» លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់ » នគរបាល ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគាស់ទ្វាតូបលក់គ្រឿងអលង្ការនៅផ្សារចាស់ ដែលមានតម្លៃជិត ៤០ម៉ឺនដុល្លារ » ប្តីអ្នកស្រីតំណាងរាស្ត្រគណបក្សភុំចៃថៃរងការចោទពីបទពាក់ពន្ធ័ល្បែងឆបោកតាមអនឡាញ » ក្រសួងការងារសម្របសម្រួលករណីបិទសហគ្រាស គ្រីអេត ប្រ៊ីដ បញ្ចប់ដោយធានាការទូទាត់ប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ស្របច្បាប់ជូនកម្មករ » ប្រទេសតួគីនិងស៊ីរ៊ីប្រកាសពីផែនការជួយអារ៉ាប៊ីសាអ៊ូឌីតក្នុងពេលដែលរដ្ឋាភិបាលយ៉េម៉ែនប្រកាសពីការសម្លាប់ពួកហ៊ូធី » ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)»

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6017 នាក់

ម្សិលមិញ 7923 នាក់

សរុប 20619257 នាក់

រដ្ឋាភិបាលចម្រុះថ្មីរបស់ថៃ  ក្រោមការដឹកនាំរបស់ អានុទីនមាន៣០០អសនៈ ទោះមានភាពចម្រូងចម្រាសជុំវិញលទ្ធផលឆ្នោតក៏ដោយ

 

ថៃឡង់ដ៍៖ ការបង្កើតរដ្ឋាភិបាលចម្រុះថ្មីរបស់ថៃ ដែលដឹកនាំដោយ អានុទីន ឆានវីរៈកុល (Anutin Charnvirakul) ត្រូវបានសម្រេចជាស្ថាពរហើយ ជាមួយនឹងសំឡេងសរុប ៣០០ អាសនៈក្នុងសភា។ នេះបើតាមការចុះផ្សាយរបស់ Khaosod English នៅថ្ងៃទី២១ ខែកុម្ភៈ ដោយយោងតាមរបាយការណ៍កាលពីថ្ងៃសុក្រទី២១៩កុម្ភៈ២០២៦ ។a anutina

រដ្ឋាភិបាលថ្មីនេះ មានបក្សភូមិចៃថៃ (Bhumjaithai) ជាស្នូលដែលមាន ១៩៣ អាសនៈ រួមជាមួយបក្សភឿថៃ (Pheu Thai) ៧៤ អាសនៈ និងបក្សតូចៗផ្សេងទៀតចំនួន ១២ បក្ស (ដូចជា បក្សសេដ្ឋកិច្ចថៃ, បក្សកម្លាំងប្រជារដ្ឋ, បក្សថៃសាងថៃ ជាដើម) ដែលសរុបមាន ៣៣ អាសនៈ ។

ដោយឡែក ប្លុកបក្សប្រឆាំងក្នុងសភានឹងមាន ២០០ អាសនៈ រួមមាន បក្សប្រជាជន (People’s Party) ចំនួន ១១៨ អាសនៈ, បក្សក្លាថាំ (Kla Tham) ៥៨ អាសនៈ, បក្សប្រជាធិបតេយ្យ ២២ អាសនៈ និងបក្សរួមកម្លាំងជាតិថៃ ២ អាសនៈ ។

ប្រភពព័ត៌មានដដែលនេះ ឱ្យដឹងដែរថា ការកំណត់ត្រឹម ៣០០ អាសនៈនេះ គឺដើម្បីធានាបាននូវស្ថិរភាពរដ្ឋាភិបាលផង និងដើម្បីរក្សារចនាសម្ព័ន្ធរដ្ឋបាលឱ្យមានភាពរហ័សរហួនផង។ ការមិនទទួលយកបក្សចូលរួមច្រើនពេក មានន័យថា ដើម្បីជួយសម្រួលឱ្យបក្សស្នូល (ភូមិចៃថៃ) រក្សាកៅអីរដ្ឋមន្ត្រីសំខាន់ៗទុកឱ្យកូនចៅខ្លួនឯង ។

អ្វីដែលប្លែកនោះ គឺមានកៅអីគណៈរដ្ឋមន្ត្រីចំនួន ៥ ត្រូវបានបម្រុងទុកសម្រាប់បុគ្គលដែលមិនមែនជាតំណាងរាស្ត្រ៖១. លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស។២. លោកស្រី ស៊ូផាជី ស៊ុធុម្ពុន (Suphajee Suthumpun) ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីពាណិជ្ជកម្ម។៣. លោក អេកនីទិ និទិថាន់ប្រាប៉ះ (Ekniti Nitithanprapas) ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីហិរញ្ញវត្ថុ។៤. លោក បវរសក្តិ ឧវណ្ណោ (Bowornsak Uwanno) ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការច្បាប់។៥. លោក ព្រីឌី ដាវឆៃ (Predee Daochai) រំពឹងថានឹងកាន់តំណែងជារដ្ឋមន្ត្រីថាមពល។

សម្រាប់បក្សភឿថៃ នឹងគ្រប់គ្រងក្រសួងចំនួន ៥ រួមមាន៖១. ក្រសួងកសិកម្ម និងសហករណ៍២. ក្រសួងឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍៣. ក្រសួងអប់រំ៤. ក្រសួងការងារ
៥. ក្រសួងអភិវឌ្ឍន៍សង្គម និងសន្តិសុខមនុស្ស។

ចំណែកលោក យុឌឆាណាន់ វង្សសាវ៉ាត់ (Yodchanan Wongsawat) ដែលជាបេក្ខភាពនាយករដ្ឋមន្ត្រីរបស់បក្សភឿថៃ មិនទាន់ដឹងច្បាស់ថានឹងទទួលតំណែងក្នុងរដ្ឋាភិបាលឬយ៉ាងណានៅឡើយទេ ៕ប្រភព៖ Khaosod English |a pheu thai complain