ទីក្រុង​ប៉េកាំង​។ លោក Brawner បាន​បន្ថែមថា កងកម្លាំងប្រដាប់អាវុធ​ហ្វីលីពីន ក៏​នឹង​ជួយ​សម្របសម្រួល​ផងដែរ ជាមួយ​សមាជិក​ព្រឹទ្ធសភា​ម្នាក់​ដែល​អះអាងថា ខ្លួន​មាន​ព័ត៌មាន​អំពី​ផែនការ​របស់​ចិន ក្នុងការ​កំណត់​គោលដៅ​វាយប្រហារ​ហ្វីលីពីន ជាមួយនិង​មី​ស៉ី​ល​ល្បឿន​លឿន បន្ទាប់ពី​មាន​បទបញ្ជា​នេះ​។​

​គួរ​បញ្ជាក់ថា តំបន់​ថ្ម​ប៉ប្រះ​ទឹក Second Thomas Shoal ស្ថិតនៅ​ចម្ងាយ ២០០​គីឡូម៉ែត្រ​ពី​កោះ Palawan នៃ​ភាគ​ខាងលិច​ប្រទេស​ហ្វីលីពីន និង​ស្ថិតនៅ​ចម្ងាយ ជាង ១០០០​គីឡូម៉ែត្រ​ពី​តំបន់​ជិត​បំផុត​នៅលើ​កោះ Hainan របស់​ចិន​៕a china philipin1 a china philipina a china philipine