» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10114 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700285 នាក់

ឡាវ កំពុង​ផលិត​ថ្នាំ​គ្រាប់ Molacovir ដើម្បី​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩​ឥណ្ឌូណេស៊ី​និង​ថៃ​ក៏​ឡើង​គម្រោង​ផលិត​ដែរ​

​ប្រទេស​ឡាវ​៖ ថ្នាំ​ម៉ូ​ឡា​កូ​វៀ​( Molacovir) ដែល​ប្រើប្រាស់​ក្នុងការ​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩​ត្រូវបាន​យកមក​ផលិត​ក្នុងប្រទេស​ឡាវ ដើម្បី​បំពេញ​តម្រូវ​ហើយ​។ សារព័ត៌មាន​ឡាវ​ថែម​( Laotian Times )​បាន​ផ្សាយ​កាលពី​សប្តាហ៍​មុន​ឲ្យ​ដឹងថា ៖​នាយក​គ្រប់គ្រង​រោងចក្រ​ឱសថ លោក​វេជ្ជបណ្ឌិត ឡៅ ហ៊ួ​ន ចន្ថា​ប៊ូ​ត (Lahounh Chanthabout) មានប្រសាសន៍ថា តម្រូវការ​ថ្នាំ​នេះ នឹង​កើនឡើង​បី​ដង​ក្នុងឆ្នាំនេះ​។a co lao 

ថ្នាំ Molacovir ផលិត​ដោយ​រោងចក្រ​ឱសថ​ក្នុង​ទីក្រុង​វៀង​ច័ន្ទ​ន៍ គឺជា​ឈ្មោះ​ពាណិជ្ជកម្ម​សម្រាប់​ថ្នាំ​គ្រាប់ Molnupiravir ដែលជា​ថ្នាំ​ប្រឆាំង​មេរោគ​ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​អ្នកវិទ្យាសាស្ត្រ​នៅ​សហរដ្ឋអាមេរិក​។​ក្រុមហ៊ុន​ឱសថ​អាមេរិក​ឈ្មោះ​មឺ​ក​( Merck) បានប្រកាស​ពី​កិច្ចព្រមព្រៀង​ដែល​បានផ្តល់​អាជ្ញា​បណ្ណ​ផលិត​ឲ្យ​ប្រទេស​ឡាវ កាលពី​ខែតុលា ឆ្នាំ​២០២១ ដែល​នឹង​អនុញ្ញាតឱ្យ​ប្រទេស​កំពុង​អភិវឌ្ឍ​មួយ​នេះ ទទួលបាន​រូបមន្ត​ផលិត​ថ្នាំ​គ្រាប់​ព្យាបាល​កូ​វីដ​១៩​របស់ខ្លួន​។

​ក្រសួងសុខាភិបាល​ឡាវ បាន​បើកភ្លើង​ខៀវ សម្រាប់​ការផលិត​ថ្នាំ​នេះ កាលពី​ខែវិច្ឆិកា​ឆ្នាំមុន​។ ថ្នាំ Molacovir ត្រូវបាន​ចែកចាយ​ទៅកាន់​ឱសថស្ថាន ក្នុង​ទីក្រុង​វៀងចន្ទន៍ និង​ទូទាំង​ខេត្ត​មួយចំនួន​ហើយ​.​។​ក្រៅពី​ប្រទេស​ឡាវ​ប្រទេស​ចំនួន​ពីរ​ទៀត​នៅក្នុង​តំបន់​អាស៊ាន គឺ​ថៃ​និង​ឥណ្ឌូនេស៊ី បាន​ឡើង​គម្រោង​ផលិត​ថ្នាំ​ព្យាបាល​កូ​វីដ​-១៩ ប្រភេទ Molnupiravir ដើម្បី​បង្កើន​សកម្មភាព​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ ។​

​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​ថៃ លោក Anutin Charnvirakul បាន​បញ្ជាក់ថា ប្រទេស​នេះ​មាន​គម្រោង​ផលិត​ថ្នាំ​ព្យាបាល​កូ​វីដ​-១៩ Molnupiravir ដើម្បី​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ ដែល​បាន​កើនឡើង​ខ្ពស់​ក្រោយ​ការឆ្លង​រាលដាល​វីរុស​បំប្លែង​ថ្មី​អូ​មី​ក្រុង​។ ថ្នាំ​ព្យាបាល​កូ​វីដ​-១៩ គឺ​សម្រាប់​ព្យាបាល​អ្នកជំងឺ​ពេញវ័យ និង​អ្នកជំងឺ​កូ​វីដ​-១៩​ដែល​អាច​ឈឺ​ធ្ងន់​។ ថ្នាំ​ព្យាបាល​ខាងលើ​គឺ​បាន​ស្រាវជ្រាវ​និង​ផលិត​ដោយ​ក្រុមហ៊ុន Merck និង​Ridgeback Biotherapeutics សហការគ្នា​ផលិត​។ ថៃ​ក៏បាន​បញ្ជា​ទិញ​ថ្នាំ​ព្យាបាល​នេះ​ចំនួន​៥​ម៉ឺន​គ្រាប់​ផងដែរ ដើម្បី​យកមក​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩​។​

​កន្លងមក​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​ឥណ្ឌូនេស៊ី លោក Budi Gunadi Sadikin បានប្រកាសថា ប្រទេស​នេះ​នឹង​ផលិត​ថ្នាំ​ព្យាបាល​កូ​វីដ​-១៩ Molnupiravir នៅ​ខែមេសា​ឆ្នាំ​២០២២​។ បច្ចុប្បន្ន​ឥណ្ឌូនេស៊ី​បានអនុម័ត​ឱ្យប្រើ​ប្រាស់​ជាបន្ទាន់​នូវ​ថ្នាំ​ព្យាបាល Molnupiravir ហើយ​ពេលនេះ​ទទួលបាន​ថ្នាំ​ព្យាបាល​នេះ​ជាង ៤​សែន​គ្រាប់​ហើយពី​ក្រុមហ៊ុន Merck ។​​ថ្នាំ​ព្យាបាល​កូ​វីដ​-១៩ Molnupiravir បាន​ប្រើប្រាស់​នៅក្នុង​ប្រទេស​ជាច្រើន ក្នុងនោះ​មាន​ប្រទេស​អង់គ្លេស​បាន​ប្រើប្រាស់​តាំងពី​ថ្ងៃទី​៤​ខែវិច្ឆិកា​ឆ្នាំ​២០២១​។​ចំណែក​អាមេរិក​អនុម័ត​ឱ្យប្រើ​ប្រាស់​តាំងពី​ថ្ងៃទី​២៣​ខែធ្នូ​ឆ្នាំ​២០២១​ផងដែរ​៕a co lao a co lao1 


​

​