» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9959 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700130 នាក់

អូស្ត្រាលី​ផ្លាស់ប្តូ​នាយករដ្ឋមន្ត្រី​ហើយ​ជាប់​មេបក្ស​ពលករ​

 

​ប្រទេស​អូស្ត្រាលី​៖​លោក​អាន​ថូ​នី​អា់​បា​នី​ស​( Anthony Albanese) អាយុ​៥៩​ឆ្នាំ​ជា​មេដឹកនាំ​គណបក្ស​ការងារ Labor party របស់​អូស្ត្រាលី បាន​ទទួលបាន​ជ័យជម្នះ​នៅក្នុង​ការបោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ត្រី​ថ្មី​នៅក្នុង​ប្រទេស​អូស្ត្រាលី​។a aus prim

​លោក​អាន​ថូ​នី​អាល់​បា​នី​ស​( Anthony Albanese) បានប្រកាស​ពី​ជ័យជម្នះ​នៅក្នុង ការបោះឆ្នោត​សកល​កាលពី​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​នេះ បន្ទាប់ពី​នាយករដ្ឋមន្ត្រី លោក Scott Morrison បាន​ទទួលស្គាល់ថា សម្ព័ន្ធ​គណបក្ស​អភិរក្សនិយម Liberal-National Coalition របស់លោក​បរាជ័យ​ក្នុងការ​បោះឆ្នោត​សកល​នេះ​។​​ថ្លែង​ទៅកាន់​ក្រុម​អ្នកគាំទ្រ លោក អាន់​តូ​នី អាល់​បា​នី បានបញ្ជាក់​ដូច្នេះ​ថា «​ប្រជាជន​អូស្ត្រាលី​បាន​បោះឆ្នោត​ដើម្បី​ការផ្លាស់ប្ដូរ ហើយ​ខ្ញុំ​ពិតជា​មាន​កិត្តិយស​ណាស់​ដោយសារ​ជ័យជម្នះ​មួយ​នេះ​»​។ លោក អាល់​បា​នី​ស ដែល​នឹង​ក្លាយជា​នាយករដ្ឋមន្ត្រី​ថ្មី​របស់​អូស្ត្រាលី ក៏បាន​សន្យា​ដែរ​ថា លោក​នឹង​ស្វែងរក​ការឯកភាព​ជូន​ជាតិ​។​

​​ការរាប់​សន្លឹកឆ្នោត​នៅតែ​បន្ត​ធ្វើឡើង​នៅឡើយ​តែ ប្រព័ន្ធ​ផ្សព្វផ្សាយ​អូស្ត្រាលី ABC បានឱ្យដឹងថា គណបក្ស Labor ទទួលបាន​អាសនៈ​ចំនួន​៧២ ហើយ​គណបក្ស​របស់លោក Morrison នឹង​ទទួលបាន​ត្រឹម​៥២​អាសនៈ​ប៉ុណ្ណោះ​។ ដើម្បី​អាចបង្កើត​រដ្ឋាភិបាល​សំឡេង​ភាគច្រើន​បាន គណបក្ស Labor ត្រូវការ​អាសនៈ​ចំនួន​៧៦ ក្នុងចំណោម​អាសនៈ​សរុប​ទាំងអស់​១៥១ នៅ​រដ្ឋសភា​។​
​ជ័យជម្នះ​របស់​គណបក្ស​ពលករ​( Labor) បាន​បិទ​បញ្ចប់​រយៈពេល​គ្រប់គ្រង​អំណាច​ប្រមាណ​៩​ឆ្នាំ​ជាប់​គ្នា​របស់​សម្ព័ន្ធ​គណបក្ស Liberal-National Coalition ខណៈដែល​លើកចុងក្រោយ​បំផុត គណបក្ស Labor ឈ្នះ​បាន​សំឡេង​ភាគច្រើន គឺ​កាលពី​ឆ្នាំ​២០០៧៕a au prim 

​