» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6987 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697158 នាក់

វេទី​ការនិពន្ធ​នាយក​ប្រកាស​ផែនការ​បង្កើត​ក្រុមប្រឹក្សា​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន​បន្ទា​ប់​ពី​មានការ​ផ្តល់​អនុសាសន៍​ពីស​ម្តេច​តេ​ជោ​

 

​ភ្នំពេញ​៖ វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុ​ជា លើក​ទី​១៩ ដែល​រឿប​ចំ​ដោយ​ក្លឹប​អ្នក​សារ​ពត៍​មាន​សម័យ​លោក​ពុ​យ​គា​នៅ​ថ្ងៃទី​១៧ ខែធ្នូ​នេះ បានចេញ​សេចក្តីថ្លែងការណ៍​រួមមួយ ដោយ​លើកឡើងថា ការបង្កើត​ក្រុមប្រឹក្សា​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន​មួយ​ដែលមាន​មុខងារ​ច្បាស់លាស់​ក្នុងការ​តម្រង់ទិស ដាក់ពិន័យ ក៏ដូចជា​កែលម្អ​វិជ្ជាជីវៈ​សារព័ត៌មាន​ពិតជា​តម្រូវ​ការចាំបាច់​សម្រាប់​ស្ថានភាព​សារព័ត៌​មាននៅ​កម្ពុជា​បច្ចុប្បន្ន​។​a hun editer3 

​ក្នុង​សេចក្តីថ្លែងការណ៍​ដែល​ត្រូវបាន​ជជែក​ពិភាក្សាគ្នា​ពី​ថ្នាក់ដឹកនាំ​សារព័ត៌មាន​នៅ​កម្ពុជា បាន​ឯកភាពគ្នា បាន​លើកឡើងថា ដោយសារ​វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុ​ជា ធ្លាប់បាន​លើក​ប្រធានបទ​នេះ មក​ពិភាក្សា​ម្តង​ហើយ​កាលពី​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៣ ក្នុង​វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុ​ជា​លើក​ទី​១០ ហើយ​ក្លិប​អ្នកកាសែត​កម្ពុជា ធ្លាប់បាន​ពិភាក្សា​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​ជាច្រើន និង​ក៏បាន​សិក្សា​ពី​បណ្តា​ប្រទេស​ក្នុង​តំបន់ ក៏ដូចជា​ក្នុង​ពិភពលោក​អំពី​ក្រុមប្រឹក្សា​សារព័ត៌មាន ឬ​ក្រុមប្រឹក្សា​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន​។

វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុ​ជា បាន​អំពាវនាវ​ដល់​សមាគម​អ្នកសារព័ត៌មាន និង​អ្នកសារព័ត៌មាន​ទាំងអស់ គួរ​ចូលរួម​ក្នុង​ក្រុមប្រឹក្សា​នេះ ហើយ​គាំទ្រ​ដំណើរការ​ក្រុមប្រឹក្សា​នេះ ឲ្យ​ប្រព្រឹត្ត​ទៅដោយ​រលូន និង​ប្រកបដោយ​ប្រសិទ្ធភាព​ពីព្រោះ​វា​មាន​សារៈសំខាន់​ណាស់​សម្រាប់​លើកកម្ពស់​គុណភាព​វិជ្ជាជីវៈ​របស់​អ្នកសារព័ត៌មាន​ទាំងអស់​ឲ្យ​ទទួលបាន​នូវ​ការគោរព និង​ផ្តល់​តម្លៃ​ពី​សាធារណជន និង​អាជ្ញាធរ​គ្រប់​មជ្ឈដ្ឋាន​។ សោយ​ឡែក​សម្រាប់​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានផ្តល់​អា​នុ​សាសន៍​ចំនួន ៥ ដល់​វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុ​ជា ធ្វើជា​មូលដ្ឋាន​ក្នុងការ​ពិភាក្សា និង​រៀបចំ​ទិសដៅ​សម្រាប់​អនុវត្ត​។

សារលិខិត​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​លើកឡើងថា ជាមួយ​ការខិតខំ​ប្រឹងប្រែង​រប​ស់​អង្គភាព​សារព័ត៌មាន និង​អ្នកសារព័ត៌មាន​មួយចំនួនធំ​ដែល​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ចូលរួម​អភិវឌ្ឍ​ប្រទេសជាតិ ថែរក្សា​សុខសន្តិភាព និង លើកស្ទួយ​វប្បធម៌​ប្រពៃណីជាតិ ក្នុង​ភាពជា​ដៃគូ​របស់​រាជរដ្ឋាភិបាល ក៏​នៅមាន​អ្នកសារព័ត៌មាន​មួយចំនួន​តូច​បាន និង​កំពុង​បំពេញការងារ​ដោយ​បំពាន​ក្រមសីលធម៌ និង​វិជ្ជាជីវៈ ដោយ​គិត​ត​ផលប្រយោជន៍​ផ្ទាល់ខ្លួន បានធ្វើការ​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​មិន​ពិត​បំពុលសង្គម ជេរប្រមាថ អុចអាល ដែល​បង្ក​នូវ​អរិភាព​នៅក្នុង​សង្គម ធ្វើឱ្យ​កើតមាន​ជម្លោះ ការបែកបាក់​សាមគ្គីភាព បង្ក​អស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់​សង្គម ដែល​ធ្វើឱ្យប៉ះពាល់​ត​មៃ្ល និង​កិត្យានុភាព​របស់​អ្នកសារព័ត៌មាន​អាជីព និង​ធ្វើឱ្យ​សាធារណជន​បាត់បង់​ជំនឿ​លើ​អ្នកសារព័ត៌មាន និង​ស្ថាប័ន​ព័ត៌មាន​ទាំងមូល​។​

​ក្នុង​សារលិខិត​នោះ សម្តេច​តេ​ជោ ហ៊ុន សែន បានផ្តល់​អនុសាសន៍​ដ​ល់​វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុ​ជា ធ្វើជា​មូលដ្ឋាន​ក្នុងការ​ពិភាក្សា និង​រៀបចំ​ទិសដៅ​សម្រាប់​អនុវត្ត​ដូចខាងក្រោម​៖
១- ពង្រឹង​យន្តការ​ប្រតិបត្តិ​ក្រមសីលធម៌ និង​វិជ្ជាជីវៈ​ឱ្យបាន​ខ្ជាប់ខ្ជួន និង​ប្រឆាំង​ជន​ឱកាស​​និយម​ជ្រក​ក្រោម​ស្លាក​សារព័ត៌មាន​ដើម្បី​រក្សា​គុណ​តម្លៃ និង​សេចក្តីថ្លៃថ្នូរ​របស់​ស្ថាប័ន​​សារព័ត៌មាន​។​២- បណ្តុះបណ្តាល​អ្នកសារព័ត៌មាន​ទាំង​ផ្នែក​វិជ្ជាជីវៈ និង​បច្ចេកវិទ្យា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌីជីថល ដើម្បីឱ្យ​អ្នកសារព័ត៌មាន​របស់​យើង​ដើរ​ទាន់​ការវិវត្ត​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទំនើប​នាពេល បច្ចុប្បន្ន​។​៣- ចូលរួម​ប្រយុទ្ធប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ និង​មិនត្រូវ​ធ្វើជា​ភ្នាក់ងារចែកចាយ​ព័ត៌មាន ក្លែង​កា្ល​យ​បំពុលសង្គម​ដែល​ធ្វើឱ្យ​ប្រទេស​ធ្លាក់​ទៅក្នុង​ភាពចលាចល បាត់បង់​សណ្តាប់ធ្នាប់ សង្គម​។​៤- បន្ត​ផ្សព្វផ្សាយ​នូវ​វិធានការ​ការពារ និង​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ឱ្យ​កាន់តែ​សកម្ម​ថែមទៀត និង​ណែនាំ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​បាន​ទៅ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩​បាន​គ្រប់ៗ​គ្នា​។

៥- ផ្សព្វផ្សាយ​ដំណើរ​ឆ្ពោះទៅ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​ឱ្យបាន​ទូលំទូលាយ និង​ជ្រួតជ្រាប​ដល់​គ្រប់​ស្រទាប់​មហាជន​។​​សម្តេច​តេ​ជោ សង្ឃឹម​យ៉ាង​មុតមាំ​ថា ការពិភាក្សា​របស់​និពន្ធ​នាយក និង​ថ្នាក់ដឹកនាំ​អង្គភាព​សារព័ត៌មាន​ក្នុង​វេទិកា​នេះ នឹង​ទទួលបាន​លទ្ធផល​ជា​ផ្លែផ្កា​ដើម្បី​អភិវឌ្ឍន៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា​។​​សូមបញ្ជាក់ថា នៅ​ថ្ងៃទី​១៧ ខែធ្នូ​នេះ ក្លិប​អ្នកកាសែត​កម្ពុជា បានរៀបចំ​វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុ​ជា ប្រចាំឆ្នាំ លើក​ទី​១៩ ដើម្បី​ជជែក​ពិភាក្សា និង​អនុម័ត​សេចក្តីថ្លែងការណ៍​រួម ស្តីពី “​ការពង្រឹង​យន្តការ​ប្រតិបត្តិ​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌​មាននៅ​កម្ពុជា​” ដោយមាន​ការចូលរួម​ពី​ចាងហ្វាង និពន្ធ​នាយក តំណាង​សមាគម និង​ថ្នាក់ដឹកនាំ​សារព័ត៌មាន​ជាច្រើនរូប​៕a hun editer4 a hun editer a hun editer1 a hun editer2 
​